ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ថ្មី​ៗ

សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីមួយ
ចេញផ្សាយ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៤

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤៖ សវនាការ​របស់អ្នកទាំង ២៣ នាក់​ដែលបាន​ត្រូវបាន​ចាប់ខ្លួន​កំឡុង​​ពេលបង្រ្កាប​របស់​រាជរដ្ឋាភិបាល​លើកូដកម្ម​កាលពីដើម​ខែមករា នឹង​ត្រូវប្រព្រឹត្ត​ឡើងនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ សវនាការ​សម្រាប់​មនុស្សពីរនាក់​ផ្សេងទៀត​ដែលបានចាប់​ខ្លួនកំឡុង​ពេលប៉ះទង្គិច​យ៉ាងហិង្សា​រវាងក្រុមកម្មករ និងកងកម្លាំង​កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ត្រូវប្រព្រឹត្ត​ឡើងនៅ​សាលាដំបូង​រាជធានី​ភ្នំពេញផងដែរ។​ អង្គការ លីកាដូ និងធ្វើការផ្សាយ​ព័ត៌មាន​ផ្ទាល់នូវ​ព្រឹត្តការណ៍​ដែលកើត​ឡើងខាងក្នុង និងខាងក្រៅ​តុលាការ៖

Read as it unfolds...

វេទិកា​សាធារណៈ​របស់​កម្មករ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ
ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០១៤

នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ​២០១៤នេះ កម្មករ​រោងចក្រ​ សហជីព និងសមាជិក​ក្រុម​សង្គម​ស៊ីវិល​ជាច្រើន កំពុង​រៀបចំ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ដើម្បី​ធ្វើ​វេទិកា​សាធារណៈ​ស្តីពី​ប្រាក់​ឈ្នួល​អប្បរមា​ និង​ប្រារព្ធទិវា​សិទិ្ធនារី​​អន្តរ​ជាតិ​។ សូម​តាម​ដាន​ការ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​ជាមួយ​យើង​ខ្ញុំ។

Read as it unfolds...

ប្រារព្ធទិវា​ សិទិ្ធមនុស្ស​អន្តរជាតិ​
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៣

ការប្រារព្ធទិវា​សិទិ្ធមនុស្ស​អន្តរជាតិ ១០ធ្នូនាឆ្នាំនេះ ត្រូវបាន​ប្រព្រឹត្តិឡើង​ដោយមានការ​ធ្វើធម្មយាត្រា​បែបសាសនា​ដែលមាន​ទំហំធំ​មិនធ្លាប់មាន​ពីមុនមក ដោយចាប់​ចេញដំណើរពី​ផ្លូវជាតិចំនួន ៥ នាថ្ងៃទី១ ខែធ្នូ និង​កម្មវិធី​ជាច្រើន​ផ្សេងៗទៀត​ដែល​ត្រូវបាន​រៀបចំឡើង​នៅថ្ងៃទី១០ ធ្នូ ដោយ​គណបក្ស​នយោបាយ និង​ក្រុមសង្គមស៊ីវិល។ សូមតាមដាន​ការផ្សាយផ្ទាល់​របស់យើងខ្ញុំ អំពីបច្ចុប្បន្នភាពនូវ​ព្រឹត្តិការណ៍​ទាំងនោះ។

Read as it unfolds...

សវនាការ​តុលាការ​កំពូល​លើ​សំណុំ​រឿង​ សកម្មជន​ដីធ្លី អ្នក​ស្រី យ៉ោម បុប្ផា
ចេញផ្សាយ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៣

នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ សកម្ម​ជន​ដែល​ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនា​គារ អ្នក​ស្រី យ៉ោម បុប្ផា ហើយ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​ទោស​នៃ​មន​សិការ​នៅ​ឆ្នាំ​២០១២ នឹង​ត្រូវ​ចូល​ខ្លួន​ក្នុង​សវនាការ​តុលាការ​កំពូល ដែល​ជា​សវនាការ​ចុង​ក្រោយ សម្រាប់​ស្វែង​រក​ការ​ដោះ​លែង​អ្នកស្រី។ អង្គការ លីកាដូ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍​នូវ​ស្ថានភាព​ទាំង ​ក្នុង និង​ក្រៅ​បន្ទប់​សវនាការ។

Read as it unfolds...

មហា​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត ខែ​តុលា ឆ្នាំ​២០១៣
ចេញផ្សាយ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៣

ចាប់​តាំងពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែ​តុលា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​លើក​ទីពីរ​របស់ខ្លួន បន្ទាប់ពី​មាន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​ត្រូវ​បាន​រិះគន់​ដោយ​អ្នក​សង្កេត​ការណ៍​ជាច្រើន​ ថា​មាន​ភាព​មិន​ប្រក្រតី និង​ការ​បន្លំ​ជា​ច្រើន។ យើង​នឹង​ធ្វើការ​ផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​អំពី​ព្រឹត្តិការណ៍​នេះ

Read as it unfolds...