មូលបទ

វាយប្រហារទៅលើ​អ្នកកាសែត

អត្ថបទខ្លីៗ
អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរនាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចារកម្ម

ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នា​រសៀលនេះ​ អតីត​អ្នក​សារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ពីរនាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ជាប់​សង្ស័យ​ពីបទ​ចារកម្ម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នៅ​ឯមណ្ឌល​អប់រំ​កែប្រែទី១​ នៅ​ព្រៃសរ។​ លោក​ យាង​ សុធារិន​ (យាង​ សុជាមេត្តា)​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​តាំង​ពីយប់​ថ្ងៃអង្គា​រ​ ដោយ​សង្ស័យ​ថា​បាន​រាយការណ៍​ព័ត៌មាន​ទៅ​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។​

អ្នក​ទាំងពីរ​បាន​បម្រើ​ការងារ​ជាមួយ​វិទ្យុអាស៊ីសេរី​ រហូត​ដល់​វិទ្យុ​មួយនេះ​បិទ​ការិយាល័យ​នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយ​លើក​ឡើង​ថា​អាជ្ញាធរ​បាន​រឹតត្បិត​ និង​បាន​បិទ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​នៅតាម​ស្ថានីយ៍វិទ្យុ​ផ្សេងៗ​។

លោក ​យាង​ សុធារិន​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវ​បាន​ចោទ​ប្រកាន់​ផ្អែកតាមមាត្រា​៤៤៥​នៃក្រម​ព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​ចែង​អំពី​ការ​ប្រគល់​ឱ្យរដ្ឋបរទេស​នូវ​ព័ត៌មាន​ ជាអាទិ៍​ ដែល​អាច​ធ្វើឱ្យ​ "អន្តរាយ​ដល់​ការការពារ​ជាតិ"។​ បទ​ចោទនេះ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៧ឆ្នាំ​ ទៅ​ ​១៥ឆ្នាំ។​

សេចក្តីថ្លែងការណ៍ សង្គមស៊ីវិលសូមអំពាវនាវ​ឱ្យ​បញ្ឈប់​និទណ្ឌភាពនៅ​កម្ពុជា​ក្នុង​ឱកាសទិវា​បញ្ឈប់​​និទណ្ឌភាព​អន្តរជាតិ​ចំពោះ​បទល្មើស​ប្រឆាំងទៅ​លើអ្នកសារ​ព័ត៌មាន

ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០១៥audio available

ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាព​អន្តរជាតិ​ចំពោះ​បទល្មើស​ប្រឆំាង​អ្នកសារ​ព័ត៌មាន​លើកទីពីរ​របស់​អង្គការ​សហ​ប្រជាជាតិ យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម​សូម​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​វប្បធម៌​និទណ្ឌភាព​ជា​ដដែលៗ​នៅ​កម្ពុជា និង​ត្រូវ​ធានា​ថាជន​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស​ត្រូវបាន​នាំខ្លួន​មក​ផ្តន្ទា​ទោស។

សេចក្តីថ្លែងការណ៍
ការ​ជួបជុំ​ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​​ជន​ល្មើស​លើ​ករណីរ​សម្លាប់ អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា

ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៣audio available

នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ សហគមន៍ អន្តរ​ជាតិ​​​នឹង​​​រៀប​ចំ​​ទិវា​អន្តរ​ជាតិ​​លើក​​ទី​៣ ដើម្បី​បញ្ចប់​និទណ្ឌ​ភាព។ និទណ្ឌភាព​នៅ​ប្រទេស​​កម្ពុជា​​នៅ​តែ​​ជា​​បញ្ហា​​ដ៏​ធំ​មួយ ក្នុង​ការ​ពង្រឹង​នីតិ​រដ្ឋ និង ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​​ក្នុង​​ប្រទេស​នេះ​ទទួល​​បាន​​នូវ​​យុត្តិធម៌។ យើង​ខ្ញុំ​សូម​អញ្ជើញ​អ្នក​សារ​ព័ត៌មាន ក៏​ដូចជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​​ជន​រង​គ្រោះ​ដែល​ពុំ​ទាន់​ទទួល​បាន​នូវ​យុត្តិធម៌​ដោយ​សារ​តែ​​និទណ្ឌ​ភាព ចូល​រួម​​ទាំង​អស់​​គ្នា​ក្នុង​សាមគ្គី​ភាព ដើម្បី​ប្រារព្ធ​ពិធី​នៅ​កន្លែង​ដែល​អ្នក​សារ​ព័ត៌មាន លោក ឃឹម សំបូរ ត្រូវ​បាន​គេ​សម្លាប់ កាល​ពី​ឆ្នាំ​ពី​២០០៨ និង​សុំ​ឲ្យ​​រដ្ឋា​ភិបាល​​ជួយ​​ផ្ដល់​​យុត្តិធម៌​​ជូន​​ជន​​រង​គ្រោះ។

របាយការណ៍សង្ខេប អ្នក​សារ​ព័ត៌​មាន​ដែល​ត្រូវ​បាន​សម្លាប់​តាំង​ពី​ឆ្នាំ​១៩៩៣

ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៣

របាយ​ការណ៍​សង្ខេប​នេះ ផ្តល់​នូវ​ព័ត៌​មាន​សង្ខេប​អំពី​អ្នក​សារ​ព័ត៌មាន​ទាំង​អស់ ​ដែល​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣។

សេចក្តីថ្លែងការណ៍
រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ម្ចាស់​ជំនួយ​ត្រូវ​តែ​ចាត់​វិធាន​ការណ៍​ការពារ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា

ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៣audio available

ការព្រួយបារម្ភយ៉ាងខ្លាំង អំពី​ការ​ប្រើ​កម្លាំង​ដ៍​ហួស​ប្រមាណ​ជា​ថ្មី​ម្តង​ទៀត​ពី​អាជ្ញា​ធរ​កម្ពុជា ដើម្បី​រារាំង និង​កម្រិត​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​ដោយ​អហិង្សា និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម សូម​អំពាវ​នាវ ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និងបរទេស សូម​ឲ្យ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ការពារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ពី​ភាព​ដុន​ដាប​បន្ត​ទៅ​ទៀត។

សេចក្តីថ្លែងការណ៍
សាលាឧទ្ធរណ៍បញ្ជាអោយមានការ ដោះលែងលោក ម៉ម សូណង់ដូ កាន់ សុវណ្ណ និងលោក ទូច រាម

ថ្ងៃទី​១៤ ខែមិនា ឆ្នាំ២០១៣audio available

យើងខ្ញុំទាំងអស់គ្នា ជាក្រុមអង្គការសង្គមស៊ីវិល ដូចរាយនាមខាងក្រោម សូមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ នៅក្នុងថៃ្ងនេះ លើការ ដោះលែងប្រធានស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ និងសហភាគីចុងចោទពីរនាក់ផ្សេង ទៀត ទូច រាម និងកាន់ សុវណ្ណ ប៉ុន្តែសូមរំលឹកថា នៅមានរយៈពេលច្រើនសម្រាប់ការស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាមុននឹងការបោះឆ្នោត សភាជាតិ ដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដា ខាងមុខនេះ។

អត្ថបទ
ការពិនិត្យឡើងវិញនា ឆ្នាំ២០១២៖ ការបង្ក្រាបលើ សិទ្ធសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការជួបប្រជុំគ្នា

ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៣audio available

ការទប់ទល់ដ៏ខ្លាំងក្លាបំផុតទៅលើសេរីភាព នៃការបញ្ចេញមតិនៅក្នុងឆ្នាំ២០១២ បានកើតឡើងនៅខែកញ្ញា នៅពេលអ្នកកាសែត ដែលពូកែជជីករករឿងអាស្រូវម្នាក់ឈ្មោះ ហង្ស សេរីឧត្តម ត្រូវបានគេសម្លាប់។ រាងកាយរបស់គាត់ ត្រូវបានគេបំផ្លាញខ្ទេចខ្ទី យ៉ាងតិចណាស់ត្រូវបានកាប់ចំនួន៦ពូថៅ ត្រូវបានរកឃើញនៅក្នុងឡានរបស់គាត់។ កិច្ចការងាររបស់លោក ឧត្តម គឺផ្តោតលើការបង្ហាញពីការកាប់ឈើខុសច្បាប់ និងឧក្រិដ្ឋកម្មព្រៃឈើ ដែលពាក់ព័ន្ធនឹងអ្នកមានអំណាចនៅក្នុងតំបន់។

ក្នុងខណៈដែលប្រទេសកម្ពុជា ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងការឈានជិតមកដល់នៃការបោះឆ្នោតឃុំ/សង្កាត់
សម្រាប់ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានបង្ហាញនូវភាពកើនឡើងពីការមិនយោគយល់លើការជួបជុំដោយអហិង្សា និងការ​​បញ្ចេញមតិ។

សេចក្តីថ្លែងការណ៍
សាលាដំបូងរាជធានី​ភ្នំពេញផ្តន្ទាទោសម្ចាស់ស្ថានីយ៍​វិទ្យុឯករាជ្យ​ឲ្យជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ

ថ្ងៃទី​១ ខែតុលា ឆ្នាំ២០១២audio available

យើងខ្ញុំ ដែលជាអង្គការសង្គម​ស៊ីវិលមានរាយនាមដូច​ខាងក្រោម សូមធ្វើការបដិសេធលើសាលក្រមដ៏គួរឲ្យរន្ធត់​របស់សាលា​ដំបូងរាជធានីភ្នំពេញ ដែលបាន ​ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ​មកលើម្ចាស់ស្ថានីយ៍វិទ្យុ​ឯករាជ្យ លោក ម៉ម សូណង់ដូ នាថ្ងៃនេះ ឲ្យជាប់ពន្ធនាគារ​រយៈពេល ២០ឆ្នាំ។ លោក ​សូណង់ដូ ដែលមានអាយុ ៧០ឆ្នាំ​ទៅហើយ អាចនឹង​ទទួល​មរណភាព​នៅក្នុងពន្ធនាគារ ប្រសិនបើ​លោកជាប់ទោសរយៈពេល​២០ឆ្នាំពេញ។

លោក សូណង់ដូ ដែល​ជាម្ចាស់ស្ថានីយវិទ្យុ​សំបុកឃ្មុំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ​ទី១២ ខែ កក្កដា ក្រោមបទ​ចោទអ្នកផ្តើម​គំនិតក្នុងសកម្មភាព ដែលគេហៅថា “ចលនា​អបគមន៍” នៅខេត្តក្រចេះ។ សហជន​ជាប់ចោទ​​ជាច្រើន ក៏ត្រូវបានចោទ​ប្រកាន់​ពី​បទរៀបចំចលនា​អបគមន៍នៅតំបន់នោះ។ អ្នកទាំងនោះក៏ត្រូវបាន​ផ្តន្ទាទោស​ផងដែរ ក៏ប៉ុន្តែ​បុគ្គលពីរនាក់ ដែលពីមុនបានគេ​ដឹងថាជា “មេដឹកនាំ” ត្រូវ​បានតុលាការ​​ប្រកាស​ព្យួរទោស ដែលនេះ ជាការអនុវត្តតាម​សុន្ទរកថា សាធារណៈ​របស់សម្តេច​​នាយករដ្ឋមន្ត្រី ដោយធ្វើការ​លើកលែងទោស​នូវបុគ្គល ដែលបាន​ចូលមក​សារភាព។

របាយការណ៍សង្ខេប សេចក្ដីពន្យល់​អំពីករណី​លោក ម៉ម សូណង់ដូ

ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១២

នៅថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលជាម្ចាស់ និង​ជានាយក​ស្ថានីយ៍វិទ្យុ​សំបុកឃ្មុំ​ឯករាជ្យ ត្រូវបាន​ចាប់ខ្លួន​ដោយសង្ស័យថាធ្វើការដឹកនាំ “ចលនាអបគមន៍” មួយនៅក្នុង​ខេត្តក្រចេះ។​ សាវនាការ នឹងចាប់បើកនៅថ្ងៃទី១១ ខែកញ្ញា។ គាត់​នឹងត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគារ​រហួតដល់ ៣០ឆ្នាំ ប្រសិនបើ​គាត់​ត្រូវបានគេ​រកឃើញថា​មានពិរុទ្ធភាព​ពីបទចោទ​ប្រកាន់ផ្សេងៗ​ទាំងអស់នេះ ។

របាយការណ៍នេះ ធ្វើការសង្ខេប​លើករណី និង​ធ្វើការ​សន្និដ្ឋានថា ការចោទប្រកាន់​ប្រឆាំងនឹង​លោក ម៉ម សូណង់ដូ គឺមិនសមហេតុផលទេ តែជាការព្យាយាម​បំបិទសេរីភាព​ក្នុងការ​បញ្ចេញមតិ។ ដោយនៅតែ​មិនមាន​ភស្តុតាង​ណាមួយ​គួរឲ្យជឿ លោកម៉ម សូណង់ដូ គួរតែត្រូ​វដោះលែង​ជាបន្ទាន់ ហើយការចោទប្រកាន់​ទាំងឡាយ​ដែលប្រឆាំង​នឹងគាត់ គួរតែត្រូវបាន​លើកលែង​ដោយគ្មាន​លក្ខខ័ណ្ឌ។

សេចក្តីថ្លែងការណ៍
ដោះលែងលោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុ​ឯករាជ្យដែលចំណាស់ជាងគេ

ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០១២

អង្គការសង្គមស៊ីវិល​ដែលមានរាយនាម​ដូចខាងក្រោម​មិនមានសេចក្តីពេញចិត្ត​នឹងការចាប់ខ្លួនលោក ម៉ម សូណង់ដូ ដែលជាប្រធានស្ថានីយ៍​វិទ្យុឯករាជ្យ កាលពីថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១២ ហើយធ្វើ​ការអំពាវនាវឲ្យមានការ​ដោះលែងរូប​លោកជាបន្ទាន់។ លោកម៉ម សូណង់ដូ ដែលមាន​សញ្ជាតិ​ខែ្មរផងនិងបារាំងផង គឺជាម្ចាស់វិទ្យុសំបុកឃ្មុំ​​ដែលជាស្ថានីយ៍វិទ្យុ​ឯករាជ្យមួយក្នុង​ចំណោមស្ថានីយ៍វិទ្យុ​ឯករាជ្យ​មួយ​ចំនួនតិច​ផ្សេងទៀតក្នុង ប្រទេសកម្ពុជា។ លោកសូណង់ដូ ក៏ជាស្ថាបនិក និងជាប្រធាននៃ​សមាគមអ្នក​ប្រជាធិបតេយ្យ​ផងដែរ។

អត្ថបទ
Cambodian Villagers Sentenced to a Year in Prison in Long-Standing Land Dispute

ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០០៩

On October 27, 2009, the Siem Reap provincial court convicted Chan Norn and Chang Savoeun of assault and robbery, sentencing the two men to one year imprisonment each and ordering each to pay compensation of 3,000,000 riel (USD$750) to complainants Chey Sovann and Em Sothea. The complaint had stemmed from a long-standing land dispute which turned ugly on March 22, 2009, when police opened fire on a group of protesting villagers, resulting in four villagers being shot. The court acquitted seven other villagers who were facing the same charges.

The trial of the nine villagers, which had been held a week earlier on October 20, 2009, was heavily guarded. Initially 20 military police had been guarding the court; however, after over 120 villagers and supporters came to observe the trial, reinforcements were called in. Shortly after the hearing began at 8am, approximately 150 military police armed with guns, shields and electric batons arrived and surrounded the court compound, ensuring that none of the supporters were able to enter the court and observe the hearing. As the supporters waited outside the court, compound police harassed several villagers, accusing them of forming a demonstration to disturb the hearing and continually demanded that they leave.

អត្ថបទ
Cambodian Opposition-affiliated Journalist Jailed for Disinformation

ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០០៩

On June 26, 2009, opposition-affiliated Khmer Machach Srok newspaper director Hang Chakra was convicted in absentia of disinformation, sentenced to one year in prison, and fined 9 million riel (USD $2,250). Hours later, Hang Chakra was arrested in Cambodia's Northeast Battambang province and taken to Prey Sar prison.

សេចក្តីថ្លែងការណ៍ 2009 LICADHO Report: Cambodia's Media Continues to be Attacked, Threatened and Censored

ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០០៩

Cambodia's media is often described as one of the freest in the region, especially relative to the likes of Vietnam, Myanmar, Laos or China where the media is all but controlled by the government. But the reality is that Cambodia's media still exists in a repressive environment where the government controls the majority of the media. Those that it does not control, it is not afraid to attack, threaten or censor.

របាយការណ៍សង្ខេប
Restrictions on the Freedom of Expression in Cambodia's Media 2008

ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០០៩

This briefing paper updates the LICADHO report published in May 2008, Reading Between the Lines: How Politics, Money & Fear Control Cambodia’s Media . It highlights the ongoing restrictions to Cambodia’s media, providing an updated listing of Cambodia’s news media covering newspapers, radio, television and internet sites, and also has a table highlighting reported attacks and threats made against the media during the period 1 January 2008 to 31 March 2009.

សេចក្តីថ្លែងការណ៍ វិធានការចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ទទួល​រង​ការ​ធ្វើ​ទុក​ម្នេញ

ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០០៨

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ​កម្ពុជា មេត្តា​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រ​សិទ្ធភាព​ចំពោះ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​នាំ​ខ្លួន​ឃាត​ករ​សម្លាប់​លោក ហ៊ី វុទ្ធី ដែល​ជា​សកម្មជន​សហជីព​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ និង​ធានាឲ្យ​បាន​ថា​ព្រះសង្ឃ​ព្រះនាម ​ទឹម ​សាខន ជា​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម អាច​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជាវិញ ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា “កម្ពុជា​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ស្ថានភាព​នេះ​នឹង​​មិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ ប្រសិន​ពុំ​មាន​ចាត់​វិធាន​ការ​ពិត​ប្រាកដ​ដើម្បី​ទប់​ស្កាត់ និង​ផ្តន្ទា​ទោស​អ្នក​ប្រព្រឹត្ត​ល្មើស​មក​លើ​ពួក​គេទេ” ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “អាជ្ញាធរ​មិន​អាច​បន្ត​អនុវត្ត​បែប​នេះ​បាន​ទៀត​ទេ ឬ មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​រំលោភ​ធ្ងន់ធ្ងរ​មក​លើ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ព្យា​យាម​ការពារ ឬ លើក​កំពស់​សិទ្ធិ​មនុស្ស​ឡើយ” ។

របាយការណ៍សង្ខេបរបស់អង្គការ លីកាដូ មានចំណងជើងថា ការ​គំរាម​កំហែង និង​ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ ២០០៧ ដែល​បាន​ចែក​ចាយ​នៅ​ថ្ងៃ​នេះ បាន​កត់​ត្រា​នូវ​ករណី​គំរាម​កំហែង ឬ ហិង្សា​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ ២០០៧ មាន​ចំនួន​ជាង​ ៥០ ករណី ។ ករណី​ទាំង​នោះ​រួម​មាន ទាំង​ករណី​ឃាតកម្ម​លើ លោក ហ៊ី វុទ្ធី និង​ការ​បញ្ចូន​ខ្លួន​ព្រះ​សង្ឃ​ព្រះ​នាម ទឹម សាខន ទៅ​កាន់​ប្រទេស​វៀត​ណាម​ដោយ​ខុស​ច្បាប់​កាលពី ខែមិថុនា ។