បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ









ឆ្នាំ

ស្វែងរក

អត្ថបទ | ឯកឧត្ដម​ កឹម សុខា​ ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ ​២៧ឆ្នាំ ពីបទក្បត់ជាតិ​ និង​បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស

ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ (CNR​P​) ​ពី​បទ​ក្បត់ជាតិ​ ​និង​បទ​ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​តាម​បញ្ញត្តិ​មាត្រា​៤​៣​៩​ ​និង​មាត្រា​៤​៤​៣​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ឯកឧត្ដម​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​២​៧​ឆ្នាំ​ ​ក្នុង​ពន្ធ​នាគា​រ​ ​និង​ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ក្រោយ​ពី​ត្រូវ​បាន​នាំចេញ​ពី​បន្ទប់​សវនាការ​ដោយ​សន្តិសុខ​ ​និង​នគរបាល​៥​នាក់​ ​។​ ​ការ​ផ្ដន្ទាទោស​នេះ​ ​ធ្វើឡើង​នៅ​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ​ ​មុន​ពេល​ឈាន​ដល់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២​០​២​៣​ ​ឆាប់ៗ​ខាងមុខនេះ​ ​។​

​ តុលាការ​ ​ក៏បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អ​ចិន្រ្តៃយ៍​ចំពោះ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​ក្នុង​ការ​ឈរឈ្មោះ​ ​ឬ​ចូលរួម​បោះឆ្នោត​ ​ដែល​ជា​ទណ្ឌកម្ម​បន្ថែម​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៥​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​សាលក្រម​ ​បាន​រៀបរាប់​ថា​ ​ទំហំ​គ្រោះថ្នាក់​ ​គឺ​ពុំទាន់​ត្រូវ​បាន​វាយ​តម្លៃ​នៅឡើយ​ ​ដែល​ទំនងជា​ពាក់ព័ន្ធ​នឹង​វិធានការ​រដ្ឋប្បវេណី​ ​ដែល​អាច​នឹង​ត្រូវ​បាន​ប្ដឹង​ ​ស្របតាម​មាត្រា​២​២​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​ ​និង​បុគ្គលិក​ ​គ​.​ជ​.​ប​

ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២២audio available

នា​ព្រឹកនេះ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៨​ ​ដោយ​ផ្តន្ទាទោស​ដោយ​មិន​សម​ហេតុផល​ ​លើ​បុគ្គលិក​ ​និង​អតីត​បុគ្គលិក​សមាគម​អា​ដ​ហុ​ក​ ​ការពារ​សិទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​A​D​H​OC) ​ចំនួន​ ​៤​នាក់​ ​ដែល​រួម​មាន​លោក​ ​នី​ ​សុខា​ ​លោក​ ​យី​ ​សុខសាន្ត​ ​លោក​ ណៃ ​វ៉ង់​ដា​ ​អ្នកស្រី​ ​លឹម​ ​មុនី​ ​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​លោក​ ​នី​ ​ចរិយា​ ​។​ ​អ្នក​ទាំង​ប្រាំ​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​និង​រង​ការចោទប្រកាន់​ពី​បទ​ ​សូកប៉ាន់​សាក្សី​ ​។​

លោក​ ​សុខា​ ​លោក​ ​វ៉ង់​ដា​ ​លោក​ ​សុខសាន្ត​ ​និង​អ្នកស្រី​ ​មុនី​ ​ត្រូវ​បាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​១​៨​ ​ពី​បទ​ ​សូកប៉ាន់​សាក្សី​ ​ដោយ​យោង​តាម​មាត្រា​ ​៥​៤​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ចំណែក​ឯ​លោក​ ​ចរិយា​ ​ដែល​ជា​អគ្គលេខាធិការ​ង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅមុន​ពេល​ចាប់ខ្លួន​ ​និង​ក្រោយពេល​ដោះលែង​ ​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​ ​សមគំនិត​ ​ដោយ​យោង​តាម​មាត្រា​ ​២​៩​ ​និង​មាត្រា​ ​៥​៤​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ការ​ចាប់ខ្លួន​ ​ត្រូវ​បាន​ធ្វើឡើង​អំឡុង​ពេល​មានការ​បង្ក្រាប​យ៉ាង​ច្រើន​មក​លើ​ក្រុម​សង្គម​ស៊ីវិល​ ​និង​សមាជិក​អតីត​គណ​បក្សជំទាស់​ ​។​ ​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំង​ ​៥​ ​នាក់​ ​បាន​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​ ​១​៤​ ​ខែ​ ​មុន​ពេល​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​១​៧​ ​ហើយ​ក្រោយមក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​៥​ឆ្នាំ​ ​ប៉ុន្តែ​អនុវត្ត​ទោស​ ​១​៤​ ​ខែ​ ​ហើយ​ទោស​នៅសល់​ត្រូវ​បាន​ព្យួរ​ ​។​

អត្ថបទ | អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា

ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៩

របាយការណ៍ស្តីពីស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នា​ថ្ងៃ​នេះ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ ជា​សាកល និង​ជា​ទៀង​ទាត់ (UPR)។

អង្គការ លីកាដូ បាន​ចូល​រួម​ចំណែក​ នៅ​ក្នុង​របាយ​ការណ៍​រួម​ចំនួន​ពីរ ដែល​រៀប​រៀង​ឡើង​ដោយ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) និង វេទិកា​អាស៊ាន​សម្រាប់​សិទិ្ធ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (FORUM-ASIA)ដោយ​បាន​បង្ហាញ​នូវ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ​មក​លើ​អ្នក​ការពារ​​សិទិ្ធ​មនុស្ស​ សារព័ត៌​មាន​ និង​ក្រុម​សង្គម​​ស៊ីវិល​ ហើយ​​និង​ផល​​វិបាក​​នៃ​​ការ​​រំលោភ​​សិទិ្ធ​​ដី​​ធ្លី​។

អត្ថបទ | យុទ្ធនាការ​១៦ថ្ងៃ​ ទប់​​ស្កាត់​​អំពើ​​ហិង្សា​​លើ​​ស្រី្ត​​ភេទ៖ អ្នកស្រី​ ទេព​ វន្នី

ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៨audio available

ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦​ថ្ងៃ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​ភេទ អង្គការ​លីកាដូ ផ្តោត​សំខាន់​ទៅ​លើ​អ្នក​ធ្វើ​យុទ្ធនាការ​សិទិ្ធ​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាស្រ្តី ដែល​បាន​ប្រឈម​មុខ និង​ទទួល​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​នៅ​កម្ពុជា។

ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​កន្លះ​លាន​នាក់​បាន​បាត់បង់​ដីធ្លី និង​ផ្ទះ​សម្បែង ដោយ​សារ​ការ​បណ្តេញ​ដោយ​បង្ខំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ។ ពលរដ្ឋ​ទាំង​នោះ ដែល​ភាគ​ច្រើន​ជាស្រ្តី បាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា ដើម្បី​ទាមទារ​យុត្តិធម៌ និង​សំណង​សមរម្យ។ ភាព​សកម្ម​និយម​របស់​អ្នក​ទាំង​នោះ ជា​ញឹក​ញាប់​ត្រូវ​បាន​ទទួល​រង​ដោយ​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ពី​សំណាក់​កង​សន្តិសុខ ក៏​ដូចជា​ការ​គំរាម​កំហែង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ការ​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ផង​ដែរ។

នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាង​មុខ (១៦​ថ្ងៃ) អង្គការ​លីកាដូ នឹងចេញ​ផ្សាយ​ពី​ប្រវត្តិ​តស៊ូ និង​វីដេអូ​ខ្លី​មួយ​ចំនួន ស្តី​ពី​ស្រ្តី​កម្ពុជា ដែល​កំពុង​បន្ត​ទាមទារយុត្តិធម៌ ទោះ​បី​អ្នក​ទាំង​នោះ​បាន​ជួប​ប្រទះ​នឹង​ផល​លំបាក​យ៉ាង​ណា​ក្តី។

យើង​ចាប់​ផ្តើម​បរិយា​អំពី​អ្នកស្រី ទេព វន្នី ដែល​បច្ចុប្បន្ន​មាន​អាយុ​ ៣៨​ឆ្នាំ និង​ដែល​ជា​ស្ត្រី​ឈរ​ជួរ​មុខ​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​ ក្នុង​ការ​តវ៉ា​ជំទាស់​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​រាជ​ធានី​ភ្នំពេញ។ អ្នក​ស្រី​ក៏​ជា​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដ៏​សកម្មមួយ​រូប​ផង​ដែរ។

អត្ថបទ | បុគ្គលិកអាដហុក និងគ.ជ.ប ត្រូវ​បាន​ផ្តន្ទាទោស​ពន្ធនាគារ​ពី​បទ​សូក​ប៉ាន់​សាក្សី ប៉ុន្តែ​ត្រូវ​ព្យួរ

ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៨audio available

បុគ្គលិកចំនួនបួនរូប របស់សមាគមន៍សមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងបុគ្គលិកម្នាក់របស់គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប) ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​នាថ្ងៃនេះ ពីបទ​សូកប៉ាន់​សាក្សី ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​ដាក់​ទៅ​លើ​មេដឹកនាំ​អតីត​គណបក្ស​ជំទាស់ ឯកឧត្តម កឹម សុខា។

បុគ្គលិកទាំងបួនរូប ដែលរួម​មាន​អ្នក​ស្រី លីម មុន្នី លោក នី សុខា លោក យី សុខ​សាន្ត និង​លោក ណៃ វង់​ដា ត្រូវ​បាន​ផ្តន្ទាទោស​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ដោយ​ចៅក្រម​ចំនួន​បី​រូប ប៉ុន្តែ​ទោស​ដែល​នៅ​សល់​ចំនួន​ជិត ៤ឆ្នាំ ត្រូវ​បាន​ព្យួរ។ រយៈ​ពេល​ដែល​អ្នក​ទាំង​ប្រាំ បាន​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ទោស​ពន្ធនាគារ ដែល​សម្រេច​ដោយ​ចៅក្រម​នាព្រឹក​នេះ​ផង​ដែរ ដូចនេះ​អ្នក​ទាំង​ប្រាំ​នឹង​មិន​ត្រឡប់​ចូល​ក្នុង​ពន្ធនាគារ​វិញ​នោះ​ទេ។

អត្ថបទខ្លីៗ | អ្នកគាំទ្រ​ដាក់​ញត្តិស្នើសុំអន្តរាគមន៍​ដើម្បី​​​ឱ្យ​ដោះ​លែង​អ្នកស្រី​ ទេព វន្នី បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួនអស់​​រយៈពេល​១ឆ្នាំ​

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៧audio available

អ្នកគាំទ្រ​របស់​សកម្មជន​ដីធ្លី​និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ អ្នកស្រី ​ទេព វន្នី បាន​រំលឹក​ខួប​១ឆ្នាំ​នៃ​ការ​ឃុំខ្លួន​អ្នកស្រី​ដ៏អយុត្តិធម៌ ដោយ​បាន​ធ្វើការ​អំពាវនាវដល់​អន្តរជាតិ​ឱ្យជួយ​អន្តរាគមន៍ ដើម្បី​ឱ្យ​មានការ​ដោះលែង​អ្នកស្រី​មកវិញ។

ប្រជាពលរដ្ឋ​មួយចំនួន​មកពី​សហគមន៍​បឹងកក់​ បាន​ដាក់ញត្តិ​ទៅកាន់​ស្ថានទូត​​និង​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​ចាប់ផ្ដើម​ពីថ្ងៃច័ន្ទម្សិលមិញ​ នៅ​ការិយាល័យ​ឧត្ដម​ស្នងការនៃអង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជានិង​ស្ថានទូត​នៃប្រទេស​សមាជិក​អាស៊ាន​ចំនួន​៦​។ នៅ​ថ្ងៃ​អង្គារ៍នេះ អ្នក​ទាំងនោះ​បាន​បន្ត​ដាក់​ញត្តិ​ទៅ​ស្ថានទូត​នៃបណ្ដា​ប្រទេស​នៅសហគមន៍​អ៊ឺរ៉ុប​ចំនួន​៩ផ្សេងទៀត​ រួមមាន​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ ជប៉ុន ​អាឡឺម៉ង់ ​និង​ស្ថានទូត​អ៊ឺរ៉ុប​ផងដែរ​។

អ្នកស្រី ​ទេព វន្នី​ ត្រូវ​បាន​ចាប់​ខ្លួននិងចោទប្រកាន់​រយៈពេល​១ឆ្នាំមក​ហើយ​ ដោយសារ​អ្នកស្រី​​ចូលរួម​ក្នុង​ការតវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង៥នាក់​ដែលនៅ​ពេលនោះ​កំពុងតែ​ជាប់ឃុំ ​(អ្នក​ទាំង៥​នាក់​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅ​​ឃុំវិញហើយ)។ សាលា​ដំបូង​រាជធានីភ្នំពេញបាន​​ផ្តន្ទាទោសអ្នក​ស្រីពីបទ​ ‘ប្រមាថមន្ត្រី​រាជការ​​សាធារណៈ’ និងត្រូវជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយ​ថ្ងៃ។ ប៉ុន្តែអ្ន​កស្រីមិន​ត្រូវបាន​​ដោះ​លែងវិញ​ទេ​ក្រោយពីបាន​អនុវត្ត​ទោស​​រួច​ ដោយ​អាជ្ញាធរ​បានសើរើ​សំណុំរឿង​ចាស់​ចំនួន៣​ផ្សេងទៀត​ពាក់ព័ន្ធ​នឹងការ​តវ៉ា​អហិង្សា​រឿង​បញ្ហា​ដីធ្លី​ នៅក្នុង​សវនាការ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​យល់ថា មាន​ចរិត​លក្ខណៈ​នយោបាយ​និង​មាន​ភាព​ខ្វះចន្លោះ​ក្នុងការ​អនុវត្តតាម​បទដ្ឋាន​ច្បាប់។ ​បច្ចុប្បន្ន​ អ្នកស្រី​កំពុង​អនុវត្ត​ទោស​នៃការ​ផ្តន្ទាទោស​ឱ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រយៈពេល​៣០ខែ។ ការ​ផ្តន្ទាទោស​ឱ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រយៈពេល​៦ខែ​ផ្សេង​ទៀត មិនទាន់​អាច​អនុវត្ត​ទេដោយ​ត្រូវរង់​ចាំសាលក្រម​ស្ថាពរពី​តុលាការ​កំពូល ហើយ​​នៅ​ពេល​នេះ​អ្នកស្រី​កំពុង​ដំណើរការ​សំណុំរឿងទី​៣ដែល​ត្រូវ​បាន​សើរើឡើងវិញ។

សេចក្តីថ្លែងការណ៍ | សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៧audio available

អ្នកស្រី ទេព វន្នី ​សកម្ម​ជន​ដីធ្លីនិង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លេចធ្លោ​ជា​ច្រើន​​​ទៀត​នៅ​កម្ពុជា នឹង​ត្រូវបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំហើយ​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ស្អែកនេះ ដោយ​សារ​​កិច្ច​ការ​ពារ​សហគមន៍​ និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​។ យើង​ខ្ញុំ​ ​ដែលជា​អង្គការ​សង្គមស៊ីវិល​មាន​រាយ​នាម​ខាងក្រោម ខក​ចិត្ត​​​​​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួនអ្នក​ស្រី។ យើង​ខ្ញុំ​សូមស្នើ​ឱ្យ​អាជ្ញាធរ​បដិសេធ​​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​អ្នក​ស្រី ព្រម​ទាំង​​ទម្លាក់​ចោល​រាល់​បទ​ចោទ​​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​ និងពុំ​មាន​​ភស្តុ​តាងជាក់លាក់​ណាមួយ​ ដែល​កើត​មាន​ជា​បន្ត​បន្ទាប់លើ​អ្នក​ស្រី​ និង​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ស្រី​ឱ្យមាន​សេរីភាព​វិញ​​។

អត្ថបទខ្លីៗ | សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោសអ្នកស្រី​ ទេព វន្នី

ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០១៧audio available

នាព្រឹកនេះ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទា​ទោស​សកម្មជន​ដី​ធ្លី អ្នកស្រី​ ទេព វន្នី លើ​សំណុំរឿង​ចាស់​ដែល​ត្រូវ​បាន​សើរើ​ឡើង​វិញ​ បន្ទាប់​ពី​អ្នកស្រី​ចូលរួម​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ កាលពី​ឆ្នាំមុន។ ការ​ប្រកាស​សាល​ដីកា​ថ្ងៃនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សវនាការ​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៧ ខែកក្កដា​ ដោយ​មិន​មាន​វត្តមាន​របស់​ភាគី​ដើម​ចោទ​​ (ដូច​សវនាការ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាល​ពី​ខែ​កុម្ភៈ​​ដែរ) ដែល​នាំ​ឲ្យ​ភាគី​ចុងចោទ​គ្មាន​ឱកាស​ជជីក​​សួរ​ដេញ​ដោល​បាន​ ហើយ​តំណាងមហា​អយ្យការ​ក៏​មិន​បាន​លើក​យក​ភស្ដុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ណាមួយ​មក​បង្ហាញ​នៅ​ក្នុង​សវនាការ​នោះ​ផងដែរ។

អ្នកស្រី ​ទេព វន្នី ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទាទោស​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស ​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នៅក្នុង​សវនាការ​ដែល​មាន​ភាព​ខ្វះ​ចន្លោះ​នៃការ​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់។ សំណុំរឿង​នេះ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​កាល​ពីឆ្នាំ​២០១៣​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​បឹងកក់​មួយរូប​ផ្សេង​ទៀត ដែល​អំឡុង​ពេល​នោះ ​អ្នកស្រី​ ទេព​ វន្នី​ និង​សមាជិក​សហគមន៍​មួយចំនួន​ទៀត​ ត្រូវ​បាន​នគរបាល​និង​កងសន្ដិសុខជា​ច្រើន​នាក់​ ​វាយ​ដំបណ្ដាល​ឲ្យ​រង​របួស។

សាល​ដីកា​សាលាឧទ្ធរណ៍​ថ្ងៃនេះ ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទាទោស​អ្នកស្រី​ ទេព វន្នី​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ៦ខែ ​និង​ពិន័យ​ជាប្រាក់​និង​សំណង​ទៅដើម​បណ្ដឹង​ សរុប​ទាំងអស់​ចំនួន​ ១៤លាន​រៀល​ (​ប្រហែល ​៣,៥០០​ ដុល្លារ​អាមេរិក)។ គិត​ចាប់​តាំង​ពីពេល​ចាប់ខ្លួន​អ្នកស្រី​កាលពី​ថ្ងៃទី១៥ ខែ​សីហា​ ឆ្នាំ​២០១៦ អ្នកស្រី ​ទេព វន្នី​​ ត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​អស់​​រយៈពេល​៣៥៨​ថ្ងៃ​មក​ហើយ។

អត្ថបទខ្លីៗ | អ្នកស្រី ទេព វន្នី រង់ចាំសាល​ដីកា​បណ្ដឹង​​ឧទ្ធរណ៍

ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧audio available

នារសៀល​នេះ សាលា​ឧទ្ធរណ៍បាន​បើក​សវនាការ​​លើ​បណ្ដឹងឧទ្ធរណ៍​របស់​សកម្មជន​ដីធ្លី​ អ្នកស្រី​ ទេព វន្នី ដែល​ត្រូវបាន​ផ្ដន្ទាទោស​ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធនឹង​ការ​ចូលរួមរបស់​​អ្នកស្រី​ក្នុង​ការតវ៉ាដោយ​សន្ដិវិធី​ ខណៈដែល​​អ្នក​គាំ​ទ្រ​អ្នកស្រីប្រមាណ​ជា​ ១០០នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​តុលាការ​។ អំឡុងពេល​សវនាការ ភាគី​ដើម​ចោទ​និង​សាក្សី​ដាក់​បន្ទុក​មិន​បាន​បង្ហាញ​វត្តមាន ដូច​សវនាការ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាល​ពី​ខែ​កុម្ភៈ​​ដែរ ដែល​នាំ​​ឲ្យ​ភាគី​ចុងចោទ​គ្មានឱកាស​ជជីក​​សួរ​ដេញ​ដោល​បាន​ ហើយ​មិន​មាន​ភស្ដុតាង​គួរ​ឲ្យ​ជឿទុកចិត្តណាមួយ​ ត្រូវ​បាន​បង្ហាញឡើង​នៅ​ក្នុង​សវនាការ​នោះទេ។

អំឡុងពេល​តវ៉ាកាល​ពីឆ្នាំ​២០១៣ក្នុង​រាជ​ធានី​ភ្នំពេញដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ សកម្មជន​បឹងកក់​មួយរូប​ផ្សេង​ទៀត នគរបាល​និង​កងសន្ដិសុខជា​ច្រើន​នាក់​ បាន​វាយ​ដំ​​អ្នកស្រី​ ទេព​ វន្នី​ និង​សមាជិក​សហគមន៍មួយចំនួនទៀត បណ្ដាល​ឲ្យ​រង​របួស។ ប៉ុន្តែ​អ្នកស្រី​ បែរជាត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពីបទ​​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស នៅក្នុង​សវនាការថ្ងៃទី​២៣ ខែកុម្ភៈ​​ទៅវិញ ដែលនេះ​​បញ្ជាក់​ពីភាព​ខ្វះចន្លោះ​នៃការអនុវត្ត​តាម​ស្តង់ដា​ច្បាប់ ដោយ​សារ​គ្មាន​ការ​​ជជីកសួរ​ដេញ​ដោល​ទៅ​លើ​ដើម​ចោទ​ទាំងពីរ​នាក់ដែល​ជា​សន្ដិសុខ​ខណ្ឌ​ដូន​ពេញ។

អ្នកស្រី ទេព វន្នី ​ត្រូវបាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញផ្ដន្ទាទោស​​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ៦ខែ និងពិន័យជាប្រាក់​និង​សំណងទៅដើមបណ្ដឹង​ សរុបទាំងអស់​ចំនួន ១៤លាន​រៀល​ (​ប្រហែល ៣,៥០០ ដុល្លារ​អាមេរិក)។ អ្នកស្រី​ ត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​អស់​​រយៈពេល៣៤៦​ថ្ងៃ​មកហើយ។ សាលដីកា​នៃ​សវនាការសាលា​ឧទ្ធរណ៍ថ្ងៃ​នេះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៧។​

សេចក្តីថ្លែងការណ៍ | អង្គការ​សង្គម​ស៊ីវិល​ សំណូមពរ​ដោយ​ទទូច​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ការផ្ដន្ទា​ទោស​ដ៏​អយុត្តិធម៌លើ​ អ្នកស្រី ​ទេព វន្នី ដើម្បី​បញ្ចប់​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​ច្បាប់​មក​លើ​អ្នកស្រី និង​ដោះលែង​អ្នកស្រី​ឲ្យមាន​សេរីភាព​វិញ ​ #ដោះលែង​ទេពវន្នី

ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧audio available

យើងខ្ញុំ ជា​អង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​សំណូមពរ​ដោយទទូច​​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ​ ដែលបាន​សម្រេច​​ផ្តន្ទា​ទោស​ដ៏​អយុត្តិធម៌​មក​លើ​អ្នកស្រី ​ទេព វន្នី​ ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស​ និងត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ ដោយសារ​សកម្មភាព​តវ៉ា​អហិង្សា​របស់​អ្នកស្រី​ កាលពីឆ្នាំ​២០១៣។ ​សាលា​ឧទ្ធរណ៍​នឹង​បើក​​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ ​អ្នកស្រី ទេព​ វន្នី ប្រឆាំង​នឹង​ការ​ផ្តន្ទា​ទោសនេះ​ ​នៅ​ថ្ងៃ​ស្អែក​ ទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៧​។ នៅ​ថ្ងៃ​ទី១៥ ខែសីហា​ ឆ្នាំ២០១៧​ ខាងមុខ​នេះ​ គឺ​ជា​ខួបមួយ​ឆ្នាំ​ ដែល​អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​​ជាប់​ក្នុង​ពន្ធនាគារ​ ​ ហើយ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​​ ទំនងជា​ការ​ប៉ុនប៉ង​ ក្នុង​ការ​បំបិទ​សំឡេង​​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃមាត់​នៅ​កម្ពុជា ​​មុនពេល​​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ ឆ្នាំ២០១៨​ ចូល​មក​ដល់​។

សេចក្តីថ្លែងការណ៍ | ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧audio available

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​

សេចក្តីថ្លែងការណ៍ | អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​​សម្តែងការ​សោកស្តាយ​ចំពោះ​ការ​រុះរើ​បដា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង៥​ និង​អ្នក​ស្រី ទេព វន្នី

ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៧audio available

យើង​ខ្ញុំ​ ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មាន​រាយ​នាម​ខាង​ក្រោម​ សូម​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​នគរបាល​ឃុំ និង​ស្រុក​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​បាន​ចុះ​ទៅ​រុះរើ​បដា​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦នាក់។ បដា​ទាំងនេះ​ត្រូវ​បាន​ដក​ហូត​ចេញ​ពីទី​ស្នាក់​ការ​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ (“អាដហុក”) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (“លីកាដូ”) និង​អង្គ​ការ​មា​តា​ធម្មជាតិ ដែល​បាន​កើត​ឡើង​នៅ​ឃុំ​ស្មាច់​មានជ័យ​ កាលពី​ថ្ងៃទី២ ខែ​ឧសភា​ ឆ្នាំ​២០១៧ ព្រម​ទាំង​ការ​រុះ​រើបដា​ចេញ​ពី​មុខ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​បី​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង ​កាល​ពីថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ២០១៧​ ផង​ដែរ។

អត្ថបទខ្លីៗ | សកម្មជន​ដីធ្លី​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​រៀបចំ​ធ្វើ​យុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ

ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៧audio available

នាព្រឹកនេះ​ អ្នក​ស្រី ​ស ​ស៊ន​ និង​អ្នកស្រី​ ណាត់​ ស្រី​ណាក់​ ដែល​រស់នៅ​ក្នុង​សហគមន៍​បុរីកីឡា​ ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​ពេល​ដែល​អ្នក​ទាំងពីរ​បាន​រៀបចំ​ការ​ប្រមូលផ្ដុំ​គ្នា​មួយ​ដោយ​អហិង្សា​ ដើម្បី​ធ្វើយុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​ នៅ​ខាង​មុខផ្ទះ​របស់ខ្លួន​។ ​អ្នក​ទាំងពីរ​​ត្រូវ​បាន​ដោះលែងមក​វិញ​​នៅ​ម៉ោង​៧និង១៥នាទី​ល្ងាច បន្ទាប់​ពី​ត្រូវ​បាន​​ឃាត់​ខ្លួន​អស់រយៈពេល​ជិត​​១១ម៉ោង​ ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​។​

ស្រ្តី​ទាំងពីរ​នាក់​ដែល​កំពុង​ពាក់​អាវ​ពណ៌ខ្មៅ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​នគរបាល​និង​សន្តិសុខ​ នៅក្នុង​សហគមន៍​បុរីកីឡា​ តាំង​ពីម៉ោង​ប្រហែល​ជា៨និង​៤៥នាទី​ព្រឹកនេះ​ ខណៈពេល​ដែល​អ្នកទាំងពីរ​បាន​រៀបចំ​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធីមួយ​ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ រួម​បញ្ចូល​ទាំង​តំណាង​សហគមន៍​បឹងកក់​អ្នកស្រី​ ទេព​ វន្នី​ ដែល​ត្រូវ​បានចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ កាល​ពី​ថ្ងៃទី១៥​ ខែ​សីហា​ ឆ្នាំ​២០១៦។​ ចាប់​តាំងពី​យុទ្ធនាការ​នេះ​បាន​ចាប់ផ្ដើម​ក្នុងខែ​ឧសភា​ ឆ្នាំ២០១៦​ មាន​ការ​ឃាត់​ខ្លួន​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ចំនួន​៣៨លើក​មកហើយ​ ដែល​ភាគ​ច្រើន​អ្នក​ទាំងនោះ​ត្រូវ​បាន​ឃាត់ខ្លួន​ជាច្រើន​ម៉ោង​មុន​ពេល​ដោះលែង​មកវិញ​ បើ​ទោះបីជា​គ្មាន​ការ​ចោទ​ប្រកាន់​ក៏ដោយ។​ ការ​ចាប់​ខ្លួន​ថ្ងៃនេះ​គឺជា​ការ​ចាប់ខ្លួន​លើក​ទី៥​របស់​អ្នកស្រី​ ស ស៊ន​ និង​ជាការ​ចាប់ខ្លួន​លើកទី២​របស់​អ្នកស្រី ​ណាត់ ​ស្រីណាក់​ផងដែរ​ ដោយសារ​អ្នកទាំងពីរ​បាន​ចូលរួម​ក្នុងការ​ប្រមូលផ្ដុំ​នៃ​យុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទពណ៌ខ្មៅ។

អត្ថបទខ្លីៗ | ការ​សុំ​នៅ​ក្រៅឃុំ​របស់​សកម្មជន​ដីធ្លី​ អ្នកស្រី ទេព វន្នី ត្រូវ​បាន​បដិសេធ

ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៧audio available

សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ដីធ្លី អ្នកស្រី​ ទេព វន្នី ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​ ដោយ​ចៅក្រម លោកស្រី គឹម សត្ថាវី នៅ​តុលាការ​កំពូល ត្រូវ​បាន​ប្រកាស​បដិសេធ​។

អ្នកស្រី វន្នី ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ខែ​សីហា ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ទាក់ទង​នឹង​ការ​តវ៉ា​ដែល​រៀបចំ​ដោយ​សហគមន៍​បឹងកក់​ក្នុង​ឆ្នាំ២០១៣ នៅមុខ​ផ្ទះ​សម្តេច​នាយក​រដ្ឋមន្រ្តី។ រហូត​មក​ដល់​ថ្ងៃនេះ អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល ១៦៣ ថ្ងៃ​ហើយ។ ​សវនាការ​របស់ អ្នកស្រី ទេព វន្នី នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០៣ ខែកុម្ភៈ ​ខាងមុខ​នេះ។

សេចក្តីថ្លែងការណ៍ | អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​អនុវត្ត​ជា​បន្ទាន់​តាម​​សេចក្តី​សម្រេច​របស់​ក្រុម ​ការ​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំខ្លួន​តាម​អំពើ​ចិត្ត

ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៧audio available

នៅ​ឱកាស​គម្រប់​ពី​រ​ខែ​នៃ​ការ​អនុម័ត​លើ​សេចក្តីសម្រេច​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត​របស់​ (“​ក្រុម​ការ​ងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត”) ដែល​សម្រេច​ថា​ ការ​បន្ត​ឃុំ​ខ្លួន​លើ​បុគ្គលិក​សមាគម​អាដហុក​ ​រួមមាន​​ អ្នក​ស្រី លឹម​ មុនី លោក​ នី​ សុខា លោក​ ណៃ វ៉ង់ដា និង​លោក​ យី ​សុខសាន្ត​ ហើយ​និង​លោក​ នី​ ចរិយា អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) (អ្នកទាំង៥) គឺ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត។1 យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ (“អង្គការ​សង្គម​ស៊ីវិល”) ​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​​ដល់​អាជ្ញា​ធរ​កម្ពុជាសូម​​​អនុវត្តតាម​សេចក្តី​សម្រេច​របស់​​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ដោះ​លែងអ្នកទាំង​៥​ជា​បន្ទាន់។​ រយៈពេល​ជិត​​​ប្រាំ​បួន​ខែ​បន្ទាប់​ពីអ្នក​ទាំង៥ត្រូវ​បាន​​ឃុំ​ខ្លួន​តាំង​ពី​ដំបូង​​​​ កម្ពុជា​ពុំ​ទាន់​បាន​ចាត់​វិធាន​ការ​ដើម្បី​បញ្ឈប់ ឬ​ប៉ះប៉ូវ​​ចំពោះ​ការ​អនុវត្ត​ពុំ​ត្រឹម​ត្រូវ​​​ទៅ​លើ​អ្នក​ទាំង៥​នៅ​​ឡើយ​ទេ ហើយ​កម្ពុជា​​នៅ​តែ​បន្ត​មិន​គោរព​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ក្រោម​​កតិកាសញ្ញា​អន្ត​រជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ (ក.អ.ស.ព.ន)​។ ​អង្គការ​​យើង​ខ្ញុំ​ សូម​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាខ្លាំង​​ចំពោះ​ការ​ខក​ខាន​របស់​អាជ្ញា​ធរ​កម្ពុជា​ ក្នុងការ​អនុវត្ត​តាម​អនុសាសន៍​របស់​​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​។

អត្ថបទខ្លីៗ | សមាជិកសហគមន៍ប្រមូលផ្តុំគ្នានៅតុលាការកំពូល ក្នុងពេលសវនាការសុំនៅក្រៅឃុំរបស់ លោកស្រី ទេព វន្នី

ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៧audio available

នៅ​ព្រឹក​នេះ សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី មាន​វត្តមាន​រយៈពេល ៤៥នាទី​ នៅ​ក្នុង​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ នៅ​តុលាការ​កំពូល។ នៅ​ខាងក្រៅ​តុលាការ​កំពូល សមាជិក​សហគមន៍​នានា​បាន​មក​ប្រមូលផ្តុំ​គ្នា​ដើម្បី​គាំទ្រ​ដល់​អ្នកស្រី។ លោកស្រី គឹម សត្ថាវី ចៅក្រម​តុលាការ​កំពូល​នឹង​ធ្វើការ​ប្រកាស​សាលក្រម​នៃ​សវនាការ​នេះ នៅ​ថ្ងៃ​ទី ២៥ ខែ​មករា​។

អ្នកស្រី វន្នី ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ខែ​សីហា ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស ទាក់ទង​នឹង​ការ​តវ៉ា​ដែល​រៀបចំ​ដោយ​សហគមន៍​បឹងកក់​ក្នុង​ឆ្នាំ២០១៣ នៅមុខ​ផ្ទះ​សម្តេច​នាយក​រដ្ឋមន្រ្តី។ ករណី​នេះ ជា​ករណី​មួយ​ក្នុង​ចំណោម​ប្រវត្តិ​ករណី​ចំនួន​បី ដែល​ត្រូវ​បាន​សើរើឡើង​វិញ​នៅ​ខែ​សីហា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​អ្នកស្រី វន្នី កំពុង​រង់ចាំ​សវនាការ​ករណី​ចោទ​ប្រកាន់​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត ទាក់ទង​ទៅ​នឹង​យុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌ខ្មៅ។

រហូត​មក​ដល់​ថ្ងៃនេះ អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់រយៈ​ពេល ១៥៦ថ្ងៃ​ហើយ។

អត្ថបទខ្លីៗ | តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ

ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៦audio available

នា​ព្រឹក​នេះ​ អ្នក​ស្រី​ លឹម​ មុនី​ លោក​ នី​​ សុខា​ លោក​ ណៃ​ វ៉ង់ដា​និង​ លោក​ យី​ សុខ​សាន្ត​ ​ជាបុគ្គលិក​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អាដហុក)​ និង​ លោក​ នី​ ចរិយា​ អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ត្រូវ​បាន​សវនាការ​នៃ​តុលាការ​កំពូល​សម្រេច​បដិសេធ​ចោល​នូវ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ ដែល​បាន​ជំនុំ​ជម្រះ​ដោយ​លោក​ចៅក្រម​ គីម​ សូថាវី​ កាល​ពី​សប្ដាហ៍​មុន​។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ទាំង​៥​នាក់​ ត្រូវ​បាន​ឃុំខ្លួន​​ពី​បទ​សូក​ប៉ាន់​សាក្សី​ កាល​ពី​ថ្ងៃ​ទី២​ ខែ​ឧសភា​ ខណៈ​ដែល​មាន​​ការ​រិះ​គន់​​ជា​សាធារណៈ​ពី​សំណាក់​មតិ​ជាតិ​ និង​អន្តរជាតិ។​ ប្រសិន​បើ​​អ្នក​ទាំង​នោះ​​ត្រូវ​បាន​ផ្តន្ទាទោស​ នោះ​អ្នក​ទាំងនោះ​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី​ ៥ឆ្នាំ​ ទៅ​​ ១០ឆ្នាំ​។

សេចក្តីថ្លែងការណ៍ | សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ការ​ផ្ដន្ទាទោស​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ លោក​ នី​ ចរិយា

ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៦audio available

នា​ថ្ងៃ​​នេះ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​ថ្កោល​ទោស​ចំពោះ​ការ​ផ្តន្ទាទោស​ដែល​មិន​សម​ហេតុ​ផល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​ លោក​ នី ​ចរិយា​ អតីត​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​និង​ឃ្លាំមើល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​(អាដហុក)​ និង​ជា​អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (“គ.ជ.ប”)។ ​ បន្ទាប់​ពី​សវនាការ​រយៈពេល​ប្រមាណ ​៤ ​ម៉ោង​កន្លះ ​លោក ​ឃី ​ឆៃ​ ចៅក្រម​ជំនុំ​ជម្រះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ពិភាក្សា​ប្រហែល​ ១៥ ​នាទី​ មុន​នឹង​សម្រេច​ផ្តន្ទា​ទោស​ លោក​ នី​ ចរិយា​ ពី​បទ​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​ ៣០៥​ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​តាម​មាត្រា​ ៣១១​ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថា​ធិប្បាយ​ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តា​ធិការ​តាម​មាត្រា​ ៥២២​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​លោក​ នី ​ចរិយា ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយ​ខែ​ និង​ពិន័យ​ជា​ប្រា​ក់​ចំនួន​ប្រាំ​មួយ​លាន​រៀល ​(ប្រមាណ​ ១.៥០០​ដុល្លារ​អាមេរិក​)។

អត្ថបទខ្លីៗ | សហគមន៍​បឹងកក់​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក​ និង​ស្ថានទូត​សហភាព​អឺរ៉ុប​ សូម​អំពាវនាវ​ឲ្យ​ដោះលែង​ អ្នក​ស្រី ​ទេព ​វន្នី​ ​ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​

ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៦audio available

នា​ព្រឹក​នេះ​ តំណាង​សហគមន៍​បឹកកក់ ​បាន​ដាក់​ញត្តិ​ទៅ​ការិយាល័យ​ធនាគារ​ពិភពលោក​ និង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ សូម​អំពាវនាវ​ឲ្យ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដែល​នៅ​សេស​សល់​ និង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ អ្នកស្រី​ ទេព​ វន្នី​ ដែល​កំពុង​ជាប់​ឃុំ​ ព្រម​ទាំង​សូម​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ទៅ​លើ​សមាជិក​សហគមន៍​បឹងកក់​។

សន្តិសុខ​មួយ​ក្រុម​ប្រហែល​ជា ​៣០នាក់​ បាន​ប្រឈម​មុខ​ជាមួយ​នឹង​តំណាង​សហគមន៍​បឹងកក់​ទាំង​នោះ ​នៅ​ខាង​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក​។ ក្រោយ​មក​ សន្តិសុខ​ទាំង​នោះ​បាន​រុញ​ច្រាន​អ្នក​តំណាង​ទាំង​នោះ​មិន​ឲ្យ​ប្រមូល​ផ្ដុំគ្នា​ នៅ​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក​ ដោយ​ចោទ​ថា​ ការ​ប្រមូល​ផ្ដុំ​​នោះ​ បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ច្រក​ចូល​ការិយាល័យ​ធនាគារ​។ បន្ដិច​ក្រោយ​មក​ អ្នក​តំណាង​ធនាគារ​ពិភពលោក​ម្នាក់​បាន​ចេញ​មក​ទទួល​ញត្តិ។​

ចំណែក​នៅ​ស្ថាន​ទូត​សហភាព​អឺរ៉ុប​វិញ​ ខាង​ស្ថាត​ទូត​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​បឹងកក់​ អ្នក​ស្រី​ បូវ​ សោភា​ និង​កញ្ញា​ សុង​ ស្រីលាភ​ ចូល​ទៅ​ក្នុង​និង​ប្រគល់​ញត្តិ​ជូន​ទៅ​ជំនួយ​ការ​ឯកអគ្គរាជទូត​។ ភ្លាមៗ​បន្ទាប់​ពី​ចេញ​ពីស្ថានទូត​សហភាព​អឺរ៉ុប​ កញ្ញា​ សុង ស្រីលាភ​ បាន​មាន​ប្រសាសន៍​ដោយ​សង្ខេប​ទៅ​កាន់​អ្នក​សារព័ត៌មាន ​ដោយ​សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ដែល​នៅ​សេសស​ល់ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​ទៅ​លើ​សមាជិក​សហគមន៍​។ អ្នក​តំណាង​ទាំងនោះ​បាន​សន្យា​ថា​ នឹង​មក​តាម​ដាន​លទ្ធផល​ដាក់ញត្តិ​ថ្ងៃ​នេះ​ នៅ​ពេល​ក្រោយ​ទៀត។​

អត្ថបទខ្លីៗ | សកម្មជន​ដីធ្លី​ទាំង​៦នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​ដោះ​លែង​​មក​វិញ​ ខណៈ​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត្រូវ​បាន​បំបែក

ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៦

សកម្មជន​ដីធ្លី​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ក្នុង​អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ កាល​ពី​ម្សិល​មិញ​ ត្រូវ​បាន​ដោះ​លែង​មក​វិញ​នៅ​រសៀល​នេះ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ប្រារព្ធ​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​១៨។

ស្រ្តី​ទាំង​៦​រូប​ (ក្នុង​នោះ​មាន​ស្រ្តី​ចំ​ណាស់​អាយុ​ ៧៦​ឆ្នាំ​ម្នាក់​ ដែល​បាន​រង​របួស​ក្នុង​ពេល​ចាប់​ខ្លួន​) ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​មួយ​យប់​ក្នុង​អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ក្រោយ​ពី​អ្នក​ទាំង​នោះ​ត្រូ​វបាន​ចាប់​ខ្លួន​កាល​ពី​ម្សិល​មិញ​ អំឡុង​ពេល​ការ​ប្រមូល​ផ្ដុំ​គ្នា​មួ​យ​ដើម្បី​អំពាវនាវ​សូម​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ជាប់​ឃុំ ​រួមទាំង​តំណាង​សហគមន៍​បឹងកក់​គឺ​ អ្នកស្រី​ ទេព​ វន្នី​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​។​

កាល​ពី​ព្រឹក​មិញ​នេះ​ មន្រ្តី​នគរបាល និង​សន្តិសុខ​ជា​ច្រើន​បាន​បំបែក​ការ​តវ៉ា​ក្នុង​យុទ្ធនា​ការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដោយ​បាន​ហែក​បំផ្លាញ​ និង​ដុត​ចោល​បដា​ រួម​ទាំង​ស្លាក​សញ្ញា​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដោយ​សហគមន៍​បូរី​កីឡា​។​

ទំព័របន្ទាប់ >>