បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ









ឆ្នាំ

ស្វែងរក

អត្ថបទ | គ្រួសារជន​រងគ្រោះ​ និង​សកម្មជន​សិទ្ធិមនុស្ស​ ប្រារព្ធ​ខួបលើកទី៦​នៃអំពើហិង្សា​នៅផ្លូវវេងស្រេង​

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២០audio available

នាព្រឹកនេះ​ មនុស្ស​ប្រមាណ​ជា៧០នាក់​ រួមមាន​សកម្មជនដីធ្លី​ កម្មករ​ និងសកម្មជន​សិទ្ធិមនុស្ស​ បានជួបជុំគ្នា​នៅរាជធានី​ភ្នំពេញ​ ដើម្បីប្រារព្ធ​ខួបលើកទី៦​នៃវាយប្រហារ​ពីសំណាក់​កងកម្លាំង​ប្រដាប់អាវុធ​ទៅលើហ្វូង​កម្មករ​ដែលកំពុង​ធ្វើកូដកម្ម​នៅលើ​មហាវិថី​វេងស្រេងក្នុង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៤​ ដែលបណ្ដាល​ឱ្យមានមនុស្ស​៤នាក់ស្លាប់​បាត់បង់ជីវិត​ ម្នាក់បាត់ខ្លួន​ និងរាប់សិបនាក់​ផ្សេងទៀត​រងរបួស។

អ្នកចូលរួម​បានរៀបចំ​ពិធីតាមបែប​ព្រះពុទ្ធសាសនា​ និងជាការ​រំលឹកដល់ការ​ស្លាប់របស់​ជនរងគ្រោះ ​នៅមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស ​(សង់ត្រាល់)​ ដោយមាន​ការចូលរួម​ពីគ្រួសារ​ជនរងគ្រោះ​ដែលត្រូវបាន​បាញ់សម្លាប់​ និងបាត់ខ្លួន​ផងដែរ។

អត្ថបទ | សង្គមស៊ីវិល​ប្រារព្ធពិធី​រំលឹក​ខួប​៥ឆ្នាំ​នៃការ​បាញ់​ប្រហារ​នៅផ្លូវ​វេងស្រេង

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៩audio available

នារសៀលនេះ​ សហជីព​ កម្មករ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ប្រមាណជា ១០០នាក់​ បានជួប​ជុំគ្នា​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប៥ឆ្នាំ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​បើកការ​បាញ់ប្រហារ​ទៅលើ​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅលើ​ផ្លូវវេងស្រេង​ក្នុងរាជធានី​ភ្នំពេញ​ ដែល​បណ្ដាល​ឱ្យមាន​អ្នកស្លាប់​ចំនួន៤នាក់​ ម្នាក់​បាត់ខ្លួន​ និង​រងរបួស​រាប់សិប​នាក់ផ្សេងទៀត​។

ការរំលឹក​ខួប​នៅថ្ងៃនេះ​ ត្រូវបាន​រៀបចំ​ឡើងនៅ​សម្ព័ន្ធ​សមាគម​និង​សហជីព​ “ផ្ទះសាមគ្គី” ​ដែល​ចូលរួម​ដោយ​កម្មករ​រោងចក្រ​កាត់ដេរ​ សហជីព​ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ។​ អ្នកទាំងនោះ​បាន​ចូលរួម​ក្នុង​ពិធី​សូត្រមន្ត​តាមបែប​សាសនា​ និង​ការពិភាក្សា​ពីការតវ៉ា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ​ក៏ដូចជា​ហេតុនៃអំពើហិង្សា​។​

ជនរងគ្រោះ​នៃ​អំពើហិង្សាបាន​ស្នើ​សុំឱ្យ​មានការ​ចាត់​វិធានការ​និងទំនួលខុសត្រូវ​ចំពោះ​អ្នកបាត់បង់​ជីវីត និង​ទម្លាក់ចោល​បទចោទ​ប្រឆាំងនឹង​កម្មករនិងមេដឹកនាំសហជីព​ពាក់ព័ន្ធនឹង​ការតវ៉ានេះ។

អត្ថបទខ្លីៗ | សាលក្រម​សំណុំ​រឿង​វេង​ស្រេង ត្រូវ​បាន​សវនាការ​ឧទ្ធ​រណ៍​សម្រេច​តំកល់​ទុក

ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០១៦

នៅព្រឹកនេះ សាលាឧទ្ធរណ៍ បានដំកល់​សាលក្រម​លើ​សំណុំរឿង​របស់​កម្មករ​ទាំង ១៣ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទហិង្សា​ដោយ​ចេតនា​ដែលមាន​ស្ថាន​ទម្ងន់​ទោស បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស រារាំង​ចរាចរណ៍​សាធារណៈ និង​បទប្រមាថ។ បទចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​យ៉ាង​អាក្រក់​រវាង​កម្មករ​ដែល​បានធ្វើ​កូដកម្ម ជាមួយ​និង​កងចម្រុះ​ជានគរបាល​និង​យោធា​ជាច្រើន (អ្នកដែល​បាន​បាញ់ និង​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់ ៤នាក់ និង​បណ្តាល​ឲ្យរងរបួស​ជាច្រើន​នាក់) នៅលើ​ផ្លូវវេង​ស្រេង កាលពី​ខែមករា ឆ្នាំ​២០១៤។

សវនាការឧទ្ធរណ៍ ដែលត្រូវបានចាប់​ផ្តើម​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៦ ត្រូវបាន​ធ្វើ​ឡើង​ដោយ​មិនមាន​វត្តមាន​របស់​ជន​ជាប់ចោទ និង​មេធាវី​របស់​អ្នកទាំង​នោះ​នោះទេ ដោយសារ​សំណើ​របស់​មេធាវី​សុំពន្យារ​ពេល​សវនាការ​ដើម្បី​ទុកពេល​ជូនដំណឹង​ដល់​ជន​ជាប់​ចោទ ត្រូវ​បានគេ​បដិសេធ។ ដើមចោទ​ដែល​ជានគរបាល​និង​កងរាជ​អាវុធហត្ថ បាន​អះអាង​ថា​កងកម្លាំង​របស់​អាជ្ញាធរ​រដ្ឋបាន​ប្រើប្រាស់​តែដំបង​ឈើ និង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ប៉ុណ្ណោះ​នៅអំឡុង​ពេល​បង្ក្រាប​យ៉ាង​ហិង្សា ដែល​ផ្ទុយពី​សាក្សី​ជាច្រើន និង​ខ្សែ​វីដេអូខ្លី ដែល​បង្ហាញ​ពីការ​ប្រើប្រាស់​អាវុធ​របស់​កង​កម្លាំង​ទាំង​នោះ។

សវនាការឧទ្ធរណ៍ លើសំណុំរឿងរបស់​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ១០នាក់ ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេលមាន​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​មិន​កំណត់​ពេល។ សវនាការ​ដំបូង​របស់​អ្នក​ទាំង ២៣នាក់ ដែលត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែឧសភា ឆ្នាំ​២០១៤ មិនបាន​គោរព​នូវ​សិទិ្ធ​ទទួល​បានការ​ជំនុំ​ជម្រះ​ក្តីដោយ​យុត្តិធម៌​នោះ​ទេ ហើយ​ថែម​ទាំង​ខ្វះខាត​នូវភាព​មិន​លំអៀង​របស់​ចៅក្រម​​​ទៀត​ផង។ មិនមាន​នរណា​ម្នាក់ ត្រូវបាន​ចាប់​មក​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​មនុស្ស ៤នាក់ រងរបួស​ជា​ច្រើន​នាក់ និង​អ្នកបាត់​ខ្លួន ១នាក់ អំឡុង​ពេល​មាន​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋរយៈពេល​ពីរថ្ងៃ​នោះទេ ដែល​ហិង្សា​នោះ​បាន​បញ្ចប់​នូវ​រយៈ​ពេល​មួយ​​នៃការ​តវ៉ា​យ៉ាងធំ​របស់​កម្មករ​រោងចក្រ និង​អ្នកគាំទ្រ​គណបក្ស​ជំទាស់។

អត្ថបទខ្លីៗ | ជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នាប្រារព្ធខួបនៃព្រឹត្រិការណ៍ផ្លូវ វេងស្រេង ដោយមានការរាំងពីការដើរហែក្បួន

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៥

នាព្រឹកនេះ មនុស្សជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅទីតាំងដែលមានការបាញ់ប្រហារយ៉ាងអាក្រក់នៅលើផ្លូវ វេងស្រេង ដើម្បីរំលឹកពីការស្លាប់ និងបាត់ខ្លួន។ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវ បាននិយាយទៅកាន់ក្រុមមនុស្ស។ កងសន្តិសុខ រួមមានកងយោធាឆ័ត្រយោងលេខ ៧០ និង ៩០ បានដើរល្បាតនៅតំបន់នេះ ប៉ុន្តែមិនបានព្យាយាមរារាំងការជួបជុំឡើយ។

បន្ទាប់មក អ្នកគាំទ្របានដើរក្បួនទៅកាន់បុរីកីឡា ដើម្បីប្រារព្ធខួប បីឆ្នាំនៃការបណ្តេញចេញដោយបង្ខំពីសហគមន៍បុរីកីឡា ប៉ុន្តែបន្ទាប់ពីដើរបានប្រមាណ ៣ គ.ម អ្នកទាំងនោះត្រូវបានរារាំងដោយកងយោធា និងនគរបាលបង្ក្រាបបាតុកម្ម ដែលបានទាញ រុញ និងវាយទៅលើអ្នកទាំងនោះ។ អ្នកដើរក្បួនត្រូវបានអនុញ្ញាតឲ្យបន្តដំណើរដោយយានយន្ត។

សេចក្តីថ្លែងការណ៍ | ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌​នៅតែមិន​ទាន់មាន​សម្រាប់​អ្នក​បាត់​បង់​ជីវិត​ អ្នកបាត់ខ្លួន​ និងអ្នករងរបួស

ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៥audio available

មួយឆ្នាំ បន្ទាប់ពីអំពើហិង្សា ដែលប្រព្រឹត្តដោយអាជ្ញាធររដ្ឋ កាលពីដើម ខែមករា ឆ្នាំ២០១៤ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​បុរស​យ៉ាង​តិច ៤ រូប និង​រាប់​សិប​នាក់​ផ្សេង​ទៀត បានរង​របួស​ត្រូវ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ ការ​បាត់​ខ្លួន​ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់ និង​ការ​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ម​កលើ​កម្មករ សកម្មជន និង​អ្នក​ដឹក​នាំ​សហជីព ចំនួន ២៣ រូប។ យើង​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ហត្ថលេខា​នៅ​ខាង​ក្រោម​សេចក្តី​ថ្លែងការណ៍​នេះ សូម​ថ្កោល​ទោស​ទៅ​លើ​កង្វះ​នៃ​ភាព​រីក​ចម្រើន​នៃ​ការ​ស៊ើប​អង្កេត លើ​ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​នេះ និង​ការ​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​អស់​នោះ។

សេចក្តីថ្លែងការណ៍ | សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​កម្មករ និង​សកម្មជន​សិទិ្ធ​ទាំង ២៥​នាក់ ប៉ុន្តែ​ទោស​នៅ​សល់​ត្រូវព្យួរ

ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៤audio available

យើងខ្ញុំ ដែលជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយនាម​ដូចខាង​ក្រោម សូម​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​កាលពី​ព្រឹកមិញ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការ​ព្យួរទោស​របស់​អ្នក​ទាំង ២៣នាក់ និង​អនីតិជន​ចំនួន ២នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៣ និង​ថ្ងៃទី២ និង​ទី៣ ខែ​មករា ឆ្នាំ​២០១៤ ហើយជា​ចុង​ក្រោយ​ក៏បាន​ដោះលែង​អ្នក​ដែល​នៅ​សល់​ទាំង ២២​នាក់​ទៀត។ ក៏ប៉ុន្តែ យើងខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាងខ្លាំង ដោយ​សារ​អ្នក​ទាំង ២៥​នាក់​នោះ​ត្រូវបាន​ផ្តន្ទាទោស ហើយ​ជនជាប់​ចោទ​មួយ​ចំនួន​ត្រូវបាន​ពិន័យជា​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត ដោយ​យោង​ទៅលើ​អ្វី​ដែល​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​បាន​ឃើញ​ពីដំណើរ​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​កំហុស​ឆ្គង។

អត្ថបទខ្លីៗ | សេរី​ភាព​សម្រាប់​កម្មករ និង​សកម្ម​ជន​ការពារ​សិទិ្ធមនុស្ស

ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៤

នាព្រឹក​នេះ នៅ​ទី​បញ្ចប់ "អ្នក​ទាំង​ ២៣​នាក់" និង​ "អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ផ្លូវ​ វេង ស្រេង" ត្រូវ​បាន​ដោះ​លែង​។

អ្នក​ទាំង ២២​នាក់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ត្រូវ​បាន​ដោះ​លែង​នា​ព្រឹក​នេះ ម៉ោង ១១ ហើយ​បាន​ដើរ​ហែ​ក្បួន​មក​កាន់​រាជ​ធានី​ភ្នំពេញ រួម​ជា​មួយ​អ្នក​គាំ​ទ្រ​របស់​អ្នក​ទាំង​នោះ​ប្រមាណ ៥០០ នាក់។ អ្នក​ទាំង​នោះ​នឹង​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នោះ​វិញ។

អ្នក​ដែល​មិន​​​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ទាំង​នោះ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល ១៤០​ថ្ងៃ នៅ​ក្នុង​ពន្ធនាគារ ម៣ និង​ម១។ សវនាការ​ដ៏​តាន​តឹង​របស់​អ្នក​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ អស់​រយៈ​ពេល​ ៥​ថ្ងៃ​ ដាច់​ៗ​ពី​គ្នា នៅ​ក្នុង​ខែ​មេសា និង​ឧសភា។

អត្ថបទខ្លីៗ | សាលក្រម​​​អ្នក​ទាំង​ ២៣​នាក់ រួម​ទាំង​អ្នក​ចាប់​ខ្លួន​ករណី​ស្ទឹង​មានជ័យ៖ អ្នកទាំង​អស់​ត្រូវ​បាន​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ ប៉ុន្តែ​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ

ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៤

នាព្រឹក​នេះ អ្នក​ទាំង​ ២៥​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី២ និង​ទី៣ ខែ​មករា​ ឆ្នាំ​២០១៤ និងថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ត្រូវ​បាន​ផ្តន្ទាទោស​លើបទ​ល្មើស​ខុស​ៗគ្នា​ និង​រយៈពេល​ជាប់​ពន្ធនាគារ​ខុសៗ​គ្នា ប៉ុន្តែ​ទោស​ទាំង​​អស់​ត្រូវ​បាន​ព្យួរ។ លោក វន់ ពៅ (ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ) ត្រូវ​បាន​ផ្តន្ទាទោសឲ្យ​​ជាប់​ពន្ធនាគារចំនួន ៤ ឆ្នាំ​កន្លះ លោក​ ថេង សាវឿន (អ្នកសម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា) ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ លោក ច័ន្ទ ពុទ្ធិ​ស័ក្ត (អ្នកដឹក​នាំ​សហគមន៍​បឹងកក់) ត្រូវ​បាន​ផ្តន្ទាទោសចំនួន ៤ឆ្នាំកន្លះ និង​លោក សុគន្ធ សម្បត្តិ​ពិសិដ្ឋ (បុគ្គលិកមណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជា) ត្រូវ​បាន​ផ្តន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤ឆ្នាំកន្លះ។ មេធាវី កំពុងធ្វើការ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សវនាការ​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​២៥ ខែ​មេសា ហើយ​បន្តរយៈ​ពេល​៥​ថ្ងៃ​ដាច់​ៗ​ពី​គ្នា ហើយដែល​រួម​មាន​​ករណី​សំណុំ​រឿង​មនុស្ស ១០​នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​រោង​ចក្រ​យ៉ាក់ ជីង បាន​មក​ដល់​ទី​បញ្ចប់​នៅ​ម៉ោង​ប្រហែល ៨​ព្រឹក ថ្ងៃ​ទី​២២ ខែ​ឧសភា។ នៅ​គ្រប់​ថ្ងៃ​នៃ​សវនាការ អ្នក​គាំ​ទ្រ​អ្នក​ទាំង ២៥​នាក់​ ត្រូវ​បាន​រារាំង​ពី​ការ​ចូល​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ ដោយ​មាន​ការ​បិទ​ផ្លូវ និង​វត្ត​មាន​នគរបាល​ជា​ច្រើន។

អ្នក​ទាំង​ ២៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​អំឡុង​មាន​ការ​បង្ក្រាបយ៉ាង​ហិង្សា​មក​លើ​កម្មករ​ដែល​តវ៉ា​ ពី​សំណាក់​អាជ្ញាធរ​ជាច្រើន។ រហូត​មក​ដល់​ថ្ងៃ​នេះ មិន​ទាន់​មាន​នគរបាល ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​ណាម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​ពី​ការ​ប្រើ​ប្រាស់​អាវុធ​ពិត​មក​លើ​ប្រជា​ពលរដ្ឋ​ស៊ីវិល​ដែល​គ្មាន​អាវុធ​​នោះ​ទេ ដែល​អំពើ​នោះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤​នាក់​បាន​ស្លាប់ និង​រង​របួស​ចំនួន ៣៨​នាក់ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​ ឆ្នាំ​២០១៤ ហើយ​ម្នាក់​បាន​ស្លាប់​ និង​រង​របួស​ចំនួន​ ៩​នាក់​ កាល​ពី​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីប្រាំ

ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៤

សវ​នា​ការ​​កម្មករ​​ និង​​អ្នក​​ការ​​ពារ​​សិ​ទ្ធិ​​មនុស្ស​​ទាំង​​ ២៣​​នាក់​​នៅ​​សា​លា​​ដំបូង​​រាជ​​ធា​នី​​ភ្នំ​​ពេញ​​​​បន្ត​មក​​ដល់​​ថ្ងៃ​​នេះ​​។ សវ​នាការ​​អ្នក​​ទាំង​ ​២៣​​នាក់​​នេះ​​បាន​​ឈាន​​ចូ​​​ល​​ដល់​​ថ្ងៃ​​ទី៥ ហើយ​​នី​តិ​​វិធី​​សវនាការ​​នឹង​​ចាប់​​ផ្តើម​​នៅ​​ម៉ោង​​ ៨ព្រឹក​​នេះ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបួន

ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០១៤

សវ​នា​ការ​​កម្មករ​​ និង​​អ្នក​​ការ​​ពារ​​សិ​ទ្ធិ​​មនុស្ស​​ទាំង​​ ២៣​​នាក់​​នៅ​​សា​លា​​ដំបូង​​រាជ​​ធា​នី​​ភ្នំ​​ពេញ​​​​បន្ត​មក​​ដល់​​ថ្ងៃ​​នេះ​​។ សវ​នាការ​​អ្នក​​ទាំង​ ​២៣​​នាក់​​នេះ​​បាន​​ឈាន​​ចូ​​​ល​​ដល់​​ថ្ងៃ​​ទី៤​​ ហើយ​​នី​តិ​​វិធី​​សវនាការ​​នឹង​​ចាប់​​ផ្តើម​​នៅ​​ម៉ោង​​ ៨ព្រឹក​​នេះ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបី

ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០១៤

ក្នុងសវនាការថ្ងៃទី៣នៃ “ដោះលែងអ្នកទាំង ២៣នាក់” នាព្រឹកថ្ងៃស្អែក សវនាការនៃកម្មករ និងសកម្មជនសិទិ្ធមនុស្សទាំង ២៣នាក់ នឹងត្រូវបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។ មកដល់បច្ចុប្បន្ននេះ សវនាការបានឈានដល់ថ្ងៃទី៣ និងត្រូវចាប់ផ្តើមនៅវេលាម៉ោង ៨ព្រឹក។

អត្ថបទខ្លីៗ | តុលាការ​កំពូល​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ការពារ​សិទិ្ធមនុស្ស​ទាំង ២១ នាក់

ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៤

នាព្រឹក​នេះ តុលាការ​កំពូល​បាន​ប្រកាស​សាល​ដីកា​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដោយ​បដិសេធ​សំណើរ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​របស់​អ្នកការ​ពារ​សិទិ្ធមនុស្ស​ និង​កម្មករ​​ទាំង​ ២១​នាក់ ក្នុង​ចំណោម​អ្នក​ទាំង ២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​។ មិន​មាន​អ្នក​ណាម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ២១​នាក់​ ត្រូ​វបាន​បញ្ជូន​ទៅ​ស្តាប់​សវនាការ​នា​ព្រឹក​នេះ​ នោះ​ទេ។

តុលាការ​កំពូល​បាន​លើក​មូល​ហេតុ​ពីរ​យ៉ាងសម្រាប់​ការ​បដិសេធ​របស់​ខ្លួន​ គឺ៖ ទីមួយ ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​បិទ​បញ្ចប់ដោយ​ចៅ​ក្រម​ស៊ើប​សួរ ហើយ​ទីពីរ សវនាការទាំង​នេះ កំពុង​បន្ត​នៅ​សាលា​ដំបូង ហេតុ​ដូច្នេះ​ជន​ជាប់​ចោទទាំងនោះ​ គួរតែ​រក្សា​ទុក​នៅ​ក្នុង​ពន្ធ​នាគារ​ ដើម្បី​ធានា​ឲ្យ​មាន​វត្ត​មាន​នៅ​ពេល​សវនាការ​។

ប៉ុន្តែ​យោងតាម​មាត្រា ៣០៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ បាន​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​ស្នើ​សុំ​ការអនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក្នុង​អំឡុង​ពេល​នៃ​នីតិវិធី​សវនាការ​របស់​អ្ន​កទាំង​នោះ បន្ទាប់​ពី​នីតិវិធី​ស៊ើប​សួរ​ត្រូវ​បាន​បញ្ចប់ដោយ​ចៅ​ក្រម​ស៊ើប​សួរ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីពីរ

ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០១៤

សវនាការ​លើ​សកម្មជន​សិទិ្ធ​មនុស្ស​ និង​កម្មករ​ទាំង​ ២៥ នាក់ នឹង​ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃនេះ។ នា​ថ្ងៃ​ទី​មួយ​នៃ​អង្គ​សវនាការ​ កាល​ពី​ថ្ងៃទី​២៥ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ពាក់​កណ្តាល​ថ្ងៃ​រសៀល​ នៅ​ពេល​ដែល​កង​ឆ្មាំ​ពន្ធនាគារ​បាន​មក​រំខាន​នីតិ​វិធី​ ដើម្បី​បញ្ជូន​ជន​ជាប់​ចោទ​ ដែល​មិន​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ទាំង​នោះ​ត្រឡប់​ទៅ​ពន្ធ​នាគារ​ព្រៃ​ស​វិញ។ អង្គ​សវនាការ នឹង​ត្រូវ​បន្ត​នា​ថ្ងៃ​ស្អែក ម៉ោង​ ៨ ព្រឹក។

អត្ថបទខ្លីៗ | Supreme Court postpones bail decision for remaining 21 of 23 HRDs and workers to May 9

ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៤

This morning the Supreme Court announced that it will not decide whether to release on bail 21 of the 23 rights defenders and workers arrested during labor protests in January until 8:00am on May 9.

On May 6, the trials of all 23 men arrested in January, along with two others arrested in November 2013, will resume at the Phnom Penh Municipal Court after judges abruptly delayed proceedings on April 25.

The 21 were previously denied bail by the Phnom Penh Appeal Court on February 11, 2014. Outside the court today, more than 60 monks, land activists, and NGOs gathered to show support. The 21 were not present for the hearing, and remain in CC1 prison.

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីមួយ

ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៤

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤៖ សវនាការ​របស់អ្នកទាំង ២៣ នាក់​ដែលបាន​ត្រូវបាន​ចាប់ខ្លួន​កំឡុង​​ពេលបង្រ្កាប​របស់​រាជរដ្ឋាភិបាល​លើកូដកម្ម​កាលពីដើម​ខែមករា នឹង​ត្រូវប្រព្រឹត្ត​ឡើងនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ សវនាការ​សម្រាប់​មនុស្សពីរនាក់​ផ្សេងទៀត​ដែលបានចាប់​ខ្លួនកំឡុង​ពេលប៉ះទង្គិច​យ៉ាងហិង្សា​រវាងក្រុមកម្មករ និងកងកម្លាំង​កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ត្រូវប្រព្រឹត្ត​ឡើងនៅ​សាលាដំបូង​រាជធានី​ភ្នំពេញផងដែរ។​ អង្គការ លីកាដូ និងធ្វើការផ្សាយ​ព័ត៌មាន​ផ្ទាល់នូវ​ព្រឹត្តការណ៍​ដែលកើត​ឡើងខាងក្នុង និងខាងក្រៅ​តុលាការ៖

អត្ថបទខ្លីៗ | សកម្ម​ជន​សិទិ្ធ​មនុស្ស​ និង​កម្មករ​ទាំង​ ២១ នាក់ ក្នុង​ចំណោម​អ្នក​ទាំង ២៣ នាក់ ត្រូវ​បាន​បញ្ជូន​មក​ពន្ធនាគារ​ក្នុង​រាជ​ធានី​​ភ្នំពេញ ដើម្បី​ត្រៀម​បើក​សវនាការ​នា​ថ្ងៃសុក្រ

ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៤

នាព្រឹកនេះ សកម្មជន​សិទិ្ធ​មនុស្ស​ និង​កម្មករ​ទាំង​ ២១នាក់ ដែល​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ ម៣ (មណ្ឌល​អប់​រំ​កែ​ប្រែ​ទី ៣) នៅ​ខេត្ត​កំពង់​ចាមចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​អំឡុង​ពេល​បាតុកម្ម​នៅ​ក្នុង​ខែ​មករា​ ត្រូវ​បាន​បញ្ជូនមក​ឃុំ​ខ្លួនរយៈ​ពេល​ពីរ​យប់ នៅ​​​​ពន្ធនាគារ​ ម១ ឬព្រៃ​ស (មណ្ឌល​អប់​រំ​កែ​ប្រែ​ទី ១) ក្នុង​រាជធានី​ភ្នំ​ពេញ។ ការបង្ក្រាប​របស់​រាជរដ្ឋា​ភិបាល​ក្នុង​ព្រឹត្តិការណ៍ខែមករា​នោះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់ ៤ នាក់​បានស្លាប់។

អ្នក​ទាំង​ ២១ នាក់ និង​បុរស ២ នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ពេល​មុន នឹង​ត្រូវ​ជំនុំ​ជំរះនា​ថ្ងៃ​សុក្រ ទី២៥ ​នេះ នៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ក្នុង​សវនាការ​ចំនួន​បី ដាច់​ដោយ​ឡែក​ពី​គ្នា។ នា​ថ្ងៃ​ដដែល​នេះ សវនាការ​ទីបួន នឹង​ត្រូវ​​បាន​ធ្វើ​ចំពោះបុរស​ពីរ​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ការ​បង្ក្រាប​លើ​បាតុកម្ម​កម្មករ​រោង​ចក្រ​ SL កាល​ពី​ខែ​វិចិ្ឆកា​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​បណ្តាល​ឲ្យ​អាជីវករ​តាម​ផ្លូវ​ម្នាក់​ ត្រូវ​បានបាញ់​​សម្លាប់។ ម្នាក់​ក្នុង​ចំណោម​នាក់​ទាំង​ពីរ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ម១ រី​ឯ​ម្នាក់​ទៀត​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

លីកាដូ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​សវនាការ​ ទាំងបួន​​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រនេះ ដោយ​ធ្វើ​ការ​ចាប់​ផ្តើម​នា​ពេល​រសៀល​ថ្ងៃ​ស្អែក។

អត្ថបទខ្លីៗ | តុលាការបដិសេធ​សំណើរ​នៅក្រៅឃុំ​ជាថ្មីម្តង​ទៀត

ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៤

នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញបាន​បដិសេធសំណើ​​សុំឲ្យដោះលែង​នៅក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​​ពីរផ្សេងគ្នា សម្រាប់លោក វន់ ពៅ និង សុគន្ធ សម្បត្តិពិសិទ្ធ ដោយសារតែអាជ្ញាធរពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី៣ មិនបានផ្តល់​ឯកសារ​លំអិតពាក់ព័ន្ធ​ទៅនឹងស្ថានភាព​ជម្ងឺរបស់​អ្នកទាំងនេះ​ទៅឲ្យសាលា​ដំបូង​រាជធានី​ភ្នំពេញ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ពៅ និង ពិសិទ្ធ គឺស្ថិតនៅក្នុងចំណោមកម្មករ និងអ្នកការពារសិទ្ធិមនុស្សទាំង ២៣នាក់​ដែលបាន​ចាប់ខ្លួនកាលពីដើមខែមករា កន្លងមក។ នៅពេលដែលអ្នកគាំទ្របានធ្វើការជួបជុំគ្នានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កងរក្សាសណ្តាប់ធ្នាប់សារធារណៈបានធ្វើការរុញច្រានយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត ដើម្បីបំបែកការជួបជុំរបស់អ្នកទាំងនេះ។

ពិសិទ្ធត្រូវបានតុលាការបដិសេធសំណើរលក្ខខ័ណ្ឌពិសេស ក្នុងការស្នើសុំឲ្យនៅក្រៅឃុំជា​បណ្តោះអាសន្នរង់ចាំសវនាការដើម្បីទទួលបានការវះកាត់ដៃរបស់លោក។ លោកបានទទួលរងការវាយដំជាច្រើនពីសំណាក់កងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយបានបណ្តាលឲ្យដៃរបស់លោកបានបាក់កំឡុងពេលចាប់ខ្លួន។ ដោយសារតែពុំបានទទួលការព្យាបាលបានត្រឹមត្រូវ ដៃរបស់លោកទាមទារឲ្យមានការវះកាត់ជាបន្ទាន់។ លោក វន់ ពៅ ក៏ត្រូវបានតុលាការបដិសេធសំណើរឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការផងដែរ សំណើរលើកទីមួយរបស់គាត់ត្រូវបានសាលាឧទ្ធរណ៏បដិសេធនៅថ្ងៃទី១១ ខែកុម្ភៈ ហើយការបដិសេធសំណើររបស់លោកលើកទីពីរនៅថ្ងៃទី២៤ ខែមីនា។

អត្ថបទខ្លីៗ | សាលាដំបូងរាជធានីភ្នំពេញនឹងបើក​សវនាការ​សម្រាប់​កម្មករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ចាប់​ខ្លួន

ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៤

ថ្ងៃនេះ​សាលាដំបូង​រាជធានីភ្នំពេញ​បានប្រកាសថា ការស្នើសុំក្នុង​លក្ខខ័ណ្ឌ​ពិសេស​របស់ សុគន្ធ សម្បត្តិ​ពិសិទ្ធិ មកពី​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីសិទ្ធិការងារ ក្នុងការ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ដើម្បីទទួល​បានការ​វះកាត់​ដៃនៅ​មន្ទីពេទ្យ​ប្រទេស​ថៃ នឹងត្រូវ​បានសម្រេច​នៅថ្ងៃទី​៤ ខែ​មេសា។ ពិសិទ្ធ​បានចាប់​ខ្លួន​កាលពី​ដើមខែ​មករា ក្នុង​ចំណោម​កម្មករ និងអ្នក​ការពារសិទ្ធិ​មនុស្ស​ទាំង ២២នាក់​ផ្សេងទៀត ហើយត្រូវ​បានឃុំ​ខ្លួន​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែទី ៣ ចាប់តាំង​ពីពេលនោះ​មក។ លោក​ត្រូវបាន​រងការ​វាយដំ​យ៉ាងខ្លាំង​ពីសំណាក់​កង​សន្តិសុខ នៅកន្លែង​ចាប់ខ្លួន ហើយ​បាន​បណ្តាល​ឲ្យដៃ​របស់​លោក​​បាក់ ដែលជា​មូលហេតុ​នាំឲ្យ​មានការ​ទាមទារឲ្យ​មានការ​វះកាត់​នៅពេល​នេះ។

លោក វន់ ពៅ ប្រធានសមាគម​ឯករាជ្យ​ប្រជាធិបតេយ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្រប​សម្រួល​របស់​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា និង​លោក ច័ន្ទ ពុទ្ធិស័ក្ក មេដឹកនាំ​សហគមន៍​បឹងកក់ និង​កម្មករ​ប្រាំមួយ​នាក់​ផ្សេងទៀត​ដែលត្រូវ​បាន​ចាប់​ខ្លួន កាលពី​ថ្ងៃទី​២ ខែ​មករា និងត្រូវ​បាន​ជំនុំជម្រះ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ វេលាម៉ោង ៨ព្រឹក ថ្ងៃទី​១៨ ខែ​មេសា។ នៅពេល​ជាមួយ​គ្នា​នេះ​ដែរ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកអង្គ​ជំនុំ​ជម្រះពីរ​ផ្សេងគ្នា​សម្រាប់​អ្នកដែល​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​មករា។ សវនាការ​មួយសម្រាប់​សំណុំរឿង ជា សារ៉ាត់ យន់ សុខជា និង ប៊ូ សារិទ្ធ ខណៈពេល​ដែល​សវនាការ ទី៣ សម្រាប់​អ្នក​ដែលសេស​សល់ ១០​នាក់​ក្នុង​ចំណោម ២៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ដើមខែ​មករា កន្លងមក។

២នាក់​ក្នុង​ចំណោម ២៣នាក់នោះ គឺ យន់ សុខជា និង ប៊ូ សារិទ្ធ ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ។ ថ្ងៃទី​១១ ខែ​កុម្ភៈ អ្នក​ទាំង ២១​នាក់​ផ្សេងទៀត​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​ការ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ហើយ​នៅតែ​បន្តឃុំ​ខ្លួន​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី ៣។ លោក វន់ ពៅ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធការ​ស្នើសុំ​ឲ្យនៅ​ក្រៅ ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ជាថ្មី​ម្តង​ទៀត​នៅថ្ងៃទី​២៤ ខែមីនា។

អត្ថបទខ្លីៗ | សហគមន៍​បួង​សួងសុំ​យុត្តិធម៌

ថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០១៤

នាព្រឹកនេះ សកម្មជន​ដីធ្លី និង​សហគមន៍​​ប្រហែល ១០០ នាក់ មកពី​តំបន់​បឹងកក់ បុរី​កីឡា និង​ថ្មគោល ហើយ​និង​ព្រះសង្ឃ​ចំនួន ៣ អង្គ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​យុត្តិធម៌ ដើម្បី​ធ្វើពិធី​បួងសួង និង​ស្នើសុំ​ឲ្យមាន​ការដោះ​លែង​អ្នកទាំង ២៣នាក់ រួមមាន​អ្នក​ការពារ​សិទិ្ធ​មនុស្ស និង​កម្មករ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមករា។ អ្នក​ទាំង​នោះ ក៏កំពុង​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នកដែល​បានស្លាប់ និង​របួស​អំឡុងពេល​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នាផងដែរ។

ក្រុមប្រជាពលរដ្ឋ​ទាំងនោះ ត្រូវ​បាន​រារាំង ដោយ​មិនឲ្យ​ប្រមូល​ផ្តុំគ្នា​នៅមុខ​វត្តឧណ្ណា​លោម ហើយពិធី​ត្រូវ​បាន​ប្តូរទៅ​ធ្វើនៅ​មុខ​ក្រសួង​យុត្តិធម៌ តុលាការ​កំពូល និង​ព្រះ​បរម​រាជាវាំង មុន​ពេល​ត្រឡប់​មក​មុខតុលាការ​កំពូល​ដើម្បី​បន្ត​ការ​បួងសួង និង​ច្រៀង​ចម្រៀង។ លោក ច័ន្ទ ពុទ្ធិ​ស័ក្តិ អ្នក​ដឹកនាំ​សហគមន៍​មកពី​តំបន់​បឹងកក់ ស្ថិត​ក្នុង​ចំណោម​អ្នកទាំង ២១ ដែល​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ។

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅឃុំ​របស់លោក វន់ ពៅ

ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០១៤

នៅល្ងាចនេះ លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ (IDEA) ត្រូវបាន​សាលា​ឧទ្ធរណ៍​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន នៅខណៈ​ដែល​អ្នកគាំទ្រ​របស់​លោកចំនួនប្រមាណ ៣០០ នាក់ កំពុង​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលា​ឧទ្ធរណ៍ ដើម្បី​អំពាវនាវ​សុំ​ឲ្យមាន​ការដោះ​លែង​រូបលោក។

ពៅ ដែល​មិនមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ ត្រូវបាន​ចាប់ខ្លួន​​ជាមួយ​មនុស្ស​ចំនួន ២១នាក់ ផ្សេង​ទៀត រួមទាំង​អ្នក​ការពារ​សិទិ្ធ​មនុស្ស និង​កម្មករ​មួយ​ចំនួន ក្នុងអំឡុង​ពេល​នៃ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​មកលើ​ក្រុមបាតុករ​ដែល​ជា​កម្មករ​រោងចក្រ​កាលពី​ថ្ងៃទី​២ និង​ទី៣ ខែ​មករា។ ពៅ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ម៣ ចាប់​តាំង​ពីពេល​នោះ​មក។ ពីរនាក់​ក្នុងចំនោម​អ្នក​ទាំង ២៣ គឺ​លោក យន់ សុខជា និង​ប៊ូ សារិទិ្ធ ត្រូវ​បាន​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​កាល​ពីថ្ងៃ​ទី​៨ ខែ​កុម្ភៈ។ នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ អ្នក​ទាំង ២១ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​សំណើរ​សុំនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ហើយ​ត្រូវបន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ ម៣។

យោងតាម​តុលាការ ប្រាក់​ធានា​នៅ​ក្រៅឃុំ​របស់​ វន់ ពៅ ចំនួន ៥ លានរៀល មិន​ត្រូវបាន​ពិចារណា ដោយ​មាន​បទចោទចំនួនពីរ​ត្រូវ​បាន​ដាក់លើ​រូបលោក​ ដោយ​ករណី​របស់​លោក ត្រូវបាន​បញ្ចប់ការ​ស៊ើបសួរ និង​រង់ចាំ​បញ្ជូន​ទៅតុលាការ​សម្រាប់​ការ​បើក​សវនាការ ហើយ​និង​ដើម្បី​ធានា​ថា ពៅ នឹងមាន​វត្តមាន​នៅ​ក្នុង​សវនាការ។ កាល​បរិច្ឆេទ​នៃសវនាការ​របស់លោក មិនទាន់​ត្រូវបាន​កំណត់​នៅ​ឡើយទេ។

ទំព័របន្ទាប់ >>