មូលបទ

បញ្ហាការងារ

សេចក្តីថ្លែងការណ៍
ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧audio available

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​

កម្រង​រូបភាព
ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០១៧​ នៅក្នុងប្រទេសកម្ពុជា

ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៧

កម្រង​រូបភាព​នេះ​បង្ហាញ​ពីការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិឆ្នាំ​២០១៧ ​នៅក្នុង​រាជធានី​ភ្នំពេញ។​ កម្មករ​និង​សកម្មជន​ជាង​១៥០០​នាក់​ បាន​ជួបជុំគ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ដោយ​ប្រឈម​នឹង​រនាំងដែក​និង​កង​កម្លាំង​នគរ​បាល​ចម្រុះ​ដែល​មាន​កាន់​កាំ​ភ្លើង​ ខែល​ ដំបង​ និង​អាវុធ​មួយ​ចំនួន​ទៀត។​ បន្ទាប់​ពីការ​ចរចា​រយៈពេល​២ម៉ោង​ ក្រុម​កម្មករ​និង​សកម្មជន​បាន​ឈរ​ជួប​ជុំគ្នា​ដើម្បី​ទាម​ទារ​សិទ្ធិ​ការងារ​ សេរីភាព​ក្នុង​ការ​ជួបជុំ​គ្នា ​​ប្រាក់​ខែ​សម្រាប់​ការ​រស់នៅ​ស​មរម្យ​របស់​កម្មករ​ និងល​ក្ខខណ្ឌ​ការងារ​សមរម្យ​។

អត្ថបទខ្លីៗ
កម្មករ​​ជាច្រើន​នាក់​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៧ នា​ព្រឹក​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥០០​នាក់​ រួមមាន ​សហជីព​​ កម្មករ​ កសិករ​ អ្នក​បើក​រម៉ក​កង់បី​និង​យុវជន​ បាន​ជួបជុំ​គ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ​ សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ប្រាក់ខែ​គោល​សម្រាប់​ការ​រស់នៅ​សមរម្យ​របស់​កម្មករ។​

ការ​ជួបជុំ​ដោយ​សន្តិវិធី​ត្រូវ​បាន​ប្រឈម​ដោយ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​និង​នគរបាល​បង្រ្កាប​កុបកម្ម​ជាច្រើន​ ដែល​មាន​កាន់​ដំបង​ឆក់​និង​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​។ ការ​ជួបជុំ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​រនាំង​ដែក​និង​ឡោម​ព័ទ្ធ​ដោយ​កង​កម្លាំង​នគរបាល​ចម្រុះ​ប្រមាណ​ជា២ម៉ោង​ មុន​ពេល​ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​ខ្លី​មួយ​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​ជាតិ​ ប៉ុន្តែ​ក្បួន​ដង្ហែ​ដដែល​នោះ​ត្រូវ​បាន​រាំង​ខ្ទប់​ម្ដង​ទៀត​នៅ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​រដ្ឋសភា​ជាតិ។​​

តំណាង​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ធ្វើការ​សម្ដែង​មតិ​ដោយ​បាន​លើក​ឡើង​ពីការ​ទាមទារ​របស់​កម្មករ​ មុន​ពេល​ប្រគល់​ញាត្តិ​ជូន​ទៅ​តំណាង​ម្នាក់​មក​ពី​រដ្ឋសភា។​ នៅ​ពេល​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​ដំបូង​ អាជ្ញាធរ​បាន​ប៉ុន​ប៉ង​រារាំង​ប្រជាពលរដ្ឋ​ទាំង​នោះ​ពីការ​ប្រើ​ប្រាស់​គ្រឿង​បំពង​សំឡេង។​ អ្នក​ចូលរួម​ជាច្រើន​នាក់​បាន​ពាក់​បូពណ៌​ក្រហម​ដោយ​មាន​ពាក្យ​ស្លោក​សរសេរ​ថា ​"សិទ្ធិ​យើង" ​ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​កាន់​បដា​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​របស់​កម្មករ។​​

ឯកសារទាក់ទង:

សេចក្តីថ្លែងការណ៍
ការ​អភិវឌ្ឍ​លើ​ទាសភាព​ “ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦audio available

នា​ថ្ងៃ​ទិវា​អន្តរជាតិ​លុប​បំបាត់​​អំពើ​ទាសភាព​ អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្តីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​” ដែល​មាន​បង្ហាញ​នូវ​ភ័ស្តុតាង​អំពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​សម័យ​បច្ចុប្បន្ន​ក្នុង​ឧស្សាហកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​។​ របាយការណ៍​នេះ​បាន​រកឃើញ​ថា​ ទោះ​បី​ជា​មាន​បទ​បញ្ញាត្តិ​ច្បាប់​ដ៏​ទូលំ​ទូលាយ​ដែល​បាន​អនុម័ត​ឡើង​ជា​យូរ​ឆ្នាំ​ ដើម្បី​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ អាជ្ញាធ​រមាន​សមត្ថកិច្ច​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​បទ​ល្មើស​ទាំង​នេះ​ទេ ​ហើយ​ជាក់​ស្តែង​បទ​ល្មើស​ទាំង​នេះ​កំពុង​តែ​បន្ត​កើត​មាន​ឡើង​។

កម្រង​រូបភាព
ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦

ស្រប​​ពេល​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ ក៏​មាន​ចេញ​ផ្សាយ​កម្រង​រូបភាព​នេះ ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​ខុសៗ​គ្នា​នៅ​ក្នុង​ដំណើរការ​ផលិតឥដ្ឋ​ និង​លក្ខខណ្ឌ​ការងារ​និង​ការ​រស់នៅ​របស់​មនុស្ស​ពេញវ័យ​និង​កុមារ​ដែល​ធ្វើកា​រ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

សេចក្តីថ្លែងការណ៍
ក្រុមសង្គមស៊ីវិលចំនួន ៥០ ប្រកាស​គាំ​ទ្រ​ពហិការ​ចំពោះ​ក្រុម​ហ៊ុន​ទេសចរណ៍ កាពីតូល​​ បន្ទាប់​ពី​​មាន​ការ​បង្ក្រាប​ទៅ​លើ​សកម្មភាព​របស់​សហជីព ដ៏​ឃោរ​ឃៅ​បាន​កើន​​ឡើង

ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៦audio available

ជាការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដ៏ឃោរឃៅ​ទៅលើការតវ៉ា​របស់​កម្មករកាលពី​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ យើង​ជា​សហជីព តំណាង​សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ខាង​ក្រោម (“សង្គមស៊ីវិល”) សូម​ប្រកាស​គាំ​ទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ធ្វើ​ពហិការ​ជា​បន្ត​បន្ទាប់​ចំពោះ​​ក្រុម​ហ៊ុន​កាពីតូល​ ខូ អិល.ធី.ឌី ដែល​គេ​ស្គាល់​ថា​កា​ពី​តូល​ទេសចរណ៍ និង​សូម​អំពាវ​នាវ​ដល់​សាធារណជន​ទូ​ទៅ​ចូល​រួម​ពហិកា​នេះ​ជា​មួយ​គ្នា​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​បាន​បណ្តេញ​ចេញ​និយោ​ជិត​របស់​ខ្លួន​ដោយ​ពុំ​ត្រឹម​ត្រូវ និង​បង្ក្រាប​លើ​ចល​នា​របស់​សហជីព។ ក្រុម​ហ៊ុន​ទេស​ចរណ៍​កាពីតូល​បាន​រំលោភ​យ៉ាង​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ និង​សេរីភាព​មូល​ដ្ឋាន​របស់​និយោ​ជិត​ខ្លួន ហើយ​យើង​សូម​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​ក្រុម​ហ៊ុន​នេះ។

សេចក្តីថ្លែងការណ៍
សង្គមស៊ីវិល​សូម​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ក្រុង​ជា​ច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម

ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០១៦audio available

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​កាលពី​ព្រឹកមិញ​នេះ ដែលត្រូវ​បាន​ប្រព្រឹត្តិឡើង​ដោយ​សមាជិក​​សមាគម​​រួបរួមគ្នា​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា (CCDA) ទៅលើ​​អ្នកបើកបរ​​រថយន្ត​ក្រុង និង​អ្នកគាំទ្រ​អ្នក​បើកបរ​ទាំងនោះ​ដែល​កំពុងតវ៉ា ហើយ​ក៏មានការ​សោកស្តាយផង​ដែរ​​ចំពោះ​នគរបាល​ដែល​មិនបាន​ឆ្លើយតប​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​បញ្ជៀស​អំពើហិង្សា​នេះ។ យើងខ្ញុំ​សូមអំពាវនាវ​ឲ្យមាន​ការដោះលែង​បុរសពីរ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យមាន​ការស៊ើប​អង្កេតលើ​អំពើហិង្សា​នេះ។

កម្រង​រូបភាព
ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

វីដេអូ
និយាយ​ថា​ទេ! យើង​មិន​ត្រូវការ​ច្បាប់​នេះទេ!

ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៥audio available

គណបក្សកាន់អំណាច បានប្រកាសពី​គោល​បំណង​របស់​ខ្លួន ដើម្បី​បើក​សម័យ​ប្រជុំវិសាមញ្ញ​នៃនីតិ​កាល​រដ្ឋសភា ដែលជា​ពេល​វេលាសម្រាប់​សមាជិក​សភា​ទាំងអស់ នឹង​ធ្វើការ​បោះឆ្នោត​អនុម័ត​លើសេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ក្នុងរយៈពេល​បីខែ​ចុង​ក្រោយ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ជំទាស់​ទៅនឹង​សេចក្តីព្រាង​ច្បាប់នេះ ហើយ​ចាប់ពី​ថ្ងៃទី​២៨ ដល់ថ្ងៃទី​៣០ ខែ​មិថុនា ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន បណ្តាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន បាន​ធ្វើយុទ្ធនាការ​រយៈពេល ៣ថ្ងៃ ដើម្បីតវ៉ា​ជំទាស់​ទៅនឹង​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ និង​សេចក្តីព្រាង​ច្បាប់​សហជីព។ សេចក្តីព្រាង​ច្បាប់​ទាំងពីរ ត្រូវបាន​រិះគន់​ជាសាធារណៈ​ទាំងនៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាអន្តរជាតិ ដោយសារ​ច្បាប់​ទាំងនេះ​មានការ​គម្រាម​កំហែង​ដល់​សង្គម​ស៊ីវិល​នៅកម្ពុជា។ បទ​ចម្រៀង​វីដេអូ​នេះ បង្ហាញពី​ព្រឹត្តិការណ៍​មួយចំនួន​ក្នុង​ចំណោម​ព្រឹត្តិការណ៍​នៃយុទ្ធនាការ​ទាំងអស់ ដែល​សកម្មជន និង​សមាជិក​សង្គម​ស៊ីវិលជាច្រើន បាន​ច្រៀង និង​រាំទៅ​តាម​បទ​ចម្រៀង​ដែល​ពេញ​និយម​នៅក្នុង​ប្រទេស​កម្ពុជា គឺតាម​លំនាំ​បទ ៖ “ខ្ញុំ​មិន​សុខចិត្ត​ទេ”។ ទំនុក​ច្រៀង ត្រូវ​បាន​តាក់តែង​ឡើងវិញ​ដោយ​ក្រុម​យុវជន និង​សកម្មជន​ក្នុង​តំបន់​បឹងកក់​មួយ​ចំនួន ដើម្បី​បង្ហាញ​ទស្សនៈ​របស់​អ្នក​ទាំងនោះ​ក្នុងការជំទាស់​នឹង​ច្បាប់​ទាំងពីរ​នេះ និង​ដើម្បី​បង្ហាញ​នូវសិទិ្ធ​របស់​ពួកគេ​ក្នុងការ​ជួបជុំ និង​បញ្ចេញ​មតិ​ដោយ​សេរី។

កម្រង​រូបភាព
សង្គមស៊ីវិលចាប់​ផ្តើម​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការធ្វើ​យុទ្ធនាការ​ជំទាស់​នឹង​ច្បាប់​ដែល​គាប​សង្កត់

ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០១៥

ចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ក្នុង​គ្រប់​វិស័យ​នៃ​ប្រទេស​កម្ពុជា បានធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំងក្លា​រយៈពេល ៣ថ្ងៃ ដើម្បី​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ចំនួន ២ គឺ៖ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព។ នៅថ្ងៃ​ទីបី អាជ្ញាធរ​ជាច្រើន បាន​ប្រើប្រាស់​កង​កម្លាំង ដើម្បី​រារាំង​សមាជិក​សង្គម​ស៊ីវិល​ជាច្រើន​រយ​នាក់ ពីការ​ដើរ​ហែក្បួន​អហិង្សា​ពីទី​តាំង​ចំនួន​បួន​ខុសៗ​គ្នា ឆ្ពោះ​ទៅកាន់​វិមាន​រដ្ឋសភា។

កម្រង​រូបភាព
ការ​ប្រារព្ធទិវាពល​កម្មអន្តរជាតិអហិង្សា​ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៥

ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០១៥

នៅព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ក្នុង​ការប្រាទិវាពល​កម្មអន្តរជាតិ មានក្បួនដង្ហែរ និង​ការ​ជួបជុំគ្នាត្រូវ​បានធ្វើឡើង​នៅ៣កន្លែង ក្នុងរាជធានី​ភ្នំពេញ ដើ ម្បីស្នើតម្លើងប្រាក់​ឈ្នួលទៅដល់ ១៧៧ដុល្លាសហរដ្ឋអាមេរិក ឲ្យគោរពសិទ្ធ​កម្មករឲ្យបាន​ល្អប្រសើរ សេរីភាពក្នុង​ការបញ្ចេញមតិ និងអំពាវនាវសុំ​ឲ្យរដ្ឋាភិបាល​បញ្ឈប់សេចក្តីព្រាង​ច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់​ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល។

កម្រង​រូបភាព
ការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា​ក្នុង​​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ២០១៤

ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤

ដើម្បីអបអរសាទរទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ឆ្នាំ​២០១៤ ព្រះសង្ឃ​ប្រមាណ ៦០០ អង្គ បាន​ដឹកនាំ​ក្បួនធម្ម​​យាត្រា-សិទិ្ធយាត្រា​​ជាមួយ​​សកម្មជន សហជីព សមាគម ប្រជាពលរដ្ឋ​នៅទី​ជនបទ និង​ទីប្រជុំជន អង្គការ​មិនមែន​រដ្ឋាភិបាល​នានា តាម​ផ្លូវជាតិ​ចំនួន ៦ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ខែធ្នូ។ សាររួម​នៃ​ទិវា​នាឆ្នាំនេះ​គឺ “គោរព​សិទិ្ធ​មនុស្ស​នាំមក​នូវ​សន្តិភាព!” នេះជា​លើក​ទីមួយ ដែល​សហគមន៍​ជនជាតិ​ដើមភាគ​តិច​នៅ​ខេត្ត​រតនគិរី បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ដោយ​ខ្លួន​ឯង ដោយការ​ដើរហែ​ក្បួន​នៅតាម​ផ្លូវជាតិ​លេខ ៧ ចាប់ផ្តើម​ពីថ្ងៃទី​៤ ខែធ្នូ។

របាយការណ៍សង្ខេប សេចក្ដីព្រាង ច្បាប់​ស្ដីពី​សហជីព​នៃសហគ្រាស

ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៤

ថ្ងៃនេះ មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍ (CLEC) និង​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និង​ការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ចេញ​នូវការវិភាគផ្នែក​ច្បាប់មួយ​នៃ​សេចក្តីព្រាងច្បាប់ស្តី​អំពីសហជីពនៃសហគ្រាស (ច្បាប់ស្តីអំពី​សហជីពពាណិជ្ជកម្ម) ចុង​ក្រោយ ដែលបាន​ទទួលកាលពី​ចុងខែឧសភា ឆ្នាំនេះ។ នៅពេល​ដែលសហជីពបាន​ចាប់ផ្តើម​ធ្វើយុទ្ធនាការ ស្តីអំ​ពីការទាមទារតំឡើង​ប្រាក់ឈ្នួលអប្បបរមា ១៧៧ដុល្លា អាមេរិក ក្នុង​មួយខែ​នៅទូទាំងប្រទេស​កាលពីម្សិលមិញ សេចក្តី​ព្រាងច្បាប់​ស្តីអំពីសហជីពពាណិជ្ជកម្ម បង្ហាញអំពី​ចេតនារបស់រាជរដ្ឋាភិបាល​ក្នុងការជ្រៀត​ជ្រែក និងរំលោភ​បំពានលើសកម្មភាព និងការ​បង្កើតសហជីព។

កម្រង​រូបភាព
កម្មករ​ចាប់​ផ្តើម​យុទ្ធនាការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧ ដុល្លារ ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ខ្លាំង​ពី​កង​យោធា​យ៉ាង​ច្រើន

ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៤

ប្រហែលជាម៉ោង ១១ព្រឹក សហជីព​ទាំង​ក្នុង និង​ជុំវិញ​ទីក្រុង​ភ្នំពេញ​បានចាប់​ផ្តើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧ ដុល្លាអាមេរិក នៅខាង​មុខ​រោងចក្រ​កាត់ដេរ ខណៈពេល​ដែល​កម្មករ​កំពុង​សម្រាក​អាហារ​ថ្ងៃត្រង់។ នៅក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​តែមួយ មាន​កម្មករ​ជាង​មួយពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅក្បែរ​រោងចក្រ​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​សមរម្យ​សម្រាប់​ជីវភាព​រស់នៅ។ កង​កម្លាំង​យោធា​ត្រូវបាន​គេដាក់​ត្រៀម​នៅតាម​បណ្តោយ​ផ្លូវវេង ស្រេង និង​នៅខាង​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដើម្បី​ធ្វើការ​គំរាមកំហែង​ដល់កម្មករ​ទាំងនោះ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០១៤

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៤

គម្រោងជួបជុំគ្នា​នៅថ្ងៃនេះ​របស់សហជីព​ក្នុងរាជធានី​ភ្នំពេញ​ដើម្បីប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ មាន​ការប្រឈម​ជាមួយនឹងការ​រឹតត្បិតរបស់​អាជ្ញាធរ។ អង្គការ លីកាដូ នឹង​ធ្វើការ​ផ្សាយ​ព័តមានផ្ទាល់​រាល់​សកម្មភាព​ដែលកើត​ឡើង។