បណ្ណាល័យ

ច្បាប់ និងបទប្បញ្ញត្តិ

សេចក្តីថ្លែងការណ៍ | ការរំលោភសិទ្ធិការងារ និង សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​យ៉ាង​ធ្ងន់ធ្ងរ នៅ​សាខាក្រុមហ៊ុន​ណាហ្គាវើលដ៏ លីមីធីត

ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០២១

យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​អំពី​ចេតនា និង​ការ​ប៉ុនប៉ង​រំលាយ​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហជីព និង​គម្រោង​កាត់​បន្ថយ​បុគ្គលិក​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​មិន​មាន​ហេតុផល​សម​ស្រប និង​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​សាខា​ក្រុមហ៊ុន​ណា​ហ្គាវើលដ៏​លីមីធីត។

សេចក្តីថ្លែងការណ៍ | ក្រុម​សង្គមស៊ីវិល​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ

ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២១audio available

យើងខ្ញុំ​ជាក្រុមសង្គមស៊ីវិល​ដូចមាន​រាយ​ឈ្មោះ​នៅ​ខាងក្រោម​ មានការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះអនុក្រឹត្យ​ស្តីពីការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ កាលពី​ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ​នេះ និងស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​និរាកណ៍​អនុក្រឹត្យនេះ​ឱ្យបានឆាប់រហ័ស ។​ នៅពេល​ដែល​ត្រូវបាន​អាជ្ញាធរដ្ឋ​អនុវត្ត​ អនុក្រឹត្យនេះ នឹង​​រឹត​ត្បិតទៅលើ​សិទិ្ធសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​សិទិ្ធសេរីភាព​ក្នុងការ​បញ្ចេញមតិ​ សិទិ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ សិទិ្ធ​លើឯកជនភាព​ ភាពប្រកួតប្រជែង​នៃក្រុមហ៊ុន​ ផ្តល់​សេវាអ៊ីនធឺណិត​នៅកម្ពុជា​ ដែលនេះ​អាចនឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ ។​

មាត្រា​មួយចំនួន​នៃអនុក្រឹត្យ​ខាងលើ ​ជាពិសេស​មាត្រា៦ ​មាត្រា១២​ មាត្រា១៣​ និងមាត្រា១៤​ មានខ្លឹមសារ​ទូលំទូលាយ​ និង​មិនសូវ​ច្បាស់លាស់ ​និងមាន​លក្ខណៈ​រឹតត្បិត​យ៉ាងខ្លាំង​ដល់​សិទិ្ធសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ភាពប្រកួតប្រជែង​នៃប្រតិបត្តិករ​ទូរគមនាគមន៍​នៅកម្ពុជា ។​

របាយការណ៍សង្ខេប | ការតស៊ូ​ដើម្បី​សេរីភាព​ ៖ ការរំលោភ​បំពាន​អ្នកការពារ​សិទិ្ធមនុស្ស ​២០១៨-២០២០

ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២០

នៅថ្ងៃនេះ ​អង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទិ្ធមនុស្ស ​លីកាដូ ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែលមាន​ចំណងជើងថា​ “ការតស៊ូ​ដើម្បីសេរីភាព​ ៖ ការរំលោភបំពាន​អ្នកការពារ​សិទិ្ធ​មនុស្ស ២០១៨-២០២០” ។​ របាយការណ៍នេះ ​មិនបាន​រៀបរាប់​ឱ្យអស់​នូវព្រឹត្តិការណ៍​នៃការរំលោភ​បំពាន​លើ​អ្នក​ការពារ​សិទិ្ធមនុស្ស​ចាប់តាំងពីឆ្នាំ ២០១៨ នោះទេ ។​ ក៏ប៉ុន្តែ​របាយការណ៍​នេះ​បាន​លើក​ឡើង​នូវករណី​សំខាន់ៗជាច្រើន​ ដែល​អ្នកការពារ​សិទិ្ធមនុស្ស​ត្រូវបាន​គេគំរាមកំហែង​ ចាប់​ ឬឃុំខ្លួន​ ដោយសារ​អ្នកទាំងនោះ​អនុវត្ត​នូវ​សិទិ្ធសេរីភាព​របស់ពួកគេ​លើការជួបជុំ​ ប្រមូលផ្តុំ ​និងបញ្ចេញមតិ​ ដោយ​​អហិង្សា ដូចដែល​មានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ​ និងច្បាប់អន្តរជាតិ ។​

អត្ថបទខ្លីៗ | គ្រួសារ​របស់​អ្នកការពារសិទ្ធិមនុស្ស​ដែលកំពុង​ជាប់ពន្ធនាគារ​ អំពាវនាវ​រកយុត្តិធម៌​ អំឡុង​ពេលប្រារព្ធ​ទិវាសិទ្ធិមនុស្ស​តាមបណ្ដាញ​ទំនាក់ទំនងសង្គម

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២០audio available

នាថ្ងៃនេះ ​សមាជិក​គ្រួសារ​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ដែលកំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​យ៉ាងតិច៥នាក់ ​បានអំពាវនាវ​ឱ្យមានការ​ដោះលែង​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគាត់​ឱ្យមាន​សេរីភាពវិញ​ ខណៈដែល​សហគមន៍​នៅទូទាំងប្រទេស​ បានបង្ខំចិត្ត​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​តាមប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ។​ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​បានបដិសេធ​មិនឱ្យ​សហគមន៍​មូលដ្ឋាន​ជួបជុំគ្នា ​ដោយលើក​ហេតុផល​ពីហានិភ័យ​នៃឆ្លងវីរុសកូវីដ១៩​ សហគមន៍​មូលដ្ឋាន​ជាង ២០​ បានប្រារព្ធ​ទិវាសិទ្ធិមនុស្ស​ខួបលើកទី៧២​ នៃការបង្កើត​ឱ្យមាន​សេចក្ដី​ប្រកាស​ជាសកល​ស្ដីពីសិទ្ធិមនុស្ស ​នៅលើប្រព័ន្ធផ្សព្វផ្សាយ​សង្គមវិញ​ ដោយបាន​អំពាវនាវ​ឱ្យមានការគោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់ពួកគាត់ ។​

នេះជាលើកទីមួយ​ហើយ​ក្នុងរយៈពេល​២៧ឆ្នាំ ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មិនអាច​ប្រារព្ធទិវា​សិទ្ធិមនុស្ស​ជាថ្ងៃឈប់សម្រាក​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានលុបចោល​ថ្ងៃប្រារព្ធ​ទិវាមួយនេះ​ចេញពី​ថ្ងៃឈប់សម្រាក​ប្រចាំឆ្នាំ ​កាលពីឆ្នាំមុន ។​ ទោះបីជា​បែបនេះក្ដី ​ក៏សហគមន៍​ជាច្រើន​នៅទូទាំង​ប្រទេស​បានរៀបចំ​ព្រឹត្តិការណ៍នេះ​ដោយមានការ​ចូលរួម​ពីកសិករ​ កម្មករ-កម្មការិនី​ និង​សហគមន៍​ជាច្រើន ដើម្បី​សម្ដែង​មតិ​អំពីការរំលោភយកដីធ្លី ​សិទ្ធិរបស់កម្មករ-កម្មការិនី​ និងការបន្ត​កើតមាន​នៃការ​រំលោភសិទ្ធិមនុស្ស​ដែលសហគមន៍​របស់ពួកគាត់​កំពុងជួបប្រឈម ។​ ដោយហេតុថា ​ប្រទេសកម្ពុជា​បានរកឃើញ​ករណីដំបូង​នៃការឆ្លង​ជាសហគមន៍​នៃវីរុសកូវីដ១៩​នៅរយៈពេលពីរសប្ដាហ៍​ចុងក្រោយ​មុនពេល​ប្រារព្ធទិវានេះ​ ក្រុមប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ប្រារព្ធទិវានេះ​តាមប្រព័ន្ធផ្សព្វផ្សាយ​សង្គមវិញ​ ដោយបាន​លើកឡើងថា ​យុទ្ធនាការនេះ​នឹងបន្តធ្វើឡើង​រហូត​ដល់​ថ្ងៃទី២៥ ​ខែធ្នូ ​ឆ្នាំ២០២០​។ មនុស្សមួយក្រុម​នៅសហគមន៍មួយ​ក្នុងខេត្តកោះកុង​ដែលបាន​ចាប់ផ្ដើម​ប្រារព្ធទិវានេះ​នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយមានការថតរូប​និងវីដេអូ​ខ្លួនឯង​ជាមួយ​នឹងផ្ទាំងបដាមួយ​ ត្រូវបាន​ឃ្លាំមើល​ដោយនគរបាល​មូលដ្ឋាន​ជាច្រើន ។ ​

នារសៀលនេះ ​គ្រួសារ​និងប្ដីឬប្រពន្ធ​របស់​សកម្មជន​វ័យក្មេង​ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ចំនួនយ៉ាងតិច៥នាក់​ដោយសារ​ការបង្ក្រាប​លើបាតុករ​អហិង្សា​កាលពីឆ្នាំមុន​ បានសំណូមពរ​យ៉ាងទទូច​ឱ្យរាជរដ្ឋាភិបាលដោះលែង​អ្នកទាំងនោះវិញ ។​ សាច់ញាតិ​របស់​ក្រុមយុវជន​ខ្មែរថាវរៈ​ គឺលោក ហ៊ុន វណ្ណៈ ​អ្នកស្រី ឈឿន ដារ៉ាវី​ និងកញ្ញា ​អេង ម៉ាឡៃ ​ក៏ដូចជា​សកម្មជន​ចលនាមាតាធម្មជាតិ​ កញ្ញា ​ភួន កែវរស្មី ​និងលោក ថុន រដ្ឋា​ បានបង្ហោះរូបភាព​របស់ពួកគាត់​ភ្ជាប់​ជាមួយ​រូបភាព​មនុស្សជាទីស្រឡាញ់​របស់ពួកគាត់​ដែលកំពុង​ជាប់ឃុំខ្លួន​ ដើម្បីទាមទារ​ជាសាធារណៈឱ្យ​មានការដោះលែង​អ្នកទាំងនោះឱ្យ​មានសេរីភាព​វិញ ។​ សកម្មជន​ទាំង៥នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពីដើមឆ្នាំនេះ​ ដែលជាផ្នែកមួយ​នៃការចាប់ខ្លួន​បែបហិង្សាទៅលើយុវជន​ និងសកម្មជន​បរិស្ថាន ​ដែលបាន​ចេញតវ៉ា​នៅតាមដងផ្លូវ​ដោយសន្តិវិធី​ ដើម្បីជំទាស់​ទៅនឹងការ​ចាប់ខ្លួនលោក ​រ៉ុង ឈុន ​ប្រធានសហជីព​​ ក៏ដូចជាជំទាស់​ទៅនឹង​ការលក់បឹងតាមោក​ ក្នុងរាជធានីភ្នំពេញ ។​ សកម្មជនទាំង៥នាក់ ​កំពុងស្ថិតក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ និងប្រឈម​នឹងការជាប់​ពន្ធនាគារ​រហូតដល់ ​២ឆ្នាំ ​ប្រសិនបើត្រូវបាន​រកឃើញថា​មានទោស ៕

សេចក្តីថ្លែងការណ៍ | សូមដោះលែងសកម្មជនដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​សូម​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន

ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២០audio available

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមាន​រាយ​នាម​ដូច​ខាង​ក្រោម មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ជា​យុវជន​ក្មេងៗ​ចំនួន ៧នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​សូម​អំពាវនាវ ឱ្យ​អាជ្ញាធរ​ទំលាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំងអស់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ក្រុម​យុវជន​ទាំង​នោះ ។ យើងខ្ញុំ ក៏​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បំភិត​បំភ័យ និង​បង្ក្រាប មក​លើ​ក្រុម​អ្នក​ការពារ​សិទិ្ធ​មនុស្ស និង​បរិស្ថាន​វ័យ​ក្មេង និង​ការ​តវ៉ា​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ ហើយ​និង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ធានា​នូវ​ការ​គោរព​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​សិទិ្ធ​របស់​អ្នក​ទាំង​នោះ ក្រុម​គ្រួសារ​របស់​ពួក​គេ និង​សហគមន៍​ដែល​អ្នក​ទាំង​នោះ​រស់​នៅ ។

សេចក្តីថ្លែងការណ៍ | សូម​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នកជាប់ឃុំ​មួយចំនួន អំឡុងពេលមានវិបត្តិកូវីដ១៩​

ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២០audio available

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ និង​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ ​សង្ឃឹមថា​ រាជរដ្ឋាភិបាល​កម្ពុជា​ អាច​អនុវត្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​​បញ្ហា​ចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​ ដោយការ​ដោះលែង​អ្នកជាប់ឃុំ​ដែលត្រូវបាន​ចោទប្រកាន់​ពីបទល្មើស​បែបអហិង្សា​ ក្នុងនោះ​មានអ្នកជាប់ឃុំ​ដែលប្រឈម​នឹងហានិភ័យ​ខ្ពស់​​នៃ​ការឆ្លង​រីរុសកូវីដ១៩​ និង​អ្នកជាប់ឃុំ​ដទៃទៀត​ដែលបាន​ប្រព្រឹត្ត​បទល្មើសស្រាល​ ក៏ដូចជា​ស្ត្រីជាប់ឃុំ​ដែលមាន​កូនតូច​នៅជាមួយ​ ព្រមទាំង​អ្នកជាប់ឃុំ​ជាអនីតិជន​ផងដែរ ។​

កាលពី​ខែឧសភា​ រដ្ឋមន្ត្រីថ្មី​នៃក្រសួង​យុត្តិធម៌​ ឯកឧត្ដម​ កើត រិទ្ធ​ បាន​ប្រកាសអំពី​ ការកែទម្រង់​ជាច្រើន​នៃប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ ។​​ កំណែទម្រង់​ដែលបាន​សន្យាទាំងនេះ​ ធ្វើឡើង​ក្នុងគោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជាច្រើន​ ដែលមិនទាន់​បានជំនុំជម្រះ​នៅតាម​តុលាការ​នានា​ និង​ដោះស្រាយ​បញ្ហាចង្អៀត​ណែនខ្លាំង​នៅក្នុង​ពន្ធនាគារ​ តាមរយៈ​ការពង្រីក​មធ្យោបាយ​ផ្សេងទៀត​ក្រៅពី​ការឃុំឃាំង​ដូចជា ​ការដោះលែង​ឱ្យនៅ​ក្រៅឃុំ​ និង​ការព្យួរ​ទោស​ជាដើម​ បន្ថែមពី​លើការ​ដោះលែង​មុនពេល​កំណត់​ និង​ដោយ​មានលក្ខខណ្ឌ​ សម្រាប់​អ្នកជាប់ឃុំ​ បច្ចុប្បន្ននេះ ​។

សេចក្តីថ្លែងការណ៍ | សូមបញ្ឈប់​ការធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​តំណាង​សហគមន៍​ជុំវិញ​ការដាក់ញត្តិ​ស្នើសុំ​ជំនួយ​ អំឡុង​ពេលរីករាល​ដាល​វីរុស​កូវីដ១៩

ថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២០audio available

យើងខ្ញុំ​ ជាសង្គមស៊ីវិល​មានរាយដូច​ខាងក្រោម​ សូមសម្ដែងការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​តំណាងសហគមន៍​មកពីខេត្ត-រាជធានី​ផ្សេងៗ​ទូទាំងប្រទេស​ កាលពីថ្ងៃអង្គារ​ ទី២៨​ ខែមេសា​ ឆ្នាំ២០២០ ។ ​តំណាងសហគមន៍​ទាំងនេះ ​ត្រូវបាន​ឃាត់ខ្លួន​ដោយមិនត្រឹមត្រូវ​អស់រយៈពេល​ប្រមាណជា៧ម៉ោង​ និងត្រូវបាន​ហៅទៅសួរចម្លើយ​អំឡុងពេល​ព្យាយាម​ដាក់ញត្តិ​ស្នើសុំ​ជំនួយ​ពីរាជរដ្ឋាភិបាល​បន្ថែមទៀត​ដល់សហគមន៍​ងាយរងគ្រោះ ​ក្នុងពេល​ប្រឈមនឹង​វិបត្តិវីរុសកូវីដ១៩ ។

ប្រជាសហគមន៍​ជាង៣០នាក់​មកពីខេត្ត-រាជធានី​ផ្សេងៗ​ទូទាំងប្រទេស​បានជួបជុំគ្នា​ក្នុងរាជធានីភ្នំពេញ​ ដើម្បីដាក់ញត្តិ​ ដែលមានការស្នើសុំ​ឱ្យជួយទ្រទ្រង់ជីវភាព​រស់នៅដូចជា​ សំណូមពរ​ឱ្យរាជរដ្ឋាភិ-បាល​ជួយផ្ដល់ការ​គាំទ្រផ្នែកសុខាភិបាល​ចំពោះសហគមន៍​ងាយរងគ្រោះ ​ការផ្អាកបំណុល​គ្រឺះស្ថាន​មីក្រូហិរញ្ញវត្ថុ​និងអ្នកផ្ដល់​ប្រាក់កម្ចីឯកជន​ និងផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ផ្ទាល់ដូចជា​ ការពន្យាពេល​បង់ថ្លៃជួល​សម្រាប់អ្នកក្រីក្រ និង​​កម្មករ​ប្រកបរបរ​ក្នុងវិស័យ​ទាំងក្នុង​និងក្រៅប្រព័ន្ធ ក៏ដូចជា​ការឧបត្ថម្ភ​ប្រាក់អំឡុងពេល​ស្នាក់នៅផ្ទះជាដើម ។​

សេចក្តីថ្លែងការណ៍ | ដោយសារ​មិនទាន់មាន​ឆន្ទៈ​ធ្វើវិសោធនកម្ម​ ច្បាប់ស្ដីពីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល​ គួរ​ត្រូវបាន​និរាករណ៍

ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០audio available

យើងខ្ញុំ​ ជាសហគមន៍​និងអង្គការសង្គមស៊ីវិល​ ដែល​មានរាយនាម​ដូចខាងក្រោម​ សូមសំណូមពរ​ដោយទទូច​ឱ្យរាជរដ្ឋាភិបាលកម្ពុជា​ ធ្វើការ​និរាករណ៍​​ច្បាប់ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យបានឆាប់​រហ័ស។​

កិច្ចប្រជុំ​លើកទី៤​ថ្ងៃនេះ​រវាង​ ក្រសួងមហាផ្ទៃ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយចំនួន​ បានបញ្ចប់ទៅ​ដោយមិនមានលទ្ធផល​ជាវិជ្ជមាន​ ចំពោះការធ្វើវិសោធនកម្ម​ច្បាប់ស្ដីពី​​សមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យមាន​ភាពល្អប្រសើរ​នោះទេ។ នេះគឺជា​សកម្មភាព​​ចុងក្រោយ​មួយនៃសកម្មភាពផ្សេងៗទៀតដែល​បង្ហាញថា​ រដ្ឋាភិបាល​ខ្វះឆន្ទៈ​ក្នុងការ​ធ្វើវិសោធនកម្ម​ច្បាប់នេះ ដែលមិន​ត្រឹមតែ​ប៉ះពាល់​ដល់អង្គការ​មិនមែនរដ្ឋាភិបាល​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ក៏ប៉ះពាល់​ដល់សមាគម​ និងក្រុម​សហគមន៍​មូលដ្ឋាន​ផងដែរ។​

អត្ថបទ | អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា

ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៩

របាយការណ៍ស្តីពីស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នា​ថ្ងៃ​នេះ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ ជា​សាកល និង​ជា​ទៀង​ទាត់ (UPR)។

អង្គការ លីកាដូ បាន​ចូល​រួម​ចំណែក​ នៅ​ក្នុង​របាយ​ការណ៍​រួម​ចំនួន​ពីរ ដែល​រៀប​រៀង​ឡើង​ដោយ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) និង វេទិកា​អាស៊ាន​សម្រាប់​សិទិ្ធ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (FORUM-ASIA)ដោយ​បាន​បង្ហាញ​នូវ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ​មក​លើ​អ្នក​ការពារ​​សិទិ្ធ​មនុស្ស​ សារព័ត៌​មាន​ និង​ក្រុម​សង្គម​​ស៊ីវិល​ ហើយ​​និង​ផល​​វិបាក​​នៃ​​ការ​​រំលោភ​​សិទិ្ធ​​ដី​​ធ្លី​។

អត្ថបទខ្លីៗ | ការផ្តន្ទាទោស​ដោយ​ប្រើ​មាត្រា​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ជា​លើក​ដំបូង​នៅ​កម្ពុជា

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៨audio available

បទល្មើសថ្មីពាក់ព័ន្ធនឹងការប្រមាធព្រះមហាក្សត្រ ត្រូវបានយកមកប្រើប្រាស់ជាលើកដំបូងកាលពីម្សិលមិញ ដើម្បីផ្តន្ទាទោសមន្ត្រីអតីតគណបក្សជំទាស់ម្នាក់ ដោយកាត់ឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំ។

លោក បាន សម្ភីរ ដែលជាជាងកាត់សក់ និងជាអ្នក​ដឹកនាំ​ថ្នាក់​ស្រុក​របស់​អតីត​គណបក្សសង្គ្រោះជាតិ ដែលមានវ័យ ៧០ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ លោក ត្រូវបានចោទប្រកាន់ថា បានចែកចាយព័ត៌មានមួយលើគណនីហ្វេសប៊ុក ដែលបានរិះគន់លើអង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដោយមានរូបសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក ហើយនិងវីដេអូបង្ហាញពីភាពខឹងសម្បាររបស់ពលរដ្ឋមួយចំនួនដែលរងគ្រោះដោយទឹកជំនន់។

លោក ត្រូវតុលាការផ្តន្ទាទោសដោយយោងតាមមាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ដែលមាត្រានេះ ត្រូវបានរដ្ឋសភាជាតិធ្វើវិសោធនកម្មកាលពីខែកុម្ភៈ នៅខណៈដែលមានការជំទាស់យ៉ាងខ្លាំងក្លារពីក្រុមសង្គមស៊ីវិល។ ក្រុមសង្គមស៊ីវិល បាននិយាយថា មាត្រានេះ នឹងត្រូវបានប្រើប្រាស់ដោយអាជ្ញាធររដ្ឋដើម្បីបំបិទសម្លេងរិះគន់រដ្ឋាភិបាល។

សេចក្តីថ្លែងការណ៍ | អង្គការ​សង្គម​ស៊ីវិល​សូម​អំពាវនាវឱ្យ​ច្រាន​ចោល​នូវ​សេចក្តី​ព្រាង​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌ ខណៈ​ដែលមានការដាក់​ទណ្ឌកម្ម​​ស្រប​ច្បាប់​លើ​សិទ្ធិ និង​សេរីភាព​របស់ពលរដ្ឋកម្ពុជា​

ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៨audio available

យើង​ខ្ញុំ​​ជា​អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍ ដែល​មាន​រាយ​នាម​ខាង​ក្រោម សូម​សម្ដែង​នូវ​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះសេចក្ដី​ស្នើ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ (“រដ្ឋាភិបាល​”) ក្នុងការធ្វើ​វិសោធនកម្ម​រ​ដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ("រដ្ឋធម្មនុញ្ញ") និងស្នើ​​ឱ្យ​មាន​​បទ​ល្មើ​ស​ប្រមាថ​ព្រះមហាក្សត្រ​​បញ្ចូល​ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ការ​ស្នើ​ធ្វើវិសោធនកម្ម​ទាំងនេះ​បាន​បង្កជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស ​និងសេរីភាព​មូលដ្ឋាន និង​ធ្វើ​ឡើងដើម្បី​​​ដាក់​​ទោស​បន្ថែមទៀត​​​ទៅ​លើបុគ្គល ឬក៏​ស្ថាប័ន​ណា​​ដែល​ហ៊ាន​បញ្ចេញមតិ​ផ្ទុយដោយ​ស្របច្បាប់​​។ យើងមាន​ក្ដី​បារម្ភយ៉ាងខ្លាំងចំពោះ​ចេតនា​ ដើម្បី​បដិសេធ​​សេរីភាព​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​ដែល​ទទួល​បានការ​​ការពារដោយច្បាប់​​ និង​អំពាវនាវ​ឱ្យ​ច្រាន​ចោល​​នូវ​សេចក្ដីព្រាង​វិសោធនកម្មទាំង​នេះ​។

សេចក្តីថ្លែងការណ៍ | ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧audio available

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​

អត្ថបទខ្លីៗ | វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋ​សភា​ ទោះ​បី​គណ​បក្ស​ជំទាស់​ធ្វើ​ពហិកា​មិនចូល​រួម​ប្រជុំ​

ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០១៧audio available

ថ្ងៃនេះ​ សមាជិក​សភា​របស់​គណ​បក្ស​កាន់​អំណាច​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទោះ​បី​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​ក៏ដោយ។

សេច​ក្តី​ព្រាង​ច្បាប់​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ដើម​ខែ​នេះ​ មាន​មាត្រា​មួយ​ចំនួន​បាន​ផ្តល់​អំណាច​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដល់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ​ និង​ហាម​ឃាត់​អ្នក​ដឹក​នាំ​គណបក្ស​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​តាម​សំណើរ​បស់​ក្រសួង​មហា​ផ្ទៃ ​ដែល​មិន​មាន​ភាព​ច្បាស់​លាស់​ និង​ដោយ​មិន​បាន​បញ្ជាក់​ពី​អត្ថន័យ​ពិត​ប្រាកដ​ ដូចជា​ “ការ​រួប​រួម​ជាតិ​”។ ដំណើរ​ការ​នៃ​ការ​រំលាយ​គណបក្ស​នេះ​មិន​ត្រូវ​បាន​ធ្វើតាមរយៈសវនាការ​ទេ ​ហើយ​ក៏​មិន​មាន​បណ្តឹង​ឧទ្ធរណ៍​ចំពោះ​ដំណើរ​ការ​នេះ​ដែរ។

ច្បាប់​នេះ​ ក៏​បាន​អនុញ្ញាត​ផង​ដែរ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​ជា​បណ្តោះ​អាសន្ន​ដោយ​មិន​មាន​កំណត់​ពី​ពេលវេ​លា​អតិបរ​មា​ច្បាស់​លាស់​។ ច្បាប់​នេះ ​បាន​ហាម​ឃាត់​បុគ្គល​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ មិន​ឲ្យ​កាន់​មុខ​តំណែង​ផ្លូវ​ការ​ក្នុង​គណ​បក្ស​នយោ​បាយ​ ទោះ​ជា​បាន​អនុវត្ត​ទោស​ ឬ​មិន​បាន​អនុវត្ត​ទោស​ ឬ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​មិន​មាន​ការ​ព្យួរ​។

សេចក្តីថ្លែងការណ៍ | សង្គមស៊ីវិលអំពាវនាវឱ្យ​អាជ្ញាធរ​បញ្ឈប់ជា​បន្ទាន់​នូវការ​យាយី​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស

ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៦audio available

យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ខាងក្រោម សូម​ថ្កោលទោស​ចំពោះ​ការ​កោះហៅ និង​សាកសួរ​ទៅលើ​មន្ត្រី​អង្គការ​សង្គមស៊ីវិល​ដែល​បាន​ធ្វើ​សកម្មភាព​សមស្រប និង​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុងការ​ការពារ​សិទ្ធិ​មនុស្ស។ នេះជា​ការអនុវត្ត​ដោយ​បំពាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (“អ.ប.ព”) ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គំរាម​កំហែង​ទៅលើ​សង្គម​ស៊ីវិល។

អត្ថបទខ្លីៗ | សមាជិក​សហជីព​​ ត្រូវ​បាន​សន្តិ​សុខ​ខណ្ឌ​វាយ​ឲ្យ​របួស​នៅ​ក្បែរ​វិមាន​រដ្ឋ​សភា

ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៦

នៅព្រឹកនេះ សហជីពយ៉ាងតិចពីរ​នាក់បាន​រងរបួសដោយ​ការបំបែក​យ៉ាងហិង្សា​របស់អាជ្ញាធរ​រដ្ឋ នៅពេល​ដែលមាន​ការប្រមូល​ផ្តុំគ្នា​ដោយអហិង្សា​នៅក្បែរ​វិមានរដ្ឋសភាជាតិ ដើម្បី​តវ៉ាជំទាស់​នឹងកា​រ​អនុម័តច្បាប់​សហជីព។​

សមាជិកសហជីពប្រមាណ ៥០នាក់ ដែលមកពី​សហជីព និង​សមាគមជា​ច្រើន ត្រូវបានគេរារាំង​ពីការប្រមូល​ផ្តុំគ្នា​នៅក្រៅវិមាន​រដ្ឋសភា ដោយមាន​ការបិទផ្លូវ​និង​មាន​ការពង្រាយ​កង​កម្លាំង​នគរបាល​ចម្រុះ​ជាង ១០០នាក់។ នៅពេល​ដែល​សហជីព​ទាំង​នោះ​ប្រមូល​ផ្តុំគ្នាដោយ​អហិង្សា​នៅមុខ​របាំង​បិទផ្លូវ ភ្លាមៗ​នោះក្រុម​សន្តិសុខ​ខណ្ឌមួយ​ក្រុមមាន​គ្នា ៣០នាក់ បានមក​បំបែក​អ្នក​ទាំង​នោះ​យ៉ាង​ហិង្សា។ លោក ស៊ុត ចិត្ត​ មកពីសម្ព័ន្ធ​សហជីព​ចលនាកម្មករ​កម្ពុជា(CUMW) ត្រូវបាន​សន្តិសុខ​ដេញ និង​វាយឲ្យ​របួសត្រង់​ក្បាល។ លោក ជា ឧត្តម ដែលមកពី​សហជីព​ដូចគ្នា ក៏បាន​រងរបួស​ផងដែរ​នៅ​ពេល​ព្យាយាម​ជួយ​លោក ចិត្ត។ នគរបាល​ដែលឈរ​ក្បែរនោះ​មិនបាន​ធ្វើអ្វីដើម្បី​បញ្ឈប់អំពើ​ហិង្សា​នោះទេ។

សេចក្តីថ្លែងការណ៍ | ច្បាប់ថ្មីស្តីពី​ទូរគមនាគមន៍​ប៉ះពាល់​ដល់​សិទិ្ធ និង​សេរីភាព​បុគ្គល

ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៦audio available

ច្បាប់ស្តីពីទូរគមនាគមន៍ គឺជាការ​គម្រាម​កំហែង​មួយ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​លើប្រព័ន្ធ​អ៊ិនធើណេត​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ទៅ​លើ​ទំនាក់ទំនង​ឯកជន​ដែល​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​នានា។

នៅក្នុង​របាយការណ៍​សង្ខេប​មួយ​​ដែល​ត្រូវបាន​ចេញ​ផ្សាយ​នាថ្ងៃនេះ អង្គការ លីកាដូ បានវិភាគ​ទៅលើ​មាត្រា​ជាច្រើន​នៃច្បាប់​នេះ​មាន​ការ​រិតត្បិត​យ៉ាងខ្លាំង (ផ្តល់សិទិ្ធ​ឲ្យ​អាជ្ញាធរ​រដ្ឋជ្រៀត​ជ្រែក​ចូល ទៅក្នុង​ជីវិត​ឯកជន​របស់​បុគ្គល​ម្នាក់ៗ អាច​បំផ្លាញ​ភស្តុតាង​នៅមុន​ពេលមាន​សវនាការ​លើរឿង​ក្តី​ព្រហ្មទណ្ឌ ឬ​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​ទូរគមនាគមន៍​ទាំងស្រុង​ប្រសិន​បើមាន​ការសម្រេច​ចិត្ត​ថាត្រូវ​តែធ្វើ)។ វិធាន​ការ​ដ៏​លើសលុប​របស់​ច្បាប់​នេះ ជាពិសេស​មាត្រា​ដែល​ចែងពី​បទល្មើស​ព្រហ្មទណ្ឌ​ថ្មីៗ បង្ហាញ​នូវ​គោល​បំណង​ពិត​របស់​ច្បាប់​នេះ៖ ដើម្បី​បំភិត​បំភ័យ​បុគ្គល​ម្នាក់ៗ ដាក់​ទណ្ឌកម្ម​ដល់​ការអនុវត្ត​សិទិ្ធ​និង​សេរីភាព​ជា​មូលដ្ឋាន និង​កាត់បន្ថយ​បុគ្គល ឬក្រុម​ជំទាស់។

កម្រង​រូបភាព | ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

អត្ថបទខ្លីៗ | សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញ

ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៥

នារសៀលនេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺស្របនឹងរដ្ឋធម្មនុញ្ញ ទាំងលើខ្លឹមសារ និងទម្រង់នៃការតាក់តែង និងការអនុម័ត។

សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី១៣ ខែកក្កដា និងពិនិត្យ និងឲ្យយោបល់ឯកភាព ដោយព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែកក្កដា។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថលេខា។

សេចក្តីថ្លែងការណ៍ | សមាគម អាដហុក និងអង្គការ លីកាដូ សំណូមពរ​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សូម​មេត្តា​បដិសេធ​សេចក្តីព្រាង​ច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិនស្រប​តាម​រដ្ឋធម្មនុញ្ញ

ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០១៥audio available

នៅពេលដែលក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា រៀបចំ​ពិនិត្យ​មើល​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម​អាដ​ហុក ការពារ​សិទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា និង​អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ សូម​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សូម​លោក​មេត្តា​បដិសេធ​សេចក្តី​ព្រាង​ច្បាប់នេះ ដោយសារ​មាន​មាត្រា​ជាច្រើន​រំលោភ​សិទិ្ធ និង​សេរីភាព​នានា​របស់​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។

អត្ថបទខ្លីៗ | មនុស្ស ៦នាក់ ត្រូវបាន​ចាប់​ខ្លួន​នៅ​មុខ​វិមាន​រដ្ឋ​សភា​ជាតិ​ ពេល​តវ៉ា​ជំទាស់​ច្បាប់​សមាគម និងអង្គការ​

ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៥

បុរសចំនួនប្រាំនាក់ និងស្ត្រីម្នាក់ មកពី​ក្រុម​យុវជន​ខេត្ត​ព្រះវិហារ និង​រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹកមិញ​នេះ បន្ទាប់ពី​អ្នកទាំងនោះ​បានប្រមូល​ផ្តុំគ្នា​នៅមុខ​វិមាន​រដ្ឋសភា​ជាតិ ដើម្បីតវ៉ា​ជំទាស់​នឹង​សេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល ដែល​ត្រូវបាន​ពិភាក្សា​យល់ព្រម​ដោយ​ព្រឹទ្ធសភា​កាលពី​​ថ្ងៃសុក្រ។

យុវជនប្រាំមួយ​នាក់ ដែលមាន ឈុំ ហួរ និង​ឈុំ ហួត មកពី​ក្រុមយុវជន​មហានគរ វឿន រតនា មួង សូនី និង​សឿន វាសនា មកពី​សមាគម​សម្ព័ន្ធ​សិស្ស​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ និងមាស លក្ខិណា មកពី​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខណ្ឌជ្រោយ​ចង្វារ នៅក្នុងចំណោម​មនុស្ស ៤៥នាក់ ដែល​មកពី​ក្រុម​យុវជន​ចំនួន ៣ក្រុម និង​អង្គការ​មិនមែនរដ្ឋាភិបាល​មួយ​ឈ្មោះ មហានគរ ឬអង្គការ​មាតា​ធម្មជាតិ បានតវ៉ា​នៅមុខ​វិមាន​រដ្ឋសភាជាតិ ជំទាស់​នឹងសេចក្តីព្រាង​ច្បាប់នោះ កាលពី​ព្រឹកមិញ ដោយមនុស្ស​មួយចំនួន បានស្លៀកពាក់​សំលៀកបំពាក់​អ្នកទោស ដើម្បីតវ៉ា​នឹងច្បាប់​ដែលមាន​ការគាប​សង្កត់។ ឥឡូវនេះ អ្នកទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​នៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ក្នុង​រាជធានីភ្នំពេញ។ នៅមុខ​បុស្តិ៍នគរបាល​នោះ សហគមន៍​ដីធ្លី និង​បណ្តាញ​ព្រះសង្ឃ បាន​ចូលរួមជាមួយ​ក្រុមយុវជន​ទាំងនោះ ដើម្បីតវ៉ា​សុំឲ្យមាន​ការដោះលែង​អ្នកទាំងនោះ។ កងនគរបាល​បង្ក្រាប​បាតុកម្ម នគរបាល​ចរាចរណ៍ និងកង​សន្តិសុខ ប្រមាណ ១២០ នាក់ ក៏មានវត្តមាន​នៅទីនោះ​ដែរ។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ















ឆ្នាំ