បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ









ឆ្នាំ

ស្វែងរក

កម្រង​រូបភាព | ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

កម្រង​រូបភាព | សហគមន៍មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវាសិទិ្ធ​លំនៅដ្ឋាន​ពិភពលោកនៅ​រាជធានី​ភ្នំពេញ

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៥

នាព្រឹកនេះ សមាជិកសហគមន៍ ព្រះសង្ឃ និងក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាង ១.៤០០ នាក់ មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធលំនៅដ្ឋាន​ពិភពលោក​លើកទី ៣០ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុងការ​គោរពនូវ​សិទិ្ធ​ទទួល​បានលំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

អត្ថបទខ្លីៗ | អ្នកហាត់ការរបស់អង្គការមិនមែនរដ្ឋាភិបាលត្រូវបានចាប់ខ្លួនអំឡុងពេលតវ៉ានៅក្បែររដ្ឋសភា រាជធានីភ្នំពេញ

ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៤

នៅវេលាម៉ោងប្រហែល ៨ និង ៣០នាទី ព្រឹកនេះ អ្នក​ហាត់​ការ​ម្នាក់​មក​ពី​អង្គការ​មិន​មែនរដ្ឋាភិបាលក្នុងស្រុក សមាគមន៍​ធាង​ត្នោត (STT)​និង​អ្នក​បើក​បរ​រ៉ឺម៉ក​កង់​បី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្បែរ​រដ្ឋ​សភា និង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​ខណ្ឌ​ចំការ​មន នៅ​វត្ត​ទួល​ទំពូង។ អ្នក​ហាត់​ការ​របស់​សមាគន៍​ធាង​ត្នោត និង​អ្នក​បើក​បរ​រ៉ឺម៉ក​កង់បី​បាន​កំពុង​ចូលរួម​បាតុកម្ម​ជា​មួយ​នឹង​ព្រះសង្ឃ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជាង ២៥០ នាក់​ដែល​ធ្វើ​ការ​អំពាវនាវ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​សកម្មជន និង​ព្រះ​សង្ឃ​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី១ និង​ទី២ នៅ​ពន្ធនា​គារ​ព្រៃសរ។ អាជ្ញាធរ​ក៏​បាន​ដក​ហូត​យក​ឧបករណ៍​បំពង់​សម្លេង​មួយ​ផង​​ដែរ។
សកម្មជន​ដីធ្លី​មក​ពី បឹង​​កក់ បុរី​កីឡា ព្រះ​វិហារ ឡពាង​ និងព្រះសង្ឃ បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​មុខ​វិទ្យា​ស្ថាន​ពុទ្ធិ​​សាស្រ្តន​​បណ្ឌិត បន្ទាប់​មក​អ្នក​ទាំង​នោះ​ដើរ​ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​ដើម្បី​ដាក់​ញតិ។

អ្នកតវ៉ាអហិង្សាទាំងនោះបានប្រឈមមុខជាមួយនឹងកងកម្លាំងសន្តិសុខប្រមាណជា ១០០នាក់ ដែល​ធ្វើការ​គំរាម​កំហែង​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​អ្នក​ទាំង​នោះ​បាន​បិត​ផ្លូវ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​ខណៈ​ពេល​ដែល​នាយក​រដ្ឋមន្រ្តី​ចូល​រួម​ប្រជុំ​នៅ​ទី​នោះ។​​ បន្ទាប់​​ពីមាន​ការ​បំបែក​ពី​សំណាក់​កងកម្លាំង​សន្តិសុខ អ្នក​តវ៉ា​ចំនួន ១០០នាក់​បាន​ដើ​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើ​ការ​ដាក់​ញតិ​បន្ត​ទៀត។​

អត្ថបទខ្លីៗ | អ្នក​ភូមិ​ ឡពាង ៥​នាក់​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដោយ​មាន​លក្ខខណ្ឌ​មុននឹង​មាន​សវនាការ

ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៤

នា​ថ្ងៃ​នេះ នៅ​ម៉ោង​ប្រហែល ៤​រសៀល អ្នក​ភូមិ​ ឡពាង ៥ នាក់ ដែល​ត្រូវ​បាន​ចាប់​ និង​ឃុំ​ខ្លួន​កាល​ពី​ខែ​មុន ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ ដោយ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង។ អ្នក​ភូមិ​បី​នាក់​ក្នុង​ចំនោម​អ្នក​ទាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​អំឡុង​ពេលដើរ​ហែរ​ក្បួន​អហិង្សា​ចម្ងាយ​ ៦០ គីឡូម៉ែត ពីខេត្ត​កំពង់​ឆ្នាំង​មក​កាន់​រាជ​ធានី​ភ្នំពេញ។ ការ​ដើរ​ហែ​ក្បួន ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​រវាង​ក្រុម​ហ៊ុន​ K.D.C និង​អ្នក​ភូមិ​ឡពាង ហើយ​ក៏​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សមាជិក​សហគមន៍​ពីរ​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​ផង​ដែរ។

អ្នក​ភូមិ​ទាំង​ ៥​នាក់ ត្រូវ​បាន​ដោះ​លែង និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ ៣យ៉ាងគឺ៖ ទីមួយ ត្រូវចូល​ខ្លួន​មុខ​តុលាការ​នៅ​ពេល​មាន​ដី​កា​កោះ​ហៅ ទីពីរ មិន​ត្រូវ​ផ្លាស់​ប្តូរ​ទី​កន្លែង​ស្នាក់​នៅ​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ និង​ទីបី ត្រូវ​បង្ហាញ​ខ្លួន​ដល់​នគរបាល​ប៉ុស្តិ៍​ក្នុង​តំបន់​ជា​រៀង​រាល់​ខែ។

ការ​ដោះ​លែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​ព្យាយាម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​រាជ​រដ្ឋាភិបាល​នានា​ដោយ​អ្នក​ភូមិ​ ឡពាង ទាក់​ទង​នឹង​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ​ជាមួយ​ក្រុម​ហ៊ុន K.D.C។

អត្ថបទខ្លីៗ | សកម្មជន​ដី​ធ្លី​ ៣​នាក់ ត្រូវ​បាន​ឃាត់​ខ្ឡួន​នៅ​ក្រៅ​ទី​ស្តីការ​គណរដ្ឋ​មន្ត្រី

ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៤

នាព្រឹក​នេះ សកម្មជន​ដី​ធ្លី​ប្រមាណ​ជាង ១០០ នាក់ មក​ពី​តំបន់​សហគមន៍​បុរី​កីឡា ឡពាង និង​បឹង​កក់ បាន​ដើរ​ហែ​ក្បួន​ទៅ​កាន់​ទីស្តី​ការ​គណរដ្ឋមន្ត្រី ដើម្បី​ដាក់​ញត្តិស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ។

ការ​ជួប​ជុំ​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ ត្រូវ​បាន​រំខាន​ដោយ​កង​នគរបាល​បង្ក្រាប​បាតុកម្ម​និង​កង​សន្តិសុខ​ខណ្ឌ ៧ មករា ដែលក្រោយ​មក​ ៣​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ត្រូវ​បាន​ឃាត់​ខ្លួនក្នុង​អំឡុង​ពេល​ព្យាយាម​បំបែក​អ្នក​ទាំង​នោះ។

នា​ព្រឹក​នេះ សម្តេច​នាយក​រដ្ឋ​មន្ត្រី មាន​គម្រោង​នឹង​ចូល​ប្រជុំ​គណរដ្ឋ​មន្ត្រី​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់ជាច្រើននាក់ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដី​ធ្លី​ដែល​មិន​ទាន់​ដោះ​ស្រាយ​នៅ​ទូ​ទាំង​ប្រទេស។

សេចក្តីថ្លែងការណ៍ | អង្គការ លីកាដូ ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដោយ​ហិង្សា​លើការ​ដើរ ហែ​ក្បួន​អហិង្សា​របស់​អ្នក​ភូមិ ឡ ពាង

ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៤audio available

អង្គការ លីកាដូ មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​បំបែក​យ៉ាង​ហិង្សា​ទៅ​លើ​អ្នក​ភូមិ​ជាង ៥០នាក់ មកពី​សហគមន៍ ឡ ពាង ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដែល​បាន​ចាប់​ផ្តើម​ដង្ហែ​ក្បួន ដោយ​អហិង្សា ចម្ងាយ ៦០គីឡូម៉ែត្រ មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ​រក​ដំណោះ​ស្រាយ​សម្រាប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​អ្នក​ទាំង​នោះ។ អំឡុង​ពេល​បំបែក អ្នក​ភូមិ​ចំនួន ៣នាក់ (រួម​ទាំង​ប្តីរបស់​តំណាង​សហគមន៍ ឡ ពាង អ្នកស្រី អ៊ុំ សុភី) ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត។

អត្ថបទ | Cambodian Village Chief Jailed in Land Dispute with Private Company

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០០៩

On August 27, 2009, the Phnom Penh municipal court sentenced Toch Ly, a village chief from Kompong Chhnang, to 16 months imprisonment after she was found guilty of forging thumbprints in an ongoing land dispute. She was also ordered to pay a fine of 1 million riel (USD$250) and compensation of 5 million riel (USD$1250) to the private company KDC International. Toch Ly was accused of forging a thumbprinted document in which 77 families denied that they sold their land to KDC International. The company is owned by Chea Kheng, the wife of Suy Sem, the Minister of Industry, Mines and Energy. Despite testimony from community members supporting the authenticity of the document, the court ruled that some of thumbprints did not belong to the people named on the document, but were instead made by their relatives.