បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ









ឆ្នាំ

ស្វែងរក

អត្ថបទខ្លីៗ | ​ក្រុមសកម្ម​ជន​ត្រូវ​បាន​សាកសួរ​ជុំវិញ​យុទ្ធនាការ​កោះ​កុង​ក្រៅ

ថ្ងៃទី​៧ ខែមករា ឆ្នាំ២០២៤audio available

​យុវជន​និង​សកម្មជន​បរិស្ថាន​ចំនួន​ ​១​២ ​​រូប​ ​ហើយនិង​ជនបរទេស​មួយ​រូប​ ​ត្រូវ​បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ដោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​និង​នគរបាល​អន្តោប្រវេសន៍​ ​បន្ទាប់ពី​ពួកគេ​ធ្វើសកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ ​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អភិ​រក្ស​កោះ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​

​ខណៈ​ដែល​សកម្មជន​ទាំងនោះ​ ​កំពុងតែ​កាន់​បដា​ ​ធ្វើ​លំ​ហាត់ប្រាណ​ ​និង​ថតរូប​នៅ​ឯ​តាម​ប​ណោ្ត​យ​មាត់ទន្លេ​នា​ព្រឹកនេះ​ ​ពួកគេ​ត្រូវ​បាន​ឃ្លាំមើល​ពីសំណាក់​ក្រុម​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ ​។​ ​ក្រោយមក​ ​ពេល​ដែល​ពួកគេ​រៀប​ចាកចេញ​ទៅ​ ​ស្រាប់តែ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​បាន​បង្ខំ​ឱ្យ​ពួកគេ​ឡើង​លើ​ឡាន​ ​និង​បាន​ដឹក​ពួកគេ​ទៅកាន់​សាលា​ខណ្ឌ​ដូនពេញ​តែម្តង​ ​ដើម្បី​សាកសួរ​ ​។​

​អាជ្ញាធរ​នាំ​ពួកគេ​ទៅ​ ​ដោយ​លើក​មូលហេតុ​ថា​ពួកគេ​កាន់​បដា​ដែល​មាន​សរសេរ​ថា​ “​ថ្ងៃអាទិត្យ​សម្រាប់​កោះ​កុង​ក្រៅ​” ​ហើយ​យុវជន​ ​ទាំង​ ​១​៣​ ​នាក់​នោះ​ក៍​ត្រូវ​ឃាត់ខ្លួន​ ​ហើយ​បន្ត​សាកសួរ​រហូតដល់​ថ្ងៃរសៀល​ ​និង​ត្រូវ​បាន​ដោះលែង​វិញ​នៅវេលាម៉ោង​ ​៦​ ​ល្ងាច​នេះ​ ​។​

អត្ថបទ | ប្រជាពលរដ្ឋ​ជាង​ ​១​០​០​០​នាក់​ ​ប្រមូលផ្ដុំ​គ្នា​នៅ​ភ្នំពេញ​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​

ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣audio available

​សមាជិក​សហគមន៍​ប្រមាណ​ជាង​ ​១​០​០​០​នាក់​ ​មកពី​ខេត្ត​សៀមរាប​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​និងខេត្តព្រះវិហារ​ ​បាន​ប្រមូលផ្ដុំ​គ្នា​ ​នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ជម្លោះ​ដីធ្លី​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ ​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ ​ទោះបីជា​ករណី​ខ្លះ​មាន​ការរារាំង​ក្នុង​ការធ្វើដំណើរ​ ​និង​ការ​ជួបជុំគ្នា​ ​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ​ ​។​

​នៅ​ថ្ងៃ​ទី​២​៧​ ​និង​២​៨​ ​ខែ​មីនា​ ​ប្រជាពលរដ្ឋ​ប្រមាណ​ ​១​៥​០​នាក់​ ​មកពី​សហគមន៍​ចំនួន​៧​ ​ក្នុង​ខេត្ត​សៀមរាប​ ​បាន​ជួបជុំគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នកតំណាង​របស់​ពួកគេ​ ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ការពារ​ជាតិ​ ​ក្នុងនាម​ប្រជាពលរដ្ឋ​ ​១​ម៉ឺន​គ្រួសារ​ ​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អភិ​រក្ស​អង្គរ​ ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ ​អប់រំ​ ​វិទ្យា​សា​ស្រ្ត ​និង​វប្ប​ធ​ម៍ ​នៃ​សហប្រជាជាតិ​ ​ហៅ​កាត់​ថា​ “​អង្គការ​យូ​ណេស្កូ” ​ដែល​រួម​មាន​ប្រាសាទអង្គរវត្ត​ ​ជាដើម​ ​។​ ​ញត្តិ​របស់​ពួកគេ​មាន​រៀបរាប់​ពី​ ​ការ​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ ​ចេញ​បទ​ប្បញ្ញត្តិ​អភិ​រក្ស​ឃ្លាំង​ទឹក​៧​៨​ ​ក៏ដូចជា​ផ្ដល់​សំណង​សមរម្យ​ចំពោះ​អ្នក​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ទីតាំង​នោះ​ ​។​ ​រាជរដ្ឋាភិបាល​ ​ធ្លាប់​បាន​លើកឡើង​ថា​ ​ការ​បណ្ដេញ​ចេញ​គឺ​ចាំបាច់​ ​ដើម្បី​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេស្កូ ​។​

អត្ថបទខ្លីៗ | សមាជិក​សហគមន៍​ជាង​ ​៨​០​០​នាក់​ ​ដាក់​ញត្តិ​ទៅ​ក្រសួង​មួយ​ចំនួន​ទោះ​ជា​ត្រូវ​បាន​នគរបាល​រារាំង​ ​

ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២២audio available

អាជ្ញាធរ​បាន​ដាក់​សម្ពាធ​ ​និង​រារាំង​សមាជិក​សហគមន៍​រាប់​សិប​នាក់​ ​ដែល​កំពុង​មាន​ជំលោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចូលរួម​ជាមួយ​ពលរដ្ឋ​មកពី​សហគមន៍​ផ្សេងទៀត​ជាង​ ​៨​០​០​ ​នាក់​ ​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ ​។​

​ពលរដ្ឋ​ប្រមាណ​ ​៥​០​០​ ​នាក់​ ​មកពី​សហគមន៍​នានា​ក្នុង​ខេត្ត​កោះ​កុង​ ​និង​ពលរដ្ឋ​ប្រមាណ​ជាង​ ​៣​៦​០​នាក់​ ​មកពី​សហគមន៍​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ពន្លឿន​ការ​ដោះស្រាយ​ជំលោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ ​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​ ​និង​សំណង​ត្រឹមត្រូវ​ជូន​សហគមន៍​ទាំងនោះ​ ​ដែល​កំពុង​រង់ចាំ​ដំណោះស្រាយ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​។​ ​អ្នកតំណាង​មួយ​ចំនួន​នៃ​សហគមន៍​ចំនួន​ ​៦​ ​ក្នុង​ខេត្ត​កោះ​កុង​ ​និង​សហគមន៍​ចំនួន​ ​៣​ ​មកពី​ខេត្ត​កំពង់ស្ពឺ​ ​បាន​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ក៏ដូចជា​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ ​នា​ថ្ងៃ​អង្គា​រ៍​នេះ​ ​នៅ​ខណៈ​ដែល​មានការ​ឃ្លាំមើល​ពី​កង​នគរបាល​ជាច្រើន​សិប​នាក់​ ​។​

​នៅតាមផ្លូវ​មកកាន់​រាជធានី​ភ្នំពេញ​ ​នគរបាល​បាន​រារាំង​ពលរដ្ឋ​រាប់​សិប​នាក់​មកពី​សហគមន៍​អម​លាំង​ ​និង​បង្ខំ​ឱ្យ​អ្នកតំណាង​ធ្វើ​កិច្ចសន្យា​ថា​នឹង​មិន​បង្ក​ឱ្យ​ការ​ប៉ះពាល់​ដល់​ “​សណ្តាប់ធ្នាប់​សង្គម​” ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​មុន​ពេល​អនុញ្ញាត​ដោយ​ក​ម្រិ​ត​ឱ្យ​ពលរដ្ឋ​តែ​ចំនួន​ ​១​៥​នាក់​ ​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ ​។​ ​នគរបាល​បាន​លើកឡើង​ថា​រថយន្ត​របស់​អ្នក​ទាំងនោះ​ផ្ទុ​កមនុស្ស​លើសចំណុះ​រថយន្ត​។​ ​ដូចនេះ​ ​រថយន្ត​តែ​ចំនួន​ ​៧​ ​គ្រឿងក្នុង​ចំណោម​រថយន្ត​ទាំងអស់​ ​៨​ ​គ្រឿង​ ​អាចប​ន្ត​ដំណើរ​មក​ទីក្រុង​បាន​ ​។​

សេចក្តីថ្លែងការណ៍ | យុវជន​ ក្រុម​សង្គម​ស៊ីវិល​ និង​សហគមន៍​ សូមអំពាវនាវ​ សូមឱ្យ​ដកសិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស​ អ៊ី​ ហ្ស៊ិត​ ខូអិល​ ធីឌី និងដាក់​កោះកុង​ក្រៅ​ទាំងមូល​ជាតំបន់​អភិរក្សធនធាន​ធម្មជាតិ

ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០audio available

យើងខ្ញុំ​ជាយុវជន​ ក្រុមសង្គមស៊ីវិល​ និង​សហគមន៍​ ដែលមាន​រាយនាម​ដូចខាងក្រោម​ មានការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​ បានផ្ដល់​សិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូលទៅ​ឱ្យក្រុមហ៊ុន​ កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី​ (KOH KONG S E ZCO., LTD.)​ ដែលជា​របស់​លោកឧកញ៉ា​ លី យ៉ុងផាត់​ ហើយត្រូវបាន​សាធារណជនជាតិ​ និង​អន្តរជាតិ​ដឹងថា​ ពាក់ព័ន្ធ​នឹង​រឿងការ​រំលោភសិទិ្ធ​មនុស្ស​ សិទិ្ធដីធ្លី​ និង​ធនធាន​ធម្មជាតិ ។​ ការផ្ដល់សិទ្ធិឱ្យ​ទៅក្រុមហ៊ុន​មួយនេះ​ដើម្បីអភិវឌ្ឈន៍​កោះកុង​ក្រៅ​ និងអាច​ផ្ដល់ជា​ការគំរាម​គំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះនិងជីវៈចម្រុះ​ក្នុងសមុទ្រ ​ការកាប់បំផ្លាញ​ព្រៃឈើ ​ការបរបាញ់​សត្វព្រៃ ​ការសាងសង់​អាគារ​លើឆ្នេរសមុទ្រ​ ការបង្ហូរ​ទឹកកខ្វក់​ចូលសមុទ្រ​ ការបាត់បង់​សោភណភាពធម្មជាតិ​នៃកោះ ​និងការ​បាត់បង់​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរទាំងមូល ។​ល។

ជាក់ស្ដែង​ដូចជា​នៅលើ​កោះរ៉ុងសន្លឹម​ មានការសាងសង់​អាគារ​រំលោភដីឆ្នេរ​ និងការ​បង្ហូរទឹក​កខ្វក់​ចូលសមុទ្រ ។ រីឯ​នៅលើកោះសង្សារវិញ​ ក្រោយពេល​ត្រូវបាន​អភិវឌ្ឍន៍​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ មិនមាន​លទ្ធភាព​ស្នាក់នៅ​លើកោះនោះទេ​ ដោយសារ​តម្លៃនៃការស្នាក់នៅ​ថ្លៃខ្លាំង​ក្នុងមួយយប់ ។​ ហេតុដូចនេះហើយ​ យើងខ្ញុំ​មានក្ដីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គោលបំណង​ក្នុងការ​ផ្តល់សិទិ្ធអភិវឌ្ឍន៍​កោះនេះទៅ​ឱ្យបុគ្គល​ ឬក្រុមហ៊ុន​ឯកជន​ និង​សូមអំពាវនាវ​ឱ្យរាជរដ្ឋាភិបាល​ សូមដក​សិទ្ធិអភិឌ្ឍន៍​កោះកុងក្រៅទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស អ៊ីហ្ស៊ិត ខូអិលធីឌី​ (KOH KONG S E Z CO., LTD.)​ ដើម្បី​ទុកជាប្រយោជន៍​សាធារណជន​ និង​អភិរក្ស​ធនធាន​ជីវចម្រុះ​ទាំង​ក្នុងសមុទ្រ​និងលើដីកោះ ។

អត្ថបទខ្លីៗ | សហគមន៍​នៅ​ខេត្ត​កោះកុង​តវ៉ា​រឿង​ដីសម្បទាន​ស្ករអំពៅ

ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០១៨audio available

ប្រជាពលរដ្ឋ​ប្រមាណជា​ង១០០នាក់​ មកពី​សហគមន៍​រងគ្រោះ​ដោយសារ​ការរំលោភ​យកដីធ្លី ​នៅស្រុក​ស្រែអំបិល​ បាន​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ស្ករ​អំពៅ​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ កោះកុង ​ស៊ូហ្គើ​ អ៊ីនដាស​ស្រ្ទី ​ដែល​មាន​​ភាគហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​កាន់​អំណាច។​ អ្នកតវ៉ា​ដែល​ធ្វើ​ដំណើរ​មកពី​ ឃុំជីខ​លើ ឃុំជីខ​ក្រោម និង​ឃុំ​ដងពែង​ បានជួប​នឹង​កង​កម្លាំង​នគរបាល​ និង​កងរាជ​អាវុធ​ហត្ថ​ប្រហែល​ជា​៥០នាក់​ ដែល​ត្រូវបាន​ដាក់​ពង្រាយ​នៅទីនោះ។

សហគមន៍​ទាំងនេះ​​កំពុង​រង់ចាំ​ដំណោះ​ស្រាយ​សមរម្យ​និង​សំណង​ការ​ខូចខាត​តាំងពី​ឆ្នាំ២០០៦​ ដែល​​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ត្រូវបាន​ដកហូត​ដោយសារ​ការផ្ដល់ដី​សម្បទាន​ឱ្យទៅ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួនពីរគឺ ក្រុមហ៊ុន ​កោះកុង ​ស៊ូហ្គើ​ អ៊ីនដាស​ស្រ្ទី និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន អ៊ិនដាស្រ្ទី ខមផេនី លីមីតធីត​ ដែលមានភាគហ៊ុន​របស់​លោក​ឧកញ៉ា​ លីយ៉ុងផាត់​ ផងដែរ​។

អត្ថបទខ្លីៗ | ប្រជាពលរដ្ឋរាប់រយនាក់បន្តការតវ៉ាបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង

ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០១៦

នាថ្ងៃនេះ ប្រជាពលរដ្ឋប្រមាណជា ៣០០ នាក់មកពី​បណ្តាឃុំចំនួនបួន​ដែលស្ថិត​នៅក្នុង​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ​ ខេត្តកោះកុង បាននាំគ្នា​ដើរ​ក្បួន​ដាក់​ញត្តិ​ជូន​ដល់​អភិបាល​ស្រុក​ដើម្បី​តវ៉ា​ទៅ​នឹង​ការ​រំលោភ​បំពាន​ដីធ្លីពី​សំណាក់​ក្រុមហ៊ុន​ស្ករអំពៅ។

សហគមន៍​បានដាក់​ញត្តិជូនអភិបាល​ស្រុកដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដីធ្លីដែល​កំពុង​បន្ត​កើតឡើងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ស្ករអំពៅថៃ ដែលជាម្ចាស់​ភាគហ៊ុន​ធំមួយ​របស់​ក្រុមហ៊ុន Koh Kong Plantation និងក្រុមហ៊ុន Koh Kong Sugar។ ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុនទាំងនេះ កើតមានលើផ្ទៃដីជាង ៩០០ ហិកតា និងបាត់បង់មុខរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋក្នុងតំបន់ បន្ទាប់ពីក្រុមហ៊ុនទាំងនោះ (ដែលមាន​ភាគ​ហ៊ុន​មួយ​ផ្នែក​ជា​របស់​សមាជិក​ព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច លោក លី យ៉ុងផាត់) ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ចក្នុងទំហំសរុប ប្រហែលជា ២០.០០០ ហិកតា។

ចាប់តាំងពីឆ្នាំ ២០០៦មក សហគមន៍​បាន​ធ្វើការ​តវ៉ា​ទាមទារ​យ៉ាង​សកម្ម​ចំពោះ​បញ្ហា​ដីធ្លី​ដែល​ប្រព្រឹត្តិ​ដោយ​ក្រុម​ហ៊ុន​ស្ករអំពៅនេះ។

អត្ថបទខ្លីៗ | អ្នកភូមិរាប់រយនាក់ ដាក់​ញត្តិ​ជូន​មេឃុំ​ចំនួន​៤ឃុំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករស

ថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៦

អ្នកតវ៉ាជាង ៣០០នាក់មកពីឃុំចំនួន ៤ គឺឃុំកណ្តោល ជីខលើ ជីខក្រោម និង ដងពែង បានហែរ​ក្បួន​ដាក់ញត្តិ​ទៅកាន់​សាលាឃុំ​របស់អ្នក​ទាំងនោះ ដើម្បីតវ៉ា​ជំទាស់​នឹងការ​រំលោភ​យកដីធ្លី​ដោយ​ក្រុមហ៊ុន​ផលិត​ស្ករស​នៅក្នុង​ស្រុកស្រែ​អំបិល។ ការតវ៉ានេះ គឺជាការ​តវ៉ាថ្មីមួយ​នៅក្នុង​ចំណោម​សកម្មភាព​តវ៉ាជា​ច្រើន​ជា​បន្តបន្ទាប់​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ចាប់តាំង​ពីជម្លោះដីធ្លី​បាន​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០០៦។

ប្រជាពលរដ្ឋក្នុងសហគមន៍ទាំង​នោះ បាន​ដាក់ញត្តិ​ជូន​មេឃុំ​របស់​អ្នក​ទាំងនោះ ដោយ​ទាមទារ​ឲ្យមាន​ការ​គាំទ្រ​ពីមេឃុំ ដើម្បី​ប្រគល់​ដីមក​ឲ្យអ្នក​ទាំងនោះ​វិញ និង​ផ្តល់​សំណង​ការខូចខាត​សម្រាប់​ពលរដ្ឋ ៧៥៣ គ្រួសារ បន្ទាប់ពី​មាន​ជម្លោះ​ដីធ្លី​អស់រយៈ​ពេល​ជាង ១០ឆ្នាំ​មក​ហើយ ជាមួយ​ក្រុមហ៊ុន​ស្ករស​ថៃ KSL។ ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ កើត​មានលើ​ផ្ទៃដី​ជាង ៩០០ ហិកតា និង​បាត់បង់​មុខរបរ​ចិញ្ចឹម​ជីវិត របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំងនោះ (ដែលមាន​ភាគហ៊ុន​មួយ​ផ្នែកជា​របស់​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​កាន់​អំណាច លោក លី យ៉ុងផាត់) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ទំហំសរុប ប្រហែលជា ២០.០០០ ហិកតា។

បន្ទាប់ពីដាក់ញត្តិទៅកាន់​សាលា​ឃុំ​ទាំង​បួនរួច អ្នកតវ៉ា​ទាំងនោះ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​របស់​ពួកគេ​វិញ ហើយ​រង់ចាំ​ដំណោះស្រាយ​ពីអាជ្ញាធរ​ក្នុង​រយៈពេល ២សប្តាហ៍​ខាងមុខ។

កម្រង​រូបភាព | ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

អត្ថបទ | ស្ត្រី​កម្ពុជា​ដែល​ឈរជួរមុខ៖ រឿងរ៉ាវត​ស៊ូ​របស់ស្ត្រី​ប្រាំមួយនាក់

ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០១៥audio available

ដើម្បីអបអរសាទរទិវា​សិទិ្ធនារី​អន្តរជាតិ​នាឆ្នាំ ២០១៥ អង្គការ លីកាដូ រួមជា​មួយ​អង្គការ​សមាគម​ខ្មែរលើ​កម្ពុជា បាន​រៀបចំ​វេទិកា​សាធារណៈ​នៅទីក្រុង​បានលុង ខេត្ត​រតនគិរី សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ការរំលោភ​យកដីធ្លី។ វេទិកានេះ ត្រូវបាន​ចូលរួម​ដោយ​អ្នក​តំណាង​​ប្រមាណ​ជាង ១០០ នាក់ មកពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខុសៗគ្នា​ចំនួន ៨​សហគមន៍ នៅក្នុង​ខេត្ត​រតនគិរី និង​សកម្មជន​ដីធ្លី​មួយចំនួន​មកពី​ខេត្តនានា​ក្នុងប្រទេស​កម្ពុជា។ ប្រធាន​បទ​​នៃវេទិកានេះ គឺផល​ប៉ះពាល់​នៃជម្លោះ​ដីធ្លី​មកលើ​ស្ត្រី ហើយ​ភាគច្រើន​នៃអ្នក​ចូលរួម គឺជា​ស្ត្រី។ អ្នក​​ចូលរួម​​បានចែក​រំលែក​បទ​ពិសោធន៍ និង​គំនិត​របស់​អ្នកទាំងនោះ ហើយ​អ្នកចូលរួម​មួយចំនួន​បាន​ច្រៀង​ចម្រៀង​ដែល​អ្នកទាំងនោះ​បានតែង​ឡើង​ដែល​រៀបរាប់​អំពី​ដំណើរ​រឿង​ជម្លោះ​ដីធ្លី​របស់​អ្នក​ទាំង​នោះ។ អត្ថបទខាង​ក្រោម​នេះ យើងខ្ញុំ​បាន​ចងក្រង​ឡើង​នូវជីវ​ប្រវត្តិ​សង្ខេប​នៃ​ស្ត្រី​ចំនួន ៦នាក់ ដែល​បាន​ចូលរួម​ក្នុងវេទិកា​នេះ។ រឿងរ៉ាវរបស់​អ្នក​ទាំងនោះ បានបង្ហាញ​អំពី​ការ​លំបាក​វេទនា​ជាច្រើន​ ដែល​ស្ត្រីដែល​រងផល​ប៉ះពាល់​ដោយ​ជម្លោះដីធ្លី​ជាច្រើន បាន​ជួបប្រទះ ក៏ដូចជា​ជំនឿចិត្ត និង​ភាពក្លៀវក្លា​របស់អ្នក​ទាំងនោះ។

អត្ថបទខ្លីៗ | អ្នក​ភូមិ​ ២៥០​នាក់​​ដើ​រក្បួនដាក់​ញត្តិ​សុំ​អន្តរាគមន៍​លើ​ជ​ម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​ស Koh Kong Sugar

ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០១៤

នាព្រឹក​នេះ ប្រជាពលរដ្ឋ​ ២៥០​នាក់ ដែលមក​ពី​ភូមិ​ចំនួន​ ៣​គឺ ភូមិត្រពាំង​កណ្តុរ ភូមិ​ជី​ខ និង​ភូមិ​ឈូក បាន​ដើរ​ហែក្បួន​ដើម្បី​ដាក់​ញត្តិទៅ​សាលា​ឃុំ​ជី​ខលើ និង​សាលា​ស្រុក​ស្រែ​អំបិល ស្នើ​សុំ​អន្តាគមន៍​ពី​អាជ្ញាធរ​លើ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃដែល​ពាក់​ព័ន្ធ​នឹង​​សម្បទាន​ដី​សេដ្ឋកិច្ច ហើយ​ដែល​ដីធ្លីនោះមាន​ពាក់​ព័ន្ធ​នឹង​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ធ្លាប់​ត្រូវបាន​ប្រើ​ប្រាស់​ជា​ដី​សម្រាប់​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ស្ករ​ស​ថៃ ខុន ខេន (KSL)។

អភិបាល​ស្រុក និង​មេឃុំ​ជីខលើ បាន​ទទួល​ញ្ញត្តិរបស់អ្នក​ទាំង​នោះ ហើយ​បន្ទាប់​មក​អ្នក​ទាំង​នោះ​បាន​ដើរ​ហែក្បួន​ទៅ​ក្រុម​ហ៊ុន​ Koh Kong Sugar។ តំណាង​ក្រុម​ហ៊ុន​ក៏បាន​ចេ​ញ​មក​ទទួល​ញត្តិផង​ដែរ។

ក្រុម​អ្នក​ភូមិ​គ្រោង​ដាក់​ញត្តិ​មួយ​ទៀត​ទៅ​សាលា​ខេត្ត​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​រវាង​អាជ្ញាធរ​ស្រុក​ និង​ក្រុម​ហ៊ុន​ Koh Kong Sugar។​

សេចក្តីថ្លែងការណ៍ | ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ លើ​លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ អង្គការ​សមធម៌​កម្ពុជា​

ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៤audio available

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤⁣⁣ ក្រុមហ៊ុន​​ភ្នំពេញ​ស៊ូហ្គើរ បាន​ចេញ​ផ្សាយ​អត្ថបទ​ក្នុង​សារ​ព័ត៌មាន​ក្នុង​​ស្រុក​មួយចំនួន ដោយ​បាន​ចោទ​ប្រកាន់​នាយក​ប្រតិបត្តិ អង្គកា​រសមធ​ម៌កម្ពុជា លោក​ អៀង វុទ្ធី ពី​បទ​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ក្លែង​ក្លាយ​ និង​បន្លំ ទាក់​ទង​ទៅ​នឹង​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ដែល​បណ្តាល ​អោយ​មាន ​"ការខូច​ខាត​ដែល​មិន​អាច​​ស្រោច​ស្រង់​វិញ​បាន" លើ​កេរ្តិ៍​ឈ្មោះ​របស់ លោក​ឧកញ៉ា ​ក៏ដូច​ជា អាជីវ​កម្ម​របស់​ក្រុម​ហ៊ុន​ស៊ូ​ហ្គើរ​ភ្នំពេញ។

ទោះបី​ជា​ពេល​ថ្មីៗនេះ​សមាជិក​ព្រឹទ្ធ​សភា​រួបនេះ​ ប្រហែល​ជា​មិន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង ឬ⁣ កាន់​កាប់​ក្រុមហ៊ុន កន​កែនស៊ូហ្គើរ ​ក្នុង​ខេត្តកោះ​កុង⁣ ឬ ក្រុមហ៊ុន មិត្រ ប៉ូល​ស៊ូហ្គើរ ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ⁣​ ក៏ដោយ⁣ ក៏​មាន​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន ថា​លោកឧកញ៉ា លី យ៉ុងផាត់ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ ក្រុម​ហ៊ុន​ទាំង​ពីរនេះ​ រួមជា​មួយ​និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ចេញដោយបង្ខំ។

អត្ថបទខ្លីៗ | លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កោះ​ហៅ​ចូល​តុលាការ

ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៤

នាថ្ងៃ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​វេលា​ម៉ោង ៨ ព្រឹក។ ដីកា​នេះ​ ត្រូវ​បាន​ចេញ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន ៥​នាក់ និង​សកម្ម​ជនចំនួន​ម្នាក់ របស់​​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៥ និង​១៦។ អ្នក​ទាំង​ ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​ត្រូវ​បាន​គេ​អះ​អាង​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ផ្តើម​គំនិត​បង្ក​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទំងន់​ទោស (មាត្រា ២៨ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ) បទញុះ​ញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ (មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ) និង​បទ​ល្មើស​ដឹក​នាំ​កុប​កម្ម (មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ​)។ បទ​ល្មើស​ចុង​ក្រោយ​​ដែល​ត្រូវ​បាន​ចោទ​នោះ អាច​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ទោស​​រហូត​ដល់ ៣០​ក្នុង​ពន្ធនាគារ។ អ្នក​ទាំង​ ៦​នាក់​បច្ចុប្បន្ន​នេះ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី១ និង​ទី២ (ព្រៃស)។

លោក​ កឹម សុខា ហាក់​ដូច​ជា​ក៏​ត្រូវ​បានកោះ​ហៅ​សួរ​ចម្លើយ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ នេះ​ដែរ។ ដីកា​កោះ​ហៅ​នោះ បាន​បញ្ជាក់​ថា​លោក នឹង​ត្រូវ​បាន​សួរ​ចម្លើយ​​ដើម្បី​បញ្ចាក់​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២​នាក់​ទៀត គឺ​លោក ឡុង រី និង​នុត រំដួល ហើយ​និង​សកម្ម​ជន​គណបក្ស​ម្នាក់​ទៀត លោក គីន ចំរើន ក៏​មាន​ឈ្មោះ​នៅ​ក្នុង​ឯក​សារ​របស់​តុលាការ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ព្រះ​រាជ​អាជ្ញា​កាន់​សំណុំ​រឿង​នេះ​ផង​ដែរ។

អត្ថបទខ្លីៗ | អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ជួប​ជាមួយ​នឹង​អ្នក​រង​គ្រោះ​ដី​ធ្លី​នៅ​ខេត្ត​កោះ​កុង​ និង​ព្រះ​សីហ​នុ

ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៤

នាព្រឹក​នេះ​ លោក សុរិយា ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា បាន​ទៅ​ធ្វើ​ទស្ស​ន​កិច្ច និង​ពិភាក្សា​ជាមួយ​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​ដី​ធ្លី នៅ​ភូមិ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង។ ដីធ្លី​ដែល​ជាន់​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ចំការ​អំពៅ​សម្រាប់​ផលិត​ស្កស​រ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ព្រឹទ្ធសមាជិក​គណបក្ស​កាន់​អំណាច​លោក លី យ៉ុង​ផាត់។

នៅ​វេលា​ថ្ងៃ​រសៀល លោក ស៊ូបេឌី ក៏បាន​ទៅ​ទស្សនកិច្ច​នៅ​សហគមន៍​ស្ពាន​ឆេះ ភូមិ ៦ ក្នុង​ខេត្ត​ព្រះ​សីហនុ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​សហគមន៍នេះ គឺ​ជា​ប្រជាពលរដ្ឋ​ក្នុង​ចំនោម​ប្រជាពលរដ្ឋ​ប្រហែល ១០០ គ្រួសារ​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពីថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០០៧ ពី​ដីធ្លី​ដែល​មាន​ចំងាយ​ ៥០០ ម៉ែត្រ​ពីឃុំ ៤ សង្កាត់​មិត្តភាព ខេត្ត​ព្រះ​សីហនុ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​រួម​មាន​ទាំង​យោ​ធា​ផង​ដែរ។ លោក ស៊ូបេឌី បាន​ជួប​ពិភាក្សាជាមួយ​សមាជិក​សហគមន៍មួយចំនួន​មុន​នឹង​ជួប​ជាមួយ​លោក​អភិបាល​ខេត្ត។

ទស្សនកិច្ច​របស់​លោក ស៊ូបេឌី បាន​បង្ហាញ​ឡើង​វិញ​នូវ​ករណីការ​រំលោភ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ ដែល​កំពុង​មិន​ទាន់​ដោះ​ស្រាយ​បាន។ នៅ​ក្នុង​ករណី​ទាំង​ពីរ ការ​រំលោភ​ដីធ្លី​ដែល​មាន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​រដ្ឋ​ បាន​កើត​ឡើង​ជាង​កន្លះ​ទស្សវត្ស​មុន​។

សេចក្តីថ្លែងការណ៍ | ការប្រើប្រាស់កម្លាំងពលកម្មកុមារនៅក្នុងចំការអំពៅនៅកម្ពុជា គឺមានឯកសារគាំទ្រគ្រប់គ្រាន់

ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៣audio available

នាពេលថ្មីៗនេះ កាសែត The Guardian បានផ្សព្វផ្សាយអត្ថបទស្តីពីការប្រើប្រាស់ កម្លាំងពលកម្មកុមារនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុន KSL នៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ស្ករអំពៅឲ្យក្រុមហ៊ុន Tate and Lyle ។ ក្រុមហ៊ុនបែរជាប្រើយុត្តិសាស្រ្តបដិសេធ និងគំរាមប្តឹងផ្តល់ដើម្បីការពារកិត្តិនាមដែលធ្លាក់ចុះជាជាងចាត់វិធានការ ដោះស្រាយចំពោះបញ្ហារំលោភបំពាន។

សេចក្តីថ្លែងការណ៍ | ពាក្យ​បណ្ដឹង​ដាក់​ទៅ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ ស្ដី​ពី​បញ្ហា​សម្បទាន​ដី​ស្ករ​អំពៅ​នៅ​កម្ពុជា​

ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៣audio available

អង្គការសង្គមស៊ីវិលចំនួនពីរ ៖ អង្គការ លីកាដូ និង អង្គការ សមធម៍កម្ពុជា បានដាក់ពាក្យបណ្ដឹងក្នុងនាមឲ្យដើមបណ្ដឹងចំនួន ៦០២​គ្រួសារ ស្ដី​ពី​ការ​រំលោភ​បំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ដី​សម្បទាន​ស្ករ​អំពៅ គ្រប់គ្រងដោយក្រុមហ៊ុនថៃដ៏ធំមួយ ឈ្មោះ សារ​ជីវ​កម្ម​ស្ករ​ស​មីតរិ៍ប៉ូល (Mitr Phol Corporation)។

អត្ថបទ | Eviction and Land Grabbing Surges Across Cambodia

ថ្ងៃទី​២ ខែមេសា ឆ្នាំ២០១០

The use of military police by government-affiliated companies and individuals to forcibly evict villagers featured prominently in land grabbing cases in first quarter of 2010, leaving over 2,500 families at risk of losing their homes or livelihood.

LICADHO received 23 complaints of land grabbing between January and March 2010, ten of which involved the violent eviction of individuals following the grant of economic land concessions by government ministers to relatives or elites, and their affiliated companies.

វីដេអូ | ប្រជាពលរដ្ឋប្រមូលផ្តុំគ្នា ដើម្បីទាមទារអោយដោះលែងតំណាងសហគមន៍ក្នុងរឿងទំនាស់ដីធ្លី

ថ្ងៃទី​២ ខែមេសា ឆ្នាំ២០១០audio available

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ បានប្រមូលផ្តុំគ្នា បិទផ្លូវជាតិលេខ៤ អស់រយៈពេលជិត​​ ២ម៉ោង ដើម្បីទាមទារសុំឲ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេពីរនាក់ គឺ លោក ខែម វុទ្ធី និងលោក យូ ថូ ដែលត្រូវបានចាប់ខ្លួនអស់រយៈពេល២ថ្ងៃ មកនេះ។ ការបិទផ្លូវនេះ ធ្វើឲ្យមានការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យអភិបាលរងខេត្ត មន្រ្តីតុលាការ និងមន្រ្តីនគរបាលខេត្តមួយចំនួន ចុះជួបចរចារជាមួយ ក្រុមប្រជាពលរដ្ឋទាំងអស់នោះ។ បន្ទាប់ពីការចរចាររយៈពេលយ៉ាងយូរមក ក្រុមប្រជាពលរដ្ឋបានយល់ព្រមបើកផ្លូវវិញ ហើយនឹងពិភាក្សាអំពីបញ្ហានេះនៅសាលាដំបូងខេត្ត។

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១០ លោក យូ ថូ និងខែម វុទ្ធី ត្រូវបានដោះលែងអោយនៅក្រៅឃុំ និងស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។

សេចក្តីថ្លែងការណ៍ | Civil Society Condemn Judicial Tactics Used Against Community Representatives in Kompong Speu

ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០១០

We, the undersigned civil society organizations, condemn the Kompong Speu Provincial Court’s decision yesterday to arrest and detain two community representatives involved in the ongoing Omlaing Commune land dispute. The bogus charges against the two community representatives constitute yet another instance of Cambodia’s rich and powerful using the judicial system as a tool of enrichment and weapon of intimidation. We also condemn the response of mixed police forces to the villagers who came to the provincial court to show their support.

Omlaing Commune Council member You Thou and community leader Khem Vuthy were arrested on charges that they incited villagers to burn two temporary shelters used by construction workers belonging to Ly Yong Phat’s Phnom Penh Sugar Company. The two representatives also stand accused of colluding to set the structures on fire.

អត្ថបទ | Police and Military Burn and Bulldoze Houses During Land Eviction in Cambodia's Northwest

ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០០៩

On October 9, 2009, homes belonging to over 100 families from Bos village in Oddar Meanchey's Konkriel commune, were burned and bulldozed down by a contingent of approximately 150 police, military police, and hired demolition workers. The forced eviction was part of a long standing land dispute between the evicted residents and the Angkor Sugar Company. The Company is owned by Ly Yong Phat, a member of the ruling Cambodian People's Party and a State Senator who claims ownership over the disputed land.

Forestry Administration officials and RCAF troops from Battalion 42 set up roadblocks at the entrances to the village barring human rights workers and the media from entering the village to observe the eviction.

របាយការណ៍សង្ខេប | Mitr Pol Sugar: Timeline of a Forced Eviction in Oddar Meanchey

ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០០៩

This briefing paper lays the historical timeline of a community in Konkriel commune, Samraong district, Oddar Meanchey, from its initial settlement in 1998 until its forced eviction in October 2009.

ទំព័របន្ទាប់ >>