មូលបទ

មាតាធម្មជាតិ

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យដោះ​លែង​សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​

ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧audio available

យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិលជាតិ និងអន្តរជាតិ ​ដែលមាន​រាយនាម​ខាង​ក្រោម​ ស្នើអាជ្ញាធរ​ឱ្យ​​ដោះ​លែង​លោក​ ហ៊ុន​ វណ្ណៈ និង​លោក ​ឌឹម​ គុនឌី ជាសកម្ម​ជន​បរិស្ថាន​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អង្គការ​មាតាធម្មជាតិ​ដែលទើបតែ​ត្រូវបាន​លុបឈ្មោះ​ចេញពីបញ្ជី​នាពេល​ថ្មីៗនេះ ដែលពួកគាត់​​ត្រូវបានឃុំខ្លួនពុំសម​ហេតុ​ផល​​​អស់រយៈពេល​ជាង​ពីរខែមក​ហើយទាក់ទិន​នឹង​បទចោទគ្មាន​មូល​ដ្ឋាន​ច្បាស់លាស់​។ យើង​ខ្ញុំ​មាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួនតាម​អំពើចិត្ត និង​ការឃុំខ្លួនពួកគាត់​ជា​បណ្តោះអាសន្ន ដែល​​ទំនង​ជាការ​ប៉ុនប៉ង​​ដើម្បី​បំបិទ និង​ដាក់ទណ្ឌ​កម្ម​​​ទៅលើការ​ងារ​ស្រប​ច្បាប់របស់ពួកគាត់ក្នុង​នាម​ជា​អ្នកការ​ពារ​សិទ្ធិ​មនុស្សផ្នែក​បរិស្ថាន។

អត្ថបទខ្លីៗ
សកម្មជនអង្គការ​មាតាធម្មជាតិ​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​ថតសកម្មភាព​បូមខ្សាច់

ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០១៧ សកម្មជន​​មាតា​ធម្មជាតិ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈពេល​ដែលកំពុង​ថត​សកម្មភាព​បូមខ្សាច់​នៅក្នុង​ខេត្ត​កោះកុង និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថាជាប់​សង្ស័យ​ពីបទ​ប៉ះពាល់​​សិទ្ធិខាង​រូបភាព​នៃ​បុគ្គលនិង​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ លោក​ ឌឹម គុនឌី​ និង​លោក​ ហ៊ុន វណ្ណៈ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​គិរីសាគរ​កាលពី​ថ្ងៃអង្គារ​ម្សិល​មិញ​ គឺត្រឹមតែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីអង្គការ​​មាតា​ធម្មជាតិ​ បាន​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​ប្រព័ន្ធ​អ៊ីនធើណេត​ដែល​ពណ៌នា​អំពី​ការ​​នាំចេញ​ខ្សាច់​ស៊ីលីកា​ទៅកាន់​តៃវ៉ាន់។​

វីដេអូ​​នោះ ​មាន​អ្នក​ចូលមើល​រហូត​ជិត​១លាន​​នាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេសបុក។​ ក្រុម​សកម្មជន​ទាំងនេះ​បាន​ធ្វើការ​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​តួលេខ​ពាណិជ្ជកម្ម​ដែល​បញ្ជាក់​ពី​ការ​នាំ​ចេញ​ខ្សាច់​ទ្រង់ទ្រាយ​ធំ​ទៅកាន់​ប្រទេស​ជាច្រើន​រួមមាន​ប្រទេស​ឥណ្ឌា​និង​សិង្ហបុរី​ជាដើម។

ប្រសិន​បើត្រូវ​បាន​ផ្ដន្ទាទោស​លើ​បទចោទ​ទាំង​ពីរ សកម្មជន​ទាំង​ពីរនាក់​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ជា​អតិបរមា​ចំនួន​ ៦លាន​រៀល​ យោង​តាម​មាត្រា​៤៩៥​ស្ដីពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​និង​មាត្រា​៣០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចែងពី​អំពើ​ថត​រូបភាព​នៃបុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​​។

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៥ ​សកម្មជន​មាតា​ធម្មជាតិ​៣នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈដែល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​ដោយ​ខុសច្បាប់​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​១ឆ្នាំកន្លះ​។ ចំណែក​ឯស្ថាបនិក​នៃ​មាតា​ធម្មជាតិ​ លោក​ Alejandro Gonzalez-Davidson (អាឡិច) ​ដែល​មាន​សញ្ជាតិ​អេស៉្បាញ​ ត្រូវ​បាន​ឃាត់​ខ្លួន​និង​បណ្ដេញ​ចេញ​ពីប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ឯកសារទាក់ទង:

ឯកសារ
លិខិត​ចំហ​៖ ​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​

ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៦

យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​ស្នើ​ឯក​ឧត្តម​មេត្តា​ចេញ​សេចក្តី​ស្រាយ​បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា​ ក្នុង​អំឡុង​ឆ្នាំ​២០០៧ ​ដល់ ​ឆ្នាំ​២០១៥​។​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​ និង​ថាមពល​ ត្រូវ​បាន​ស្រង់​សម្តី ​ ដែល​បាន​មាន​ប្រសាសន៍​ថា​ បរិមាណ​ខ្សាច់​ដែល​កម្ពុជា​នាំ​ចេញ​ជាសកល​មាន​ចំនួន​ ១០.៦៦៩.២១២​ ម៉ែត្រ​គូប​ ឬ​ស្មើ​នឹង​ (ជាង​១៧​លាន​តោន)​ ចាប់​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥។​ ប៉ុន្តែ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការ​នាំខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ផ្លូវការ​ដែល​រដ្ឋាភិបាល​បាន​ចេញ​មក​ទល់​ពេល​នេះ​មាន​ប្រភព​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ត្រឹម​តែ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​គឺ​មាន​ប្រមាណ​តែ​ ២,៨​ លាន​តោន​។​ ប៉ុន្តែ​រដ្ឋាភិបាល​ពុំទាន់​បាន​ពន្យល់​ថា​តើ​ប្រទេស​ណា​ខ្លះ​ទៀត​ដែល​កម្ពុជា​បាន​នាំ​ខ្សាច់​ទៅ​ ឬ ​ថាតើ​ខ្សាច់​ដែល​នាំ​ចេញ​ទៅ​នោះ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ។ ​

សេចក្តីថ្លែងការណ៍
អង្គការ​សង្គមស៊ីវិល​សូមប្រកាស​គាំទ្រ​អង្គការ​មាតាធម្មជាតិ និងថ្កោលទោស​ចំពោះ​ការបង្ក្រាប​ទៅលើ​អង្គការនេះ

ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៦audio available

ជាការឆ្លើយតប​ទៅនឹង​បទចោទយ៉ាងអយុត្តិធម៌​ចុង​ក្រោយ​បង្អស់​ប្រឆាំង​ទៅ​លើ​សមាជិក​បីរូប​បន្ថែម​ទៀត​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​មាតា​ធម្មជាតិ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដូច​មាន​រាយ​នាម​ខាង​ក្រោម សូម​ប្រកាស​គាំ​ទ្រ​អង្គការ​មាតា​ធម្មជាតិ និង​សូម​ថ្កោល​ទោស​ចំពោះ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា (“រដ្ឋាភិបាល”) ក្នុង​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​នេះ និង​សង្គម​ស៊ីវិល​ទូទៅ​នៅ​កម្ពុជា​។

កម្រង​រូបភាព
ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

សេចក្តីថ្លែងការណ៍
សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវឲ្យ​មានការ​ដោះលែង​សកម្មជន និង​អ្នកឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៥audio available

សមាគមអាដហុក ការពារសិទិ្ធមនុស្ស​និង​អភិវឌ្ឍន៍​នៅកម្ពុជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ការ​សោកស្តាយ​យ៉ាងខ្លាំង និង​សូម​អំពាវ​នាវ សូមឲ្យ​មានការ​ដោះលែង អ្នកតវ៉ា អ្នកឃ្លាំ​មើលការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នកសារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នក​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​អស់ជា​ច្រើនម៉ោង នៅឯ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ក្នុងអំឡុង​ពេល​មាន​ការប្រមូល​ផ្តុំគ្នា​អំពាវនាវ​សុំឲ្យ​មាន​ដំណោះស្រាយ​មួយទៅ​លើជម្លោះ​ដីធ្លី​របស់សហគមន៍​ជីខ​ក្រោម។ ក្រុមប្រជា​ពលរដ្ឋ​ដែល​ប្រមូលផ្តុំ មាន​សមាជិក​ជាយុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែល​អ្នកទាំងនោះ​ក៏បាន​ចូលរួម​នៅក្នុងការ​តវ៉ាអហិង្សា​ជារៀង​រាល់​ថ្ងៃ​ផង​ដែរ ក្នុងការ​ជំទាស់​នឹងការ​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​ចំនួនបីនាក់ ដែលមក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។

សេចក្តីថ្លែងការណ៍
ក្រុម​សង្គមស៊ីវិល សោកស្តាយ​ការ​មិន​បន្តទិដ្ឋាការដល់​សកម្មជន​ដ៏ល្បីឈ្មោះម្នាក់

ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៥audio available

យើងខ្ញុំ ជាក្រុម​សង្គមស៊ីវិល​ដែលមានរាយនាមដូច​ខាងក្រោម មានការ​សោកស្តាយ​ជាខ្លាំងចំពោះសេចក្តី​សម្រេច​បដិសេធការ​បន្តទិដ្ឋាការដល់​សកម្មជនបរិស្ថាន​ដ៏ល្បីឈ្មោះ លោក អាឡិច ហ្គូហ្សាឡិច ដេវិដសុន (អាឡិច)។ លោក អាឡិច បាន​ឈរជួរមុខ​ក្នុងយុទ្ធនាការ​មួយនៃអង្គការ​មិនមែនរដ្ឋាភិបាល​ក្នុងស្រុកមួយ​ឈ្មោះ “មាតាធម្មជាតិ” ដើម្បី​បញ្ឈប់គម្រោង​សាងសង់​ទំនប់វារីអគ្គីសនីដ៏​ចម្រូងចម្រាស​នៅក្នុង​តំបន់អារ៉ែង ខេត្តកោះកុង។