បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ









ឆ្នាំ

ស្វែងរក

អត្ថបទ | ប្រជាពលរដ្ឋ​ជាង​ ​១​០​០​០​នាក់​ ​ប្រមូលផ្ដុំ​គ្នា​នៅ​ភ្នំពេញ​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​

ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣audio available

​សមាជិក​សហគមន៍​ប្រមាណ​ជាង​ ​១​០​០​០​នាក់​ ​មកពី​ខេត្ត​សៀមរាប​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​និងខេត្តព្រះវិហារ​ ​បាន​ប្រមូលផ្ដុំ​គ្នា​ ​នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ជម្លោះ​ដីធ្លី​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ ​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ ​ទោះបីជា​ករណី​ខ្លះ​មាន​ការរារាំង​ក្នុង​ការធ្វើដំណើរ​ ​និង​ការ​ជួបជុំគ្នា​ ​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ​ ​។​

​នៅ​ថ្ងៃ​ទី​២​៧​ ​និង​២​៨​ ​ខែ​មីនា​ ​ប្រជាពលរដ្ឋ​ប្រមាណ​ ​១​៥​០​នាក់​ ​មកពី​សហគមន៍​ចំនួន​៧​ ​ក្នុង​ខេត្ត​សៀមរាប​ ​បាន​ជួបជុំគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នកតំណាង​របស់​ពួកគេ​ ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ការពារ​ជាតិ​ ​ក្នុងនាម​ប្រជាពលរដ្ឋ​ ​១​ម៉ឺន​គ្រួសារ​ ​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អភិ​រក្ស​អង្គរ​ ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ ​អប់រំ​ ​វិទ្យា​សា​ស្រ្ត ​និង​វប្ប​ធ​ម៍ ​នៃ​សហប្រជាជាតិ​ ​ហៅ​កាត់​ថា​ “​អង្គការ​យូ​ណេស្កូ” ​ដែល​រួម​មាន​ប្រាសាទអង្គរវត្ត​ ​ជាដើម​ ​។​ ​ញត្តិ​របស់​ពួកគេ​មាន​រៀបរាប់​ពី​ ​ការ​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ ​ចេញ​បទ​ប្បញ្ញត្តិ​អភិ​រក្ស​ឃ្លាំង​ទឹក​៧​៨​ ​ក៏ដូចជា​ផ្ដល់​សំណង​សមរម្យ​ចំពោះ​អ្នក​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ទីតាំង​នោះ​ ​។​ ​រាជរដ្ឋាភិបាល​ ​ធ្លាប់​បាន​លើកឡើង​ថា​ ​ការ​បណ្ដេញ​ចេញ​គឺ​ចាំបាច់​ ​ដើម្បី​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេស្កូ ​។​

អត្ថបទខ្លីៗ | សមាជិក​សហគមន៍​ជាង​ ​៨​០​០​នាក់​ ​ដាក់​ញត្តិ​ទៅ​ក្រសួង​មួយ​ចំនួន​ទោះ​ជា​ត្រូវ​បាន​នគរបាល​រារាំង​ ​

ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២២audio available

អាជ្ញាធរ​បាន​ដាក់​សម្ពាធ​ ​និង​រារាំង​សមាជិក​សហគមន៍​រាប់​សិប​នាក់​ ​ដែល​កំពុង​មាន​ជំលោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចូលរួម​ជាមួយ​ពលរដ្ឋ​មកពី​សហគមន៍​ផ្សេងទៀត​ជាង​ ​៨​០​០​ ​នាក់​ ​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ ​។​

​ពលរដ្ឋ​ប្រមាណ​ ​៥​០​០​ ​នាក់​ ​មកពី​សហគមន៍​នានា​ក្នុង​ខេត្ត​កោះ​កុង​ ​និង​ពលរដ្ឋ​ប្រមាណ​ជាង​ ​៣​៦​០​នាក់​ ​មកពី​សហគមន៍​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ពន្លឿន​ការ​ដោះស្រាយ​ជំលោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ ​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​ ​និង​សំណង​ត្រឹមត្រូវ​ជូន​សហគមន៍​ទាំងនោះ​ ​ដែល​កំពុង​រង់ចាំ​ដំណោះស្រាយ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​។​ ​អ្នកតំណាង​មួយ​ចំនួន​នៃ​សហគមន៍​ចំនួន​ ​៦​ ​ក្នុង​ខេត្ត​កោះ​កុង​ ​និង​សហគមន៍​ចំនួន​ ​៣​ ​មកពី​ខេត្ត​កំពង់ស្ពឺ​ ​បាន​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ក៏ដូចជា​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ ​នា​ថ្ងៃ​អង្គា​រ៍​នេះ​ ​នៅ​ខណៈ​ដែល​មានការ​ឃ្លាំមើល​ពី​កង​នគរបាល​ជាច្រើន​សិប​នាក់​ ​។​

​នៅតាមផ្លូវ​មកកាន់​រាជធានី​ភ្នំពេញ​ ​នគរបាល​បាន​រារាំង​ពលរដ្ឋ​រាប់​សិប​នាក់​មកពី​សហគមន៍​អម​លាំង​ ​និង​បង្ខំ​ឱ្យ​អ្នកតំណាង​ធ្វើ​កិច្ចសន្យា​ថា​នឹង​មិន​បង្ក​ឱ្យ​ការ​ប៉ះពាល់​ដល់​ “​សណ្តាប់ធ្នាប់​សង្គម​” ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​មុន​ពេល​អនុញ្ញាត​ដោយ​ក​ម្រិ​ត​ឱ្យ​ពលរដ្ឋ​តែ​ចំនួន​ ​១​៥​នាក់​ ​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ ​។​ ​នគរបាល​បាន​លើកឡើង​ថា​រថយន្ត​របស់​អ្នក​ទាំងនោះ​ផ្ទុ​កមនុស្ស​លើសចំណុះ​រថយន្ត​។​ ​ដូចនេះ​ ​រថយន្ត​តែ​ចំនួន​ ​៧​ ​គ្រឿងក្នុង​ចំណោម​រថយន្ត​ទាំងអស់​ ​៨​ ​គ្រឿង​ ​អាចប​ន្ត​ដំណើរ​មក​ទីក្រុង​បាន​ ​។​

អត្ថបទខ្លីៗ | អ្នកតវ៉ា​រឿង​ជម្លោះ​ដីធ្លី​នៅខេត្ត​កោះកុង​ត្រឡប់​មក​ភ្នំពេញ​ម្តងទៀត​

ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៨audio available

នៅព្រឹកនេះ​ ប្រជាពលរដ្ឋ​ប្រមាណជាង​២០០នាក់​ តំណាងឲ្យ​៣១៧គ្រួសារ​ ដែលរង​គ្រោះដោយសារ​ជម្លោះដីធ្លី​ ពាក់ព័ន្ធ​នឹងដី​សម្បទាន​ស្ករអំពៅ​ នៅឃុំជីខលើ ឃុំ​ជីខក្រោម​ ឃុំដងពែង​ និងឃុំកណ្ដោល ខេត្តកោះកុង​ បានដើរ​ហែរក្បួន​កាត់រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ដីធ្លីនិង​សំណងជំងឺចិត្ត។​ នៅពេលនេះ​ អ្នកទាំងនោះ​កំពុងត្រូវបាន​រារាំងដោយ​កំលាំង​សន្តិសុខ​នៅលើ​មហាវិថី​ព្រះសីហនុ។​

កាលពី​ម្សិលមិញ​ ប្រជាពលរដ្ឋ​ទាំងនោះ ​ត្រូវបង្ខំចិត្ត​ដើរថ្មើរជើង​ពីកោះកុង​មកភ្នំពេញ ​ ក្រោយរថយន្ត​របស់ពួកគាត់​ដែលកំពុង​ធ្វើដំណើរ​ ត្រូវបាន​បញ្ឈប់ដោយ​នគរបាល​ និង​កងរាជអាវុធហត្ថ ​ដែលដឹកនាំ​ដោយ ​អភិបាលរង​ខេត្តកោះកុង។​ ពួកគាត់​បានមក​ដល់ក្រសួង​រៀបចំដែនដី​ នគររូប​នីយកម្ម ​និងសំណង់​ នៅល្ងាចថ្ងៃ​ដដែល​ ជាពេល​ដែល​តំណាង​សហគមន៍​បានជួបពិភាក្សា​ជាមួយតំណាង​ក្រសួង​ មុនពេល​ពួកគាត់​ធ្វើដំណើរ​ដោយថ្មើរជើង​ទៅកាន់​វត្តសាមគ្គី​រង្សី ដើម្បី​ស្នាក់នៅ​ពេលយប់។

នេះជាលើកទី៣​ហើយដែល​ប្រជាពលរដ្ឋ​ទាំងនេះ ​ត្រូវបាន​រារាំងក្នុងការ​ធ្វើដំណើរ​ទៅកាន់ក្រសួង​រៀបចំដែនដី។​ កាលពីថ្ងៃទី៥​ ខែមិថុនា ​សមាជិក​នៃសហគមន៍​ទាំងនេះ ​ត្រូវបង្ខំចិត្ត​ដើរថ្មើរជើង​ជាច្រើនម៉ោង​ក្រោមតំណក់​ភ្លៀងយ៉ាងខ្លាំង​ មកកាន់​រាជធានីភ្នំពេញ​ ក្រោយពី​រថយន្តរបស់​ពួកគាត់​ដែលកំពុង​ធ្វើដំណើរ​ ត្រូវបាន​នគរបាល​បញ្ឈប់​នៅខេត្តកោះកុង។​ ពេលនោះ ​បន្ទាប់ពីការ​តវ៉ានៅពីមុខ​ក្រសួងរៀបចំដែនដី​ មន្រ្តីពាក់ព័ន្ធ​បានសន្យា​ផ្តល់សំណង​ជាប្រាក់​និងដីធ្លី​ដល់គ្រួសារ​មួយចំនួន​ ឱ្យបាន​ត្រឹមថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៨។​ កាលពីខែមុន​ ប្រជាពលរដ្ឋ​ប្រមាណជា​២០០នាក់​មកពីសហគមន៍​ទាំងនេះ ​ក៏ត្រូវបាន​ប្រឈម​នឹងបញ្ហាបិទ​ផ្លូវនេះដែរ​ ហើយត្រូវបាន​ប៉ះទង្គិចគ្នា ​និងរុញច្រាន​ពីសំណាក់​កងសន្តិសុខ​នៅភ្នំពេញ​ អំឡុងពេល​ពួកគាត់​ព្យាយាម​ដើរពីវត្តសាមគ្គីរង្សី​ទៅកាន់​ក្រសួងរៀបចំ​ដែនដី។​ ក្នុងនោះ​ក៏មានប្រជាពលរដ្ឋ​ជាច្រើន​កំពុងពរ​ទារក​ និង​កូនតូចៗ​ផងដែរ។

អត្ថបទខ្លីៗ | អ្នកតវ៉ា​រឿងជម្លោះ​ដីធ្លី​មកពី​ខេត្តកោះកុង​ បន្ត​ស្វែងរក​ដំណោះស្រាយ​នៅក្រសួង​រៀបចំ​ដែនដី

ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០១៨audio available

ទោះបីជា​មានការ​រារាំង​អំឡុងពេល​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​ក៏ដោយ ​ប្រជាពលរដ្ឋ​ជាង២០០នាក់​ ដែលកំពុង​ស្វែងរក​ដំណោះស្រាយ​និង​សំណង​សមរម្យ​ ពីការ​បាត់បង់​ដីធ្លីជាច្រើនឆ្នាំ​មកហើយ​នោះ បានមក​ជួបជុំគ្នា​នៅខាងមុខ​ក្រសួង​រៀបចំ​ដែនដី​ នគររូប​នីយកម្ម​ និង​សំណង់ ​នាព្រឹក​ថ្ងៃអង្គារ​នេះ។

អភិបាលរង​ខេត្តកោះកុង​ ឯកឧត្ដម​ អន ភារៈ​ បានមក​ជួប​ជាមួយ​ពួកគាត់​ និងបាន​ស្នើឱ្យ​ពួកគាត់​ត្រឡប់​ទៅផ្ទះវិញ​ ដើម្បី​ពិភាក្សា​រកដំណោះ​ស្រាយ។​ អ្នកតវ៉ា​ទាំងនោះ​ក៏បានជួប​ជាមួយ​មន្ត្រី​របស់​ក្រសួង​រៀបចំ​ដែនដី​ផងដែរ។

នៅទីតាំង​មួយចំនួន​ អ្នកទាំងនោះ​ ត្រូវបង្ខំចិត្ត​ដើរថ្មើរ​ជើង​មកភ្នំពេញ​ ដោយសារ​ អាជ្ញាធរ​បាន​បញ្ឈប់​រថយន្ត​របស់​ពួកគាត់​ដែល​កំពុង​ធ្វើដំណើរ​ កាលពីព្រឹក​ព្រលឹម​ថ្ងៃច័ន្ទ​ ហើយ​បាន​មក​ដល់​ភ្នំពេញ​ពេលយប់​ជ្រៅថ្ងៃ​ដដែល។​ ដោយសារ​ខ្លាចមាន​ការរំខាន​ពីសំណាក់​អាជ្ញាធរ​ម្ដងទៀត​ ពួកគាត់​បានជួបជុំ​គ្នា តាំងពី​វេលា​ទៀបភ្លឺ​ថ្ងៃអង្គារនេះ​ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពីក្រសួង​រៀបចំ​ដែនដី។

អត្ថបទខ្លីៗ | សហគមន៍​នៅ​ខេត្ត​កោះកុង​តវ៉ា​រឿង​ដីសម្បទាន​ស្ករអំពៅ

ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០១៨audio available

ប្រជាពលរដ្ឋ​ប្រមាណជា​ង១០០នាក់​ មកពី​សហគមន៍​រងគ្រោះ​ដោយសារ​ការរំលោភ​យកដីធ្លី ​នៅស្រុក​ស្រែអំបិល​ បាន​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ស្ករ​អំពៅ​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ កោះកុង ​ស៊ូហ្គើ​ អ៊ីនដាស​ស្រ្ទី ​ដែល​មាន​​ភាគហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​កាន់​អំណាច។​ អ្នកតវ៉ា​ដែល​ធ្វើ​ដំណើរ​មកពី​ ឃុំជីខ​លើ ឃុំជីខ​ក្រោម និង​ឃុំ​ដងពែង​ បានជួប​នឹង​កង​កម្លាំង​នគរបាល​ និង​កងរាជ​អាវុធ​ហត្ថ​ប្រហែល​ជា​៥០នាក់​ ដែល​ត្រូវបាន​ដាក់​ពង្រាយ​នៅទីនោះ។

សហគមន៍​ទាំងនេះ​​កំពុង​រង់ចាំ​ដំណោះ​ស្រាយ​សមរម្យ​និង​សំណង​ការ​ខូចខាត​តាំងពី​ឆ្នាំ២០០៦​ ដែល​​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ត្រូវបាន​ដកហូត​ដោយសារ​ការផ្ដល់ដី​សម្បទាន​ឱ្យទៅ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួនពីរគឺ ក្រុមហ៊ុន ​កោះកុង ​ស៊ូហ្គើ​ អ៊ីនដាស​ស្រ្ទី និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន អ៊ិនដាស្រ្ទី ខមផេនី លីមីតធីត​ ដែលមានភាគហ៊ុន​របស់​លោក​ឧកញ៉ា​ លីយ៉ុងផាត់​ ផងដែរ​។

អត្ថបទខ្លីៗ | សហគមន៍​មក​ពី​ខេត្ត​កោះ​កុងឡើង​មក​​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​ការ​រំលោភ​យក​ដីធ្លី​នៃសម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ​

ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៧audio available

នា​ព្រឹក​នេះ ប្រជាកសិករ​ប្រមាណ​ជា​១០០​នាក់​មកពី​សហគមន៍​ជីខ​ក្រោម​ក្នុង​ខេត្ត​កោះ​កុង​ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​និង​សំណង់ ដើម្បី​ទាម​ទារ​ឱ្យ​រាជ​រដ្ឋា​ភិបាលជួយ​​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​​ ដែល​ប៉ះពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១៥គ្រួសារ។ នៅ​ពេល​នោះ នគរបាល​និង​កងសន្ដិសុខ​ បាន​រុញ​ច្រាន​​អ្នកតវ៉ា​ទាំង​នោះ​ពីតាម​ដង​​ផ្លូវ​ ដែល​បណ្ដាល​​ឱ្យស្រ្ដីសមាជិក​សហគមន៍​​ពីរនាក់រងរបួស​ និង​បែក​បាក់​​ឧបករណ៍​បំពងសំឡេង។​

កាល​ពី​ឆ្នាំ​២០១០ ​សហគមន៍​រង​ផលប៉ះពាល់នេះ ​បាន​បាត់​បង់​ដី​ចំការ​ដោយសារ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ហេង​ហ៊ុយអេហ្រ្គី​ខ័លឈ័រ​គ្រុប ដោយ​​បាន​រំលោភ​យកដីធ្លី​​និង​សម្អាតដី​ទាំងនោះ​ដើម្បី​ដាំ​​អំពៅ។​ បន្ទាប់ពី​ការ​តស៊ូ​​រកដំណោះ​ស្រាយ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​អស់​រយៈ​ពេល​៧ឆ្នាំរួចមក​​ ប្រជាសហគមន៍ជាង​១២០នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បាន​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ ដើម្បី​ដាក់​ញត្តិ​សុំអន្តរាគមន៍​ពី​​អាជ្ញាធរពាក់ព័ន្ធ។​ កាល​ពី​​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​បានត្រឡប់​មក​​ជួប​ជាមួយ​តំណាង​មួយ​រូប​នៃ​ខុទ្ទកាល័យ​​សម្ដេច​នាយករដ្ឋ​មន្រ្តី ​ជា​អ្នកដែល​​បាន​សន្យា​ថា​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​។​

បន្ទាប់ពី​ការ​តវ៉ា​អស់​ជាច្រើន​ម៉ោងនៅ​ខាងមុខ​ក្រសួង​ដែនដី អ្នក​នាំ​ពាក្យមួយ​រូប​របស់​ក្រសួងបាន​ចេញ​មក​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា​ ករណី​របស់​ពួកគាត់​កំពុង​ត្រូវ​បាន​ពិនិត្យ​ពិចារណា។ ទោះ​បី​ជា​មានការ​សន្យា​របស់​រាជ​រដ្ឋាភិបាល​ថា ជម្លោះ​ដីធ្លីរបស់​ពួកគាត់​​នឹង​ត្រូវ​បាន​ដោះ​ស្រាយក្ដី​​ ប៉ុន្តែ​សហគមន៍​រងផលប៉ះពាល់​នឹង​នៅបន្ត​​រង់ចាំ​រហូត​ដល់​មាន​ការ​ចាត់​វិធាន​ការ​ ហើយ​ពួក​គាត់​គ្រោង​នឹង​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​រហូត​ដល់​ទទួល​បាន​​ដំណោះ​ស្រាយ​សមស្រប។

អត្ថបទខ្លីៗ | សហគមន៍​ដីធ្លីជា​ច្រើន​ក្នុង​ខេត្ត​កោះកុង​មក​ដាក់​ញត្តិ​ក្នុង​រាជ​ធានីភ្នំ​ពេញ​

ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០១៦

ថ្ងៃ​នេះ​ ប្រជា​ពលរដ្ឋ​ចំនួន​ ៧៤នាក់ ដែល​មក​ពី​បណ្ដា​សហគមន៍​មួយ​ចំនួន​ក្នុង​ឃុំ​ ជីខ​លើ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ បាន​ដាក់​ញត្តិ​ចំនួន​ប្រាំ​ជូន​ រាជ​រដ្ឋា​ភិបាល​ រដ្ឋ​សភា​ជាតិ​ និង​ស្ថាន​ទូត​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ​ដែល​បាន​អូស​បន្លាយ​ពេល​ជា​យូរ​មក​ហើយ។​

នេះ​ជា​ការ​តវ៉ា​ថ្មី​មួយ​ទៀត​ ក្នុង​ចំណោម​ការ​តវ៉ា​ជា​ច្រើន​របស់​សហគមន៍​ ដែល​ជំទាស់​ទៅ​នឹង​ការ​រំលោភ​យក​ដី​ធ្លី​ពី​សំណាក់​ក្រុម​ហ៊ុន​ផលិត​ស្ករ​អំពៅ​ក្នុង​ស្រុក​ស្រែ​អំបិល​។ បញ្ហា​នេះ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ​ពេល​ដែល​មាន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ដើម្បី​ដាំ​អំពៅ​នៅ​ក្នុង​ខេត្ត​កោះ​កុង។​

ការ​តវ៉ា​ដោយ​អហិង្សា​នេះ​បា​ន​ឲ្យ​ឃើញ​ថា ​អ្នក​តំណាង​ជា​ច្រើន​នាក់​ កាន់​បដា​ និង​ទង់​ជាតិ​ ដាក់​ញត្តិ​ជូន​ទៅ​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​ និង​សំណង់​ ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ ​និង​ក្រសួង​ពាណិជ្ជ​កម្ម។​ ញតិ្ត​មួយ​ចំនួន​ទៀត ​ត្រូវ​បាន​ដាក់​ជូន​ទៅ​ស្ថាន​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ហើយ​ញត្តិ​ចុង​ក្រោយ​ត្រូវ​បាន​ដាក់​ជូន​រដ្ឋ​សភា​ជាតិ។​

អត្ថបទខ្លីៗ | ប្រជាពលរដ្ឋរាប់រយនាក់បន្តការតវ៉ាបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង

ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០១៦

នាថ្ងៃនេះ ប្រជាពលរដ្ឋប្រមាណជា ៣០០ នាក់មកពី​បណ្តាឃុំចំនួនបួន​ដែលស្ថិត​នៅក្នុង​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ​ ខេត្តកោះកុង បាននាំគ្នា​ដើរ​ក្បួន​ដាក់​ញត្តិ​ជូន​ដល់​អភិបាល​ស្រុក​ដើម្បី​តវ៉ា​ទៅ​នឹង​ការ​រំលោភ​បំពាន​ដីធ្លីពី​សំណាក់​ក្រុមហ៊ុន​ស្ករអំពៅ។

សហគមន៍​បានដាក់​ញត្តិជូនអភិបាល​ស្រុកដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដីធ្លីដែល​កំពុង​បន្ត​កើតឡើងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ស្ករអំពៅថៃ ដែលជាម្ចាស់​ភាគហ៊ុន​ធំមួយ​របស់​ក្រុមហ៊ុន Koh Kong Plantation និងក្រុមហ៊ុន Koh Kong Sugar។ ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុនទាំងនេះ កើតមានលើផ្ទៃដីជាង ៩០០ ហិកតា និងបាត់បង់មុខរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋក្នុងតំបន់ បន្ទាប់ពីក្រុមហ៊ុនទាំងនោះ (ដែលមាន​ភាគ​ហ៊ុន​មួយ​ផ្នែក​ជា​របស់​សមាជិក​ព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច លោក លី យ៉ុងផាត់) ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ចក្នុងទំហំសរុប ប្រហែលជា ២០.០០០ ហិកតា។

ចាប់តាំងពីឆ្នាំ ២០០៦មក សហគមន៍​បាន​ធ្វើការ​តវ៉ា​ទាមទារ​យ៉ាង​សកម្ម​ចំពោះ​បញ្ហា​ដីធ្លី​ដែល​ប្រព្រឹត្តិ​ដោយ​ក្រុម​ហ៊ុន​ស្ករអំពៅនេះ។

អត្ថបទខ្លីៗ | អ្នកភូមិរាប់រយនាក់ ដាក់​ញត្តិ​ជូន​មេឃុំ​ចំនួន​៤ឃុំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករស

ថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៦

អ្នកតវ៉ាជាង ៣០០នាក់មកពីឃុំចំនួន ៤ គឺឃុំកណ្តោល ជីខលើ ជីខក្រោម និង ដងពែង បានហែរ​ក្បួន​ដាក់ញត្តិ​ទៅកាន់​សាលាឃុំ​របស់អ្នក​ទាំងនោះ ដើម្បីតវ៉ា​ជំទាស់​នឹងការ​រំលោភ​យកដីធ្លី​ដោយ​ក្រុមហ៊ុន​ផលិត​ស្ករស​នៅក្នុង​ស្រុកស្រែ​អំបិល។ ការតវ៉ានេះ គឺជាការ​តវ៉ាថ្មីមួយ​នៅក្នុង​ចំណោម​សកម្មភាព​តវ៉ាជា​ច្រើន​ជា​បន្តបន្ទាប់​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ចាប់តាំង​ពីជម្លោះដីធ្លី​បាន​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០០៦។

ប្រជាពលរដ្ឋក្នុងសហគមន៍ទាំង​នោះ បាន​ដាក់ញត្តិ​ជូន​មេឃុំ​របស់​អ្នក​ទាំងនោះ ដោយ​ទាមទារ​ឲ្យមាន​ការ​គាំទ្រ​ពីមេឃុំ ដើម្បី​ប្រគល់​ដីមក​ឲ្យអ្នក​ទាំងនោះ​វិញ និង​ផ្តល់​សំណង​ការខូចខាត​សម្រាប់​ពលរដ្ឋ ៧៥៣ គ្រួសារ បន្ទាប់ពី​មាន​ជម្លោះ​ដីធ្លី​អស់រយៈ​ពេល​ជាង ១០ឆ្នាំ​មក​ហើយ ជាមួយ​ក្រុមហ៊ុន​ស្ករស​ថៃ KSL។ ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ កើត​មានលើ​ផ្ទៃដី​ជាង ៩០០ ហិកតា និង​បាត់បង់​មុខរបរ​ចិញ្ចឹម​ជីវិត របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំងនោះ (ដែលមាន​ភាគហ៊ុន​មួយ​ផ្នែកជា​របស់​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​កាន់​អំណាច លោក លី យ៉ុងផាត់) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ទំហំសរុប ប្រហែលជា ២០.០០០ ហិកតា។

បន្ទាប់ពីដាក់ញត្តិទៅកាន់​សាលា​ឃុំ​ទាំង​បួនរួច អ្នកតវ៉ា​ទាំងនោះ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​របស់​ពួកគេ​វិញ ហើយ​រង់ចាំ​ដំណោះស្រាយ​ពីអាជ្ញាធរ​ក្នុង​រយៈពេល ២សប្តាហ៍​ខាងមុខ។

អត្ថបទ | ស្ត្រី​កម្ពុជា​ដែល​ឈរជួរមុខ៖ រឿងរ៉ាវត​ស៊ូ​របស់ស្ត្រី​ប្រាំមួយនាក់

ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០១៥audio available

ដើម្បីអបអរសាទរទិវា​សិទិ្ធនារី​អន្តរជាតិ​នាឆ្នាំ ២០១៥ អង្គការ លីកាដូ រួមជា​មួយ​អង្គការ​សមាគម​ខ្មែរលើ​កម្ពុជា បាន​រៀបចំ​វេទិកា​សាធារណៈ​នៅទីក្រុង​បានលុង ខេត្ត​រតនគិរី សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ការរំលោភ​យកដីធ្លី។ វេទិកានេះ ត្រូវបាន​ចូលរួម​ដោយ​អ្នក​តំណាង​​ប្រមាណ​ជាង ១០០ នាក់ មកពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខុសៗគ្នា​ចំនួន ៨​សហគមន៍ នៅក្នុង​ខេត្ត​រតនគិរី និង​សកម្មជន​ដីធ្លី​មួយចំនួន​មកពី​ខេត្តនានា​ក្នុងប្រទេស​កម្ពុជា។ ប្រធាន​បទ​​នៃវេទិកានេះ គឺផល​ប៉ះពាល់​នៃជម្លោះ​ដីធ្លី​មកលើ​ស្ត្រី ហើយ​ភាគច្រើន​នៃអ្នក​ចូលរួម គឺជា​ស្ត្រី។ អ្នក​​ចូលរួម​​បានចែក​រំលែក​បទ​ពិសោធន៍ និង​គំនិត​របស់​អ្នកទាំងនោះ ហើយ​អ្នកចូលរួម​មួយចំនួន​បាន​ច្រៀង​ចម្រៀង​ដែល​អ្នកទាំងនោះ​បានតែង​ឡើង​ដែល​រៀបរាប់​អំពី​ដំណើរ​រឿង​ជម្លោះ​ដីធ្លី​របស់​អ្នក​ទាំង​នោះ។ អត្ថបទខាង​ក្រោម​នេះ យើងខ្ញុំ​បាន​ចងក្រង​ឡើង​នូវជីវ​ប្រវត្តិ​សង្ខេប​នៃ​ស្ត្រី​ចំនួន ៦នាក់ ដែល​បាន​ចូលរួម​ក្នុងវេទិកា​នេះ។ រឿងរ៉ាវរបស់​អ្នក​ទាំងនោះ បានបង្ហាញ​អំពី​ការ​លំបាក​វេទនា​ជាច្រើន​ ដែល​ស្ត្រីដែល​រងផល​ប៉ះពាល់​ដោយ​ជម្លោះដីធ្លី​ជាច្រើន បាន​ជួបប្រទះ ក៏ដូចជា​ជំនឿចិត្ត និង​ភាពក្លៀវក្លា​របស់អ្នក​ទាំងនោះ។

សេចក្តីថ្លែងការណ៍ | ការ​បន្តទង្វើរ​ខុសច្បាប់​របស់​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​មកលើបុគ្គលិក​របស់​អង្គការ​សមធម៌កម្ពុជា

ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៤audio available

យើងខ្ញុំ​ទាំងអស់គ្នាជាក្រុម​អង្គការសង្គមស៊ីវិល​ដូចដែលបានរាយនាម​ខាងក្រោមសូមថ្កោល​ទោសចំពោះអាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដែលចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤មក​​​ បានធ្វើ ការការរារាំង​​​​​ បំពារបំពាន និងគំរាមកំហែង​ដល់​​បុគ្គលិក​​​សិទ្ធិមនុស្ស​។​ ថ្មីៗនេះបុគ្គលិករបស់​អង្គការ​សមធម៌​កម្ពុជាបួនរូបបាន​ចុះទៅ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ដល់​មូល​ដ្ឋាន​ ក្នុងខេត្តឧត្តរ មានជ័យ​ទាក់ទងទៅ​នឹងផល​ប៉ះពាល់​នៃការ​បណ្តេញ​ចេញ​ដោយបង្ខំ ដែលបណ្ដាល​មកពី គម្រោង​ដីសម្បទាន​សេដ្ឋកិច្ចសម្រាប់​ការអភិវឌ្ឍន៏ចំការ​ដំណាំអំពៅ។ ចំការអំពៅនេះ ត្រូវបាន គ្រប់គ្រង​​ដោយ​​ក្រុម​ហ៊ុន​មិត្រាផលគ្រុប (MitrPhol Group) ដែលជា ក្រុមហ៊ុន​ផ្គត់ផ្គង់​ភេសជ្ជៈ​កូកាកូឡាធំទីបីក្នុង​​ពិភព​លោក។ ទិន្នន័យដែលប្រមូលបាននឹងត្រូវផ្តល់ទៅ​អោយ​គណៈ កម្មការជាតិដើម្បី​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ថៃ​(NHRCT) ដែល​ជាស្ថាប័នមួយកំពុង​ធ្វើការ ស៊ើបអង្កេត​ទៅលើសកម្មភាព​នានារបស់​ក្រុមហ៊ុន មិត្រា ផល​​គ្រុប​​ ក្នុងប្រទេសកម្ពុជា (ចំពោះ លំអិត​បន្ថែម​សូមអានឧបសម្ព័ន្ធ១)។

អត្ថបទខ្លីៗ | អ្នកធ្វើការផ្នែកសិទ្ធិមនុស្សត្រូវ​បាន​នរគបាល​ខេត្តឧត្តរ​មានជ័យ​វាយ​ឲ្យ​របួសនៅ​ពេល​ធ្វើការ​ចងក្រង​ឯកសារ​អំពី​ការ​រំលោភ​ដីធ្លី

ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៤

នារសៀលនេះ នរគបាលខេត្តឧត្តមានជ័យ បានវាយលើ​បុគ្គលិក​ម្នាក់អង្គការ​សមធម៌​កម្ពុជា​ឲ្យ​របួស បន្ទាប់​ពីបុគ្គលិក​ទាំងនោះ​បដិសេធ ដោយ​មិនឲ្យ​មន្ត្រី​ទាំងនោះ​ឆែកឆេរ​រថយន្ត​របស់​អ្នកទាំង​នោះ ដោយ​មិនមាន​ដីកា​ឆែកឆេរ និងបើក​មើល​កាមេរ៉ា​របស់​អ្នក​ទាំង​នោះ។

នរគបាលបានបញ្ឈប់រថយន្ត នៅពេល​ដែលកំពុង​ដឹកជញ្ជូន​ក្រុមអ្នក​ភូមិត្រឡប់​ទៅភូមិ​វិញ ក្រោយពី​ធ្វើការ​សម្ភាស​រួច​ជាមួយ​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជានៅ ការិយាល័យ​អង្គការ​អាដ​ហុក។

ក្រោយពី​ឆែក​ឆេរ និងវាយ​បុគ្គលិក​អង្គការ​សមធម៌​ឲ្យ​របួសដោយ​ខុសច្បាប់​រួច នរគបាល​ទាំងនោះ​បាន​រឹប​អូស​រថយន្ត និង​លុប​រូបថត​ជាច្រើន​ពី​កាមេរ៉ា។ ឥឡូវ​បុគ្គលិក​អង្គការ​ទាំងនោះ កំពុង​នៅ​បុស្តិ៍នគរបាល​ខេត្តឧត្តរមាន​ជ័យកំពុង​ចរចារ​ជាមួយ​នគរបាល ប៉ុន្តែ​អ្នកទាំង​នោះ​មិនទាន់​ត្រូវបាន​ឃំុខ្លួន​នៅឡើយ​ទេ។

អត្ថបទខ្លីៗ | អ្នក​ភូមិ​ ២៥០​នាក់​​ដើ​រក្បួនដាក់​ញត្តិ​សុំ​អន្តរាគមន៍​លើ​ជ​ម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​ស Koh Kong Sugar

ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០១៤

នាព្រឹក​នេះ ប្រជាពលរដ្ឋ​ ២៥០​នាក់ ដែលមក​ពី​ភូមិ​ចំនួន​ ៣​គឺ ភូមិត្រពាំង​កណ្តុរ ភូមិ​ជី​ខ និង​ភូមិ​ឈូក បាន​ដើរ​ហែក្បួន​ដើម្បី​ដាក់​ញត្តិទៅ​សាលា​ឃុំ​ជី​ខលើ និង​សាលា​ស្រុក​ស្រែ​អំបិល ស្នើ​សុំ​អន្តាគមន៍​ពី​អាជ្ញាធរ​លើ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃដែល​ពាក់​ព័ន្ធ​នឹង​​សម្បទាន​ដី​សេដ្ឋកិច្ច ហើយ​ដែល​ដីធ្លីនោះមាន​ពាក់​ព័ន្ធ​នឹង​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ធ្លាប់​ត្រូវបាន​ប្រើ​ប្រាស់​ជា​ដី​សម្រាប់​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ស្ករ​ស​ថៃ ខុន ខេន (KSL)។

អភិបាល​ស្រុក និង​មេឃុំ​ជីខលើ បាន​ទទួល​ញ្ញត្តិរបស់អ្នក​ទាំង​នោះ ហើយ​បន្ទាប់​មក​អ្នក​ទាំង​នោះ​បាន​ដើរ​ហែក្បួន​ទៅ​ក្រុម​ហ៊ុន​ Koh Kong Sugar។ តំណាង​ក្រុម​ហ៊ុន​ក៏បាន​ចេ​ញ​មក​ទទួល​ញត្តិផង​ដែរ។

ក្រុម​អ្នក​ភូមិ​គ្រោង​ដាក់​ញត្តិ​មួយ​ទៀត​ទៅ​សាលា​ខេត្ត​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​រវាង​អាជ្ញាធរ​ស្រុក​ និង​ក្រុម​ហ៊ុន​ Koh Kong Sugar។​

សេចក្តីថ្លែងការណ៍ | ការ​ឃុំខ្លួន​បុគ្គលិក​របស់​អង្គការ សមធម៌កម្ពុជាដោយ​ខុសច្បាប់

ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៤audio available

យើង​សូមចុះហត្ថលេខាថ្កោលទោស​ចំពោះការបន្តគំរាមកំហែង និងការ​រំលោភបំពាន​អ្នកការពារ​សិទ្ធិមនុស្សនៅ​កម្ពុជា។ យើង​សូមអំពាវនាវ​អាជ្ញាធរមាន​សមត្ថកិច្ចបើក​ការស៊ើបអង្កេត និង កាត់ទោស ចំពោះ​ជនដែលបាន​ចេញបទ​បញ្ជាការឃុំខ្លួន​មិន​ស្របច្បាប់ និងការ​ឃុំខ្លួន​មិនសមស្រប លើលោកស្រី ហ្វូគូសាវ៉ា និងលោក លីដា ។

សេចក្តីថ្លែងការណ៍ | ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ លើ​លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ អង្គការ​សមធម៌​កម្ពុជា​

ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៤audio available

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤⁣⁣ ក្រុមហ៊ុន​​ភ្នំពេញ​ស៊ូហ្គើរ បាន​ចេញ​ផ្សាយ​អត្ថបទ​ក្នុង​សារ​ព័ត៌មាន​ក្នុង​​ស្រុក​មួយចំនួន ដោយ​បាន​ចោទ​ប្រកាន់​នាយក​ប្រតិបត្តិ អង្គកា​រសមធ​ម៌កម្ពុជា លោក​ អៀង វុទ្ធី ពី​បទ​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ក្លែង​ក្លាយ​ និង​បន្លំ ទាក់​ទង​ទៅ​នឹង​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ដែល​បណ្តាល ​អោយ​មាន ​"ការខូច​ខាត​ដែល​មិន​អាច​​ស្រោច​ស្រង់​វិញ​បាន" លើ​កេរ្តិ៍​ឈ្មោះ​របស់ លោក​ឧកញ៉ា ​ក៏ដូច​ជា អាជីវ​កម្ម​របស់​ក្រុម​ហ៊ុន​ស៊ូ​ហ្គើរ​ភ្នំពេញ។

ទោះបី​ជា​ពេល​ថ្មីៗនេះ​សមាជិក​ព្រឹទ្ធ​សភា​រួបនេះ​ ប្រហែល​ជា​មិន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង ឬ⁣ កាន់​កាប់​ក្រុមហ៊ុន កន​កែនស៊ូហ្គើរ ​ក្នុង​ខេត្តកោះ​កុង⁣ ឬ ក្រុមហ៊ុន មិត្រ ប៉ូល​ស៊ូហ្គើរ ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ⁣​ ក៏ដោយ⁣ ក៏​មាន​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន ថា​លោកឧកញ៉ា លី យ៉ុងផាត់ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ ក្រុម​ហ៊ុន​ទាំង​ពីរនេះ​ រួមជា​មួយ​និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ចេញដោយបង្ខំ។

អត្ថបទខ្លីៗ | អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ជួប​ជាមួយ​នឹង​អ្នក​រង​គ្រោះ​ដី​ធ្លី​នៅ​ខេត្ត​កោះ​កុង​ និង​ព្រះ​សីហ​នុ

ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៤

នាព្រឹក​នេះ​ លោក សុរិយា ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា បាន​ទៅ​ធ្វើ​ទស្ស​ន​កិច្ច និង​ពិភាក្សា​ជាមួយ​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​ដី​ធ្លី នៅ​ភូមិ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង។ ដីធ្លី​ដែល​ជាន់​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ចំការ​អំពៅ​សម្រាប់​ផលិត​ស្កស​រ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ព្រឹទ្ធសមាជិក​គណបក្ស​កាន់​អំណាច​លោក លី យ៉ុង​ផាត់។

នៅ​វេលា​ថ្ងៃ​រសៀល លោក ស៊ូបេឌី ក៏បាន​ទៅ​ទស្សនកិច្ច​នៅ​សហគមន៍​ស្ពាន​ឆេះ ភូមិ ៦ ក្នុង​ខេត្ត​ព្រះ​សីហនុ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​សហគមន៍នេះ គឺ​ជា​ប្រជាពលរដ្ឋ​ក្នុង​ចំនោម​ប្រជាពលរដ្ឋ​ប្រហែល ១០០ គ្រួសារ​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពីថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០០៧ ពី​ដីធ្លី​ដែល​មាន​ចំងាយ​ ៥០០ ម៉ែត្រ​ពីឃុំ ៤ សង្កាត់​មិត្តភាព ខេត្ត​ព្រះ​សីហនុ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​រួម​មាន​ទាំង​យោ​ធា​ផង​ដែរ។ លោក ស៊ូបេឌី បាន​ជួប​ពិភាក្សាជាមួយ​សមាជិក​សហគមន៍មួយចំនួន​មុន​នឹង​ជួប​ជាមួយ​លោក​អភិបាល​ខេត្ត។

ទស្សនកិច្ច​របស់​លោក ស៊ូបេឌី បាន​បង្ហាញ​ឡើង​វិញ​នូវ​ករណីការ​រំលោភ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ ដែល​កំពុង​មិន​ទាន់​ដោះ​ស្រាយ​បាន។ នៅ​ក្នុង​ករណី​ទាំង​ពីរ ការ​រំលោភ​ដីធ្លី​ដែល​មាន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​រដ្ឋ​ បាន​កើត​ឡើង​ជាង​កន្លះ​ទស្សវត្ស​មុន​។

សេចក្តីថ្លែងការណ៍ | ការប្រើប្រាស់កម្លាំងពលកម្មកុមារនៅក្នុងចំការអំពៅនៅកម្ពុជា គឺមានឯកសារគាំទ្រគ្រប់គ្រាន់

ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៣audio available

នាពេលថ្មីៗនេះ កាសែត The Guardian បានផ្សព្វផ្សាយអត្ថបទស្តីពីការប្រើប្រាស់ កម្លាំងពលកម្មកុមារនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុន KSL នៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ស្ករអំពៅឲ្យក្រុមហ៊ុន Tate and Lyle ។ ក្រុមហ៊ុនបែរជាប្រើយុត្តិសាស្រ្តបដិសេធ និងគំរាមប្តឹងផ្តល់ដើម្បីការពារកិត្តិនាមដែលធ្លាក់ចុះជាជាងចាត់វិធានការ ដោះស្រាយចំពោះបញ្ហារំលោភបំពាន។

សេចក្តីថ្លែងការណ៍ | ពាក្យ​បណ្ដឹង​ដាក់​ទៅ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ ស្ដី​ពី​បញ្ហា​សម្បទាន​ដី​ស្ករ​អំពៅ​នៅ​កម្ពុជា​

ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៣audio available

អង្គការសង្គមស៊ីវិលចំនួនពីរ ៖ អង្គការ លីកាដូ និង អង្គការ សមធម៍កម្ពុជា បានដាក់ពាក្យបណ្ដឹងក្នុងនាមឲ្យដើមបណ្ដឹងចំនួន ៦០២​គ្រួសារ ស្ដី​ពី​ការ​រំលោភ​បំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ដី​សម្បទាន​ស្ករ​អំពៅ គ្រប់គ្រងដោយក្រុមហ៊ុនថៃដ៏ធំមួយ ឈ្មោះ សារ​ជីវ​កម្ម​ស្ករ​ស​មីតរិ៍ប៉ូល (Mitr Phol Corporation)។

អត្ថបទ | Eviction and Land Grabbing Surges Across Cambodia

ថ្ងៃទី​២ ខែមេសា ឆ្នាំ២០១០

The use of military police by government-affiliated companies and individuals to forcibly evict villagers featured prominently in land grabbing cases in first quarter of 2010, leaving over 2,500 families at risk of losing their homes or livelihood.

LICADHO received 23 complaints of land grabbing between January and March 2010, ten of which involved the violent eviction of individuals following the grant of economic land concessions by government ministers to relatives or elites, and their affiliated companies.

វីដេអូ | ប្រជាពលរដ្ឋប្រមូលផ្តុំគ្នា ដើម្បីទាមទារអោយដោះលែងតំណាងសហគមន៍ក្នុងរឿងទំនាស់ដីធ្លី

ថ្ងៃទី​២ ខែមេសា ឆ្នាំ២០១០audio available

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ បានប្រមូលផ្តុំគ្នា បិទផ្លូវជាតិលេខ៤ អស់រយៈពេលជិត​​ ២ម៉ោង ដើម្បីទាមទារសុំឲ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេពីរនាក់ គឺ លោក ខែម វុទ្ធី និងលោក យូ ថូ ដែលត្រូវបានចាប់ខ្លួនអស់រយៈពេល២ថ្ងៃ មកនេះ។ ការបិទផ្លូវនេះ ធ្វើឲ្យមានការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យអភិបាលរងខេត្ត មន្រ្តីតុលាការ និងមន្រ្តីនគរបាលខេត្តមួយចំនួន ចុះជួបចរចារជាមួយ ក្រុមប្រជាពលរដ្ឋទាំងអស់នោះ។ បន្ទាប់ពីការចរចាររយៈពេលយ៉ាងយូរមក ក្រុមប្រជាពលរដ្ឋបានយល់ព្រមបើកផ្លូវវិញ ហើយនឹងពិភាក្សាអំពីបញ្ហានេះនៅសាលាដំបូងខេត្ត។

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១០ លោក យូ ថូ និងខែម វុទ្ធី ត្រូវបានដោះលែងអោយនៅក្រៅឃុំ និងស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។

ទំព័របន្ទាប់ >>