ចំណងជើង

បញ្ហាកុមារ

មាតិកា​សំឡេង
បំបែក​ភាពស្ងៀមស្ងាត់​ដើម្បីបញ្ចប់និទណ្ឌភាព​លើការរំលោភ​សេពសន្ថវៈ​ក្នុងប្រព័ន្ធ​យុត្តិធម៌កម្ពុជា

ថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៧audio available

ខ្សែអាត់សំឡេងនេះ​មានរួមបញ្ចូល​នូវកិច្ចសន្ទនា​នៅក្នុងកម្មវិធីវិទ្យុ​ចំនួនពីរ ដែលនិយាយ​អំពីប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា ឆ្លើយតបទៅនឹង​ករណីរំលោភសេពសន្ថវៈ។ ដំបូងឡើយ កិច្ចសន្ទនានេះ​ត្រូវបាន​ផ្សព្វផ្សាយ អំឡុងពេល​យុទ្ធនាការ ១៦ថ្ងៃឆ្នាំ២០១៦ ដើម្បីទប់ស្កាត់​អំពើហិង្សាផ្លូវភេទ​លើស្ត្រីនិងកុមារី។ នៅក្នុងខ្សែអាត់​ទាំងពីរ មានកុមារម្នាក់​ដែលជាជនរងគ្រោះ​នៃអំពើរំលោភសេពសន្ថវៈ  និងឪពុករបស់​ជនរងគ្រោះម្នាក់ទៀត​នៃអំពើរំលោភសេពសន្ថវៈ  បានលើកឡើង​ពីបទពិសោធន៍​របស់​អ្នកទាំងនោះ​នៅក្នុងប្រព័ន្ធ​យុត្តិធម៌កម្ពុជា និងមានកិច្ចពិភាក្សា​ជាចម្បងស្ដីពី លទ្ធផលនៃរបាយការណ៍​ចុងក្រោយ​របស់​អង្គការលីកាដូ ពាក់ព័ន្ធទៅនឹង​ករណីរំលោភសេពសន្ថវៈ “បច្ចុប្បន្នភាព​ឆ្នាំ២០១៦៖ ការរួចខ្លួន​ពីបទល្មើស” ដោយបានរំលឹកឡើងវិញ​នូវលទ្ធផល​នៃករណីរំលោភសេពសន្ថវៈ ដែល​អង្គការ​លីកាដូបានធ្វើការ​ស៊ើបអង្កេតក្នុង​ឆ្នាំ២០១៥។

សេចក្តីថ្លែងការណ៍
ការ​អភិវឌ្ឍ​លើ​ទាសភាព​ “ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦audio available

នា​ថ្ងៃ​ទិវា​អន្តរជាតិ​លុប​បំបាត់​​អំពើ​ទាសភាព​ អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្តីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​” ដែល​មាន​បង្ហាញ​នូវ​ភ័ស្តុតាង​អំពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​សម័យ​បច្ចុប្បន្ន​ក្នុង​ឧស្សាហកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​។​ របាយការណ៍​នេះ​បាន​រកឃើញ​ថា​ ទោះ​បី​ជា​មាន​បទ​បញ្ញាត្តិ​ច្បាប់​ដ៏​ទូលំ​ទូលាយ​ដែល​បាន​អនុម័ត​ឡើង​ជា​យូរ​ឆ្នាំ​ ដើម្បី​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ អាជ្ញាធ​រមាន​សមត្ថកិច្ច​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​បទ​ល្មើស​ទាំង​នេះ​ទេ ​ហើយ​ជាក់​ស្តែង​បទ​ល្មើស​ទាំង​នេះ​កំពុង​តែ​បន្ត​កើត​មាន​ឡើង​។

កម្រង​រូបភាព
ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦

ស្រប​​ពេល​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ ក៏​មាន​ចេញ​ផ្សាយ​កម្រង​រូបភាព​នេះ ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​ខុសៗ​គ្នា​នៅ​ក្នុង​ដំណើរការ​ផលិតឥដ្ឋ​ និង​លក្ខខណ្ឌ​ការងារ​និង​ការ​រស់នៅ​របស់​មនុស្ស​ពេញវ័យ​និង​កុមារ​ដែល​ធ្វើកា​រ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

របាយការណ៍សង្ខេប
បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៦​៖ ​ការ​រួច​ខ្លួន​ពី​បទ​ល្មើស​

ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៦audio available

កាល​​ពី​១​ឆ្នាំ​មុន​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​-លីកាដូ​ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ “ការរួ​ច​ខ្លួន​ពីបទ​ល្មើស​៖ ​ការ​អនុវត្ត​ច្បាប់​​ចំពោះ​បទ​ល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​​កម្ពុជា”​ ដើម្បី​ប្រារព្ធ​យុទ្ធនាការ​ ១៦ថ្ងៃ​ ឆ្នាំ​២០១៥​ ទប់​ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​លើស្រ្តី។​ ​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សំ­ណុំ​រឿង​ជា​ច្រើន​ដែល​អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១២​ ២០១៣​ និង​២០១៤​ ហើយ​បាន​រកឃើញ​ថា ​ការផ្តន្ទា​ទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំហុស​ឆ្គងធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ជាប្រព័ន្ធ​ ដែល​បណ្ដាល​ឲ្យ​ការផ្ដន្ទាទោស​លើ​សំណុំរឿង​ទាំង​នេះ​នៅមាន​ចំនួន​ទាប​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ នេះ​អាច​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូចជា​៖​ ការ​ប្រើ​ប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​រឿងក្ដី​ ​ការ​រីករាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល​និង​ប្រព័ន្ធ​តុលាការ​ ចៅក្រម​នៅខ្វះ​ការ​យល់ដឹង​និង​ការ​អនុវត្តច្បាប់​ និង​អាកប្ប​កិរិយា​រើស​អើស​ចំពោះ​ស្រ្តី​ភេទ។

សំឡេង
ការរួច​ខ្លួនពី​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា

ថ្ងៃទី​៧ ខែមិនា ឆ្នាំ២០១៦

នៅ​ថ្ងៃ​ស្អែក​គឺជា​ទិវា សិទិ្ធ​នារី អន្តរ​ជាតិ។ ដើម្បី​ប្រារព្ធ​ទិវានេះ​អង្គការ​លីកាដូ​នឹង​ចេញ​ផ្សាយ​នូវ​កម្រងសម្លេង​ថ្មីមួយ​និងសម្លេង​ស្តី​ពី​សេចក្តី​សង្ខេប​នៃរបាយ​ការណ៍​អំពី​ការរួច​ខ្លួន​ពីបទ​ល្មើស៖ ការ​អនុវត្តច្បាប់​ចំពោះ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទាំង​កម្រង​សម្លេង និង​សម្លេងអំពី​សេចក្តីសង្ខេប​នៃរបាយ​ការណ៍ បង្ហាញ​ពីភស្តុតាង​នៃភាព​ទន់ខ្សោយ​យ៉ាង​ខ្លាំងនៃ​ប្រព័ន្ធតុលាការកម្ពុជា ក្នុងការ​ស៊ើបអង្កេត និងចាត់​ការលើ​ករណី​រំលោភ​សេពសន្ថវៈ​លើស្ត្រី និងកុមារ ឲ្យបានត្រឹមត្រូវ។ កម្រង​សម្លេង​ស្តីពី​របាយការណ៍​នេះ ផ្តល់នូវ​ព័ត៌មាន​លំអិត​អំពីកំហុសជា​លក្ខណៈប្រព័ន្ធដូចជា៖ អំពើពុក​រលួយ អាកប្បកិរិយា​រើសអើស​ទៅលើស្ត្រី​និងក្មេងស្រី ការបក​ស្រាយ​ច្បាប់ដោយមិន​ត្រឹមត្រូវ និងកង្វះ​ខាត​ធនធានជាច្រើន ដែលកត្តា​ទាំងនេះ​ធ្វើឲ្យជន​ល្មើសជា​ច្រើន​ក្នុងករណីរំលោភ​សេពសន្ថវៈទទួល​នូវទោស​កម្រិត​ស្រាល​យ៉ាងខ្លាំង ឬក៏មិន​ទទួលទោស​ទាំងស្រុង​ថែម​ទៀតផង។

មាតិកា​សំឡេង
កម្មវិធី​វិទ្យុ៖ រួមគ្នា​បញ្ចប់​និទណ្ឌភាព លើ​ការរំលោភ​សេពសន្ថវៈនៅ​កម្ពុជា

ថ្ងៃទី​១១ ខែមករា ឆ្នាំ២០១៦audio available

ចងក្រងនូវ​ចំណុចសំខាន់ៗ នៃកម្មវិធី​វិទ្យុដែលបានផ្សាយផ្ទាល់ ក្នុងកំឡុងឆ្នាំ២០១៥ នៃយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាព​ប្រឆាំងអំពើហិង្សា ផ្លូវភេទលើស្ត្រី។ កម្មវិធីផ្សាយដែលមាន​ចំណងជើងថា៖ "រួមគ្នា​បញ្ចប់​និទណ្ឌភាព លើ​ការរំលោភ​សេពសន្ថវៈនៅ​កម្ពុជា" ស្របពេលនៃការ​ចេញផ្សាយ​នូវ របាយការណ៍ជាសាធារណៈ​របស់អង្គការ​លីកាដូ "ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់​ចំពោះបទល្មើសរំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធតុលាការ​កម្ពុជា" និងរួមបញ្ចូលនូវកិច្ចពិភាក្សា​អំពីការរកឃើញ និងអនុសាសន៍នានា​នៃរបាយការណ៍ ក៏ដូចជាបទសម្ភាសន៍​ជាមួយឪពុកកុមារ​រងគ្រោះ ដោយការរំលោភ សេពសន្ថវៈ។

របាយការណ៍
ការរួច​ខ្លួនពី​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា

ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៥

អង្គការ ​លីកាដូ ​បានចេញផ្សាយ​នូវ​របាយការណ៍​ថ្មីមួយ​​ដែល​មាន​​ចំណង​ជើង​ថា៖​“ការ​រួចខ្លួន​ពី​បទ​ល្មើស​៖ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​​ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា”។ របាយការណ៍​នេះ ​បង្ហាញ​នូវ​ភស្តុតាង​​នៃ​ការមិន​បាន​​អនុវត្តឲ្យ​​បានត្រឹមត្រូវ​​នៅក្នុង​​ប្រព័ន្ធ​​យុត្តិធម៌​​កម្ពុជា ក្នុងការស៊ើប​​អង្កេត ​និងផ្តន្ទាទោស​​ឲ្យបាន​​ត្រឹមត្រូវ​លើករណី​​ជាច្រើន​​នៃ​បទល្មើស​​រំលោភ​​សេពសន្ថវៈ ដែល​ពាក់​ព័ន្ធ​នឹង​ស្ត្រី ​និង​កុមារ។ ​របាយការណ៍​​នេះ ​ផ្តល់នូវ​ព័ត៌មាន​​លំអិត​នៃ​​កំហុស​ឆ្គង​ជាច្រើន​​ដែល មានលក្ខណៈ​​ជាប្រព័ន្ធ ​(អំពើ​ពុក​រលួយ​ អាកប្ប​កិរិយា​​រើសអើង​​លើស្ត្រី ​និង​ក្មេង​ស្រី ​ការ​បកស្រាយច្បាប់​មិន​ត្រូវ ​និង​កង្វះ​ខាត​ធនធាន​​នានា) ​ដែល​រួមគ្នា​​ធ្វើឲ្យ​​ជនល្មើស​​នៃ​អំពើ​​រំលោភ​សេពសន្ថវៈ​​ត្រឹមតែ​ទទួល​​រងទណ្ឌកម្ម​​ស្រាល​​ខ្លាំង​ប៉ុណ្ណោះ ​ឬអាច​​នឹងរួច​ពី​ការដាក់​​ទណ្ឌកម្ម​​ទាំងស្រុង​​ថែមទៀត​ផង។

វីដេអូ
ថ្ងៃចុងក្រោយ​នៃភព​ឡង់រ៉ែង

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៥audio available

ថ្ងៃនេះជាថ្ងៃខួបលើកទី២៦នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ តុលា ឆ្នាំ១៩៩២ ដើម្បីធានានូវការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារនៅក្នុងប្រទេសកម្ពុជា រួមមាន៖​ “សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារពីការធ្វើបាបផ្សេងៗ ការរំលោភបំពាន ការកេងប្រវ័ញ្ច និងសិទ្ធិចូលរួមពេញលេញក្នុងគ្រួសារ វប្បធម៌ និងសង្គមជាតិ”។

នៅក្នុងស្មារតីនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ បណ្ដាញក្រុមការពារកុមារ (CPG) ដែលទទួលការគាំទ្រពីអង្គការលីកាដូ បានផលិតនូវវីដេអូជាលក្ខណៈរឿងនិទាន ដែលមានចំនងជើងថា​ “ថ្ងៃចុងក្រោយនៃភពឡង់រ៉ែង”។ រឿងប្រឌិតមួយនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់យុវជនកម្ពុជា ចំពោះបញ្ហាការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ដែលកំពុងកើតមាននៅទូទាំងប្រទេសរបស់អ្នកទាំងនោះ។

អត្ថបទខ្លីៗ
ក្រុមយុវជនប្រារព្ធទិវាយុវជនអន្តរជាតិនៅខេត្តសៀមរាប

ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៥ នាព្រឹកនេះ យុវជនប្រមាណ ២០០នាក់ ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ បានប្រារព្ធទិវាយុវជនអន្តរជាតិនៅខេត្តសៀមរាប ដោយរួមមានការជិះកង់ បង្ហោះប៉ោងៗ និងវេទិកាសាធារណៈ ក្រោមប្រធានបទ “យុវជនមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍”។

កុមារតូចៗប្រមាណ ២០០នាក់ បានចូលរួមវេទិកាសាធារណៈនេះ ដែលរួមមានទាំងការរាំរបាំប្រពៃណី ការល្បែងប្រជាប្រិយ និងប្រគំតន្រ្តីផងដែរ។ កម្មវិធីសំណួរ-ចម្លើយ បង្ហាញថា បញ្ហាចំបងបំផុតរបស់កុមារ និងយុវជនទាំងនោះ គឺភាពក្រីក្រ ឱកាសការងារ ការសិក្សាអប់រំ អំពើពុករលួយក្នុងប្រព័ន្ធអប់រំ និងការចូលរួមរបស់យុវជនក្នុងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច។ ព្រឹត្តិការណ៍នាថ្ងៃនេះ ត្រូវបានរៀបចំឡើង ដោយក្រុមយុវជនប្រមាណ ១០ ក្រុម មកពីស្រុក និងអង្គការផ្សេងៗ ជុំវិញខេត្តសៀមរាប។

មតិ
ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ស្ត្រី​និង​កុមារ ដែលជា​ជន​រង​គ្រោះ​នៃអំពើ​រំលោភ​ផ្លូវភេទ

ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៥

ការ​ឆ្លើយ​តប​ចំពោះ​អត្ថបទ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០១៥ ក្រោម​ចំណង​ជើង​ថា “មន្ត្រី​នគរបាល​ម្នាក់​បន្ត​ធ្វើ​ការ​ក្នុង​តួនាទី​រ​​បស់​ខ្លួន បើ​ទោះ​ជា​ត្រូវ​បាន​ផ្តន្ទា​ទោស​ក៏​ដោយ”

អង្គការ​លីកាដូ​សូម​កោត​សរសើរ​លោក យ៉ុង ប៊ុនលី ចំពោះ​ភាព​ក្លាហាន និង​គោល​ជំហរ​របស់​លោក ក្នុង​ការ​ប្តឹង​លោក កង សុផាត ជា​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​កូន​ស្រី​របស់​លោក អាយុ ១១ ឆ្នាំ កាល​ពី​ឆ្នាំ២០១០។ ភ្លាមៗ​បន្ទាប់​ពី​បាន​ប្រព្រឹត្តិ​បទល្មើស​នោះ​ហើយ លោក សុផាត បានផ្តល់​ថវិកា​មួយ​ចំនួន​ធំ​ជូន​ទៅ​លោក ប៊ុនលី និងគ្រួសារ ដើម្បីឲ្យលោក ប៊ុន លី និងគ្រួសារ ដក​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​រូប​លោក។ ប៉ុន្តែ គ្រួសារ​របស់​លោក ប៊ុនលី ជា​ជាង​ទទួល​ថវិកា​នេះ បាន​សម្រេច​ចិត្ត​ប្តឹង លោក សុផាត ទៅ​តុលាការ​តទៅ​ទៀត។ រយៈពេល ៥ ឆ្នាំ ក្រោយ​មក គ្រួសារ​របស់​លោក ប៊ុនលី នៅ​តែ​មិន​ទាន់​បាន​ទទួល​ជោគ​ជ័យ​នៅ​ឡើយ​ទេ តាមរយៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា ដោយ​សារ​លោក សុផាត នៅ​តែ​បន្ត​មាន​សេរីភាព​ធម្មតា ហើយ​សំណង​ជម្ងឺចិត្ត​ចំនួន ១០.០០០ ដុល្លារ ក៏មិន​ទាន់​បាន​ឃើញ​តុលាការ​បញ្ជា​ឲ្យ​ផ្តល់​ជូន​ទៅ​គ្រួសារ​របស់​លោក ប៊ុន លី នៅ​ឡើយ​ដែរ។

អត្ថបទ
ថ្ងៃប្រារព្ធទិវា​ពិភពលោក​ប្រឆាំងពលកម្ម​កុមារ ពលកម្ម​កុមារនៅក្នុង​សិប្បកម្មឡឥដ្ឋ

ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៥audio available

ដើម្បីរំលឹកខួបទិវា​ពិភពលោក​ប្រឆាំង​ពលកម្មកុមារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះ អង្គការ​លីកាដូ​នឹង​ផ្សព្វផ្សាយ​នូវ​សាច់រឿង​នៃ​ដំណើរជីវិត​ផ្ទាល់ខ្លួន​របស់​កុមារ ៥ នាក់ និង មនុស្ស​ពេញវ័យ​ម្នាក់ ។

សាច់រឿងរបស់មនុស្ស​ពេញ​វ័យម្នាក់​ត្រូវបាន​ដាក់បញ្ចូល ដើម្បី​ផ្តល់នូវ​បរិបទ សម្រាប់​សាច់រឿង​របស់កុមារ និង​ដើម្បី​បង្ហាញ​ពីមូលហេតុ​សំខាន់ៗ​មួយ​ចំនួន ដែលនាំ​ឲ្យកុមារ​ធ្វើការ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ។

វីដេអូ
បក្សី១ មិថុនា

ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៥audio available

មុនពេលថ្ងៃទី១ ខែមិថុនា ដែលជាទិវា​សិទ្ធិ​កុមារ​អន្តរជាតិ អង្គការ លីកាដូ នឹង​ចេញ​ផ្សាយ​នូវ​ចម្រៀង​វីដេអូ​មួយ​ដែល​មាន​ចំណង​ជើង​ថា “បក្សី១ មិថុនា” ដើម្បី​តស៊ូមតិ​ឲ្យមាន​ការគោរព​សិទ្ធិ​ធំៗ​ទាំងបួន​របស់​កុមារ ដូច​ដែល​មាន​ចែង​នៅក្នុង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ (CRC) សិទ្ធិ​ទាំងបួន​នោះ​រួមមាន សិទ្ធិ​ក្នុងការ​រស់នៅ សិទ្ធិ​ក្នុង​ការ​ការពារ សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ និង​សិទ្ធិ​ក្នុងការ​ចូលរួម។ វីដេអូនេះ ផ្តើម​គំនិត​ចេញពី​សមាជិក​ក្រុម​យុវជន​ការពារ​កុមារ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​បទ​ចម្រៀង​នេះត្រូវ​បាន​ច្រៀង​ដោយ​យក​លំនាំ​តាម​ទំនុកភ្លេង​របស់​បទ​ចម្រៀង​ក្នុងស្រុក​មួយដ៏​មាន​ប្រជា​ប្រិយភាព។ ក្រុម​យុវជន​បណ្តុះ​គំនិត​បង្កើត​វីដេអូនេះ​ឡើង​ដើម្បី​លើក​កម្ពស់​ចំនេះដឹង​កុមារ​ឲ្យ​យល់​ពីសិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន និង​លើក​ទឹកចិត្ត​មនុស្ស​ពេញ​វ័យ​អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ។

សេចក្តីថ្លែងការណ៍
នៅក្នុងទិវា​សិទិ្ធកុមារ​អន្តរជាតិ អង្គការ លីកាដូ សូម​អំពាវនាវ​ដល់រាជរដ្ឋាភិបាល មេត្តាជួយគាំទ្រ​សិទិ្ធរបស់កុមារ និងមេត្តា​ការពារយុវជន​នៅក្នុងពន្ធនាគារ

ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៥audio available

ការិយាល័យសិទិ្ធកុមាររបស់អង្គការ លីកាដូ ដោយ​មាន​សហការ​ជាមួយ​បណ្តាញ​ក្រុមការពារកុមារ (CPG) នឹងប្រារព្ធ​ទិវា​​កុមារអន្តរជាតិឆ្នាំ ២០១៥ នៅទី​កន្លែង​មួយចំនួន។ នៅថ្ងៃទី​២៨ ខែឧសភា ការប្រារព្ធពិធីនេះ បានធ្វើឡើងនៅក្នុងអនុវិទ្យាល័យដង្កោ រាជ​ធានី​ភ្នំពេញ។ នៅថ្ងៃទី​១ ខែមិថុនា ដែលជាថ្ងៃនៃទិវាកុមារអន្តរជាតិ ការប្រារព្ធទិវានេះនឹងធ្វើឡើង​នៅ​ពេលព្រឹក (ម៉ោង ៨ និង ៣០នាទី ដល់ម៉ោង ១១ ព្រឹក) នៅសង្កាត់នគរធំនៃ​ខេត្តសៀមរាប សាល​មហោស្រព​​នៃខេត្តកោះកុង និងនៅអគារនៃសាកលវិទ្យាល័យ​បៀលប្រាយ ក្នុង​ខេត្តព្រះសីហនុ។ នៅតាម​ទីកន្លែង​ទាំង​នេះ ការិយាល័យសិទិ្ធកុមាររបស់អង្គការ លីកាដូ និងក្រុម​ការពារ​កុមារ នឹងធ្វើការ​រៀបចំ​វេទិការសាធារណៈ និងការសំដែង​ល្ខោនអប់រំបែបចូលរួមស្តីពីសិទិ្ធកុមារ។ ហើយក្នុងឱកាស​នោះ​ដែរ យើងក៏នឹងចែកចាយជំនួយ​ជាតម្រូវការចាំបាច់មួយចំនួន​ទៅ​ដល់គ្រួសារ​របស់កុមារ​ និង​យុវជនដែល​ងាយ​រង​គ្រោះ។ មនុស្សប្រមាណ ២.៣៥០ នាក់ នឹងគ្រោងមកចូលរួម​ក្នុងកម្មវិធីនេះ។

សេចក្តីថ្លែងការណ៍
ដំណោះស្រាយ​សម្រាប់​រយៈពេលវែង គឺចាំបាច់​សម្រាប់​សុខុមាលភាព​កូន​របស់ម្តាយ​ជាប់ពន្ធនាគារ

ថ្ងៃទី​១៨ ខែមិនា ឆ្នាំ២០១៥audio available

ក្រោយ​ពីមានការដោះលែង​ស្ត្រីចំនួន ២២នាក់ ពីក្នុងពន្ធនាគារ អង្គការ លីកាដូ ក៏សូម​ស្វាគមន៍​​ចំពោះ​​ព័ត៌មាន​អំពី​ការ​នឹង​ពិភាក្សា​បន្តរក​​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​របស់​​ក្រសួង​យុត្តិធម៌ ដើម្បី​ធានា​​នូវ​​សុខុមាលភាព​របស់​កុមារ​ដែល​មាន​ម្តាយ​ជាប់នៅ​ក្នុង​ពន្ធនាគារ។

ថ្មីៗនេះ អង្គការ លីកាដូ ​បានធ្វើការ​ស្រាវ​ជ្រាវ1លំអិត​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់ខ្លួន និង​ផ្តន្ទា​ទោស​​ម្តាយ​​​ដែល​មាន​កូនតូច​នៅជាមួយ ហើយ​បាន​រក​ឃើញ​ថា​សុខុមាលភាព​​របស់​កុមារ គឺកម្រ​នឹង​​ត្រូវ​បាន​គេ​​យក​ចិត្ត​ទុកដាក់​ណាស់ នៅពេល​ដែល​​ម្តាយត្រូវ​បាន​ដាក់​ឲ្យនៅ​ក្នុង​ការ​ឃុំឃាំង​បណ្តោះ​​អាសន្ន​រង់ចាំ​​សវនាការ ឬ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ។ ស្ត្រី​ជាច្រើន​ដែល​ត្រូវបាន​​គេ​សម្ភាស បាន​​ប្រាប់​អង្គការ លីកាដូ ថា ចៅក្រម​​ថែមទាំង​មិនដែល​បានសួរ​​អ្នក​ទាំងនោះ​ថាតើ​ពួកគេ​មានកូន ឬ​គ្មាន​​នោះ​ទេ មុនពេល​​បញ្ជូនអ្នក​ទាំងនោះ​ទៅ​កាន់​ពន្ធនាគារ។

វីដេអូ
សេចក្តី​សង្ឃឹម​របស់​កុមារ

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៤audio available

នៅថ្ងៃនេះ ជាថ្ងៃ​ប្រារព្ធ​ទិវា​ខួប​លើកទី​ ២៥ នៃអនុ​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទិ្ធ​កុមារ (CRC)។ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៩២​ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​អនុម័ត​ទទួល​ព្រម​លើ​អនុ​សញ្ញា CRC នេះ ដោយ​សន្យា​នឹង​ការពារ​ និង​លើក​កំពស់សិទិ្ធ​ជាមូលដ្ឋាន​ទាំង​បួន​របស់​កុមារ​នៅ​ទូ​ទាំង​ប្រទេស៖ "សិទិ្ធក្នុងការ​រស់​រាន​មាន​ជីវិត សិទិ្ធក្នុង​ការអភិវឌ្ឍន៍ សិទ្ធិក្នុង​ការ​ការ​ពារពី​ឥទ្ធិពលអាក្រក់​ ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ជ និង​សិទិ្ធក្នុង​ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​​គ្រួសារ ​វប្បធម៌ និង​សង្គម"។

នៅ​ថ្ងៃ​នេះ អង្គការ​ លីកាដូ ​បាន​ចេញ​ផ្សាយ​នូវ​វី​ដេអូ​របស់​កុមារី សេង សុខឃីម ដែល​មាន​អាយុ ១៦​ឆ្នាំ និង​​ជា​កុមារ​ដែល​សកម្ម​ក្នុង​ការ​លើក​កំពស់​ និង​ការពារ​សិទ្ធិ​កុមារ​នៅ​ក្នុង​សហគមន៍របស់​នាងនៅ​ឃុំ​ បាក់​ខែង រាជ​ធានី​ភ្នំពេញ។ សុខឃីម ជា​សមាជិកបណ្តាញ​​ក្រុម​ការ​ពារ​កុមារ (CPGs) របស់​អង្គការ​ លីកាដូ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍ដើម្បី​លើក​កំពស់​កុមារ ក្មេង​ជំ​ទង់ និង​យុវជន ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​សិទិ្ធ​កុមារ។