ចំណងជើង

បញ្ហាដីធ្លី

អត្ថបទខ្លីៗ
សហគមន៍​មក​ពី​ខេត្ត​កោះ​កុងឡើង​មក​​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​ការ​រំលោភ​យក​ដីធ្លី​នៃសម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ​

ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៧ នា​ព្រឹក​នេះ ប្រជាកសិករ​ប្រមាណ​ជា​១០០​នាក់​មកពី​សហគមន៍​ជីខ​ក្រោម​ក្នុង​ខេត្ត​កោះ​កុង​ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​និង​សំណង់ ដើម្បី​ទាម​ទារ​ឱ្យ​រាជ​រដ្ឋា​ភិបាលជួយ​​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​​ ដែល​ប៉ះពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១៥គ្រួសារ។ នៅ​ពេល​នោះ នគរបាល​និង​កងសន្ដិសុខ​ បាន​រុញ​ច្រាន​​អ្នកតវ៉ា​ទាំង​នោះ​ពីតាម​ដង​​ផ្លូវ​ ដែល​បណ្ដាល​​ឱ្យស្រ្ដីសមាជិក​សហគមន៍​​ពីរនាក់រងរបួស​ និង​បែក​បាក់​​ឧបករណ៍​បំពងសំឡេង។​

កាល​ពី​ឆ្នាំ​២០១០ ​សហគមន៍​រង​ផលប៉ះពាល់នេះ ​បាន​បាត់​បង់​ដី​ចំការ​ដោយសារ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ហេង​ហ៊ុយអេហ្រ្គី​ខ័លឈ័រ​គ្រុប ដោយ​​បាន​រំលោភ​យកដីធ្លី​​និង​សម្អាតដី​ទាំងនោះ​ដើម្បី​ដាំ​​អំពៅ។​ បន្ទាប់ពី​ការ​តស៊ូ​​រកដំណោះ​ស្រាយ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​អស់​រយៈ​ពេល​៧ឆ្នាំរួចមក​​ ប្រជាសហគមន៍ជាង​១២០នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បាន​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ ដើម្បី​ដាក់​ញត្តិ​សុំអន្តរាគមន៍​ពី​​អាជ្ញាធរពាក់ព័ន្ធ។​ កាល​ពី​​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​បានត្រឡប់​មក​​ជួប​ជាមួយ​តំណាង​មួយ​រូប​នៃ​ខុទ្ទកាល័យ​​សម្ដេច​នាយករដ្ឋ​មន្រ្តី ​ជា​អ្នកដែល​​បាន​សន្យា​ថា​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​។​

បន្ទាប់ពី​ការ​តវ៉ា​អស់​ជាច្រើន​ម៉ោងនៅ​ខាងមុខ​ក្រសួង​ដែនដី អ្នក​នាំ​ពាក្យមួយ​រូប​របស់​ក្រសួងបាន​ចេញ​មក​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា​ ករណី​របស់​ពួកគាត់​កំពុង​ត្រូវ​បាន​ពិនិត្យ​ពិចារណា។ ទោះ​បី​ជា​មានការ​សន្យា​របស់​រាជ​រដ្ឋាភិបាល​ថា ជម្លោះ​ដីធ្លីរបស់​ពួកគាត់​​នឹង​ត្រូវ​បាន​ដោះ​ស្រាយក្ដី​​ ប៉ុន្តែ​សហគមន៍​រងផលប៉ះពាល់​នឹង​នៅបន្ត​​រង់ចាំ​រហូត​ដល់​មាន​ការ​ចាត់​វិធាន​ការ​ ហើយ​ពួក​គាត់​គ្រោង​នឹង​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​រហូត​ដល់​ទទួល​បាន​​ដំណោះ​ស្រាយ​សមស្រប។

សេចក្តីថ្លែងការណ៍
សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៧audio available

អ្នកស្រី ទេព វន្នី ​សកម្ម​ជន​ដីធ្លីនិង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លេចធ្លោ​ជា​ច្រើន​​​ទៀត​នៅ​កម្ពុជា នឹង​ត្រូវបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំហើយ​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ស្អែកនេះ ដោយ​សារ​​កិច្ច​ការ​ពារ​សហគមន៍​ និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​។ យើង​ខ្ញុំ​ ​ដែលជា​អង្គការ​សង្គមស៊ីវិល​មាន​រាយ​នាម​ខាងក្រោម ខក​ចិត្ត​​​​​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួនអ្នក​ស្រី។ យើង​ខ្ញុំ​សូមស្នើ​ឱ្យ​អាជ្ញាធរ​បដិសេធ​​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​អ្នក​ស្រី ព្រម​ទាំង​​ទម្លាក់​ចោល​រាល់​បទ​ចោទ​​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​ និងពុំ​មាន​​ភស្តុ​តាងជាក់លាក់​ណាមួយ​ ដែល​កើត​មាន​ជា​បន្ត​បន្ទាប់លើ​អ្នក​ស្រី​ និង​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ស្រី​ឱ្យមាន​សេរីភាព​វិញ​​។

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​ សំណូមពរ​ដោយ​ទទូច​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ការផ្ដន្ទា​ទោស​ដ៏​អយុត្តិធម៌លើ​ អ្នកស្រី ​ទេព វន្នី ដើម្បី​បញ្ចប់​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​ច្បាប់​មក​លើ​អ្នកស្រី និង​ដោះលែង​អ្នកស្រី​ឲ្យមាន​សេរីភាព​វិញ ​ #ដោះលែង​ទេពវន្នី

ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧audio available

យើងខ្ញុំ ជា​អង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​សំណូមពរ​ដោយទទូច​​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ​ ដែលបាន​សម្រេច​​ផ្តន្ទា​ទោស​ដ៏​អយុត្តិធម៌​មក​លើ​អ្នកស្រី ​ទេព វន្នី​ ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស​ និងត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ ដោយសារ​សកម្មភាព​តវ៉ា​អហិង្សា​របស់​អ្នកស្រី​ កាលពីឆ្នាំ​២០១៣។ ​សាលា​ឧទ្ធរណ៍​នឹង​បើក​​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ ​អ្នកស្រី ទេព​ វន្នី ប្រឆាំង​នឹង​ការ​ផ្តន្ទា​ទោសនេះ​ ​នៅ​ថ្ងៃ​ស្អែក​ ទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៧​។ នៅ​ថ្ងៃ​ទី១៥ ខែសីហា​ ឆ្នាំ២០១៧​ ខាងមុខ​នេះ​ គឺ​ជា​ខួបមួយ​ឆ្នាំ​ ដែល​អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​​ជាប់​ក្នុង​ពន្ធនាគារ​ ​ ហើយ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​​ ទំនងជា​ការ​ប៉ុនប៉ង​ ក្នុង​ការ​បំបិទ​សំឡេង​​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃមាត់​នៅ​កម្ពុជា ​​មុនពេល​​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ ឆ្នាំ២០១៨​ ចូល​មក​ដល់​។

ឯកសារ
លិខិត​ចំហ​៖ ​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​

ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៦

យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​ស្នើ​ឯក​ឧត្តម​មេត្តា​ចេញ​សេចក្តី​ស្រាយ​បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា​ ក្នុង​អំឡុង​ឆ្នាំ​២០០៧ ​ដល់ ​ឆ្នាំ​២០១៥​។​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​ និង​ថាមពល​ ត្រូវ​បាន​ស្រង់​សម្តី ​ ដែល​បាន​មាន​ប្រសាសន៍​ថា​ បរិមាណ​ខ្សាច់​ដែល​កម្ពុជា​នាំ​ចេញ​ជាសកល​មាន​ចំនួន​ ១០.៦៦៩.២១២​ ម៉ែត្រ​គូប​ ឬ​ស្មើ​នឹង​ (ជាង​១៧​លាន​តោន)​ ចាប់​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥។​ ប៉ុន្តែ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការ​នាំខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ផ្លូវការ​ដែល​រដ្ឋាភិបាល​បាន​ចេញ​មក​ទល់​ពេល​នេះ​មាន​ប្រភព​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ត្រឹម​តែ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​គឺ​មាន​ប្រមាណ​តែ​ ២,៨​ លាន​តោន​។​ ប៉ុន្តែ​រដ្ឋាភិបាល​ពុំទាន់​បាន​ពន្យល់​ថា​តើ​ប្រទេស​ណា​ខ្លះ​ទៀត​ដែល​កម្ពុជា​បាន​នាំ​ខ្សាច់​ទៅ​ ឬ ​ថាតើ​ខ្សាច់​ដែល​នាំ​ចេញ​ទៅ​នោះ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ។ ​

កម្រង​រូបភាព
ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

សេចក្តីថ្លែងការណ៍
ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស

ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០១៥audio available

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥៖ ប្រជាពលរដ្ឋកម្ពុជា​រាប់ពាន់នាក់ យ៉ាងតិច​ណាស់​នៅក្នុង ១៦ ​រាជធានី​និង​ខេត្ត នឹង​ប្រមូល​ផ្តុំគ្នា​​ដើម្បី​ប្រារព្ធ​ខួប​លើកទី ៦៧ នៃ​ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ដែល​នៅក្នុង​នោះ​នឹង​មានការ​ប្រមូល​ផ្តុំគ្នា​ជាក្រុម​ធំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ។ ចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ក្រុម​ប្រជាពល​រដ្ឋមូល​ដ្ឋាន សហគមន៍​ដែល​រងផល​ប៉ះពាល់​ពីជម្លោះ​ដីធ្លី បណ្តាញ​យុវជន សហជីព សមាគម ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើការ​ប្រារព្ធ​ទិវា​នេះនៅ​តាម​ទីកន្លែង​ទាំងនោះ​នៅក្រោម​ប្រធាន​បទ​រួមគឺ “យុត្តិធម៌”។

វីដេអូ
ថ្ងៃចុងក្រោយ​នៃភព​ឡង់រ៉ែង

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៥audio available

ថ្ងៃនេះជាថ្ងៃខួបលើកទី២៦នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ តុលា ឆ្នាំ១៩៩២ ដើម្បីធានានូវការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារនៅក្នុងប្រទេសកម្ពុជា រួមមាន៖​ “សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារពីការធ្វើបាបផ្សេងៗ ការរំលោភបំពាន ការកេងប្រវ័ញ្ច និងសិទ្ធិចូលរួមពេញលេញក្នុងគ្រួសារ វប្បធម៌ និងសង្គមជាតិ”។

នៅក្នុងស្មារតីនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ បណ្ដាញក្រុមការពារកុមារ (CPG) ដែលទទួលការគាំទ្រពីអង្គការលីកាដូ បានផលិតនូវវីដេអូជាលក្ខណៈរឿងនិទាន ដែលមានចំនងជើងថា​ “ថ្ងៃចុងក្រោយនៃភពឡង់រ៉ែង”។ រឿងប្រឌិតមួយនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់យុវជនកម្ពុជា ចំពោះបញ្ហាការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ដែលកំពុងកើតមាននៅទូទាំងប្រទេសរបស់អ្នកទាំងនោះ។

កម្រង​រូបភាព
សហគមន៍មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវាសិទិ្ធ​លំនៅដ្ឋាន​ពិភពលោកនៅ​រាជធានី​ភ្នំពេញ

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៥

នាព្រឹកនេះ សមាជិកសហគមន៍ ព្រះសង្ឃ និងក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាង ១.៤០០ នាក់ មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធលំនៅដ្ឋាន​ពិភពលោក​លើកទី ៣០ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុងការ​គោរពនូវ​សិទិ្ធ​ទទួល​បានលំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

សេចក្តីថ្លែងការណ៍
សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវឲ្យ​មានការ​ដោះលែង​សកម្មជន និង​អ្នកឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៥audio available

សមាគមអាដហុក ការពារសិទិ្ធមនុស្ស​និង​អភិវឌ្ឍន៍​នៅកម្ពុជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ការ​សោកស្តាយ​យ៉ាងខ្លាំង និង​សូម​អំពាវ​នាវ សូមឲ្យ​មានការ​ដោះលែង អ្នកតវ៉ា អ្នកឃ្លាំ​មើលការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នកសារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នក​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​អស់ជា​ច្រើនម៉ោង នៅឯ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ក្នុងអំឡុង​ពេល​មាន​ការប្រមូល​ផ្តុំគ្នា​អំពាវនាវ​សុំឲ្យ​មាន​ដំណោះស្រាយ​មួយទៅ​លើជម្លោះ​ដីធ្លី​របស់សហគមន៍​ជីខ​ក្រោម។ ក្រុមប្រជា​ពលរដ្ឋ​ដែល​ប្រមូលផ្តុំ មាន​សមាជិក​ជាយុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែល​អ្នកទាំងនោះ​ក៏បាន​ចូលរួម​នៅក្នុងការ​តវ៉ាអហិង្សា​ជារៀង​រាល់​ថ្ងៃ​ផង​ដែរ ក្នុងការ​ជំទាស់​នឹងការ​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​ចំនួនបីនាក់ ដែលមក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។

វីដេអូ
ដីដែល​មិន​អាច​ដាំ​ដំណាំ​បាន៖ ការ​តស៊ូ​រស់​នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​នៅ​កម្ពុជា

ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៥audio available

កាល​ពីខែ​មីនា ឆ្នាំ​២០០៣ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​នូវ​គោល​នយោបាយ​ដីធ្លីថ្មី​មួយ​ដ៏មាន​សក្កានុពល ក្នុង​គោល​បំណង​ផ្តល់​ដីធ្លី​ទៅឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ក្រីក្រ​និង​គ្មាន​ដីធ្លី នៅមុន​ពេល​ដែល​រាជរដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​សម្បទាន​ដី​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ការផ្តល់​ដីធ្លី​នោះ​ហៅថា សម្បទាន​ដី​សង្គម​កិច្ច (SLCs)។ អង្គការ លីកាដូ នាថ្មីៗនេះ បាន​ធ្វើការ​ស៊ើប​អង្កេត​លើ​គម្រោង​សម្បទាន​ដីសង្គមកិច្ច​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១៣ លាន​ដុល្លា​អាមេរិក មានឈ្មោះថាគម្រោង​បែង​​ចែក​​ដី​​ដើម្បី​​សង្គម​កិច្ច និង​​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច (LASED) ដែល​​ត្រូវ​​បាន​​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បាន​ផ្តល់​​​ជំនួយ​ដោយ​ធនាគារ​ពិភពលោក និង​ភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ)។ អង្គការ​ លីកាដូ បាន​រក​ឃើញ​ថា​គម្រោង​នេះ​ មិន​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្តល់​នូវ​ផល​ប្រយោជន៍​​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​​នៅ​ទី​ជន​បទ ដែល​នេះ​មាន​ការ​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​ពី​​សេចក្តី​សន្និដ្ឋាន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ទី​ភ្នាក់​ងារ​ទាំង​ពីរ​។

របាយការណ៍
ដី​ដែល​មិន​អាច​ដាំ​ដំណាំ​បាន៖ ការ​ពិនិត្យ​លើ​សម្បទាន​ដី​សង្គមកិច្ច

ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៥

កាល​ពីខែ​មីនា ឆ្នាំ​២០០៣ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​នូវ​គោល​នយោបាយ​ដីធ្លីថ្មី​មួយ​ដ៏មាន​សក្កានុពល ក្នុង​គោល​បំណង​ផ្តល់​ដីធ្លី​ទៅឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ក្រីក្រ​និង​គ្មាន​ដីធ្លី នៅមុន​ពេល​ដែល​រាជរដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​សម្បទាន​ដី​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ការផ្តល់​ដីធ្លី​នោះ​ហៅថា សម្បទាន​ដី​សង្គម​កិច្ច (SLCs)។ ទោះជា​យ៉ាងណា​ក៏ដោយ កម្មវិធី​​​សម្បទានដី​សង្គម​កិច្ច​មួយ​ចំនួន​នៃ​កម្មវិធី​សម្បទានដី​សង្គមកិច្ច​ជំហាន​ទី១ ត្រូវ​បាន​អនុវត្ត ដោយ​មិន​ធ្វើការ​ពិចារណា​ទាល់​តែ​សោះ ទៅ​លើ​ក្រប​ខណ្ឌ​គតិយុត្តិ ហើយ​មិនបានជោគជ័យ​យ៉ាងខ្លាំង។ គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (LASED)ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បង្ហាញ​ថាកម្មវិធី​​សម្បទានដី​សង្គម​កិច្ច អាច​ចូលរួម​ចំណែក ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ ដោយ​មាន​ការ​ផ្ទេរដី​ទៅឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​គ្មានដី​សម្រាប់​កសាង​លំនៅឋាន និង​ប្រកបរបរ​កសិកម្ម។

សេចក្តីថ្លែងការណ៍
អង្គការ លីកាដូ បង្ហាញ​ទិន្នន័យ​ដីសម្បទាន​របស់ខ្លួន និង​ស្នើសុំ​យ៉ាងទទូច​នូវទិន្នន័យ​ដែលមាន​តម្លាភាព​ពីរាជារដ្ឋាភិបាល

ថ្ងៃទី​៣០ ខែមិនា ឆ្នាំ២០១៥audio available

នាថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និង​​ការពារ​​សិទិ្ធ​​មនុស្ស “លីកាដូ” នឹងធ្វើការ​ចេញ​ផ្សាយ​​ជា​សាធារណៈ​នូវ​​ទិន្នន័យ​អំពី​​ដីសម្បទាន​របស់ខ្លួន ហើយ​សូម​​អំពាវនាវ​​ដល់​រាជ​រដ្ឋាភិបាល សូម​លោក​​មេត្តា​​អនុវត្ត​តាមពាក្យសុំ​​ក្នុងការ​បង្ហាញ​ជា​សាធារណៈ​នូវព័ត៌​មាន​លំអិត​​នៃ​ដីសម្បទាន​ទាំងអស់​ដែល​ត្រូវ​បាន​​ផ្តល់​នៅក្នុង​​ប្រទេស​កម្ពុជា។ ព័ត៌មាន​ដែល​ចេញ​​ផ្សាយ​នេះ គឺត្រូ​វ​បាន​​ចងក្រង​ក្នុង​​រយៈពេល ៥ឆ្នាំ​​នៃការ​ស៊ើបអង្កេត​​ទៅ​លើ​វិស័យ​នេះ។

អត្ថបទ
ស្ត្រី​កម្ពុជា​ដែល​ឈរជួរមុខ៖ រឿងរ៉ាវត​ស៊ូ​របស់ស្ត្រី​ប្រាំមួយនាក់

ថ្ងៃទី​១៣ ខែមិនា ឆ្នាំ២០១៥audio available

ដើម្បីអបអរសាទរទិវា​សិទិ្ធនារី​អន្តរជាតិ​នាឆ្នាំ ២០១៥ អង្គការ លីកាដូ រួមជា​មួយ​អង្គការ​សមាគម​ខ្មែរលើ​កម្ពុជា បាន​រៀបចំ​វេទិកា​សាធារណៈ​នៅទីក្រុង​បានលុង ខេត្ត​រតនគិរី សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ការរំលោភ​យកដីធ្លី។ វេទិកានេះ ត្រូវបាន​ចូលរួម​ដោយ​អ្នក​តំណាង​​ប្រមាណ​ជាង ១០០ នាក់ មកពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខុសៗគ្នា​ចំនួន ៨​សហគមន៍ នៅក្នុង​ខេត្ត​រតនគិរី និង​សកម្មជន​ដីធ្លី​មួយចំនួន​មកពី​ខេត្តនានា​ក្នុងប្រទេស​កម្ពុជា។ ប្រធាន​បទ​​នៃវេទិកានេះ គឺផល​ប៉ះពាល់​នៃជម្លោះ​ដីធ្លី​មកលើ​ស្ត្រី ហើយ​ភាគច្រើន​នៃអ្នក​ចូលរួម គឺជា​ស្ត្រី។ អ្នក​​ចូលរួម​​បានចែក​រំលែក​បទ​ពិសោធន៍ និង​គំនិត​របស់​អ្នកទាំងនោះ ហើយ​អ្នកចូលរួម​មួយចំនួន​បាន​ច្រៀង​ចម្រៀង​ដែល​អ្នកទាំងនោះ​បានតែង​ឡើង​ដែល​រៀបរាប់​អំពី​ដំណើរ​រឿង​ជម្លោះ​ដីធ្លី​របស់​អ្នក​ទាំង​នោះ។ អត្ថបទខាង​ក្រោម​នេះ យើងខ្ញុំ​បាន​ចងក្រង​ឡើង​នូវជីវ​ប្រវត្តិ​សង្ខេប​នៃ​ស្ត្រី​ចំនួន ៦នាក់ ដែល​បាន​ចូលរួម​ក្នុងវេទិកា​នេះ។ រឿងរ៉ាវរបស់​អ្នក​ទាំងនោះ បានបង្ហាញ​អំពី​ការ​លំបាក​វេទនា​ជាច្រើន​ ដែល​ស្ត្រីដែល​រងផល​ប៉ះពាល់​ដោយ​ជម្លោះដីធ្លី​ជាច្រើន បាន​ជួបប្រទះ ក៏ដូចជា​ជំនឿចិត្ត និង​ភាពក្លៀវក្លា​របស់អ្នក​ទាំងនោះ។

សេចក្តីថ្លែងការណ៍
ការកើនឡើងជា​ថ្មីនៃ​ជម្លោះដីធ្លី គួរតែ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់

ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០១៥audio available

អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារ​សិទិ្ធ​មនុស្ស “លីកាដូ” មានការ​ព្រួយ​បារម្ភ​ជាខ្លាំង​អំពី​​ការកើន​ឡើង​នៃ​ជម្លោះដីធ្លី ដែល​តាមរយៈ​ការ​ចងក្រង​ឯកសារ​ពីការិយាល័យ​តាម​បណ្តា​ខេត្ត​នានា​របស់​ខ្លួននៅក្នុង​ឆ្នាំ ២០១៤ ឃើញថា មានការ​កើន​ឡើង​បីដង​នៃចំនួន​គ្រួសារ​ដែល​ទើបទទួល​រង​ផល​ប៉ះពាល់​ថ្មី​ដោយសារ​ជម្លោះដីធ្លី​នៅក្នុង​អំឡុងឆ្នាំ​២០១៤ ដោយ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៣។

សេចក្តីថ្លែងការណ៍
ក្រុម​សង្គមស៊ីវិល សោកស្តាយ​ការ​មិន​បន្តទិដ្ឋាការដល់​សកម្មជន​ដ៏ល្បីឈ្មោះម្នាក់

ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៥audio available

យើងខ្ញុំ ជាក្រុម​សង្គមស៊ីវិល​ដែលមានរាយនាមដូច​ខាងក្រោម មានការ​សោកស្តាយ​ជាខ្លាំងចំពោះសេចក្តី​សម្រេច​បដិសេធការ​បន្តទិដ្ឋាការដល់​សកម្មជនបរិស្ថាន​ដ៏ល្បីឈ្មោះ លោក អាឡិច ហ្គូហ្សាឡិច ដេវិដសុន (អាឡិច)។ លោក អាឡិច បាន​ឈរជួរមុខ​ក្នុងយុទ្ធនាការ​មួយនៃអង្គការ​មិនមែនរដ្ឋាភិបាល​ក្នុងស្រុកមួយ​ឈ្មោះ “មាតាធម្មជាតិ” ដើម្បី​បញ្ឈប់គម្រោង​សាងសង់​ទំនប់វារីអគ្គីសនីដ៏​ចម្រូងចម្រាស​នៅក្នុង​តំបន់អារ៉ែង ខេត្តកោះកុង។