បឹងកក់ៈ ៧៩ លានដុល្លារសម្រាប់អ្នកណា?
ចេញផ្សាយ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨នៅខែ គុម្ភៈ ឆ្នាំ២០០៨ សាលាក្រុងភ្នំពេញបានចុះ
សេចក្តីព្រមព្រៀងដីសម្បទាន៩៩ឆ្នាំដែលមានតម្លៃជាទឹកប្រាក់ ៧៩លានដុល្លា
សហរដ្ឋអាមេរិកសម្រាប់ផ្ទៃដី១៣៣ហិចតាក្នុងនោះរួមមាន ដីបឹងកក់ និងដីដែល
ពទ្ធ័ជុំវិញបឹងកក់ ជាមួយ ក្រុមហ៊ុនឯកជនស៊ូកាគូអ៊ីន ដែលជាម្ចាស់ម្ចាស់ទុន
មានឋានៈជាសមាជិកសភាមកពីគណបក្សកាន់អំណាច។ យោងតាមរដ្ឋាភិបាល
ក្រុមហ៊ុននឹងផ្លាស់ប្រែតំបន់នេះ ទៅជា តំបន់រមណីយដ្ឋាន ពាណិជ្ជកម្ម និងជា
ទីកន្លែងសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុកនិងក្រៅប្រទេសដោយបានចាក់បំពេញដី៩០ភាគរយនៃផ្ទៃបឹង។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៨ ក្រុមហ៊ុនបានចាប់ផ្តើម ចាក់លុបបឹង ដែលធ្វើឲ្យមានទឹកជំនន់ ហើយបណ្តាលឲ្យមាន
ការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើន។ ការអភិវឌ្ឍន៍ បានឆ្ពោះទៅការបណ្តេញចេញ ប្រជាពលរដ្ឋប្រមាណ
៤០០០គ្រួសារ ទោះបីជាក្រុមគ្រួសារដែលប៉ះពាល់ទាំងនោះ បានអះអាងតាមផ្លូវច្បាប់យ៉ាងមុតមាំថា ដីទាំងនោះ
គឺស្ថិតនៅក្រោមច្បាប់ភូមិបាលក៏ដោយ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី