វីដេអូ

ការប្រើអំពើហិង្សាប្រឆាំងការដង្ហែដោយអហិង្សានៅទីក្រុងភ្នំពេញ ខណៈពេលប្រកាសសាលក្រមអ្នកស្រី មូរ សុខហួ

ចេញផ្សាយ ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០០៩
F T M

នគរបាលបានធ្វើការគម្រាមកំហែង និងប្រើអំពើហិង្សា
ប្រឆាំងអ្នកស្រី មូរ សុខហួ និងក្រុមអ្នកគាំទ្រគណបក្សសមរង្សី ក៏ដូចជាអ្នកកាសែត
និងអ្នកឃ្លាំមើលឯករាជ្យផងដែរ ក្នុងពេលប្រកាសសាលក្រមអ្នកស្រី មួរ សុខ ហួ
កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា។ ហេតុការណ៍កើតឡើង ដោយសារតែ លោកស្រី
មួរ សុខហួ លោក សម រង្សីប្រធានគណបក្សសម រង្សី សមាជិករដ្ឋសភា មកពី
គណបក្សសម រង្សី និងអ្នកអ្នកគាំទ្របានបន្តដង្ហែនៅតាមដងផ្លូវ ពីតុលាដំបូង
ឆ្ពោះទៅកាន់ទីស្នាក់ការគណបក្ស ដែលនគរបាលមានគោលបំណងបំបែកក្រុមដង្ហែ យ៉ាងហិង្សាដោយឥតគ្រោងទុក។

នគរបាលបង្រ្កាបកុប្បកម្មបានព្យាយាមទាញអ្នកចូលរួមដង្ហែដោយអហិង្សា ឲ្យចេញពីទីនោះ ហើយអ្នកដង្ហែជាច្រើននាក់
ត្រូវបានរុញច្រានឲ្យដួលទៅនឹងដី។ នគរបាលក៏បានវាយទាត់ធាក់ទៅលើក្រុមអ្នកដង្ហែផងដែរ។ ក្រុមមន្ត្រីនគរបាលបញ្ជា
ឲ្យបើកឡាន ម៉ូតូ និងរថយន្តធំៗ ឲ្យបើកកាត់ក្រុមអ្នកដង្ហែ នេះបញ្ចាក់ពីគោលបំណងយ៉ាងច្បាស់ គឺចង់បង្ករឲ្យមាន
គ្រោះថ្នាក់ចរាចរណ៍ ដែលអាចនាំឲ្យមានរបួស និងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

បុរសពីរនាក់ត្រូវបានចាប់ខ្លួន អំឡុងពេលនគរបាលម្នាក់បំបែកយ៉ាងហិង្សាទៅក្រុមអ្នកចូលរួមដង្ហែ ហើយបុរសម្នាក់
ត្រូវបានទាត់ចំក្រលៀនដោយនគរបាលម្នាក់ខណៈពេលដែលគាត់ត្រូវបាននគរបាលឲ្យដើរចេញឆ្ងាយពីក្រុមដង្ហែ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា