វីដេអូ

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នា ដើម្បីទាមទារអោយដោះលែងតំណាងសហគមន៍ក្នុងរឿងទំនាស់ដីធ្លី

ចេញផ្សាយ ថ្ងៃទី​២ ខែមេសា ឆ្នាំ២០១០
F T M

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ បានប្រមូលផ្តុំគ្នា បិទផ្លូវជាតិលេខ៤ អស់រយៈពេលជិត២ម៉ោង ដើម្បីទាមទារសុំឲ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេពីរនាក់ គឺ លោក ខែម វុទ្ធី និងលោក យូ ថូ ដែលត្រូវបានចាប់ខ្លួនអស់រយៈពេល២ថ្ងៃ មកនេះ។ ការបិទផ្លូវនេះ ធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យអភិបាលរងខេត្ត មន្រ្តីតុលាការ និងមន្រ្តីនគរបាលខេត្តមួយចំនួន ចុះជួបចរចារជាមួយក្រុមប្រជាពលរដ្ឋទាំងអស់នោះ។ បន្ទាប់ពីការចរចាររយៈពេលយ៉ាងយូរមក ក្រុមប្រជាពលរដ្ឋបានយល់ព្រមបើកផ្លូវវិញ ហើយនឹងពិភាក្សាអំពីបញ្ហានេះនៅសាលាដំបូងខេត្ត។

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១០ លោក យូ ថូ និងខែម វុទ្ធី ត្រូវបានដោះលែងអោយនៅក្រៅឃុំ និងស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា