វីដេអូ

សកម្មជនបឹងកក់១៣ នាក់ត្រូវបានចាប់ខ្លួនយ៉ាងហិង្សា បន្ទាប់ពីច្រៀងចម្រៀង

ចេញផ្សាយ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១២
F T M

អ្នកភូមិប្រមាណ ១៨គ្រួសារដែលគេបណ្តេញចេញ
ពីតំបន់បឹងកក់បានមកដល់កន្លែងចាក់ខ្សាច់លុបផ្ទះរបស់ពួកគាត់ ដែលមានអ្នកភូមិ
ជាច្រើនបានចូលរួមនៅទីនោះ។គ្រួសារមួយបានព្យាយាមបោះបង្គោលដើម្បីសម្គាល់
លើទីតាំង ផ្ទះរបស់ពួកគេ។ បន្តិចក្រោយមកនគរបាលបានមកដល់ទីកន្លែងនោះ
ដោយព្យាយាមរឹបអូសយកសម្ភារៈ ហើយក៏បានរារាំងអ្នកភូមិទាំងនោះមិនឲ្យបន្ត
សកម្មភាពទៅមុខទៀត។

ដោយមិនអាចបន្តនូវសកម្មភាពតាមផែនការរបស់ខ្លួន អ្នកភូមិបឹងកក់ទាំងនោះនៅតែបន្តស្ថិតនៅទីតាំងនោះដោយ
សកម្មភាពអហិង្សា ហើយបានច្រៀងចម្រៀង និងថ្លែងសន្តរកថា។ មិនយូរប៉ុន្មានមុនពេលថ្ងៃត្រង់បន្តិចស្រ្តីអ្នកភូមិ
មួយក្រុមតូចត្រូវបានកម្លាំងចម្រុះហ៊ុំព័ទ្ធនិងចាប់ផ្តើមរុញច្រានអ្នកភូមិនៅពេលដែលពួគគេកំពុងតែបន្តច្រៀងចម្រៀង ដែលនាំឲ្យមានការប្រឈមមុខដាក់គ្នា។ ពេលដែលក្រុមអ្នកភូមិរត់បែកខ្ញែកស្រ្តី១៣នាក់(ក្នុងនោះមានស្ត្រីអាយុ៧២ឆ្នាំ
ម្នាក់ដែលមានរូបនៅក្នុងវីដេអូ)ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយហិង្សា ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា