វីដេអូ

ប្រជាពលរដ្ឋកម្ពុជារាំ Gangnam Style ដើម្បីបញ្ឈប់ការបណ្តេញចេញ

ចេញផ្សាយ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១២
F T M

ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែធ្នូ ប្រជាពលរដ្ឋកម្ពុជា​​ ប្រមាណជាង ៤២,០០០នាក់ មកពីទូទាំងប្រទេស បានចូលរួមប្រារព្ធ “ទិវាសិទ្ធិមនុស្សអន្តរជាតិ”។ ព្រឹត្តិការណ៍ទាំងនោះ ត្រូវបានធ្វើឡើង ដោយផ្តោត សំខាន់ទៅលើបញ្ហាដីធ្លី ពលកម្ម និងសិទ្ធិមនុស្ស ព្រមទាំងបានបង្ហាញនូវពាក្យស្លោក រួមគ្នាមួយ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងសេរីភាព‌!”។ ព្រឹត្តិការណ៍ចុងក្រោយ បានធ្វើឡើងនៅក្នុង រាជធានីភ្នំពេញ នៅពេលព្រឹកថ្ងៃទី១៧ ខែធ្នូ ជាពេលដែល អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត រាំបទ Gangnam-style ដើម្បីទាមទារសិទ្ធិដីធ្លី នៅមុខរដ្ឋសភា ជាតិ ដោយពាក់អាវយីត ដែលសរសេរគាំទ្រនៅលើអាវពីប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង ១១,០០០ នាក់។ អ្នកចូលរួម ក៏បានបង្ហាញនូវការចុះហត្ថលេខា ចំនួន ៤០,០០០ ដើម្បីអំពាវ នាវសុំឲ្យមានការបញ្ឈប់ការបណ្តេញចេញ ដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ដែលមានការសម្របសម្រួលពី អង្គការលើកលែងទោសអន្តរជាតិ ដែលផ្ញើដោយអ្នកគាំទ្រមកពីប្រទេស បារាំង ប្រទេសអាល្លីម៉ង់ ញូសឺឡែន និងកូរ៉េខាងត្បូង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា