វីដេអូ

ធ្វើជា​កម្មករ​ទាំង​នៅវ័យ​ក្មេង​៖ ជីវិត​របស់​អតីត​កម្មករ​រោងចក្រ​ស្បែក​ជើង

ចេញផ្សាយ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៤
F T M

នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ដែល​នឹង​ឈាន​មក​ដល់​នាពេល​ខាង​មុខ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​ខ្សែវីដេអូ​រូបភាព​ចំនួន​ពីរ ដែល​រៀបរាប់​អំពី​ទំនាក់​ទំនង​រវាង​ពលកម្ម​កុមារ និង​បញ្ហា​ផ្សេងៗ​ដូចជា​ភាព​ក្រីក្រ អត្រា​បោះបង់​ចោល​ការ​សិក្សា និង​ការ​បណ្តេញ​ចេញ​ពីដីធ្លី​របស់​អ្នក​ទាំង​នោះ​ដោយ​បង្ខំ។ ខ្សែ​វីដេអូ​រូបភាព​ទីមួយ និយាយ​អំពី​ជីវិត​របស់​កុមារី ព្រំ ឌីណា អាយុ ១៤​ឆ្នាំ ដែល​បាន​បោះបង់​ការ​សិក្សា​នៅពេល​មាន​អាយុ ១២​ឆ្នាំ ដើម្បី​ទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​ស្បែក​ជើង។

ព្រំឌីណា ដែល​មាន​អាយុ ១៤ឆ្នាំ បាន​​បោះ​បង់​​ការ​​សិក្សា​​នៅ​​ពេល​​នាង​​មាន​អាយុ​ ១២​ឆ្នាំ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ស្បែក​ជើង។ ក្រោយ​មក​នាង​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​សារ​មូល​ហេតុ​នាង​មាន​អាយុ​ក្មេង​ពេក ប៉ុន្តែ​ការ​បណ្តេញ​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ពេល​នាង​បាន​ធ្វើ​ការ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ។ នៅ​ក្នុង​រោង​ចក្រ​ស្បែក​ជើង ឌីណា បាន​ធ្វើ​ការ​នៅ​ក្នុង​ល័ក្ខខ័ណ្ឌមួយ​ដ៏​អាក្រក់។ ការងារ​របស់​នាង គឺបិទជ័រ​កាវ ធ្វើស្បែក និងដេរ។ ឥឡូវ​នាង​បាន​ចូល​សាលា​រៀន ហើយ​កំពុង​រៀន​ភាសា​ចិន ដើម្បី​ក្លាយ​ជា​អ្នក​បក​ប្រែ​ភាសា​ចិន។ នាង​សង្ឃឹម​ថា​ នឹង​បាន​ធ្វើ​ការ​ជា​អ្នក​បក​ប្រែនៅ​ក្នុង​រោង​ចក្រ​ដដែល​នេះ នោះ​នាង​អាចទទួល​បាន​​ប្រាក់​ខែ​​ខ្ពស់​ និង​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ដល់​ម្តាយ​នាង​ផង​ដែរ។ ការ​ស្រាវ​ជ្រាវរបស់​អង្គការ​អន្តរជាតិ​ខាង​ពលកម្ម (ILO)នៅ​ឆ្នាំ ២០១៣ បាន​រក​ឃើញ​ថាប្រហែល ៤៨ ភាគរយ​នៃ​កម្មករ​ជា​កុមារ​នៅ​កម្ពុជា រួមទាំង​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ល័ក្ខខ័ណ្ឌគ្រោះថ្នាក់​ បាន​បោះ​បង់​ ឬ​មិន​ដែល​បាន​ចូល​សា​លា​រៀន​នោះ​ទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា