វីដេអូ

ឈប់​រៀន​សូត្រ​ហើយ​ធ្វើ​ការ​ងារ៖ រឿង​រ៉ាវ​របស់កុមារី​ដែល​​ត្រូវ​បាន​​បណ្តេញ​ចេញ​​

ចេញផ្សាយ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៤
F T M

នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ដែល​នឹង​ឈាន​មក​ដល់​នាពេល​ខាង​មុខ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​ខ្សែវីដេអូ​រូបភាព​ចំនួន​ពីរ ដែល​រៀបរាប់​អំពី​ទំនាក់​ទំនង​រវាង​ពលកម្ម​កុមារ និង​បញ្ហា​ផ្សេងៗ​ដូចជា​ភាព​ក្រីក្រ អត្រា​បោះបង់​ចោល​ការ​សិក្សា និង​ការ​បណ្តេញ​ចេញ​ពីដីធ្លី​របស់​អ្នក​ទាំង​នោះ​ដោយ​បង្ខំ។ ខ្សែ​វី​ដេអូ​ទីមួយ ត្រូវ​បានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទម្សិល​មិញ ទី៩ ខែ​មិថុនា ហើយ​ខ្សែ​វីដេអូ​ទីពីរ នឹងចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ៍ ទី១០ ខែ​មិថុនា។ អង្គការ​ លីកាដូ នឹង​ធ្វើ​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍នៅ​ថ្ងៃ​ទី ១១ មួយ​ថ្ងៃ​មុន​ទិវា​អន្តរជាតិ​ប្រឆាំង​ពល​កម្ម​កុមារ ដែល​ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មិថុនា។

នៅ​ចុង​ឆ្នាំ ២០០៦ និង​​ដើម​ឆ្នាំ ២០០៧ ក្រុម​គ្រួសារ​របស់​កំពាង គឺ​ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ទាំង ៥១​គ្រួសារ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ពី​សំណាក់​អាជ្ញាធរ ក្នុង​សង្កាត់​ អូ​ត្រេះ ខេត្ត​ព្រះ​សី​ហនុ នៅ​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុនមួយ និង​ម្ចាស់​ដី​ឯក​ជន​ម្នាក់។ គ្រួសារ​ជា​ច្រើន​ បាន​អះ​អាង​ថា​អ្នក​ទាំង​នោះ​ បាន​រស់​នៅ​លើ​តំបន់​នោះ​តាំង​ពី​ឆ្នាំ ១៩៩៣។ ក្រុម​គ្រួសារ​របស់​កំពាង បាន​រើ​ទៅ​តាំង​ទី​លំនៅ​ថ្មី នៅ​ចម្ងាយ ២​គីឡូម៉ែត ពី​ទីតាំង​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ។ ប៉ុន្តែក្រុម​គ្រួសារ​របស់​នាង​បាន​បាត់​បង់លទ្ធភាព​ចិញ្ចឹម​​ជីវិត​​ឲ្យ​បាន​សម​រម្យ ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរមាន​កម្រិត​ខ្ពស់ ​ហើយ​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​ម្តាយ​នាង បាន​បង្ខំ​ឲ្យ​កំពាង បោះ​បង់​ចោល​ការសិក្សារ និង​ចាប់​ផ្តើម​ធ្វើ​ការ​ងារចម្លែកៗ ដើម្បីជួយ​ផ្គត់​ផ្គង់​គ្រួសារ។ នាងសង្ឃឹម​ថា​នឹង​អាច​បញ្ចប់​ការ​សិក្សា​ និង​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កាន់​តែ​ប្រសើរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា