វីដេអូ

ថ្ងៃចុងក្រោយ​នៃភព​ឡង់រ៉ែង

ចេញផ្សាយ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៥
F T M

ថ្ងៃនេះជាថ្ងៃខួបលើកទី២៦នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ តុលា ឆ្នាំ១៩៩២ ដើម្បីធានានូវការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារនៅក្នុងប្រទេសកម្ពុជា រួមមាន៖​ “សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារពីការធ្វើបាបផ្សេងៗ ការរំលោភបំពាន ការកេងប្រវ័ញ្ច និងសិទ្ធិចូលរួមពេញលេញក្នុងគ្រួសារ វប្បធម៌ និងសង្គមជាតិ”។

នៅក្នុងស្មារតីនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ បណ្ដាញក្រុមការពារកុមារ (CPG) ដែលទទួលការគាំទ្រពីអង្គការលីកាដូ បានផលិតនូវវីដេអូជាលក្ខណៈរឿងនិទាន ដែលមានចំនងជើងថា​ “ថ្ងៃចុងក្រោយនៃភពឡង់រ៉ែង”។ រឿងប្រឌិតមួយនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់យុវជនកម្ពុជា ចំពោះបញ្ហាការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ដែលកំពុងកើតមាននៅទូទាំងប្រទេសរបស់អ្នកទាំងនោះ។

សាច់រឿងប្រឌិតមួយនេះនិយាយពីដំណើររបស់កុមារពីរនាក់ មូរ៉ា និងរីយ៉ា ដែលមកពីអនាគតកាល ហើយអ្នកទាំងពីរបានចុះចតនៅភពឡង់រ៉ែង ដែលបរិស្ថាននៅទីនោះទទួលរងការបំផ្លិញបំផ្លាញទាំងស្រុង។ កុមារទាំងពីរបានជួបនឹងសត្វសេក ដែលបានរៀបរាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើង៖ អំពីក្រុមមនុស្សដែលបានមកកាប់បំផ្លាញព្រៃឈើដ៏ស្រស់ស្អាតដើម្បី “ការអភិវឌ្ឍ” អំពីពពួកសត្វដែលបានព្យាយាមរារាំងការកាប់បំផ្លាញនេះ និងអំពីស្តេចតោដែលអនុញ្ញាតឲ្យមនុស្សមកបំផ្លាញបរិស្ថានបន្ទាប់ពីបានទទួលសំណូក។

វីដេអូជារឿងនិទាននេះ នឹងបង្ហាញអំពីសារសំខាន់នៃការការពារបរិស្ថាន ដើម្បីការពារសិទ្ធិនិងអនាគតនៃមនុស្សជាតិទាំងអស់។ រឿងនេះក៏បង្ហាញអោយឃើញពីភាពវិជ្ជមាននៃរបៀបដែលកុមារនិងយុវជនជួយដល់សង្គមទៅអនាគតរបស់អ្នកទាំងនោះ ប្រសិនបើគំនិតយោបល់និងការស្នើរបស់ពួកអ្នកទាំងនោះត្រូវបានគេលឺ ហើយយកទៅពិចារណាយ៉ាងម៉ត់ចត់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា