វីដេអូ

"ទឹកភ្នែកជាកម្លាំងរបស់យើង": អ្នកការពារសិទ្ធិមនុស្សជាស្រ្តីភេទ

ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៨
F T M

វីដេអូនេះ​ គឺជាផ្នែកមួយ​នៃយុទ្ធនាការ១៦ថ្ងៃ​ទប់ស្កាត់​អំពើហិង្សា​លើស្រ្តីភេទ​ ដែលបង្ហាញ​ពីការប្ដេជ្ញាចិត្​ត និងការ​ក្រោកឈរ​ឡើងនៃ​អ្នកការពារ​សិទ្ធិមនុស្ស​ជាស្រ្តីភេទ​ ដើម្បីជំទាស់​ទៅនឹង​អំពើហិង្សា​ពីសំណាក់​អាជ្ញាធរ​រដ្ឋដែលមាន​គោលបំណង​ចង់ឱ្យពួកគាត់​នៅស្ងៀមស្ងាត់។​

អ្នកស្រី​ ផាវ ញើង​ បានដើរ​តួយ៉ាង​សំខាន់​នៅជួរមុខ​គេក្នុងការ​តស៊ូជាច្រើន​ឆ្នាំប្រឆាំង​នឹងការ​រំលោភ​យកដីធ្លី​នៅក្នុង​ខេត្តកោះកុង​ ដោយមិនខ្លាច​ពីការ​ធ្វើទុក្ខបុក​ម្នេញតាម​ផ្លូវតុលាការ​ ការគំរាមកំហែង ​និងការឃុំខ្លួន​ ដោយភាព​សកម្មរបស់​អ្នកស្រី​គឺធ្វើឡើង​ក្នុងនាម​សហគមន៍។​

អ្នកស្រី​ អ៊ុំ សុភី ​បានប្រឈម​នឹងការធ្វើទុក្ខបុកម្នេញ​ សំណុំរឿង​ក្ដីព្រហ្មទណ្ឌ​ជាច្រើន​ និង​សូម្បី​តែបាត់បង់​ការងារ​របស់អ្នកស្រី​ ដោយសារតែ​ភាពសកម្ម​ដោយមិនខ្លា​ច​នឿយហត់​របស់អ្នកស្រី​ ក្នុងការ​ការពារ​ដីសហគមន៍​ ប្រឆាំង​នឹងក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​ផ្នែកនយោបាយ។​

អ្នកស្រី​ ទេព វន្នី​ បានដើរ​តួយ៉ាង​សំខាន់​នៅជួរមុខគេ​នៃការ​តវ៉ារបស់​សហគមន៍​បឹងកក់​ ប្រឆាំងនឹង​ការបណ្ដេញចេញ​ដោយបង្ខំ​និងការ​រំលោភបំពាន​សិទ្ធិផ្សេងៗ​នៅក្នុងរាជធានីភ្នំពេញ ​និងជាអ្នក​ការពារសិទ្ធិមនុស្ស​ដ៏ក្លាហាន​មួយរូបនៅក្នុង​ប្រទេសកម្ពុជា។ ​អ្នកស្រី​ត្រូវបាន​ដោះលែង​នៅក្នុងខែកញ្ញា​ បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន២ឆ្នាំ​ក្នុងពន្ធនាគារ​លើបទចោទ​មិនត្រឹមត្រូវ​មួយចំនួន។ ​ក្រោយពី​ការដោះលែង​ អ្នកស្រី​នៅតែបន្ត​ការសម្ដែងមតិ​ដើម្បីសិទ្ធិមនុស្ស។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា