វីដេអូ

ជីវិតជាម្ដាយក្នុងពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៩
F T M

ដេីម្បី​ចូលរួម​​ប្រារព្ធ​យុទ្ធនាការ​​ ១៦​ ថ្ងៃ​​ ប្រឆាំង​នឹង​​អំពើ​ហឹង្សា​​លេី​ស្ត្រី​​ អង្គការ​​ លីកាដូ​​ ចេញ​ផ្សាយ​​កម្រង​វីដេអូ​ខ្លីៗ​​ ស្តីពី​ស្ថានភាព​​របស់​ស្ត្រី​​មាន​ផ្ទៃពោះ​​ និ​ងម្តាយ​​ជា​មួយ​​កូន​តូច​​ ដែលជាប់​​ក្នុង​ពន្ធនាគារ​​នៅ​កម្ពុជា​។​

ជីវិតគឺ​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅប្រទេស​កម្ពុជា​។ ការរំលោភ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ដូចជា​ កង្វះខាត​នៃអាហារ​ហូបចុក​ ទឹកស្អាត​ ពេលវេលា​នៅក្រៅ​បន្ទប់ឃុំឃាំង​ និង​ការការពារ​ផ្លូវច្បាប់​ ដែលកើតមាន​ឡើងជា​ច្រើនករណី​ ហើយជីវិតពិត​នៅក្នុង​ពន្ធនាគារ​គឺ ប្រសិនបើ​អ្នកជាប់ឃុំ​គ្មានប្រាក់បង់ទេ​ អ្នកទាំងនោះក៏​មិនទទួលបាន​សារៈសំខាន់​មូលដ្ឋាន​ទាំងនេះ​ផងដែរ។​

បច្ចុប្បន្ននេះ​ មានអ្នកជាប់ឃុំជាង​ ២៩០០០នាក់​ នៅក្នុងពន្ធនាគារ​ចំនួន១៨ ​ដែល​អង្គការ​លីកាដូ​ធ្វើការ​ឃ្លាំមើល។​ ពេលនេះ​ ចំនួន​ច្រើនលើសលប់​នៃអ្នកជាប់ឃុំ​នៅក្នុងបន្ទប់​ឃុំឃាំង​គឺខ្ពស់ខ្លាំង​ មិនធ្លាប់​មានពី​មុនមកទេ​ នៅទូទាំង​ប្រទេសកម្ពុជា​ ដែលភាគច្រើន​បណ្ដាលមកពី​ការប្រើប្រាស់​នីតិវិធី​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ច្រើនហួសហេតុពេក។

អង្គការលីកាដូ​ សូមស្នើសុំ​ដោយទទូចដល់​អាជ្ញាធរកម្ពុជា​ សូមឱ្យ​អនុវត្ត​អនុសាសន៍​មួយចំនួន​ដូចខាងក្រោម៖​
• គ្រប់អ្នកជាប់ឃុំ​ដែលមានសិទ្ធិ​គួរត្រូវបាន​សាកសួរ​ថាតើ ​ពួកគាត់​ចង់ស្នើសុំនៅ​ក្រៅឃុំបណ្ដោះ​អាសន្នឬទេ​ ជាពិសេស​ករណី​របស់អ្នកជាប់ឃុំ​ដែលងាយរងគ្រោះ​ដូចជា ​ស្រ្តីមានកូនតូច​នៅជាមួយ​ និងអ្នកជាប់ឃុំ​ជាអនីតិជន​ជាដើម។​
• ធានាថា​ ការឃុំខ្លួន​បណ្ដោះអាសន្ន​គឺត្រូវបាន​ប្រើប្រាស់​ដោយត្រឹមត្រូវ​ និងជាជម្រើស​ចុងក្រោយ ​ដោយអនុលោម​តាមគោលការណ៍​សន្មត់​ថាគ្មានទោស។​
• ធានាថា​ មុនពេល​ចេញដីកាឃុំខ្លួន​ការគិតពិចារណា​ឱ្យបាន​ត្រឹមត្រូវពាក់ព័ន្ធ​នឹងកិច្ចការពារ​ផ្នែកច្បាប់​ ត្រូវបាន​ផ្ដល់ឱ្យទៅ​គ្រប់កាលៈទេសៈ​នៃបុគ្គល​ដែលត្រូវបាន​ចោទប្រកាន់​ទាំងអស់​ ជាពិសេស​ករណីអ្នកជាប់ឃុំ​ដែលងាយរងគ្រោះ។ ​
• ធានាថា ​គ្រប់បុគ្គល​ដែលត្រូវបាន​ចោទប្រកាន់​ មានសិទ្ធិ​និងកិច្ចការពារ​មុនពេលសវនាការ ​រួមមាន​សិទ្ធិទទួលបាន​ការពារផ្លូវច្បាប់​គ្រប់គ្រាន់​ សិទ្ធិក្នុងការ​ទទួលបាន​ការជូនដំណឹង​ត្រឹមត្រូវ​នៃបទចោទ​ប្រឆាំងនឹងពួកគាត់​ និង​ការយល់ដឹង​អំពីនីតិវិធី​ពាក់ព័ន្ធ​នឹងពាក្យស្នើសុំ ​និងការផ្ដល់សិទ្ធិ​ឱ្យនៅក្រៅឃុំ ​និងសមត្ថភាព​ក្នុងការស្នើសុំ​សិទ្ធិនៅក្រៅឃុំនេះ ​ជាពិសេសករណី​អ្នកជាប់ឃុំ​ដែលងាយរងគ្រោះ។​ ដំណើរការ​នីតិវិធីទាំងនេះ​គួរត្រូវបាន​ពន្យល់ឱ្យបានច្បាស់​ និងអនុវត្ត​ឱ្យបានទាន់​ពេលវេលា។
• ផ្ដល់អាទិភាព​សវនាការ​សុំនៅក្រៅឃុំ​លើករណី​របស់អ្នកជាប់ឃុំ​ដែលងាយ​រងគ្រោះដូចជា​ ស្ត្រីមានផ្ទៃពោះ​ និងម្ដាយ​ដែលមានកូនតូច​នៅជាមួយ​ អ្នកជាប់ឃុំ​ជាអនីតិជន​ និងអ្នកការពារ​សិទ្ធិមនុស្ស។​ ដូច្នេះពួកគាត់​មិនចាំបាច់​ត្រូវឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ក្នុងរយៈពេលវែង​ និងដោយ​គ្មានពេលវេលា​កំណត់ជាក់លាក់៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា