អត្ថបទ

ត្រូវ​ក្លាហាន​និយាយ​ពី​ ​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​

ចេញផ្សាយ ថ្ងៃទី​១ ខែសីហា ឆ្នាំ២០២២
F T M

​បណ្ដាញ​ក​ម្ចី​ប្រាក់​អន​ឡា​ញ​ ​កំពុង​ដាក់​គោលដៅ​លើ​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​ដោយ​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ​ ​។​ ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អាជ្ញាធរ​ ​មិនទាន់​បាន​ចាត់វិធានការ​លើ​រឿង​នេះ​ទេ​ ​ដោយ​ទុក​ឱកាស​ឱ្យ​ក្រុម​ជំរិត​ទារ​ប្រាក់​ទាំងនេះ​ ​កេងប្រវ័ញ្ច​លើ​ស្រ្តី​មួយ​ចំនួន​ដោយ​និ​ទណ្ឌ​ភាព​ ​។​

​កាលពីឆ្នាំមុន​ ​អង្គការ​លី​កា​ដូ ​បាន​ផ្ដល់​សេវា​មួយ​ចំនួន​ដល់​ស្ត្រី​បី​នាក់​ ​ដែល​រង​ការបៀតបៀន​ដោយ​អ្នកផ្ដល់​ក​ម្ចី​មិន​ផ្លូវការ​ ​។​ ​ស្ត្រី​ម្នាក់ៗ​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀងគ្នា​ ​ដោយ​ដំបូង​ពួកគេ​ ​បាន​ខ្ចីប្រាក់​ប្រមាណ​ ​៥​០​ដុល្លារ​ពី​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​ឬ​ព្យាបាល​ជំងឺ​ ​ប៉ុន្តែ​ចុងក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន​គំរាម​ហែកកេរ្ដិ៍​ ​និង​ជំរិត​ទារ​ប្រាក់​ ​បន្ទាប់ពី​បាន​ផ្ញើ​រូបភាព​ ​និង​វីដេអូ​អាក្រាត​ ​នៅ​ពេល​ពួកគេ​ព្យាយាម​គេច​ចេញពី​បំណុល​វ័ណ្ឌក​ ​។​

​តើ​រឿង​នេះ​កើតឡើង​ដោយ​របៀបណា​?
​បន្ទាប់ពី​បាន​ទទួល​ក​ម្ចី​តូច​ៗ​ពី​ដំបូង​ ​ស្ត្រី​ទាំងនេះ​បាន​ប្រឈម​នឹង​អត្រា​ការប្រាក់​ដ៏​ខ្ពស់​ ​និង​ភាព​មិន​ច្បាស់លាស់​នៃ​លក្ខខណ្ឌ​ក​ម្ចី ​ដែល​នាំ​ឱ្យ​មានការ​កើន​ឡើង​បន្ទុក​បំណុល​ ​។​ ​បន្ទាប់មក​ ​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​ថ្មី​ ​បាន​ចាប់ផ្ដើម​ទាក់ទង​ទៅកាន់​ជនរងគ្រោះ​តាមរយៈ​កម្មវិធី​ថេលេ​ក្រាម​ ​ដើម្បី​ស្នើ​ផ្ដល់​ក​ម្ចី​ថ្មីទៀត​ ​។​ ​ក្រោយមក​ ​ក្រុម​ទាំងនេះ​ ​ក៏បាន​ចាប់ផ្ដើម​ទាក់ទង​ឥតឈប់ឈរ​ទៅ​មិត្ត​ភក្ដិ​ ​និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​មានការ​បង់​សង​ ​។​
​នៅ​ពេល​សម្ពាធ​ឈាន​ដល់​ចំណុច​ធ្ងន់ធ្ងរ​ ​ក្រុម​ថ្មី​មួយ​ដែល​បាន​ដាក់ឈ្មោះ​ថា​ ​Loan​l​y​ ​បាន​ស្នើ​ផ្ដល់​ក​ម្ចី​ក្នុង​ទំហំ​ធំ​មួយ​ ​ឬ​គ្រប់គ្រាន់​សម្រាប់​ស្ត្រី​ម្នាក់ៗ​យកទៅ​សងបំណុល​តូច​ៗ​ទាំងនោះ​ ​ប៉ុន្តែ​ជាដំបូង​ ​ទាមទារ​ឱ្យ​ស្ត្រី​ទាំងនេះ​ផ្ញើ​ឱ្យ​ពួកគេ​នូវ​រូបភាព​ ​ឬ​វីដេអូ​អាក្រាត​របស់​ខ្លួន​ ​តាមរយៈ​កម្មវិធី​ថេលេ​ក្រាម​ ​ដោយ​ភ្ជាប់​ជាមួយ​ទីតាំង​ ​និង​ឯកសារ​សម្គាល់​ខ្លួន​ ​។​

​ដោយសារ​មាន​អារម្មណ៍​ថា​ ​ជាប់​ក្នុង​អន្ទាក់​ ​និង​រង​ការបៀតបៀន​ពី​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​តូច​ៗ​ ​ស្ត្រី​ទាំងនេះ​ ​បាន​យល់ព្រម​ស្នើសុំ​ក​ម្ចី ​និង​ទាញ​យក​កម្មវិធី​ ​Loan​l​y​ ​ដែល​អាច​ឱ្យ​ក្រុមហ៊ុន​ចូ​លមើល​បញ្ជី​ទំនាក់ទំនង​នៅ​ក្នុង​ទូរសព្ទ​របស់​ជនរងគ្រោះ​បាន​ ​។​ ​ស្ត្រី​ម្នាក់ៗ​ ​បាន​ទទួល​ប្រាក់​តែ​ប៉ុន្មាន​រយ​ដុល្លារ​ប៉ុណ្ណោះ​តាមរយៈ​សេវា​ផ្ទេរ​ប្រាក់​អ៊ី​ម៉ាន់​នី​ (​e​Money​) ​គឺ​តិច​ជាង​ចំនួន​ដែល​បាន​សន្យា​ ​ដោយ​ក្រុមហ៊ុន​Loan​l​y​ ​អះអាង​ថា​ ​ចំណែក​ផ្សេងទៀត​នៃ​ប្រាក់​ក​ម្ចី ​ត្រូវ​បាន​កាត់​ជា​ថ្លៃ​សេវា​ ​។​


មើល​វីដេអូ​នេះ
ត្រូវ​ក្លាហាន​និយាយ​ពី​ ​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​

យុទ្ធនាការ​នៃ​ការបៀតបៀន​
​ក្រុមហ៊ុន​ ​Loan​l​y​ ​បាន​ចាប់ផ្ដើម​យុទ្ធនាការ​យ៉ាង​អាក្រក់​ក្នុង​កា​រដាក់​សម្ពាធ​ឱ្យ​មានការ​បង់​សង​ ​។​ ​ក្រុមហ៊ុន​បាន​ ​បាន​គំរាម​បញ្ចេញ​រូបភាព​ ​និង​វីដេអូ​អាក្រាត​ទាំងនោះ​នៅ​លើ​អ៊ី​ន​ធឺ​ណិ​ត​ ​ឬ​ថា​ពួកគេ​ទៅ​ជិតដល់​ផ្ទះ​របស់​ជនរងគ្រោះ​ ​ឬ​ទូរសព្ទ​ឥតឈប់ឈរ​ទៅកាន់​ជនរងគ្រោះ​ ​គ្រួសារ​ ​មិត្ត​ភក្ដិ​ ​និង​សហការី​របស់​អ្នក​ទាំងនោះ​ដោយ​ប្រើប្រាស់​លេខទូរសព្ទ​ប្លែកៗ​ជាច្រើន​ ​ឬ​បង្ហោះ​ជា​សាធារណៈ​នៃ​រូបភាព​គ្រួសារ​របស់​ជនរងគ្រោះ​នៅ​លើ​ហ្វេសប៊ុក​ ​ដោយ​ចោទប្រកាន់​អ្នក​ទាំងនោះ​អំពី​ការបោកប្រាស់​ ​និង​ជា​មនុស្សកុហក​ ​ឬ​ដាក់​ជនរងគ្រោះ​ចូលក្នុង​ក្រុម​ថេលេ​ក្រាម​ដែល​មានការ​ចែកចាយ​រូបភាព​អាក្រាត​របស់​ស្ត្រី​ផ្សេងទៀត​ ​និង​ក្នុង​ករណី​មួយ​នោះ​ ​បាន​ចាប់ផ្ដើម​ចែកចាយ​រូបភាព​អាក្រាត​របស់​ស្ត្រី​រងគ្រោះ​ ​នៅ​ក្នុង​ក្រុម​ថេលេ​ក្រាម​តែម្ដង​ ​។​

​ស្ត្រី​ទាំងនេះ​លើកឡើង​ពី​ការ​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​គំរាមកំហែង​ជាបន្តបន្ទាប់​ទាំងនេះ​ ​រួម​មានការ​គិត​ចង់​ធ្វើ​អត្តឃាត​ ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ ​ភាព​ភ័យខ្លាច​ ​និង​ការ​ព្រួយបារម្ភ​ចំពោះ​ការងារ​ ​អាពាហ៍ពិពាហ៍​ ​ឬ​សុវត្ថិភាព​កូន​ៗ​របស់​ពួកគេ​ ​។​

​ក្រុមហ៊ុន​ ​Loan​l​y​ ​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ទៅកាន់​ស្ត្រី​រងគ្រោះ​អំពី​ចំនួន​ប្រាក់​សរុប​ដែល​ពួកគេ​បាន​ជំពាក់​ ​និង​បាន​ទុក​ពេល​ឱ្យ​បង់​សង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​មុន​ពេល​មានការ​ធ្វើទុក្ខបុកម្នេញ​ជា​ថ្មីទៀត​ ​។​ ​សុខ​ខឿន​ ​ជា​ស្ត្រី​ម្នាក់​ ​ដែល​បាន​ជួប​ប្រឈម​នឹង​ការបៀតបៀន​ដ៏​ច្រើនលើស​លប់​ ​ទោះបីជា​បាន​បង់​ប្រាក់​ច្រើនជាង​ពីរដង​នៃ​ក​ម្ចី​ដែល​នាង​បាន​ទទួល​ហើយក៏​ដោយ​ ​ក៏​នៅ​សង​មិនទាន់​រួច​ទៀត​ ​។​ ​នាង​បាន​ខ្ចីប្រាក់​ចំនួន​ ​១​០​០​០​ដុល្លារ​ ​ពី​ក្រុមហ៊ុន​Loan​l​y​ ​ប៉ុន្តែ​បាន​ទទួល​ប្រាក់​តិច​ជាង​ ​៦​០​០​ដុល្លារ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​កាត់ថ្លៃ​សេវា​រួច​ ​ហើយ​ក្រោយមក​នាង​បាន​បង់​សង​ទៅ​ក្រុមហ៊ុន​វិញ​នូវ​ទឹកប្រាក់​សរុប​ជិត​ ​១​៤​០​០​ដុល្លារ​ ​ប៉ុន្តែ​ការ​ធ្វើទុក្ខបុកម្នេញ​នៅតែ​បន្ត​កើតមាន​ ​។​

សូម​សំណូមពរ​ដល់​ខាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​សូម​ឱ្យ​ខាង​បង​ៗ​ខាង​នាយកដ្ឋាន​ ​ជួយ​ពន្លឿន​នូវ​ពាក្យបណ្ដឹង​របស់​ខ្ញុំ​ដែល​បាន​ដាក់​ ​និង​ក៏ដូចជា​ពាក្យបណ្ដឹង​ជនរងគ្រោះ​ទាំងអស់​ដែល​គាត់​បាន​ដាក់


កង្វះ​គណនេយ្យ​ភាព​
​ការ​ជំរិត​ទារ​ប្រាក់​ ​និង​ការ​គំរាម​ហែកកេរ្តិ៍​ ​គឺជា​រឿង​ខុស​ច្បាស់​ ​យោង​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយ​ស្ត្រី​ទាំង​បី​នាក់​ ​ក៏បាន​ដាក់ពាក្យបណ្ដឹង​ជា​ផ្លូវការ​ ​ភ្ជាប់​ដោយ​ភស្តុតាង​ជាច្រើន​ផង​ដែរ​ ​។​ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​នៃ​ក្រសួងមហាផ្ទៃ​ ​មិនបាន​ចាត់វិធានការ​លើ​នរណា​ម្នាក់​នៅឡើយ​ទេ​ ​គិត​មកទល់​ពេលនេះ​ ​។​ ​ខណៈ​ដែល​កម្មវិធី​ ​Loan​l​y​ ​លែង​មាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​អ៊ី​ន​ធឺ​ណិ​ត​ ​ក្រុម​ផ្ដល់​សេវា​ក​ម្ចី​អន​ឡា​ញ​បន្ត​ធ្វើសកម្មភាព​ដាក់​គោលដៅ​ ​និង​ធ្វើទុក្ខបុកម្នេញ​ស្រដៀងគ្នា​នេះ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​កម្មវិធី​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​។​
បុផ្ផា ​ជា​ស្ត្រី​ម្នាក់ទៀត​ដែល​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ដោយ​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​បាន​លើកឡើង​ថា​ “​សូម​សំណូមពរ​ដល់​ខាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​សូម​ឱ្យ​ខាង​បង​ៗ​ខាង​នាយកដ្ឋាន​ ​ជួយ​ពន្លឿន​នូវ​ពាក្យបណ្ដឹង​របស់​ខ្ញុំ​ដែល​បាន​ដាក់​ ​និង​ក៏ដូចជា​ពាក្យបណ្ដឹង​ជនរងគ្រោះ​ទាំងអស់​ដែល​គាត់​បាន​ដាក់​” ​។​

ចងក្រង​ការ​រំលោភបំពាន​ ​និង​ស្វែ​ករ​ក​យុត្តិធម៌​
​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ដាក់​គោលដៅ​ទាំងនេះ​ ​គឺជា​ការ​រំលោភបំពាន​ផ្នែក​យេ​ន​ឌ័​រ​ ​។​ ​ពួកគេ​ ​កេងប្រវ័ញ្ច​ការ​រំពឹង​ទុក​របស់​ស្ត្រី​ផ្អែកលើ​យេ​ន​ឌ័​រ​ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ ​និង​សេដ្ឋកិច្ច​របស់​ជនរងគ្រោះ​ ​។​ បុផ្ផា ​រៀបរាប់​ពី​ស្ដង់​ដារ​ពីរ​រវាង​បុរស​ ​និង​ស្ត្រី​ “​មនុស្ស​ស្រី​ ​គឺ​ពិបាក​ពិពណ៌នា​ខ្លាំង​តែម្ដង​” ​។​ “​មនុស្ស​ប្រុស​គាត់​នៅ​អាច​ស្ដារ​ឡើង​បាន​ ​តែ​ចំពោះ​មនុស្ស​ស្រី​គឺ​ពិបាក​នឹង​ពិពណ៌នា​ ​ពិបាក​នឹង​ស្ដារ​ឡើង​ ​កិត្តិយស​មនុស្ស​ស្រី​” ​។​ បុផ្ផា ​និង​សុខ​ខឿន​ ​កំពុង​និយាយ​ចេញ​ ​និង​លើកទឹកចិត្ត​អ្នក​ផ្សេងទៀត​ ​ដែល​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀងគ្នា​ ឱ្យ​ក្លាហាន​ដូចគ្នា​ ​។​

​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​កើតមានឡើង​នៅ​ក្នុង​បរិស្ថាន​មួយ​ដែល​សេវា​មូលដ្ឋាន​ដូចជា​ ​សេវា​សុខាភិបាល​ ​និង​សេវា​អប់រំ​ ​មានការ​ចំណាយ​ថ្លៃ​ ​និង​ក​ម្រៃ​សេវា​ក្រៅផ្លូវការ​ជាច្រើន​ ​។​ ​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​អត្រា​អ្នក​ជំពាក់​បំណុល​ខ្ពស់​ជាង​នៅ​លើ​ពិភពលោក​ ​។​ ​ក​ម្រិ​ត​បំណុល​ឯកជន​កើន​ឡើង​ខ្ពស់​ដល់​ ​១​៧​៤​% ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ ​គិត​ត្រឹម​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​បំណុល​ទាំងនោះ​បាន​នាំ​ឱ្យ​ឈាន​ដល់​កា​រលក់​ដី​ដោយបង្ខំ​ ​ការ​ចំណាកស្រុក​ដោយ​គ្រោះថ្នាក់​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងទៀត​ ​។​ ​លុះត្រាតែ​អាជ្ញាធរ​ ​ចាត់វិធានការ​ទៅលើ​ការ​ផ្ដល់​ក​ម្ចី​ផ្លូវការ​ ​និង​មិន​ផ្លូវការ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​ផ្ដល់​សេវា​សង្គម​ជា​មូលដ្ឋាន​ពិតប្រាកដ​ ​ពុំនោះទេ​ការ​ផ្ដល់​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​នឹង​បន្ត​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

​កាលពីឆ្នាំមុន​ ​អង្គការ​លី​កា​ដូ ​បាន​​ស្នើសុំ​​ឱ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អាជ្ញាធរ​ ​ចាត់វិធានការ​ ​ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ប្រព័ន្ធ​អន​ឡា​ញ​ ​។​ ​យើងខ្ញុំ​ ​សូម​ទទូច​ ​និង​ស្នើសុំ​ជាថ្មី​ម្ដងទៀត​ ឱ្យ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ ​ធ្វើ​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឆាប់រហ័ស​ ​ដើម្បី​ធានា​យុត្តិធម៌​ ​ស្របតាម​ច្បាប់ជាធរមាន​ ​។​ ​យើងខ្ញុំ​ ​ក៏​សូម​អំពាវនាវ​បន្ថែម​ទៀត​ ​ដល់​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​សូម​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​កម្មវិធី​របស់​ពួកគេ​ ​ជា​កន្លែង​ដែល​មានការ​រំលោភបំពាន​ផ្នែក​យេ​ន​ឌ័រ​ ​និង​ការប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​៕​

​ប្រសិនបើ​អ្នក​បាន​ជួបប្រទះ​នឹង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​អ្នក​អាច​ស្វែងរក​ជំនួយ​ដោយ​ ​ការទាក់ទង​ ​មក​អង្គការ​ដូចជា​ ​អង្គការ​លី​កា​ដូ ​ជាដើម​ ​។ រាល់​សេវាកម្មទាំងអស់រ​បស់អង្គការលីកាដូ​ គឺឥតគិតថ្លៃ​ ។
​បញ្ជាក់​៖​ ​ឈ្មោះ​ជនរងគ្រោះ​ត្រូវ​បាន​ប្ដូរ​ ​ដើម្បី​ការពារ​ឯកជន​ភាព​របស់​ពួកគេ​ ​។​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា