អត្ថបទ

អ្នកភូមិ​១​៩​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​ផ្ទះសម្បែង​ត្រូវ​បាន​ដុត​ក​ម្ទេ​ច​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ឧត្ដរមានជ័យ​

ចេញផ្សាយ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២២
F T M
បំណែក​សេសសល់​នៃ​ផ្ទះ​មួយ​ ​ក្រោយ​ពី​ការ​ដុត​ក​ម្ទេ​ច​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​

អ្នកភូមិ​ចំនួន​១​៩​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​ក្នុង​ពេល​មានការ​ចាប់ខ្លួន​ជាបន្តបន្ទាប់​ ​ដែល​ចាប់​ ​កើតមានឡើង​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​មួយ​ដែល​កំពុង​កើតមាន​ជាមួយ​ក្រុមហ៊ុន​ ​សុខ​ ​សំណាង​ ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ដរមានជ័យ​ ​។​

​កងកម្លាំង​ប្រដាប់ដោយ​អាវុធ​និង​ដំបង​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ ​ដើម្បី​ចាប់ខ្លួន​អ្នកភូមិ​ចំនួន​ ​៨​នាក់​ ​និង​ដើម្បី​ត្រួតពិនិត្យ​ការ​ដុត​ក​ម្ទេ​ច​ផ្ទះសម្បែង​ ​នៅ​ក្នុង​តំបន់​ទំនាស់​ ​នៅ​ក្នុង​ហេតុការណ៍​ហិង្សា​ចុងក្រោយ​ ​កាលពី​ថ្ងៃ​ទី​០​៩​ ​និង​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​នេះ​ ​។​ ​ក្រុម​អាវុធហត្ថ​ ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ ប៉េ​អ៊ឹម​ ​បាន​ចាប់ខ្លួន​ស្ត្រី​៥​នាក់​ ​និង​បុរស​៣​នាក់​ ​ក្នុងរយៈពេល​ពីរ​ថ្ងៃ​នោះ​ ​។​ វីដេអូ​មួយ​ ​ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​នេះ​ ​ដោយ​បង្ហាញ​ថា​ ​កម្លាំង​ប៉េ​អ៊ឹម​ ​បាន​កាន់ដំបង​វែង​ ​ក្នុង​ពេល​ចាប់ខ្លួន​អ្នកភូមិ​ម្នាក់​ ​និង​បាន​គំរាមកំហែង​ ​ប្រជាពលរដ្ឋ​ផ្សេងទៀត​មិន​ឱ្យ​ថត​យក​រូបភាព​ ​។​ វីដេអូ​ផ្សេងទៀត​ ​ដែល​អ្នកភូមិ​បាន​ថត​នៅ​ថ្ងៃ​នោះ​ ​បង្ហាញ​ថា​ ​ផ្ទះសម្បែង​របស់​ពួកគេ​កំពុង​ត្រូវ​បាន​ដុត​បំផ្លាញ​ ​។​ ​ផ្សែង​ពណ៌​ស​ចេញពី​បំណែក​សេសសល់​នៃ​ផ្ទះ​ដែល​ត្រូវ​បាន​ដុត​ក​ម្ទេ​ច​ ​នៅ​អាច​មើលឃើញ​នៅឡើយ​ ​នៅពេលដែល​អ្នកឃ្លាំមើល​នៃ​អង្គការ​លី​កា​ដូ ​បាន​ទៅ​ដល់កន្លែង​កើតហេតុ​ ​នា​ល្ងាច​ថ្ងៃ​នោះ​ ​។​

ក្រុម​ប៉េ​អ៊ឹម​ ​កាន់ដំបង​ ​និង​ឃាត់ខ្លួន​អ្នកភូមិ​ម្នាក់​ (​កណ្ដាល​) ​នៅ​ក្នុង​វីដេអូ​មួយ​របស់​ប្រជាពលរដ្ឋ​ ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​អាជ្ញាធរ​គួរតែ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​មិន​សម​ហេតុផល​នេះ​ ​។​ ​បញ្ហា​ដីធ្លី​ទាំងនេះ​ ​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ ​មិនមែន​តាមរយៈ​ការ​ចាប់ខ្លួន​ ​និង​ការ​បំផ្លិចបំផ្លាញ​ ​យ៉ាង​អាក្រក់​បែប​នេះ​ទេ​” ​។​

​បច្ចុប្បន្ន​ ​អ្នកភូមិ​ចំនួន​៨​នាក់​ខាងលើ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​រួម​ជាមួយនឹង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នកភូមិ​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគា​រ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នេះ​ ​។​ ​បុរស​ចំនួន​៧​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ ​ប្រដាប់ដោយ​កាំភ្លើង​បាញ់រះ​ ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​។​ ​បុរស​២​នាក់​ ​និង​ស្រ្តី​២​នាក់​ ​ផ្សេងទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​។​ ​ពេលនេះ​ ​អ្នកភូមិ​ទាំង​ ​១​៩​នាក់​ ​កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ឧត្ដរមានជ័យ​ ​ដើម្បី​រង់ចាំ​សវនាការ​ ​។​

ការបំផ្លាញព្រៃឈើ​ ​ឱកាស​ ​និង​ទំនាស់​
​ទំនាស់​ដីធ្លី​នេះ​ ​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​ ​៣​៧​០​គ្រួសារ​ ​ដែល​បាន​ចាប់ផ្ដើម​តាំងទីលំនៅ​នៅ​តំបន់​នោះ​ ​ក្នុង​ឆ្នាំ​២​០​១​២​ ​អំឡុង​ពេល​ដែល​មាន​ការបំផ្លាញព្រៃឈើ​ ​និង​ការ​ឈូស​ឆាយដី​ ​ដោយ​ក្រុមហ៊ុន​ ​សុខ​ ​សំណាង​ ​ដែល​អះអាង​ថា​ ​ជា​ម្ចាស់​នៃ​តំបន់​ទំនាស់​នោះ​ ​។

ផែនទី​បង្ហាញ​ពី​ ​ដីសម្បទាន​សេដ្ឋកិច្ច​ ​ដែល​បាន​ផ្ដល់​ឱ្យ​ទៅ​ក្រុមហ៊ុន​ ​សុខ​ ​សំណាង​ ​និង​អត្រា​នៃ​ការបំផ្លាញព្រៃឈើ​ ​និង​ទីតាំង​នៃ​ផ្ទះសម្បែង​ដែល​ត្រូវ​បាន​ដុត​ក​ម្ទេ​ច​ ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ដរមានជ័យ​ ​។​

ក្រុមហ៊ុន​នេះ​ ​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន​ ​១​.​៨​៦​៥​ហិច​តា​ ​នៃ​ដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​១​២​ ​។​ ​ក្រោយ​ពី​ការ​បាត់បង់​ដើមឈើ​មាន​តម្លៃ​ជាច្រើន​ពី​តំបន់​ដី​ព្រៃ​ ​ក្រុមហ៊ុន​មិនបាន​អភិវឌ្ឍ​តំបន់​នោះ​ទាំងស្រុង​នោះ​ទេ​ ​ដោយមាន​ការ​ដាំ​ដុះ​ដំណាំ​នៅ​ផ្នែក​មួយ​ចំនួន​នៃ​ដីសម្បទាន​តែប៉ុណ្ណោះ​ ​។​

​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ចំនួន​៥​ ​បាន​ចាប់ផ្ដើម​ធ្វើ​ចំណាកស្រុក​ទៅកាន់​អតីត​តំបន់​ដី​ព្រៃ​នេះ​នៃ​ដោយ​សន្តិវិធី​ ​ដោយ​ការ​តាំងទីលំនៅ​របស់​ពួកគេ​ ​ត្រូវ​បាន​សម្របសម្រួល​ដោយ​សាច់ញាតិ​របស់​អាជ្ញាធរ​ក្នុង​តំបន់​ផង​ដែរ​ ​។​ ​ក្រោយមក​ ​ប្រជាពលរដ្ឋ​ទាំងនោះ​ ​បាន​ធ្វើ​កសិកម្ម​លើ​ដី​នោះ​ ​ឬ​ធ្វើការ​នៅ​ក្នុង​ចំការកៅស៊ូ​ ​ក្បែរ​នោះ​ ​។​

​ទំនាស់​ដីធ្លី​ ​បាន​កើតឡើង​ក្នុង​ឆ្នាំ​២​០​២​១​ ​នៅពេលដែល​អាជ្ញាធរ​ខេត្ត​ចាប់ផ្ដើម​ព្រមាន​ដល់​គ្រួសារ​ទាំងនោះ​ថា​ ​ពួកគេ​កំពុងតែ​ទ​ន្រ្ទា​ន​យក​ដី​ក្រុមហ៊ុន​ ​ព្រមទាំង​បាន​ដាក់​សម្ពាធ​ឱ្យ​ពួកគេ​ ​បញ្ឈប់​ការ​ធ្វើ​កសិកម្ម​ ​។​ ​ចាប់ពី​ពេល​នោះ​មក​ ​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​ហិង្សា​ក៏​កើតមានឡើង​កាន់តែ​ខ្លាំង​យ៉ាង​ឆាប់រហ័ស​ ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​ដុត​បំផ្លាញ​ផ្ទះសម្បែង​ ​និង​ចាប់ខ្លួន​អ្នកភូមិ​ ​៕​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា