អត្ថបទខ្លីៗ

សមាជិកព្រឹទ្ធសភាគណបក្សជំទាស់ ត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានី

ចេញផ្សាយ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៥
F T M

សមាជិក​ព្រឹទ្ធសភា​មកពីគណបក្ស​សមរង្ស៊ី ឯកឧត្តម ហុង សុខហួរ ដែលត្រូវ​​បាន​ចាប់ខ្លួន​កាលពី​ព្រឹកព្រលឹម​ថ្ងៃនេះ ត្រូវបាន​បញ្ជូនខ្លួន​ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពី​ធ្វើការ​សាកសួរ​នៅឯសាលាដំបូង​រាជធានីភ្នំពេញ​នៅ​រសៀល​នេះ។

ឯកឧត្តម ត្រូវបាន​ចោទ​ប្រកាន់ពី​បទ ក្បត់ជាតិ ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី នៅក្នុង​អំឡុង​ពេល​សម្តេច លោក​ធ្វើការ​ថ្លែង​សុន្ទរ​កថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ សម្តេច​នាយករដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍ថា​ឯកឧត្តម​បាន​ផ្សព្វផ្សាយ​ឯកសារ​សន្ធិសញ្ញា​ឆ្នាំ ១៩៧៩ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែលត្រូវ​បានគេ​កែប្រែ នៅលើ​គេហទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម ហ្វេសប៊ុក របស់​ឯកឧត្តម។ តាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក ឯកឧត្តមត្រូវបាន​ចាប់ខ្លួន ដោយ​កង​នគរបាល​មួយ​ក្រុម​ដែល​ប្រដាប់ដោយ​អាវុធ កាលពី​ម៉ោង ៦ ព្រឹកនេះ ពី​គេហដ្ឋាន​របស់​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ឯក​ឧត្តម យន្ត ថារ៉ូ។ មាន​វត្តមាន​របស់​កង​នគរបាល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​នៅ​ជុំវិញ​តុលាការនា​ថ្ងៃនេះ នៅ​ពេល​ដែល​ឯកឧត្តម​កំពុង​បង្ហាញខ្លួន​នៅក្នុង​តុលាការ។ លោកត្រូវបានឃុំខ្លួនមួយយប់នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុននឹងត្រូវបានសាកសួរបន្តដោយព្រះរាជអាជ្ញានៅថ្ងៃស្អែក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា