អត្ថបទខ្លីៗ

ការប្រារព្ធទិវាសិទិ្ធនារី​អន្តរជាតិ ត្រូវ​បាន​រំខាន

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ នគរបាល និងកងសន្តិសុខ នៅរាជធានី​ភ្នំពេញ ត្រូវបាន​ដាក់​ពង្រាយ​ដើម្បីរារាំង​ការហែក្បួន​ដោយ​ជិះកង់​អបអរសាទរទិវា​សិទិ្ធ​នារី​អន្តរជាតិ ដែលជា​ថ្ងៃឈប់​សម្រាក​​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា។​

ប្រជាពលរដ្ឋប្រមាណ ២០០នាក់ រួមមាន​សហជីព កម្មករ​រោងចក្រ​កាត់ដេរ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​កិច្ចការនារី ដើម្បី​ចូលរួម​ប្រារព្ធ​ទិវាសិទិ្ធ​នារី​អន្តរជាតិ​ដោយ​ជិះកង់​ចម្ងាយ ៩ គ.ម ទៅកាន់​វិមាន​រដ្ឋសភា​ជាតិក្នុង​រាជធានី​ភ្នំពេញ។ ការប្រមូល​ផ្តុំនេះ មាន​គោលបំណង​ដើម្បី​អបអរសាទរ​ការសម្រេច​បាន​ក្នុង​ផ្នែកនយោបាយ សង្គម និង​សេដ្ឋកិច្ច​របស់ស្ត្រី​នៅក្នុង​ប្រទេស ប៉ុន្តែ​ក៏ដើម្បី​អំពាវនាវ​ឲ្យរាជ​រដ្ឋាភិបាល​មានវិធានការ​បន្ថែម​ទៀតដើម្បី​លុបបំបាត់​វិសមភាព​ក្នុងការ​ទទួល​ស្គាល់ និងពង្រឹង​សិទិ្ធ​ស្ត្រីនៅ​ទូទាំង​ប្រទេស។

ក៏ប៉ុន្តែ នៅពេលដែលអ្នកចូលរួមចាប់ផ្តើមជិះកង់ចេញពីក្រសួងកិច្ចការនារី ដោយ​ព្យាយាម​ជិះចេញ​ក្នុង​ទម្រង់​តែមួយ​ជួរនោះ អ្នកអស់ទាំងនោះ​ត្រូវបាន​កង​សន្តិសុខ​ចម្រុះ​ប្រមាណ ៦០នាក់ បាន​រារាំងភ្លាមៗ។ សន្តិសុខ​ទាំងនោះបាន​បិទផ្លូវ​ទាំងសង​ខាង ដែល​ធ្វើឲ្យមាន​ការកក​ស្ទះចរាចរណ៍​យ៉ាងខ្លាំង។ ហេតុផល​ដែលត្រូវបាន​លើកឡើង​ដោយអាជ្ញាធរ​ដើម្បីរារាំង​ការជិះកង់ គឺ​ដើម្បីការពារ​មិនឲ្យមានការ​ស្ទះ​ចរាចរណ៍។ នគរបាល និង​កងសន្តិសុខ បានព័ទ្ធ​អ្នកចូលរួម​ទាំងអស់ ដោយ​មិនឲ្យ​ចេញទៅណា ដែល​ធ្វើឲ្យ​អ្នកចូលរួមទាំង​នោះស្ថិត​នៅខាងមុខ​ក្រសួងកិច្ចការ​នារី​អស់រយៈពេល ៣ម៉ោង មុនពេល​អ្នកទាំងនោះ​ត្រូវបាន​អនុញ្ញាត​ឲ្យចាកចេញ​ត្រលប់​ទៅផ្ទះវិញ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា