អត្ថបទខ្លីៗ

សកម្មជនដីធ្លី​ ត្រូវបាន​ចោទ​​ប្រកាន់ និងឃុំខ្លួននៅ​ខេត្ត​កំពង់​ស្ពឺ

ចេញផ្សាយ ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ សកម្មជនដីធ្លីជាស្ត្រីពីរនាក់ ត្រូវបាន​គេចោទ​ប្រកាន់​តាម​ច្បាប់​ភូមិបាល និង​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ដើម្បី​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ។ អ្នក​ទាំងពីរ​អាច​នឹង​ប្រឈម​មុខ​នឹងការ​ជាប់​ពន្ធនាគារ​រយៈពេល​ដល់​ទៅ ២ឆ្នាំ។

អ្នកស្រី យូរ រុន អាយុ ៥១ឆ្នាំ និង​អ្នកស្រី អ៊ិត រុំ អាយុ ៥៦ឆ្នាំ ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ បន្ទាប់​ពី​អ្នក​ទាំងពីរ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ជាមួយ​នឹង​សកម្មជន​ដីធ្លីជា​ស្ត្រីម្នាក់​ទៀត គឺអ្នក​ស្រី អ៊ិត មុំ អាយុ ៤៧ឆ្នាំ។ បទចោទ​ជាច្រើន​ដែលត្រូវ​បាន​ចោទ គឺពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ដែល​បានចាប់​ផ្តើមនៅ​ក្នុងឆ្នាំ ២០១១ នៅស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៅពេល​ដែល​ទាហាន​ជាច្រើន​នាក់មក​ពីកង​រថក្រោះ “អាសេអូ” បាន​រំលោភ​យកដីធ្លី​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ។ ក្រុម​គ្រួសារ​ជាច្រើន បាន​ធ្វើស្រែ​ចំការ​លើដី​ទាំងនោះ​តាំង​ពីឆ្នាំ ១៩៧៩។ នៅ​ក្នុងឆ្នាំ ២០១១ សកម្មជន​ម្នាក់ ក្នុង​ចំណោម​សកម្មជន​ដែលត្រូវ​បាន​ឃាត់​ខ្លួន (អ្នកស្រី យូរ រុន) ត្រូវបាន​ទាហាន​ជាច្រើន​នាក់វាយ​ដំឲ្យ​សន្លប់ នៅពេល​ដែល​អ្នកស្រី​​ព្យាយាម​បញ្ឈប់ការ​ឈូសឆាយ​ដីធ្លី។

នៅក្នុងឆ្នាំ ២០១៣ ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ដែល​ត្រូវបាន​បញ្ជូន​ទៅតំបន់​នោះ​នៅក្នុង​បរិបទ​ផែនការណ៍​នៃ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លីរបស់​រាជរដ្ឋាភិបាល​នៅក្នុង​ឆ្នាំ ២០១២ (បទ​បញ្ជា​លេខ ០១) បាន​បរាជ័យ​ក្នុងការ​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី​ដល់​ក្រុម​គ្រួសារ​ដែល​រងគ្រោះ​ជាច្រើន​នាក់។ ផ្ទុយ​ទៅវិញ ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ទាំងនោះ បាន​ចេញប័ណ្ណ​កម្មសិទិ្ធ​ដល់​ពលរដ្ឋ ៨៣​គ្រួសារ ដោយ​ក្នុង​នោះ​មានគ្រួសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងកង​ទាហាន ដែល​មិនបាន​មករស់​នៅ​ក្នុង​តំបន់​នោះ​ពីមុន​មកទេ។ ក្រោយមក ដីធ្លី​នោះ​ត្រូវបាន​លក់ទៅ​ឲ្យក្រុម​ហ៊ុន​ជាច្រើន។ នៅ​ក្នុងឆ្នាំ ២០១៥ អ្នក​តំណាង​នៃ​ពលរដ្ឋ​ទាំង ៨៣គ្រួសារ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅលើ​អ្នកតំណាង​សហគមន៍​ចំនួន ៦នាក់ រួម​ទាំងស្ត្រី​ទាំងបីនាក់ ដែល​ត្រូវបាន​ចោទ​ប្រកាន់​នាថ្ងៃ​នេះផង​ដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា