អត្ថបទខ្លីៗ

សមាជិក​សហជីព​​ ត្រូវ​បាន​សន្តិ​សុខ​ខណ្ឌ​វាយ​ឲ្យ​របួស​នៅ​ក្បែរ​វិមាន​រដ្ឋ​សភា

ចេញផ្សាយ ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៦
F T M

នៅព្រឹកនេះ សហជីពយ៉ាងតិចពីរ​នាក់បាន​រងរបួសដោយ​ការបំបែក​យ៉ាងហិង្សា​របស់អាជ្ញាធរ​រដ្ឋ នៅពេល​ដែលមាន​ការប្រមូល​ផ្តុំគ្នា​ដោយអហិង្សា​នៅក្បែរ​វិមានរដ្ឋសភាជាតិ ដើម្បី​តវ៉ាជំទាស់​នឹងកា​រ​អនុម័តច្បាប់​សហជីព។​

សមាជិកសហជីពប្រមាណ ៥០នាក់ ដែលមកពី​សហជីព និង​សមាគមជា​ច្រើន ត្រូវបានគេរារាំង​ពីការប្រមូល​ផ្តុំគ្នា​នៅក្រៅវិមាន​រដ្ឋសភា ដោយមាន​ការបិទផ្លូវ​និង​មាន​ការពង្រាយ​កង​កម្លាំង​នគរបាល​ចម្រុះ​ជាង ១០០នាក់។ នៅពេល​ដែល​សហជីព​ទាំង​នោះ​ប្រមូល​ផ្តុំគ្នាដោយ​អហិង្សា​នៅមុខ​របាំង​បិទផ្លូវ ភ្លាមៗ​នោះក្រុម​សន្តិសុខ​ខណ្ឌមួយ​ក្រុមមាន​គ្នា ៣០នាក់ បានមក​បំបែក​អ្នក​ទាំង​នោះ​យ៉ាង​ហិង្សា។ លោក ស៊ុត ចិត្ត​ មកពីសម្ព័ន្ធ​សហជីព​ចលនាកម្មករ​កម្ពុជា(CUMW) ត្រូវបាន​សន្តិសុខ​ដេញ និង​វាយឲ្យ​របួសត្រង់​ក្បាល។ លោក ជា ឧត្តម ដែលមកពី​សហជីព​ដូចគ្នា ក៏បាន​រងរបួស​ផងដែរ​នៅ​ពេល​ព្យាយាម​ជួយ​លោក ចិត្ត។ នគរបាល​ដែលឈរ​ក្បែរនោះ​មិនបាន​ធ្វើអ្វីដើម្បី​បញ្ឈប់អំពើ​ហិង្សា​នោះទេ។

ច្បាប់នេះ នឹងត្រូវបានបោះឆ្នោតអនុម័ត​ដោយ​អង្គប្រជុំ​សភានា​ថ្ងៃនេះ។ ច្បាប់នេះ ត្រូវបានរិះគន់​ដោយ​សាធារណជន​ជាតិនិងអន្តរជាតិ ក្នុងនោះ​ក៏មានអ្នក​វិភាគផ្នែក​ច្បាប់​នៃអង្គការសហ​ប្រជាជាតិ​ផង​ដែរ។ អ្នកទាំង​នោះ​បាន​សន្និដ្ឋានថា ​ច្បាប់​ស្តីពី​សហជីព​មានការរំលោភ​លើច្បាប់​ជាតិ និង​អន្តរជាតិ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា