អត្ថបទខ្លីៗ

សកម្មជន និងអ្នក​ការពារសិទិ្ធ​មនុស្ស​មួយ​ចំនួន ត្រូវបាន​ឃាត់ខ្លួន

ចេញផ្សាយ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ អ្នកធ្វើការងារ​សិទិ្ធ​មនុស្សជាន់​ខ្ពស់​ពីរនាក់ និង​សកម្មជន​សិទិ្ធមនុស្យ​មួយចំនួន​ផ្សេងទៀត ត្រូវបាន​ឃាត់ខ្លួន នៅពេល​អ្នកទាំងនោះ​ព្យាយាម​ធ្វើដំណើរ​ដើម្បីទៅ​ធ្វើការ​តវ៉ាមួយ ដែល​ត្រូវបាន​គ្រោងថា​នឹងត្រូវ​បាន​ធ្វើឡើង​នៅមុខ​ពន្ធនាគារ​ម១ និងម២ នៅព្រៃស។

ការតវ៉ា គឺជាយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលអ្នក​ចូលរួម​នឹងស្លៀក​សំលៀក​បំពាក់​ពណ៌ខ្មៅ ដើម្បី​អំពាវនាវ​ឲ្យមាន​ការដោះលែង​អ្នកការពារ​សិទិ្ធមនុស្ស​ទាំងប្រាំ​នាក់ ដែលត្រូវ​បានឃុំខ្លួន​កាលពី​សប្តាហ៍មុន បន្ទាប់ពី​អ្នកទាំង​ប្រាំនាក់​នោះ ត្រូវបាន​ឃាត់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ការឃុំខ្លួន​អ្នកទាំង​ប្រាំនាក់​នោះ ត្រូវបាន​គេរិះគន់​យ៉ាងខ្លាំង​ទាំងក្នុង និង​ក្រៅប្រទេស​កម្ពុជា ថាជា​ការបំភិត​បំភ័យ​មកលើ​សង្គមស៊ីវិល ហើយ​ត្រូវបាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​អំពាវនាវ​សុំឲ្យមាន​ការដោះលែង​អ្នកទាំងអស់​នោះ។

នគរបាល បានបិទផ្លូវ ទៅកាន់ពន្ធនាគារព្រៃស និងសហគមន៍តំបន់​បឹងកក់ ដើម្បី​រារាំង​អ្នកដែល​ចង់ចូលរួម​ក្នុងយុទ្ធនាការ​នោះដោយ​ធ្វើដំណើរ​ទៅចូលរួម​យុទ្ធនាការ។ បុរសពីរនាក់ ដែលម្នាក់​គឺលោក អ៊ី សារ៉ុម ជានាយក​ប្រតិបត្តិនៃ​សមាគម​ធាងត្នោត និងម្នាក់ទៀតគឺ​លោក ថាវ គីមសាន ជា​នាយករង​ផ្នែកតស៊ូមតិ​នៃអង្គការ លីកាដូ ត្រូវបាន​ឃាត់ខ្លួន​នៅប៉ុស្តិ៍​នគរបាល​ខណ្ឌដង្កោ ជាមួយ​សមាជិក​សហគមន៍​បូរីកីឡា អ្នកស្រី ស សន។ យ៉ាងតិច​ណាស់​មាន​សមាជិក​សហគមន៍​បឹងកក់​បីនាក់ ត្រូវបាន​ឃាត់ខ្លួន​នៅពេល​អ្នកទាំង​នោះព្យាយាម​ចាក​ចេញ​ពីតំបន់​បឹងកក់ ហើយ​កំពុងត្រូវ​បានឃាត់ខ្លួន​នៅប៉ុស្តិ៍នគរបាល​ខណ្ឌដូនពេញ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា