អត្ថបទខ្លីៗ

សកម្មជនបឹងកក់ដែលចូលរួមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌​ខ្មៅ​កំពុង​ត្រូវបានជំនុំជម្រះនៅតុលាការ

ចេញផ្សាយ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១៦
F T M

សកម្មជន​បឹង​កក់​ចំនួន​ពីរ​នាក់​កំពុង​តែ​ត្រូវបាននាំខ្លួនចូល​​សវនា​ការ​ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះ​ញង់ ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ អំឡុង​ពេល​អ្នក​ទាំង​នោះ​ធ្វើ​ការ​តវ៉ា​ដោយ​អហិង្សា​មួយ​នៅ​ក្នុង​សហគមន៍​ដើម្បី​រៀបចំ​ធ្វើ​យុទ្ធនាការ ​“ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ” សប្តាហ៍​ទី១៥។​

អ្នកស្រី ​ទេព ​វន្នី ​និង​អ្នក​ស្រី ​បូវ ​សោភា ​ដែល​អ្នក​ទាំង​ពីរ​ជា​សកម្ម​ជន​សហគមន៍​បឹង​កក់​យូរ​មក​ហើយ​នោះ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​រយៈ​ពេល​ពីរ​យប់​ បន្ទាប់​ពី​ក្រុម​សន្តិសុខ​បាន​បំ​បែក​យុទ្ធ​នាកា​រអហិង្សា​នៅ​ថ្ងៃ​ច័ន្ទ​នោះ ​ដែល​រៀប​ចំ​ឡើង​ដោយ​សហគមន៍​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​អំពាវ​នាវ​រក​យុត្តិ​ធម៌​ចំពោះ​ករណី​ឃាត​កម្ម ​លើ​លោក​បណ្ឌិត ​កែម ​ឡី ​កាល​ពី​ពេល​ថ្មីៗនេះ។​ លោក​បណ្ឌិត​ កែម​ ឡី ​ជាអ្នក​វិភាគ ​នយោ​បាយ​ឯករាជ្យ​ និង​ជា​អ្នក​គាំទ្រ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ផង​ដែរ។​ អ្នក​ទាំង​ពីរ​ត្រូវ​បាន ​លោក ​កែវ ​សុជាតិ ​ដែល​ជា​ព្រះ​រាជ​អាជ្ញា​រង​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​នា​រសៀល​នេះ​ យោង​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ក្រោយ​ពី​ត្រូវ​បាន​សាក​សួរ​​អស់​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ហើយ​ត្រូវ​បាន​បញ្ចូន​ទៅ​សវនា​ការ​ភ្លាមៗ​តែម្ដង​។

ការ​ចោទ​ប្រកាន់​នេះ​ជាវិ​ធាន​ការ​ដ៏ធំ​មួយ​ឆ្លើយ​តប​ពី​សមត្ថកិច្ច​ទៅ​នឹង​ការ​តវ៉ា​ក្នុង​យុទ្ធនា​ការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​។ សរុប​មក​ ការ​តវ៉ា​ក្នុង​យុទ្ធ​នា​ការ​អហិ​ង្សាថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​បាន​បង្ហាញ​ថា យ៉ាង​តិច​ណាស់​ មានការឃាត់ខ្លួនចំនួន​៣៦លើក ​ចាប់​តាំង​ពី​អ្នក​ទាំង​នោះ​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនា​ការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ក្នុង​ខែ​ឧសភា​។ ថ្ងៃ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​រៀប​ចំ​យុទ្ធនា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត្រូវ​បាន​ចោទ​ប្រកាន់។

សវនាការត្រូវបានផ្អាក​ ​​និងត្រូវ​​បន្ត​​​​ជំនុំជម្រះ​នៅ​​ថ្ងៃ​​ច័ន្ទ​​ ទី២២ ​ខែសីហា​ វេលា​ម៉ោង​៨ព្រឹក​។ សកម្មជន​ទាំងពីរ​នាក់​ត្រូវ​បាន​បញ្ចូន​​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អា​សន្ន​នៅ​​មណ្ឌល​​កែ​​ប្រែ​​ទី២​​នៃ​​ពន្ធនា​គារ​​ព្រៃ​ស​រង់​ចាំ​សវនា​ការ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា