អត្ថបទខ្លីៗ

សកម្មជន​ដីធ្លី​ និង​អ្នក​លក់​ប៉េង​ប៉ោង​មួយ​ចំនួន​ត្រូ​វបាន​ចាប់​ខ្លួន​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​​ដោយ​សន្តិវិធី​ដើម្បី​គាំទ្រ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ

ចេញផ្សាយ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០១៦
F T M

ស្រ្តី​ចំនួន​៦រូប​មក​ពី​សហគមន៍​មួយ​ចំនួ​ន​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​អ្នក​លក់​ប៉េង​ប៉ោង​ចំនួន​៤​រូប​កំពុង​ស្ថិត​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ​ ក្រោយ​ពី​អ្នក​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ព្រឹក​មិញ​នេះ​ អំឡុង​ពេល​ការ​ប្រមូល​ផ្ដុំ​គ្នា​មួយ​នៅ​ខាង​ក្រៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​២​នៃ​ពន្ធនា​គារ​ព្រៃ​ស។​

កាល​ពី​ព្រឹក​មិញ​នេះ​ មនុស្ស​ប្រហែល​ជា​១០០​នាក់​មក​ពី​សហគមន៍​បឹង​កក់​ និង​សហគមន៍​ដី​ធ្លី​មួយ​ចំនួន​ទៀត​បាន​ធ្វើកា​រ​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​រួម​ទាំង​អ្នក​តំណាង​សហគមន៍​បឹង​កក់ ​អ្នក​ស្រី ​ទេព​ វន្នី​។ ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ខ្លោង​ទ្វារ​នៃ​មណ្ឌល​​អប់​រំ​កែ​ប្រែ​ទី២​ មន្ត្រី​នគរបាល​ និង​សន្តិសុខ​ជា​ច្រើន​នាក់​បាន​រឹប​អូស​យក​ប៉េង​ប៉ោង​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​។ អាជ្ញាធរ​ទាំង​នោះ​បាន​ចាប់​ខ្លួន​មនុស្ស​១០​នាក់ ​(លោក​យាយ​ ង៉ែត​ ឃុន​ មក​ពី​សហគមន៍​បឹង​កក់​ អ្នក​ស្រី ​ភួង ​សុភាព​ អ្នក​ស្រី​ មាស ​ស្រី​ពៅ​ អ្នក​ស្រី ​សុខ​ រស្មី ​អ្នក​ស្រី ​ខៀវ ​សារី ​និង​អ្នក​ស្រី ​ជាវ​ ស្រី​និច​ មក​ពី​សហគមន៍​ថ្ម​គោល​ និង​អ្នក​លក់​ប៉េង​ប៉ោង​លោក​ សេង​ ធី ​រួម​ជា​មួយ​កូន​ប្រុស​ឈ្មោះ ​ធឿន​ បញ្ញា​ និង​ក្មួយ​ប្រុស​ពីរ​នាក់​ឈ្មោះ ​ពៅ ​វិជ្ជា​ និង ​ជុំ ​សុបិន្ត​កែវ​) ​មុន​ពេល​អ្នក​ទាំង​នោះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិកា​រ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ​។​

អ្នក​ស្រី ​ទេព​ វន្នី​ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២​នៃ​ពន្ធ​នា​គារ​ព្រៃស​ តាំង​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​។ អ្នក​ស្រី​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ការ​ប្រមូល​ផ្ដុំ​គ្នា​មួយ​ក្នុង​ការ​ប្រារព្ធ​យុទ្ធ​នា​ការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ មុន​ពេល​អ្នក​ស្រី​ត្រូវ​បាន​ជំនុំ​ជម្រះ​យ៉ាង​ប្រញាប់​ ហើយ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ពី​បទ ​"ប្រមាថ​មន្រ្ដី​រាជការ​សាធារណៈ​" ត្រឹម​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​។ អ្នក​ស្រី​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​ ដែល​ប្រឈម​នឹង​បទ​ចោទ​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ កាល​ពី​ខែ​មិនា​ ឆ្នាំ​២០១៣​ ក៏​ដូច​ជា​ បទ​ចោទ​ពី​ការ​រារាំង​ និង​ប្រមាថ​មន្រ្តី​រាជការ​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ចំនួន​ កាល​ពី​ឆ្នាំ​២០១១។​ សំណុំ​រឿង​ចាស់​ទាំង​នេះ​​ទើប​តែ​ត្រូវ​បាន​ដំណើរ​ការ​សារ​ជា​ថ្មី​ទៀត​ កាល​ពី​សប្ដាហ៍​មុន។​

អ្នក​លក់​ប៉េង​ប៉ោង​ចំនួន​បួន​នាក់​ត្រូវ​បាន​ដោះ​លែង​មក​វិញ​នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់​នេះ​ ខណៈ​ដែល​សកម្មជន​ដី​ធ្លី​ទាំង​៦រូ​ប​កំពុង​នៅ​ជាប់​ឃុំ​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​នៅ​ឡើយ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា