អត្ថបទខ្លីៗ

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ

ចេញផ្សាយ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ​ អ្នក​ស្រី​ លឹម​ មុនី​ លោក​ នី​​ សុខា​ លោក​ ណៃ​ វ៉ង់ដា​និង​ លោក​ យី​ សុខ​សាន្ត​ ​ជាបុគ្គលិក​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អាដហុក)​ និង​ លោក​ នី​ ចរិយា​ អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ត្រូវ​បាន​សវនាការ​នៃ​តុលាការ​កំពូល​សម្រេច​បដិសេធ​ចោល​នូវ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ ដែល​បាន​ជំនុំ​ជម្រះ​ដោយ​លោក​ចៅក្រម​ គីម​ សូថាវី​ កាល​ពី​សប្ដាហ៍​មុន​។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ទាំង​៥​នាក់​ ត្រូវ​បាន​ឃុំខ្លួន​​ពី​បទ​សូក​ប៉ាន់​សាក្សី​ កាល​ពី​ថ្ងៃ​ទី២​ ខែ​ឧសភា​ ខណៈ​ដែល​មាន​​ការ​រិះ​គន់​​ជា​សាធារណៈ​ពី​សំណាក់​មតិ​ជាតិ​ និង​អន្តរជាតិ។​ ប្រសិន​បើ​​អ្នក​ទាំង​នោះ​​ត្រូវ​បាន​ផ្តន្ទាទោស​ នោះ​អ្នក​ទាំងនោះ​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី​ ៥ឆ្នាំ​ ទៅ​​ ១០ឆ្នាំ​។

សាល​ដីកា​នៅ​ថ្ងៃនេះ​ បាន​សម្រេច​តម្កល់​ទៅ​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ដើម្បី​បដិសេធ​ចោល​នូវ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​ប្រាំ​ដែល​បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ដែល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​អ្នក​ទាំង​នោះ​ចំនួន​៦ខែ​ថែម​ទៀត​ បន្ថែម​លើ​រយៈពេល​កំណត់​នៅ​ក្នុង​ច្បាប់​កម្ពុជា​។ រហូត​មក​ដល់​ពេល​នេះ​ អ្នក​ទាំង​៥​ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត​៨ខែ​មក​ហើយ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា