អត្ថបទខ្លីៗ

អ្នកចំរៀងរ៉េប​ ត្រូវបាន​ផ្ដន្ទាទោស​ពីបទញុះញង់

ចេញផ្សាយ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២០
F T M
គា សុគន្ធ​ ​(រូបភាពពីហ្វេសប៊ុក) ។

នាថ្ងៃនេះ ​សាលាដំបូង​ខេត្តសៀមរាប​ បានសម្រេចផ្ដ​ន្ទាទោស​អ្នកចម្រៀង​រ៉េបពីរនាក់​គឺយុវជន​ គា សុគុណ​ និងយុវជន ឡុ​ង ពុទ្ធារ៉ា​ ពីបទញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ ជាអាទិ៍ តាម​មាត្រា​ ៤៩៥​ នៃក្រមព្រហ្មទណ្ឌ ។​ សុគុណ ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ​ ១ឆ្នាំ ៦ខែ​ ដោយត្រូវ​អនុវត្តទោស​ជាប់ពន្ធនាគារ​ ១ឆ្នាំ ​និងទោស​នៅសល់​ត្រូវបានព្យួរ ។ ​ ពុទ្ធារ៉ា​ ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ ៥ខែ​ ដោយកំពុង​អនុវត្តទោស​ ៣ខែ ១១ថ្ងៃ ​និងទោស​នៅសល់​ត្រូវបានព្យួរ ។​

គិតត្រឹមពេល​ចាប់ខ្លួន​ សុគុណ ដែលមាន​អាយុ ​២២ឆ្នាំ ​និង ពុទ្ធារ៉ា​ ដែលមាន​អាយុ ១៧ឆ្នាំ ​ត្រូវបាន​ចាប់ខ្លួន​កាលពីខែកញ្ញា ​ឆ្នាំ២០២០​ និងត្រូវ​ដាក់​ឱ្យស្ថិតក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ពាក់ព័ន្ធ​នឹងទំនុកច្រៀង​ក្នុងបទ​ចម្រៀងរ៉េប​ ដែលពួកគេ​បានផលិតឡើង​ដោយបាន​រិះគន់​ទៅលើ​បញ្ហាសង្គម​ដូចជា​ សេដ្ឋកិច្ច​ និងព្រំដែន​ប្រទេសកម្ពុជា​ ជាដើម ។ ​ពាក្យបណ្ដឹង​ប្រឆាំង​នឹងអ្នកទាំងពីរ​ ត្រូវបាន​ធ្វើឡើង​ដោយក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ ។​

អំឡុងពេល​សវនាការ​របស់អ្នកទាំងពីរ​ យុវជន​ ពុទ្ធារ៉ា ​បានយល់ស្រប​ជាមួយ​មេធាវី​តំណាង​ក្រសួងថា​ វាជាកំហុសរបស់ខ្លួន​នៅពេល​ចេញផ្សាយ​ចម្រៀង​អំពីបញ្ហាសង្គម​ទាំងនេះ ​​ខណៈដែលយុវជន​ សុគុណ​ នៅតែរក្សា​ជំហររបស់ខ្លួនថា​ លោកគ្មានអ្វី​ត្រូវសុំទោស​នោះទេ ​និងបាន​បដិសេធ​នូវការលើកឡើង​របស់​មេធាវី​តំណាងក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ​ផងដែរ​ ។ ពុទ្ធារ៉ា ត្រូវបាន​កំណត់​ឱ្យដោះលែង​ពីពន្ធនាគារ​នៅថ្ងៃនេះវិញ​ ខណៈដែល​សុគុណ នឹងត្រូវ​ដោះលែង​ឱ្យមានសេរីភាពវិញ​នៅខែកញ្ញា ​ឆ្នាំ២០២១ ​ឯណោះ ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា