អត្ថបទខ្លីៗ

សកម្មជន​កំពុង​ជាប់ពន្ធនាគារ​ ​ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង​រួមគំនិតក្បត់​

ចេញផ្សាយ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២១
F T M
សកម្មជន​មាតាធម្មជាតិ​ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបាន​បញ្ជូន​មកសាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។

​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ចំនួន​ ​៣​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២០២០​ ​និង​ផ្ដន្ទាទោស​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២០២១​ ​ពី​បទ​ញុះញង់​ ​ពេលនេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​ ​បទ​រួមគំនិតក្បត់​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​សកម្មជន​ចំនួន​ ​៤​នាក់​ ​ផ្សេងទៀត​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២០២១​ ​។​

​​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវបាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចន្លោះ​ពី​ ​១៨​ខែ​ ​ដល់​ ​២០​ខែ​ ​ពី​បទ​ញុះញង់​ ហើយ​បច្ចុប្បន្ននេះ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ​។​ ​អ្នក​ទាំង​បី​ ​ត្រូវ​បាន​សាកសួរ​ដោយ​ចៅក្រម​ស៊ើបសួរ​ ​ក្នុង​ស​ប្ដាហ៍​នេះ​ ​ពាក់ព័ន្ធ​នឹង​បទ​រួមគំនិតក្បត់​ ​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រហូតដល់​ ​១០​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​ ​។​ ​ក្រុម​មេធាវី​ ​ដែល​ការពារ​ក្ដី​ឱ្យ​ពួកគេ​លើក​មុន​ ​មិនបាន​ដឹង​ពី​ការបញ្ជូន​ពួកគេ​ចេញពី​ពន្ធ​នាគា​រ​ ​ទៅ​តុលាការ​ ​ដើម្បី​ធ្វើ​ការសាកសួរ​នោះ​ទេ​ ​ដូចនេះ​មិន​មាន​វត្តមាន​របស់​មេធាវីការពារ​ក្ដី​ជនជាប់ចោទ​នៅ​ក្នុង​ដំណើរការ​នៃ​ការសាកសួរ​នេះ​ទេ​ ​។​

​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២០២១​ ​បទ​រួមគំនិតក្បត់​ ​និង​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ​ត្រូវ​បាន​ប្ដឹង​ ​ប្រឆាំង​នឹង​សកម្មជន​មាតា​ធម្មជាតិ​ ​ចំនួន​ ​៤​នាក់​ ​រួម​មាន​ ​កញ្ញា​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​លី​ ​ដារ៉ា​វុ​ត​ ​លោក​ ​យី​ម​ ​លាង​ហ៊ី​ ​និង​លោក Alejandro Gonzalez-Davidson ។​ ​បុរស​ជនជាតិ​អេស្ប៉ា​ញ​ឈ្មោះ Alejandro Gonzalez-Davidson ​ត្រូវ​បាន​ចោទប្រកាន់​ដោយកំបាំង​មុខ​ ​ខណៈ​ដែល​សកម្មជន​៣​នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​។​ ​សកម្មជន​ទាំងនេះ​ ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រហូតដល់​ ​១០​ឆ្នាំ​ ប្រសិនបេី​ត្រូវ​បាន​ផ្ដន្ទាទោស​ ​។​

​ការសាកសួរ​ថ្មីៗ​នេះ​ ​ចំពោះ​លោក​ ​រដ្ឋា​ ​កញ្ញា​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​គន្ធា​ ​ត្រូវ​បាន​ធ្វើឡើង​រយៈពេល​ជិត​មួយ​ឆ្នាំ​ ​បន្ទាប់ពី​ពួកគេ​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២០២០​ ​ពាក់ព័ន្ធ​នឹង​គម្រោង​រៀបចំ​ការ​ដើរ​តវ៉ា​ដោយ​ស្រ្តី​ម្នាក់​ ​ដើម្បី​តស៊ូ​មតិ​ប្រឆាំង​នឹង​កា​រលុប​បឹង​តា​មោក​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​ការ​ផ្ដន្ទាទោស​កាលពី​ខែ​ឧសភា​ ​ចំពោះ​អ្នក​ទាំង​បី​ ​ក៏ដូចជា​លោក Alejandro Gonzalez-Davidson និង​សកម្មជន​ម្នាក់ទៀត​ ​កញ្ញា​ ​ជា​ ​គ​ន្ធី​ន​ ​ត្រូវ​បាន​ធ្វើឡើង​ ​ទោះបីជា​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​នៃ​បទ​ញុះញង់​ ​ប្រឆាំង​នឹង​ពួកគេ​ ​ក៏ដោយ​ ​។​ ​លោក​ Alejandro Gonzalez-Davidson​ ​និង​កញ្ញា​ ​ជា​ ​គ​ន្ធី​ន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយកំបាំង​មុខ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា