សេចក្តីថ្លែងការណ៍

ទិវា​លំនៅ​ដ្ឋាន​​ពិភព​លោក​​ត្រូវ​បាន​រំខាន​​ដោយ​ការ​វាយ​​ដំ​យ៉ាង​ធ្ងន់ធ្ងរ​​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

ចេញផ្សាយ ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

យើង​ខ្ញុំ​ ជា​អង្គការ​​សង្គម​ស៊ីវិល​​មាន​រាយ​នាម​ដូច​​ខាង​ក្រោម​ សូម​សម្ដែង​ការ​​សោក​ស្តាយ​​យ៉ាង​​ខ្លាំង​ចំពោះ​សន្តិសុខ​​សាលា​ខណ្ឌ​ដូនពេញ​​មួយ​ចំនួន​ ​ដែល​បាន​ប្រើ​ប្រាស់​​អំពើ​ហិង្សា​ដោយ​គ្មាន​ហេតុផល​​អំឡុង​ពេល​ការ​​ដើរ​​ហែ​​ក្បួន​​អហិង្សា​​មួយ​​ ដើម្បី​ប្រារព្ធ​ទិវា​លំនៅ​ដ្ឋាន​​ពិភពលោក​ កាល​ពី​ព្រឹក​មិញ​ និង​សូម​ថ្កោល​ទោស​​ការ​វាយ​ប្រហារ​ដែល​​មិន​អាច​ទទួល​យក​បាន​នេះ។​

នា​ម៉ោង​ប្រហែល​ ​៩និង​៣០​នាទី​ព្រឹក​នេះ​ អំឡុង​ពេល​ដើរ​ហែក្បួន​​អហិង្សា​​តាម​​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ទី​លាន​ប្រជាធិបតេយ្យ​ កង​កម្លាំង​សន្តិសុខ​ជា​ច្រើន​នាក់​ (ដឹកនាំ​ដោយ​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ លោក ​គីម វុត្ថា​)​ បាន​ចាប់​ផ្ដើម​ប្រើ​អំពើ​ហិង្សា​ដោយ​គ្មាន​ហេតុផល​ទៅ​លើ​សកម្មជន​ដី​ធ្លី​ លោក​ ច័ន្ទ​ ពុទ្ធិ​ស័ក្ត​ អ្នក​តំណាង​សហគមន៍​បឹងកក់​ បន្ទាប់​ពី​លោក​បាន​ព្យាយាម​ការពារ​មិន​ឲ្យ​សន្តិសុខ​​រឹប​​អូស​​យក​ ស្គរ​ឆៃយ៉ាំ​ ពី​ក្រុម​អ្នក​ដើរ​ហែ​ក្បួន។​ សន្តិសុខ​ទាំង​នោះ​បាន​បន្ត​ប្រើ​អំពើ​ហិង្សា​ដោយ​គ្មាន​ហេតុផល​ស្រដៀង​គ្នា​ទៅ​លើ​មន្រ្តី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ លោក​ អំ ​សំអាត​ ប្រធាន​​​គ្រប់​​គ្រង​​​ផ្នែ​ក​​ស៊ើប​​​អង្កេត​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (អង្គការ​លីកាដូ​)​ ខណៈ​ពេល​លោក​ព្យាយាម​បញ្ឈប់​ស្ថានការ​តានតឹង​ដោយ​សន្តិវិធី​ និង​ការពារ​កុំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​បន្ត​ទៀត​។​ អ្នក​ឃ្លាំ​មើល​ម្នាក់​ ដែល​មាន​ពាក់​កាត​សារ​ព័ត៌​មាន​ ត្រូវ​បាន​រងរបួស​ អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ផង​ដែរ​។​ អ្នក​ទាំង​បី​ត្រូវ​​បាន​​រង​​របួស​​ និង​កំពុង​​ត្រូវ​ការ​​សម្រាក​​ព្យាបាល។​​

ការ​វាយ​ប្រហារ​នេះ​បង្ហាញ​ពី​ឧទាហរណ៍​ថ្មី​មួយ​ទៀត​ក្នុង​ការ​រឹត​ត្បិត​ខ្លាំង​​ឡើង​​នៃ​បរិយាកាស​​សម្រាប់​​ប្រើ​ប្រាស់​សេរីភាព​ជា​មូលដ្ឋាន​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស​​កម្ពុជា។​ ការ​សម្រេច​​ហាម​ឃាត់​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ទៅ​លើ​ការ​ប្រមូល​ផ្ដុំ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​ការ​រិះគន់​គោលនយោបាយ​រាជ​រដ្ឋា​ភិបាល​ រួម​ទាំង​ការ​ប្រើប្រាស់​កង​កម្លាំង​ដោយ​មិន​ត្រឹម​ត្រូវ​ដ៏​ច្រើន​លើស​លប់ ​បាន​បង្កើត​ជា​បរិយាកាស​មួយ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ហើយ​ក៏​បង្ហាញ​ពី​ការរឹត​ត្បិត​នៃ​លំហ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​​។​

អ្នក​ស្រី​ ចក់​ សុភាព ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ បាន​​មាន​ប្រសាសន៍​ថា​៖ ​“ការ​វាយ​ដំ​លើ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​សម្គាល់​អត្ត​សញ្ញាណ​ ដោយ​គ្រាន់​តែ​បំពេញ​ការ​ងារ​របស់​ខ្លួន​ត្រូវ​បាន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ គឺ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ​។​ ចាប់​តាំង​ពី​ការ​ប្រមូល​ផ្ដុំ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ខែ​ឧសភា​ ការចោទ​ប្រកាន់​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ការ​វាយ​ប្រហារ​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​តាម​ដង​ផ្លូ​វ​គឺ​ជា​រឿង​មួយថ្មី​ដែ​ល​កម្រ​នឹង​មាន​”។ ​

នេះ​អាច​ជា​ការ​ពិបាក​សម្រាប់​តុលាការ​ក្នុង​ការ​ចាប់​ផ្ដើម​ផ្តន្ទាទោស​សន្តិសុខ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​សកម្មភាព​អំពើ​ហិង្សា​ដែល​កើត​មាន​ឡើង​ដដែលៗ​ទាំង​នេះ​

ណាលី​ ​ពីឡូក​, នាយក​រង​អង្គការ​លីកាដូ​

ណាលី​ ពីឡូក​ នាយក​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា៖​ “នេះ​ជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ​ដែល​សន្តិសុខ​ត្រូវ​​បាន​​ពង្រាយ​សម្រាប់​ប្រើ​អំពើហិង្សា​ដើម្បី​រារាំង​ការ​ប្រមូលផ្ដុំ ​ដែល​ជា​យុទ្ធសាស្រ្ត​របស់​អាជ្ញាធរ​សម្រាប់​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​សិទ្ធ​។​ យើង​អាច​ចាំ​មើល​ថា​តើ​ករណី​នេះ​នឹង​អាច​ (ដូច​ករណី​ជា​ច្រើន​ទៀត)​ ក្លាយ​ជា​អំពើ​និទណ្ឌភាព​ចំពោះ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​​មុន​​ទៀត​ ឬ​ យ៉ាង​ណា។​ នេះ​អាច​ជា​ការ​ពិបាក​សម្រាប់​តុលាការ​ក្នុង​ការ​ចាប់​ផ្ដើម​ផ្តន្ទា​ទោស​សន្តិសុខ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​លក្ខណៈ​ប្រព័ន្ធ ​និង​សកម្មភាព​អំពើ​ហិង្សា​ដែល​កើត​មាន​ឡើង​ដដែលៗ​ទាំងនេះ​”។​

ក្បួន​ដង្ហែ​អហិង្សា​ដែល​ចូលរួម​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៥០០នាក់ ​បាន​ចាប់​ផ្ដើម​នៅ​អតីត​សហគមន៍​ដីក្រហម​ដែល​ជា​តំបន់​រងការ​បណ្ដេញចេញ​ មុន​ពេល​ដែល​ក្បួន​ដង្ហែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រះ​បរម​រាជវាំង​ ឆ្ពោះ​​ទៅ​​ទីលាន​ប្រជា​ធិប​តេយ្យ​។ ​ក្បួន​ដង្ហែ​ (ដែល​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ចេញ​បទ​បញ្ជា​ប្រកាស​មិន​ឲ្យ​មាន​ការ​ដើរ​​ហែ​​ក្បួន​​រយៈពេល​ ៣ថ្ងៃ​មក​ហើយ​)​ ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ រួម​បញ្ចូល​ទាំង​ នគរបាល​ និង​សន្តិសុខ​ ពង្វៀង​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​កាន់​ទី​លាន​ប្រជាធិបតេយ្យ​វិញ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​គ្រោង​នឹង​ដើរ​ហែក្បួន​ស្រប​តាម​ផែនការ​ដើម​ឆ្ពោះ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នគររូប​នីយ​កម្ម​ និង​សំណង់។​


មើល​វីដេអូ​នេះ
ការវាយប្រហា​រទៅលើ​អ្នកគ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អ៊ំ សំអាត ដែលចាប់បាន​ដោយ​ម៉ាស៊ីនថត​របស់ វីអូឌី

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ក្នុង​ការ​ដើរ​ហែ​ក្បួន​អហិង្សា​ ដែល​បាន​កើត​ឡើង​នៅ​ពាក់​កណ្ដាល​ផ្លូវ​ ប្រជាពលរដ្ឋ​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ ជា​កន្លែង​ដែល​អ្នក​ទាំង​នោះ​បាន​បញ្ចេញ​មតិ​យោបល់​អំពី​បញ្ហា​សិទ្ធិ​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ដ្ឋាន​ ​និង​​ប្រគល់​​ញត្តិ​​ជូន​​ទៅ​​មន្រ្តី​​ក្រសួង​​រៀបចំ​​ដែនដី​​ នគរ​​រូប​នីយ​កម្ម​​ និង​​សំណង់។​​ ប្រធាន​​បទ​​នៃ​​ការ​​ប្រមូល​​ផ្ដុំ​​ជា​​រៀង​​រាល់​​ឆ្នាំ​​នៃ​ឆ្នាំ​នេះ​​ គឺ​​ពាក់​​ព័ន្ធ​​ជា​ថ្មី​​ម្ដង​​ទៀត​​ទៅ​​នឹង​​ការ​​តវ៉ា​​ប្រឆាំង​​នឹង​​ការ​​រំ​លោភ​​យក​​ដី​ធ្លី​ និង​​ការ​​បណ្ដេញ​​ចេញ​​ដោយ​បង្ខំ។​​

កញ្ញា​ សុង​ ស្រីលាភ ​តំណាង​សហគមន៍​បឹងកក់​បាន​មាន​ប្រសាសន៍​ថា​៖ ​“អាជ្ញាធរ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​ការ​វាយ​ប្រហារ​យើង​នោះ​ទេ​។​ ការ​បន្ត​ប្រើ​អំពើ​ហិង្សា​ និង​រឹត​ត្បិត​មិន​អាច​បញ្ឈប់​ពួក​យើង​ក្នុង​ការ​ទាមទារ​យុតិ្តធម៌​ និង​ទាមទារ​សិទ្ធិ​លំនៅដ្ឋាន​របស់​យើង​បាន​ទេ”។​

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ ខណៈ​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ចាប់ផ្ដើម​បំពេញ​បេសកកម្ម​របស់​ខ្លួន​​នៅ​ក្នុងប្រទេស​កម្ពុជា​​រយៈពេល​ចុង​ក្រោយ​នេះ។ ​យើង​ខ្ញុំ ​សូមសំណូមពរ​ដោយ​ទទួចដល់​អ្នក​រាយការណ៍​ពិសេស​ឲ្យលើក​ឡើង​ពី​បញ្ហា​កា​រ​បន្ត​ប្រើប្រាស់​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក្នុង​ការ​គាប​សង្កត់​មក​លើ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ និង​ការប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី។​

ជា​ថ្មី​ម្ដង​ទៀត ​យើង​ខ្ញុំ​ សូម​ធ្វើ​ការ​ថ្កោល​ទោស​ទៅ​លើ​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងន់​នេះ​ និង​សូម​ទាមទារ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ដែល​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​ទាំង​នោះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​

សេចក្ដី​ថ្លែង​ការណ៍​នេះ​គាំទ្រ​ដោយ​សង្គម​ស៊ីវិល​ដូច​ខាង​ក្រោម​៖​

1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍បន្ទាយស្រី
4. សហគមន៍បឹងប្រាំ
5. សហគមន៍បឹងឈូក
6. សហគមន៍បឹងកក់
7. សហគមន៍បឹងត្របែក
8. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
9. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
10. អនាគតយុវជនកម្ពុជាអាស៊ាន
11. សមាគអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
12. សម្ព័ន្ធសហជីពកម្ពុជា (CATU)
13. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
14. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
15. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
16. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
17. សមាគមអាដហុក (ADHOC)
18. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
21. សមាគមកម្ពុជា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
22. សហភាពការងារកម្ពុជា (CLC)
23. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
24. បណ្តាញយុវជនកម្ពុជា (CYN)
25. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បី លុបបំបាត់រាល់ទម្រង់រើសអើង លើស្រ្តីភេទ (NGO-CEDAW)
26. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
27. សហគមន៍ឆេកូ
28. សហគមន៍ជ័យជំនះ
29. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
30. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
31. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
32. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
33. បណ្តាញកសាងសន្តិភាព (CPN)
34. សមធម៌កម្ពុជា (EC)
35. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
36. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
37. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
38. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
39. សមាគមយុវជនខ្មែរ (KYA)
40. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
41. អង្គការមាតាធម្មជាតិ (MN)
42. អង្គការស្ពានសន្តិភាព (PBO)
43. សហគមន៍ភ្នំបាត
44. សហគមន៍ភូមិ២៣
45. អង្គការពន្លកខ្មែរ
46. សហគមន៍ព្រែកតានូ
47. សហគមន៍ផ្លូវរថភ្លើង
48. សមាគមធាងត្នោត (STT)
49. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
50. អង្គការស្ត្រីខ្មែរ
51. សហគមន៍ថ្មគោល
52. សហគមន៍ទួលសង្កែB
53. សហគមន៍ត្រពាំងអញ្ចាញថ្មី
54. សហគមន៍ទំនប់ពីរ
55. បណ្តាញព្រះសង្ឃវត្តថាន់
56. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
57. សហគមន៍ភ្នំឳរ៉ាល់
58. សហគមន៍ភ្នំស្រូច
59. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
60. គណៈកម្មាធិការស្រ្តីកម្ពុជា (CAMBOW)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 92 Community
២. Alliance for Conflict Transformation (ACT)
៣. Banteay Srey Community
៤. Beung Pram Land Community
៥. Boeung Chhouk Community
៦. Boeung Kak Community
៧. Boeung Trabek Community
៨. Building and Wood Workers Trade Union (BWTUC)
៩. Building Community Voice (BCV)
១០. CamASEAN Youth
១១. Cambodia Development People Life Association (CDPLA)
១២. Cambodian Alliance of Trade Unions (CATU)
១៣. Cambodian Center for Human Rights (CCHR)
១៤. The Cambodian Committee for Women (CAMBOW)
១៥. Cambodian Domestic Workers Network (CDWN)
១៦. Cambodian Food and Service Workers' Federation (CFSWF)
១៧. Cambodian Human Rights Action Committee (CHRAC)
១៨. Cambodian Human Rights and Development Association (ADHOC)
១៩. Cambodian Independent Civil-Servants Association (CICA)
២០. Cambodian Independent Teachers Association (CITA)
២១. Cambodian Informal Economic Workers Association (CIWA)
២២. Cambodian Labour Confederation (CLC)
២៣. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២៤. Cambodian Tourism and Service Workers Federation (CTSWF)
២៥. Cambodian Youth Network (CYN)
២៦. Cambodian NGO Committee on CEDAW (NGO-CEDAW)
២៧. Center for Alliance of Labor and Human Rights (CENTRAL)
២៨. Chiko Community
២៩. Chey Chomnas Community
៣០. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
៣១. Coalition for Integrity & Social Accountability (CISA)
៣២. Coalition of Cambodian farmer Community (CCFC)
៣៣. Committee for Free and Fair Election in Cambodia (COMFREL)
៣៤. Community Peace-Building Network (CPN)
៣៥. Equitable Cambodia (EC)
៣៦. Farmer Association for Peace and Development (FAPD)
៣៧. Gender and Development for Cambodia (GADC)
៣៨. Housing Rights Task Force (HRTF)
៣៩. Independent Democracy of Informal Economy Association (IDEA)
៤០. Indigenous Youth at Brome Commune, Preah Vihear Province
៤១. Khmer Youth Association (KYA)
៤២. Land Community, I Village Preah Sihanouk Province
៤៣. Mother Nature (MN)
៤៤. Peace Bridges Organization (PBO)
៤៥. Phnom Bat Community
៤៦. Phnom Oral Community
៤៧. Phnom Srouch Community
៤៨. Phum 23 Community
៤៩. Ponlok Khmer
៥០. Prek Tanou Community
៥១. Railway Community
៥២. Sahmakum Teang Tnaut (STT)
៥៣. SOS International Airport Community
៥៤. Strey Khmer
៥៥. Thmor Kol Community (TK)
៥៦. Toul Sangke B Community
៥៧. Trapaing Anhchanh Thmey Community
៥៨. Tumnop II Community
៥៩. Wat Than Monk Network
៦០. Youth Resource Development Program

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា