សេចក្តីថ្លែងការណ៍

​សូម​ទម្លាក់​ចោល​បទចោទ​ទាំងអស់​ចំពោះ​សកម្មជន​មាតា​ធម្មជាតិ ​និង​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​

ចេញផ្សាយ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២១; ក្រុមសង្គមស៊ីវិល
F T M

សកម្មជន​មាតា​ធម្មជាតិ​កញ្ញា ស៊ុន​ រដ្ឋា​ លើកដៃ​ទៅកាន់​ក្រុម​គ្រួសារ​ ខណៈដែល​កញ្ញា​​កំពុង​ត្រូវបាន​បញ្ជូន​ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃសៅរ៍​ ។ ​

កាលពី​ថ្ងៃអាទិត្យ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ចោទប្រកាន់​សមាជិក​ ៤នាក់​នៃ​ចលនា​បរិស្ថាន​មាតា​ធម្មជាតិ​ ពី​បទរួមគំនិត​ក្បត់​ប្រឆាំង​នឹងរដ្ឋ​ និង​បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ​ដែល​ជាផ្នែក​នៃការផ្ដន្ទាទោស​ដោយ​ការដាក់​គោលដៅ ​និង​មិនអាច​ទទួល​យកបាន​ ពី​សំណាក់​អាជ្ញាធរ​ ទៅលើ​អ្នកការពារ​បរិស្ថាន​ និង​សកម្មជន​មូលដ្ឋាន​ជួរមុខ ។​ អាជ្ញាធរ​ គួរ​បញ្ឈប់​ការចាប់​យុវជន​ជាសកម្មជន​របស់​យើង​ដាក់​ពន្ធនាគារ​ និង​គួរ​ចាប់ផ្ដើម​ស្ដាប់​មតិយោបល់​របស់​ពួកគេ​ ដែល​ស្ថិតនៅ​ជួរមុខ​ក្នុងការ​ចងក្រង​ឯកសារ​ពី ហានិភ័យ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ ចំពោះ​ការជញ្ជក់​ផលប្រយោជន៍ពី​ធនធាន​ធម្មជាតិ​ និង​ការបំផ្លិច​បំផ្លាញ​បរិស្ថាន ។​ សកម្មជន​បរិស្ថាន​ទាំងនេះ​ បាន​ធ្វើការ​ដោយ​មិនខ្លាច​នឿយហត់​ និង​មិនគិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ជាតិ ។​ ​

យើងខ្ញុំ​ ជា​សហគមន៍​ និង​សង្គមស៊ីវិល​ មាន​រាយនាម​ដូច​ខាងក្រោម ​សូម​ស្នើសុំ​ឱ្យ​ដោះលែង​ សកម្មជន​បរិស្ថាន​ដែល​ត្រូវបាន​ចាប់ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​ ទម្លាក់ចោល​បទចោទ​ទាំងអស់​ប្រឆាំង​ពួកគេ ​និង​បញ្ឈប់​ការរឹតត្បិត​ និង​ការផ្ដន្ទាទោស​ឥតឈប់ឈរ​ទៅលើ​ចលនា​បរិស្ថាន ។​

កញ្ញា ​ស៊ុន រដ្ឋា​ លោក ​យីម ​លាងហ៊ី ​និង​លោក ​Alejandro Gonzalez-Davidson​ ត្រូវបាន​ចោទប្រកាន់​ពី​បទរួម​គំនិតក្បត់ ​និង​បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ​តាមបញ្ញត្តិ​មាត្រា ​៤៥៣​ និង​មាត្រា ​៤៣៧ ​(ស្ទួន)​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែល​​មាន​​ទោស​​អតិបរមា​នីមួយៗ​រហូត​​ដល់​ ១០ឆ្នាំ​ និង​​៥ឆ្នាំ ។​ សកម្មជន​ម្នាក់ទៀត​គឺ ​លោក លី​ ចាន់ដារ៉ាវុត​ ត្រូវបាន​ចោទប្រកាន់​ពីបទ​រួមគំនិតក្បត់ ។​

សកម្មជន​ទាំង៣នាក់​ ត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះ​អាសន្ន​ នៅ​មណ្ឌល​អប់រំ​កែប្រែទី១ ​(ម១)​ និង​មណ្ឌល​អប់រំ​កែប្រែទី២ ​(ម២) ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២១ ​នេះ ​ខណៈដែល​លោក ​Alejandro Gonzalez-Davidson ​កំពុង​ស្ថិតនៅ​ក្រៅប្រទេសកម្ពុជា​ បន្ទាប់ពី​លោកត្រូវបាន​បណ្ដេញចេញ ​កាលពី​ឆ្នាំ២០១៥ ​។​

កញ្ញា រដ្ឋា​ និង​លោក ​ចាន់ដារ៉ាវុត​ ត្រូវបាន​ចាប់ខ្លួន​ នៅតាម​មាត់ទន្លេ​ក្នុង​​រាជធានី​ភ្នំពេញ ​រួម​ជាមួយ​លោក ​សិដ្ឋ ​ឈីវលីម៉េង ​ដែលក្រោយ​មក​លោក​ត្រូវបាន​ដោះលែង​វិញ ។ ពេលនោះ ​អ្នកទាំង៣ កំពុង​ចងក្រង​ឯកសារ​ពីការ​បង្ហូរ​ទឹកស្អុយ​ចូលទៅក្នុង​ទន្លេ ។​ ក្នុង​ពេលនោះដែរ​ អាជ្ញាធរ​ស្រុក​កោះធំ ​ខេត្តកណ្ដាល ​បាន​កោះហៅ ​លោក ​យីម លាងហ៊ី ​សកម្មជន​បរិស្ថាន ​ដើម្បី​ធ្វើការ​សាកសួរ ​និង​ចាប់ខ្លួន​លោក ​ដោយ​ក្រោយមក​ លោក​ត្រូវបាន​បញ្ជូន​មក​រាជធានី​ភ្នំពេញ ។​ ទីតាំង​របស់​អ្នកទាំង៤​ ត្រូវបាន​លាក់ការ​សម្ងាត់​អស់​រយៈពេល​យ៉ាងតិច​ ២៤ម៉ោង​ បន្ទាប់ពី​ការចាប់ខ្លួន​ពួកគេ​ ដែលបាន​ធ្វើឱ្យ​ប៉ះពាល់ផ្លូវចិត្ត​ក្រុមគ្រួសារ​របស់​ពួកគេ​យ៉ាងខ្លាំង​ ក៏ដូចជា​ដកហូត​សិទ្ធិ​របស់​ពួកគេ​ក្នុងការ​ទទួល​បាន​ការប្រឹក្សា​ផ្លូវច្បាប់​ក្នុងពេល​ចាប់ខ្លួន ។​

ក្រោយមក​ សកម្មជន​បរិស្ថាន​ទាំង៣នាក់​ ត្រូវបាន​បញ្ជូនខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និងសាកសួរ​ដោយ​ព្រះរាជអាជ្ញា​ នៅថ្ងៃទី១៩​ និង​ត្រូវបាន​ចោទប្រកាន់​នៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២១​ ពី​ បទរួមគំនិតក្បត់ ​និង​បទប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ ​ដែល​ត្រូវបាន​ទម្លាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល ​មុនពេល​មេធាវី​អ្នកទាំងនោះ​ទទួលបាន​ព័ត៌មាន​ពីបទចោទ​ទាំងនេះ ។ ​សកម្មភាព​នេះ ​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់សិទ្ធិ​របស់​សកម្មជន​បរិស្ថាន​ទាំងនេះ ​ក្នុងការ​ទទួលបាន​ការជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌ ។​

លោក ​លាងហ៊ី​ អាយុ ៣២ ឆ្នាំ​​ គឺជានិស្សិត​កំពុងសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៅវិទ្យាស្ថាន​ភាសាបរទេស​នៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ​តាមរយៈ​កម្មវិធី​អាហារូបករណ៍ ។​ កញ្ញា ​រដ្ឋា​ អាយុ ​២៦ ឆ្នាំ​​ គឺជាគណនេយ្យករ​ ដែល​ទើបបញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ​កម្ពុជា ​ដែល​កញ្ញា​បានសិក្សា​តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផងដែរ ។​ លោក​ ចាន់ដារ៉ាវុត អាយុ​ ២២ ឆ្នាំ ​គឺជានិស្សិតឆ្នាំទី៤ ​ជំនាញ​នីតិសាស្រ្ត ​នៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត ​និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច ។​

ការចាប់ខ្លួន​ពួកគេ​គឺ​មិន​សមហេតុផល​ និង​បទចោទ​ប្រឆាំង​ពួកគេ​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​និង​ជាឧទាហរណ៍​មួយទៀត​នៃអាជ្ញាធរ​កម្ពុជា​ និង​ប្រព័ន្ធ​យុត្តិធម៌​ ក្នុងការ​ប្រើប្រាស់​បទចោទ​មិនត្រឹមត្រូវ​ ដើម្បី​ចាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​វ័យក្មេង​ ដាក់​ពន្ធនាគារ ។​ ការតស៊ូមតិ​សម្រាប់​សិទ្ធិមនុស្ស ​និង​ការទាមទារ​ឱ្យ​អាជ្ញាធរ​ការពារបរិស្ថាន​ មិនមែន​ជា​បទល្មើស​នោះទេ ​ហើយ​ការចាប់ខ្លួន​អ្នកការពារ​បរិស្ថាន​ដែល​ជា​យុវជន​ជំនាន់​ក្រោយ​របស់​ប្រទេសជាតិ​ ដាក់​ពន្ធនាគារ​ គឺ​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​យើង​ទាំងអស់គ្នា ។​

ការចាប់​ខ្លួននេះ ​កើតឡើង​តិចជាង​ ២ខែ​ បន្ទាប់ពី​សកម្មជន​មាតា​ធម្មជាតិ​ចំនួន ​៣នាក់​ ត្រូវបាន​ផ្ដន្ទាទោស ​កាលពី​ខែឧសភា ​ឆ្នាំ២០២១​ ពាក់ព័ន្ធ​នឹង​បទញុះញង់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។​ លោក​ ថុន រដ្ឋា​ កញ្ញា​ ភួន កែវរស្មី​ និង​កញ្ញា ​ឡុង គន្ធា ​ត្រូវបាន​ផ្ដន្ទាទោស ​និង​ដាក់ទោស​ឱ្យជាប់​ពន្ធនាគារ​ចន្លោះពី ​១៨ខែ​ ទៅ ២០ខែ​ ពាក់ព័ន្ធ​នឹង​គម្រោង​រៀបចំ​ការដើរតវ៉ា​ដោយ​ស្រ្តីម្នាក់​​ នៅក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​តស៊ូមតិ​ប្រឆាំង​នឹង​ការលុប​បឹងតាមោក ​ដែល​ត្រូវបាន​បែងចែក​ជាចំណែក​តូចៗ​សម្រាប់​ផលប្រយោជន៍​បុគ្គល​ឯកជន​ និង​ស្ថាប័នរដ្ឋ ។​ លោក ​Alejandro Gonzalez-Davidson ​និង​សកម្មជន​ម្នាក់ទៀត ​គឺកញ្ញា ​ជា គន្ធីន​ ត្រូវបាន​ផ្ដន្ទាទោស ​ដោយកំបាំងមុខ ។​

ក្នុងឆ្នាំ២០២០​ អាជ្ញាធរ​បាន​ចាប់ខ្លួន​ សកម្មជន​ជាយុវជន​យ៉ាងតិច​ ១៦នាក់​ ដោយសារ​ការតវ៉ា​ប្រឆាំង​នឹង​ការឃុំខ្លួន​ លោក ​រ៉ុង ឈុន ​ប្រធាន​សហជីព​ ដែល​ត្រូវបាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ពីបទ​ញុះញង់ ​ជុំវិញ​សេចក្ដី​អធិប្បាយ​របស់​លោក​អំពី​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា ​និង​វៀតណាម ។​

ខណៈដែល​ពន្ធនាគារ​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង​នៅទូទាំង​ប្រទេស ​កំពុង​ជួបការ​លំបាក​ចំពោះ​ការផ្ទុះឡើង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ១៩​ អាជ្ញាធរ​ហាក់ដូចជា​មាន​ចេតនា​ក្នុងការ​ចាប់ខ្លួន​ អ្នកណា​ដែល​បញ្ចេញ​មតិ​រិះគន់ ​ឬតវ៉ា​ដោយ​សន្ដិវិធី ​។​ តុលាការ ​បាន​បង្ហាញ​ចេតនា​តិចតួច​ក្នុងការ​ដោះលែង​មុនពេល​កំណត់​ចំពោះ​ពិរុទ្ធជន​​ដែលបាន​ប្រព្រឹត្ត​បទល្មើស​អហិង្សា ​ឬដោះលែង​អ្នកទាំងនោះ​ឱ្យ​នៅក្រៅឃុំ​ជាបណ្ដោះ​អាសន្ន​ ប៉ុន្តែ​ផ្ទុយទៅវិញ​ នៅតែ​បន្តចាប់ខ្លួន​សកម្មជន​អហិង្សា​ដាក់ពន្ធនាគារ​ ដោយ​ឱ្យពួកគេ​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​បញ្ហាសុខភាព ។​

យើងខ្ញុំ ​សូមស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នៃចលនា​មាតាធម្មជាតិ​ទាំងនេះ ​ក៏ដូចជា​សកម្មជន​ការពារបរិស្ថាន​ ​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុងពន្ធនាគារ​ ឱ្យបាន​ឆាប់រហ័ស​ ព្រមទាំង​ទម្លាក់​ចោល​បទចោទ​ទាំងអស់​ចំពោះ​អ្នកទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ ៕​

សេចក្ដី​ថ្លែងការណ៍​នេះ ​គាំទ្រ​ដោយ៖​

១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. សហគមន៍អមលាំង (កំពង់ស្ពឺ)
៣. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៤. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៦. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៧. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
៨. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៩. សហភាពការងារកម្ពុជា (CLC)
១០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៣. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
១៤. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៥. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១៦. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
១៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៨. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៩. បណ្តាញយុវជនកម្ពុជា (CYN)
២០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២១. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
២២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២៤. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
២៥. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
២៦. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២៧. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២៩. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៣០. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៣១. សហគមន៍ដកពរ (កំពង់ស្ពឺ)
៣២. អង្គការសមធម៌កម្ពុជា (EC)
៣៣. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៣៤. សហជីពកម្មករនិយោជិតក្រុមហ៊ុន អេច.ស៊ី.ស៊ី.គ្រុប
៣៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣៦. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៣៧. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
៣៨. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
៣៩. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៤០. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៤១. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៤២. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៤៣. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤៤. សហគមន៍មានជ័យ (ស្វាយរៀង)
៤៥. អង្គការម្លប់តាប៉ាង
៤៦. មាតាធម្មជាតិកម្ពុជា (MNC)
៤៧. សហគមន៍អូរដំដែក (កំពង់ធំ)
៤៨. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៤៩. អង្គការស្ពានសន្តិភាព (PBO)
៥០. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៥១. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៥២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥៣. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៥៤. សហគមន៍ភ្នំក្រោម (សៀមរាប)
៥៥. អង្គការពន្លកខ្មែរ (PKH)
៥៦. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៥៧. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៥៨. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៥៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៦០. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
៦១. អង្គការសមាគមធាងត្នោត (សធត)
៦២. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៦៣. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៦៤. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនអេចស៊ីស៊ី ព្រលានយន្តហោះខេត្តសៀមរាប
៦៥. សហជីពសាមគ្គីឯករាជ្យនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាភ្នំពេញ
៦៦. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៦៧. សហគមន៍ដីធ្លីតានី (សៀមរាប)
៦៨. គណៈកម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុសញ្ញ​លុបបំបាត់​រាល់ទំរង់​នៃការរើសអើង​លើ​ស្រ្តីភេទ (NGO-CEDAW)
៦៩. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៧០. អង្គការតម្លាភាពកម្ពុជា (TI)
៧១. សហជីពនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់
៧២. សហជីពកម្មករនិយោជិតវិស័យទេចរណ៍នៃស៊ីនទ្រី(ខេមបូឌា)
៧៣. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនជីអេសអាយ
៧៤. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៧៥. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 197 Land Community (Koh Kong)
២. Am Leang Community (Kampong Speu)
៣. Affiliated Network for Social Accountability (ANSA)
៤. Andong Trabek Land Community (Svay Rieng)
៥. Alliance for Conflict Transformation (ACT)
៦. Activities for Environment Community (AEC)
៧. Building Community Voices (BCV)
៨. Cambodian Alliance of Trade Unions (CATU)
៩. Cambodian Labor Confederation (CLC)
១០. Cambodian Food and Service Workers’ Federation (CFSWF)
១១. Cambodian Human Rights and Development Association (ADHOC)
១២. Cambodian Center for Human Rights (CCHR)
១៣. Cambodia Development People Life Association (CDPLA)
១៤. Cambodia’s Independent Civil Servants Association (CICA)
១៥. Cambodian Independent Teachers’ Association (CITA)
១៦. Cambodian Informal Economy Workers Association (CIWA-CLC)
១៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៨. Cambodian Tourism Workers Union Federation (CTWUF)
១៩. Cambodian Youth Network (CYN)
២០. Center for Alliance of Labor and Human Rights (CENTRAL)
២១. Chak Krey land Community (Banteay Meanchey)
២២. Chi Kha Kraom Land Community (Koh Kong)
២៣. Chi Kha Leu Land Community (Koh Kong)
២៤. Chray Indigenous Community (Ratanakiri)
២៥. Choam Kravien Community (Tboung Khmum)
២៦. Coalition for Integrity and Social Accountability (CISA)
២៧. Coalition of Cambodian Farmers Community Association (CCFC)
២៨. Committee for Free and Fair Elections in Cambodia (COMFREL)
២៩. Community Peace-Building Network (CPN)
៣០. Community to Protect Nature (Pursat)
៣១. Dak Por Community (Kampong Speu)
៣២. Equitable Cambodia (EC)
៣៣. Federation of Free Trade Union of Workers of the Kingdom of Cambodia (FTUWKC)
៣៤. H.C.C Employees Union
៣៥. Independent Democracy of Informal Economy Association (IDEA)
៣៦. Independent Trade Union Federation (INTUFE)
៣៧. Indigenous Community in Prame Commune (Preah Vihear)
៣៨. Khmer Kampuchea Krom For Human Rights and Development Association (KKKHRDA)
៣៩. Kleang Toek 78 Community (Siemreap)
៤០. Koh Sralao Fishery Community (Koh Kong)
៤១. Labour Right Supported Union Khmer Employee of Nagaworld (L.R.S.U)
៤២. Land Community (Pailin)
៤៣. Lor Peang Land Community (Kampong Chhnang)
៤៤. Mean Chey Land Community (Svay Rieng)
៤៥. M’Lop Tapang
៤៦. Mother Nature Cambodia (MNC)
៤៧. Ou Damdaek Community (Kampong Thom)
៤៨. Ou Vor Preng Community (Battambang)
៤៩. Peace Bridges Organization (PBO)
៥០. Peam Ros Community (Kampong Speu)
៥១. People Center for Development and Peace (PDP-Center)
៥២. Phum Sela Khmer Land Community (Banteay Meanchey)
៥៣. Phum Phsar Kandal Land Community (Banteay Meanchey)
៥៤. Phnom Krom Community (Siemreap)
៥៥. Ponlok Khmer (PKH)
៥៦. Prey Peay Fishery Community (Kampot)
៥៧. Prey Chher Pech Changvar Laor Chhert Community (Kampong Chhnang)
៥៨. Rattanak Rokha Forestry Community (Oddar Meanchey)
៥៩. Reaksmei Sameakki Community (Kampong Speu)
៦០. Rural Cambodia Technological Support Organisation (RCTSO)
៦១. Sahmakum Teang Tnaut (STT)
៦២. Samaki Chek Meas Community (Svay Rieng)
៦៣. Samaki Romeas Haek Community (Svay Rieng)
៦៤. Siem Reap Airport H.C.C Company Tourism Employees Union
៦៥. Sofitel Phokeethra Hotel Independent Solidarity Union
៦៦. Srae Prang Community (Tboung Khmum)
៦៧. Ta Ni Land Community (Siemreap)
៦៨. The Cambodian NGO Committee on CEDAW (NGO-CEDAW)
៦៩. Trapeang Chour Community (Kampong Speu)
៧០. Transparency International Cambodia (TI)
៧១. Tourism Employees Union of Les Jardin Du Bassac
៧២. Tourism Employees Union of Cintri (Cambodia)
៧៣. Tourism Employees Union of GSI
៧៤. Youth Resources Development Program (YRDP)
៧៥. Building and Wood Workers Trade Union Federation of Cambodia (BWTUC)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា