សេចក្តីថ្លែងការណ៍

ការបញ្ឈប់​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើងៗ​ទៅលើ​កូដករ​

ចេញផ្សាយ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

កូដករ​មកពី​សហជីព​ណាហ្គាវើលដ៍​ កំពុងត្រូវបាន​ចាប់​អូស​ចូលក្នុង​រថយន្ត​ក្រុង​ អំឡុងពេល​ធ្វើកូដកម្ម​ កាលពីថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

នា​ពេលថ្មីៗនេះ​ ​អាជ្ញាធរ​បាន​បង្កើន​ការ​ឃាត់ខ្លួន​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​គួរ​ឱ្យ​ព្រួយបារម្ភ​ ​ទៅលើ​សមាជិក​សហជីព​ ​នៅ​ខាងមុខ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ក៏ដូចជា​ការ​រឹតត្បិត​ខ្លាំង​ឡើង​ចំពោះ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ដែល​ឃ្លាំមើល​ការ​បង្ក្រាប​កាន់តែ​អាក្រក់​ទៅ​ៗ​ពីសំណាក់​អាជ្ញាធរ​ ​។​ ​យើងខ្ញុំ​ ​ជា​ក្រុម​សង្គម​ស៊ីវិល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​កូដករ​ម្តង​ហើយ​ម្តងទៀត​ ​ដែល​រួម​មានការ​​​ដឹក​អ្នក​ទាំងនោះ​ទៅកាន់​កន្លែង​ដែល​ឆ្ងាយ​ពី​ទីក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​នៅ​ពេល​យប់ជ្រៅស្ងាត់​ ​។​

​យើងខ្ញុំ​ ​ព្រួយបារម្ភ​ចំពោះ​វិធានការ​ថ្មីៗ​នេះ​ពីសំណាក់​អាជ្ញាធរ​ ​ដែល​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​មិន​ឱ្យ​ឃ្លាំមើល​ការ​បន្ត​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​កូដករ​អហិង្សា​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​។​ ​ជា​ច្រើនលើកច្រើនសា​រ​ ​អាជ្ញាធរ​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ពី​ការ​ថតរូប​ ​ឬ​ឈរ​នៅ​ជិត​ទីតាំង​នៃ​ការ​ឃាត់ខ្លួន​បែប​ហិង្សា​ទាំងនេះ​ ​។​ ​អ្នក​សារ​ព័ត៌មាន​ ​ត្រូវ​បាន​គំរាមកំហែង​ចាប់ខ្លួន​ ​ដោយសារ​ចុះ​យក​ព័ត៌មាន​ស្ដីពី​កូដកម្ម​ ​ហើយ​ជាច្រើន​ករណី​ទៀត​ ​អាជ្ញាធរ​បាន​បណ្ដេញ​អ្នកឃ្លាំមើល​ ​និង​អ្នក​សារ​ព័ត៌មាន​ចេញ​ឆ្ងាយ​ ​ខណៈ​ដែល​អាជ្ញាធរ​ចាប់​សែង​កូដករ​ទៅកាន់​រថយន្តក្រុង​យ៉ាង​ហិង្សា​ ​។​ ​ពួកគេ​ក៏បាន​គំរាម​ឃាត់ខ្លួន​អ្នកឃ្លាំមើល​ជាមួយ​កូដករ​នៅ​ទី​តាំងធ្វើ​ច​ត្តាឡី​ស័ក​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​។​

​ក្នុង​ករណី​មួយ​ចំនួន​ ​អាជ្ញាធរ​បាន​បង្ខំ​អ្នកឃ្លាំមើល​ឱ្យ​លុប​រូបភាព​ ​និង​វីដេអូ​ ​អំពី​ហេតុការណ៍​ ​ដែល​អាច​បង្ហាញ​នៅ​ពេលក្រោយ​ថា​ ​ការ​ឃាត់ខ្លួន​ដោយ​រំលោភបំពាន​ទាំងនេះ​ ​ជា​ប្រភព​នៃ​ភាព​អាម៉ាស់​ ​និង​មិន​សម​ហេតុផល​ ​ផ្អែក​តាមច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​ប្រសិនបើ​អ្នកឃ្លាំមើល​ ​នៅតែ​បន្ត​ត្រូវ​បាន​រឹតត្បិត​ ​យើងខ្ញុំ​ភ័យខ្លាច​ថា​ ​ការប្រើប្រាស់​អំពើ​ហិង្សា​ ​និង​ការ​រំលោភបំពាន​ ​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត​ ​អំឡុង​ពេល​មានការ​បង្ក្រាប​នេះ​ ​។​

​លើស​ពី​នេះ​ ​នា​ពេលថ្មីៗនេះ​ ​អាជ្ញាធរ​បាន​រុញ​កូដករ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​យ៉ាង​ហិង្សា​ ​ហើយ​ដឹក​អ្នក​ទាំងនោះ​ទៅកាន់​ជាយក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​ ​ដោយបង្ខំ​ឱ្យ​ពួកគេ​រក​មធ្យោបាយ​ធ្វើដំណើរ​ត្រឡប់មក​ផ្ទះ​វិញ​ដោយខ្លួនឯង​ ​។​ ​សកម្មភាព​នេះ​ ​គឺជា​សកម្មភាព​ដែល​មិន​ត្រឹមត្រូវ​ទាំងស្រុង​ ​និង​ជា​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ច្បាស់​មក​លើ​ក្រុម​កូដករ​នៃ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​មិន​មាន​មូលហេតុ​ស្រប​ច្បាប់​ណាមួយ​ត្រូវ​បាន​លើកឡើង​ដោយ​អាជ្ញាធរ​ ​។​

​កូដករ​ជា​ស្ត្រី​ ​មកពី​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ត្រូវ​បាន​ដាក់​គោលដៅ​ជាមួយ​អំពើ​ហិង្សា​ ​ការបៀតបៀន​ផ្លូវ​ភេទ​ ​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​និង​ការ​អនុវត្ត​ដោយ​រំលោភបំពាន​ ​នៃ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កូដកម្ម​អហិង្សា​របស់​ពួកគេ​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​។​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​មាន​ហេតុការណ៍​នៅ​ក្នុង​វីដេអូ​មួយ​ ​ដែល​អាជ្ញាធរ​បាន​ប្រើប្រាស់​ភាសា​អាសគ្រាម​ដោយ​មិន​សមរម្យ​ ​ទៅលើ​កូដករ​ម្នាក់​ ​ព្រមទាំង​បាន​គំរាម​រំលោភបំពាន​ផ្លូវ​ភេទ​លើ​រូប​នាង​ផង​ដែរ​ ​។​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​បុរស​ជា​អាជ្ញាធរ​ម្នាក់​ ​បាន​ចាប់​ ​និង​ច្របាច់​ ​សុដន់​របស់​ស្ត្រី​ជា​កូដករ​ម្នាក់​ ​ខណៈ​ដែល​នាង​កំពុង​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូលក្នុង​រថយន្តក្រុង​ ​។​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​មីនា​ ​កូដករ​ជា​ស្ត្រី​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ដាល់​ចំ​ភ្នែក​ ​នៅពេលដែល​អាជ្ញាធរ​រុញច្រាន​យ៉ាង​ហិង្សា​បង្ខំ​ឱ្យ​កូដករ​ចូលក្នុង​រថយន្តក្រុង​ ​។​ ​សកម្មភាព​ទាំងនេះ​ ​គឺ​មិន​អាច​ទទួលយក​បាន​ឡើយ​ ​។​

​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​បាន​ធ្វើ​កូដកម្ម​របស់​ពួកគេ​ដោយ​សន្តិវិធី​ ​និង​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ ​ដែល​ធានា​អំពី​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ ​និង​ប្រមូលផ្ដុំ​គ្នា​ដោយសេរី​ ​។​ ​ប៉ុន្តែ​ការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​កូដកម្ម​នេះ​ ​គឺជា​ការ​ចាប់ខ្លួន​អ្នកដឹកនាំ​ ​សមាជិក​ ​និង​សកម្មជន​សហជីព​ចំនួន​១​១​រូប​ទៅវិញ​ ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​មិន​ត្រឹមត្រូវ​ ​។​ ​បើ​ទោះ​ជា​ជិត​បី​ខែក្រោយ​មក​ ​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្តី​ ​ក៏​បទ​ចោទ​ទៅលើ​ពួកគេ​មិនទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅឡើយ​ទេ​ ​។​ ​អាជ្ញាធរ​នៅតែ​បន្ត​រុញច្រាន​បង្ខំ​ ​និង​ឃាត់ខ្លួន​កូដករ​នៃ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​រាប់​រយ​នាក់​ទៅ​ក្នុង​រថយន្តក្រុង​ស្ទើរតែ​រាល់ថ្ងៃ​ ​ក៏ដូចជា​ដឹក​អ្នក​ទាំងនោះ​ដោយ​មិន​ត្រឹមត្រូវ​ទៅកាន់​មណ្ឌល​ច​ត្តាឡី​ស័ក​ ​ហើយ​ថ្មីៗ​នេះ​ដឹក​យកទៅ​ទុកចោល​នៅ​ទីតាំង​ដាច់ស្រយាល​មួយ​កន្លែងនៅ​ជាយ​រាជធានី​ភ្នំពេញ​ ​។​

​យើងខ្ញុំ​ ​សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ ​ចាប់ផ្ដើម​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​និង​ចាត់វិធានការ​ច្បាស់លាស់​ ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នេះ​ ​ដែល​រួម​មាន​ការធានា​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ចូលរួម​ចរចា​ដោយ​ភាព​ស្មោះត្រង់​ ​និង​គោរពច្បាប់​ជាតិ​ជាធរមាន​ ​៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៣. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៤. សហគមន៍អមលាំង (កំពង់ស្ពឺ)
៥. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៦. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៧. សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
៨. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៩. សហគមន៍បឹងប្រាំ (បាត់ដំបង)
១០. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
១១. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៣. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
១៤. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៨. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៩. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
២០. សហភាពការងារកម្ពុជា (CLC)
២១. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
២២. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
២៣. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៤. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២៥. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២៦. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២៧. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២៩. បណ្តាញយុវជនកម្ពុជា (CYN)
៣០. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៣១. អង្គការសមធម៌កម្ពុជា (EC)
៣២. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៣៣. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៣៤. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣៥. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៣៦. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
៣៧. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
៣៨. ខ្មែរថាវរៈ
៣៩. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៤០. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៤១. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៤២. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
៤៣. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤៤. សហគមន៍មានជ័យ (ស្វាយរៀង)
៤៥. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៤៦. អង្គការស្ពានសន្តិភាព (PBO)
៤៧. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៤៨. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
៤៩. សហគមន៍ភ្នំក្រោម (សៀមរាប)
៥០. សហគមន៍ភ្នំត្នោត (កំពត)
៥១. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥២. អង្គការពន្លកខ្មែរ (PKH)
៥៣. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៥៤. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៥៥. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៥៦. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
៥៧. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៥៨. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៥៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៦០. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៦១. សហភាពផ្ទះសាមគ្គី (SH)
៦២. អង្គការសមាគមធាងត្នោត (STT)
៦៣. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៦៤. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៦៥. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៦៦. សហគមន៍ដីធ្លីតានី (សៀមរាប)
៦៧. សហគមន៍ដីធ្លីតានូន (កោះកុង)
៦៨. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
៦៩. សហគមន៍ថ្មដា (ពោធិ៍សាត់)
៧០. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៧១. អង្គការតម្លាភាពកម្ពុជា (TI)
៧២. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៧៣. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 197 Land Community (Koh Kong)
២. Affiliated Network for Social Accountability (ANSA)
៣. Alliance for Conflict Transformation (ACT)
៤. Am Leang Community (Kampong Speu)
៥. Andong Trabek Land Community (Svay Rieng)
៦. Areng Indigenous Community (Koh Kong)
៧. Association of Domestic Workers (ADW)
៨. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៩. Boeung Pram Community (Battambang)
១០. Bos Snaor Community (Tbong Khmum)
១១. Cambodian Alliance of Trade Unions (CATU)
១២. Cambodian Center for Human Rights (CCHR)
១៣. Cambodian Center for Independent Media (CCIM)
១៤. Cambodian Food and Service Workers’ Federation (CFSWF)
១៥. Center for Alliance of Labor and Human Rights (CENTRAL)
១៦. Cambodian Human Rights and Development Association (ADHOC)
១៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៨. Cambodia’s Independent Civil Servants Association (CICA)
១៩. Cambodian Informal Economy Workers Association (CIWA-CLC)
២០. Cambodian Labor Confederation (CLC)
២១. Cambodian Tourism Workers Union Federation (CTWUF)
២២. Cambodian Journalists Alliance (CamboJA)
២៣. Chi Kha Kraom Land Community (Koh Kong)
២៤. Chi Kha Leu Land Community (Koh Kong)
២៥. Coalition for Integrity and Social Accountability (CISA)
២៦. Coalition of Cambodian Farmers Community Association (CCFC)
២៧. Community to Protect Nature (Pursat)
២៨. Committee for Free and Fair Elections in Cambodia (COMFREL)
២៩. Cambodian Youth Network (CYN)
៣០. Dak Por Community (Kampong Speu)
៣១. Equitable Cambodia (EC)
៣២. Gender and Development Cambodia (GADC)
៣៣. Haong Samnam Community (Kampong Speu)
៣៤. Independent Democracy of Informal Economy Association (IDEA)
៣៥. Independent Trade Union Federation (INTUFE)
៣៦. Kamprers community (Tboung Khmum)
៣៧. Khmer Student Intelligent League Association (KSILA)
៣៨. Khmer Thavrak
៣៩. Klaing Toek 78 Community (Siemreap)
៤០. Koh Sralao Fishery Community (Koh Kong)
៤១. Kuy Indigenous Community (Preah Vihear)
៤២. Labour Right Supported Union Khmer Employee of Nagaworld (L.R.S.U)
៤៣. Lor Peang Community (Kampong Chhnang)
៤៤. Mean Chey Land Community (Svay Rieng)
៤៥. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
៤៦. Peace Bridges Organization (PBO)
៤៧. Peam Ros Community (Kampong Speu)
៤៨. People Center for Development and Peace (PDP)
៤៩. Phnom Krom Community (Siemreap)
៥០. Phnom Tnaut Community (Kampot)
៥១. Phum Sela Khmer Land Community (Banteay Meanchey)
៥២. Ponlok Khmer (PKH)
៥៣. Prek Ksach Land Community (Koh Kong)
៥៤. Prey Chher Pech Changvar Laor Chhert Community (Kampong Chhnang)
៥៥. Prey Lang Community (Stung Treng)
៥៦. Prey Lang Community (Kampong Thom)
៥៧. Prey Peay Fishery Community (Kampot)
៥៨. Ou Vor Preng Community (Battambang)
៥៩. Reaksmei Sameakki Community (Kampong Speu)
៦០. Samaki Chek Meas Community (Svay Rieng)
៦១. Solidarity House (SH)
៦២. Sahmakum Teang Tnaut (STT)
៦៣. Sre Ampel Water Fall Tourism Forestry Community (Kampong Chhnang)
៦៤. Srae Prang Community (Tboung Khmum)
៦៥. Steung Khsach Sor Forestry Resource (Kampong Chhnang)
៦៦. Ta Ni Land Community (Siemreap)
៦៧. Ta Nuon Land Community (Koh Kong)
៦៨. The Cambodian NGO Committee on CEDAW (NGO-CEDAW)
៦៩. Thmar Da Community (Pursat)
៧០. Tonlung Community (Tboung Khmum)
៧១. Transparency International Cambodia (TI)
៧២. Trapeang Chour Community (Kampong Speu)
៧៣. Youth Resources Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា