សេចក្តីថ្លែងការណ៍

សូម​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​៖​ ​ការ​ស្លាប់​អ្នកជាប់ឃុំ​ជាច្រើន​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​មណ្ឌល​ឃុំ​ខ្លួន​មិន​ត្រឹមត្រូវ​

ចេញផ្សាយ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០២២
F T M

ច្រកចូល​ជាប់សោរ ​និង​របង​បន្លាលួស​នៅខាង​មុខ​មណ្ឌល​ព្រៃស្ពឺ ថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០២២ ។

​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ ​ខណៈ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​មាន​ភស្តុតាង​បង្ហាញ​ថា​ ​មនុស្សជា​ង​ ​១​០​នាក់​ ​បាន​ស្លាប់​ ​ក្នុងចំណោម​អ្នកជាប់ឃុំ​ទាំងអស់​នៅ​ក្នុងមណ្ឌល​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​នេះ​ ​។​

​អង្គការ​លី​កា​ដូ ​បាន​ចងក្រង​ឯកសារ​ស្ដីពី​ការ​រំលោភបំពាន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ចាប់តាំង​ពី​មណ្ឌល​នេះ​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២​០​០​៤​ ​និង​បាន​ស្នើសុំ​ជា​សាធារណៈ​ឱ្យ​បិទ​មណ្ឌល​នេះ​វិញ​ ​តាំងពី​ឆ្នាំ​២​០​០​៨​ ​មក​ ​។​ ​នៅ​ថ្ងៃនេះ​ ​យើងខ្ញុំ​ ​សូម​ធ្វើការ​ស្នើសុំ​ជាថ្មី​ម្ដងទៀត​ ​សូម​ឱ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​និង​បញ្ចប់​ស្ថានភាព​អាក្រក់​ដែល​ប្រឈម​ដោយ​មនុស្សជា​ប់​ឃុំ​នៅ​ទីនោះ​ ​។​

​ការ​ស្លាប់​ថ្មីៗ​នេះ​ទៅលើ​ស្ត្រី​ម្នាក់​ ​និង​បុរស​ម្នាក់​ ​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​លី​កា​ដូ ​ដែល​កើតឡើង​ក្រោយ​ពី​អ្នកជាប់ឃុំ​ឈឺ​នៅ​ក្នុងមណ្ឌល​ ​ហើយ​មិន​ត្រូវ​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់គ្រាន់​ ​។​ ​សាក្សី​ដែល​បានឃើញ​ការ​ស្លាប់​របស់​អ្នកជាប់ឃុំ​ទាំងពីរ​នាក់​ ​បាន​រៀបរាប់​ថា​ ​អ្នកជាប់ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ​ត្រូវ​បាន​ទុកចោល​នៅ​លើ​ឥដ្ឋ​នៅក្នុងបន្ទប់​ឃុំឃាំង​ ​ជា​កន្លែង​ដែល​ពួកគេ​បាន​ស្លាប់​នៅ​ពេលក្រោយ​មក​ ​នៅចំពោះមុខ​អ្នកជាប់ឃុំ​ផ្សេងទៀត​ ​។​ ​សាកសព​របស់​អ្នក​ទាំងពីរ​ ​ក្រោយមក​ត្រូវ​បាន​បុគ្គលិក​នៅ​ក្នុងមណ្ឌល​យកចេញ​ ​។​

​សាក្សី​នៅ​ក្នុង​វត្ត​មួយ​ ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​បូជា​សាកសព​មកពី​មណ្ឌល​ព្រៃ​ស្ពឺ​ ​បាន​បញ្ជាក់​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សាកសព​ ​ដែល​មណ្ឌល​ព្រៃ​ស្ពឺ​បញ្ជូន​មក​ ​ដើម្បី​ធ្វើការ​បូជា​ ​កាលពី​អំឡុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​។​ ​ភស្តុតាង​បាន​ចង្អុលបង្ហាញ​ថា​ ​មានការ​ស្លាប់​នៃ​អ្នកជាប់ឃុំ​ជាង​ ​១​០​នាក់​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ការ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅកាន់​មណ្ឌល​ ​ធ្វើ​ឱ្យ​មាន​ភាព​លំបាក​ ​ដើម្បី​បញ្ជាក់​ពី​ការ​រាយការណ៍​ទាំងនេះ​ ​។​

​ទោះបីជា​ ​មណ្ឌល​ព្រៃ​ស្ពឺ​បាន​អះអាង​ថា​ ​ជា​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​ប៉ុន្តែ​មណ្ឌល​នេះ​ដំណើរការ​ជា​ ​មណ្ឌល​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ ​ដើម្បី​លាក់បាំង​រូបភាព​ពី​ប្រជាពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​ ​និង​អ្នក​ដែល​ប្រឈម​នឹង​ហា​និ​ភ័យ​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ទទួល​បានការ​ការពារ​ផ្លូវច្បាប់​ ​និង​តម្រូវ​ការចាំបាច់​ ​ដូចជា​ ​អាហារ​បរិភោគ​ ​និង​ការថែទាំ​ឬ​ព្យាបាល​ជំងឺ​ឱ្យ​បាន​គ្រប់គ្រាន់​ ​។​

​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ភាគច្រើន​គឺ​មកពី​ក្រុម​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​ដូចជា​ ​ជនអនាថា​ ​អ្នកសុំទាន​ ​អ្នកប្រើប្រាស់​គ្រឿងញៀន​ ​និង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​ជាដើម​ ​។​ ​ពួកគេ​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​ណាមួយ​ទេ​ ​ប៉ុន្តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ច្បាស់លាស់​ ​និង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ ​។​

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​ការ​ស្លាប់​របស់​មនុស្ស​ពីរ​នាក់​នេះ​ ​ជា​បញ្ហា​បន្ថែម​លើ​ ​ការ​រំលោភបំពាន​ ​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​បាត់បង់ជីវិត​ដែល​មិនគួរ​កើតមាន​ ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកនេះ​ ​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​“ ​។​ ​អ្នកនាង​បាន​បន្ថែម​ថា​ “​ជា​រៀងរាល់ថ្ងៃ​ ​មណ្ឌល​ព្រៃ​ស្ពឺ​នៅតែ​បើក​ដំណើរការ​ ​បង្ក​ឱ្យ​មានការ​រំលោភបំពាន​បន្ថែម​ទៀត​ ​និង​ហា​និ​ភ័យ​នៃ​ការ​ស្លាប់​ ​ជាច្រើន​ទៀត​ ​។​ ​រាជរដ្ឋាភិបាល​ ​គួរតែ​បិទ​មណ្ឌល​នេះ​តែម្ដង​ ​ហើយ​បញ្ចប់​ភាព​រងគ្រោះ​យ៉ាង​អាក្រក់​ដែល​មិនគួរ​កើតមាន​នេះ​” ​។​

​ការ​ស្លាប់​ចុងក្រោយ​នេះ​ ​កើតឡើង​អំឡុង​ពេល​មានការ​កើន​ឡើង​អ្នកជាប់ឃុំ​នៅ​ក្នុងមណ្ឌល​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​នេះ​ទៅលើ​បុរស​និង​ស្ត្រី​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​ ​នៅ​ក្នុងមណ្ឌល​មួយ​ដែល​មនុស្សជា​ង​ ​៤​០​០​នាក់​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​គិត​ត្រឹម​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​។​ ​សាក្សី​មួយ​ចំនួន​ ​បាន​រៀបរាប់​ពី​ស្ថានភាព​ដូច​នរក​ ​រួម​មាន​បន្ទប់​ឃុំឃាំង​ដែល​ចង្អៀត​ណែន​ខ្លាំង​ ​កង្វះ​ចំណីអាហារ​ ​ការ​វាយដំ​ដោយសារ​មិន​ស្ដាប់​តាម​ការណែនាំ​ ​ខណៈ​ដែល​ការថែទាំ​សុខភាព​គឺ​ទទួល​បានតែ​ថ្នាំ​ ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ​តែប៉ុណ្ណោះ​ ​ទោះបីជា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​ ​។​

​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ស្លាប់​ថ្មីៗ​នេះ​ ​អង្គការ​លី​កា​ដូ ​បាន​ដាក់​លិខិត​ស្នើសុំ​ការអនុញ្ញាត​ ​នៅ​ចុងខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ដើម្បី​បញ្ជូន​ក្រុម​គ្រូពេទ្យ​ ​រួម​មាន​វេជ្ជបណ្ឌិត​ ​ដើម្បី​វាយ​តម្លៃ​ ​និង​ព្យាបាល​អ្នកជាប់ឃុំ​នៅ​ក្នុងមណ្ឌល​ ​។​ ​លិខិត​ស្នើសុំ​ ​ដែល​បាន​ដាក់​ទៅ​មន្ទីរសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅតែ​គ្មាន​ការ​ឆ្លើយតប​ ​ហើយ​នៅតែ​មានការ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅកាន់​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ ​។​

​មណ្ឌល​ព្រៃ​ស្ពឺ​ ​ក៏ដូចជា​ទីតាំង​ទាំងអស់​ផ្សេងទៀត​នៃ​ការ​ឃុំ​ខ្លួន​មិន​ត្រឹមត្រូវ​ ​គួរតែ​ត្រូវ​បាន​បិទ​ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ជា​រៀង​រហូត​ ​ហើយ​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ធ្វេសប្រហែស​ ​ឬ​ការ​រំលោភបំពាន​ ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ ​។​ ​ប្រវត្តិ​នៃ​ការ​រំលោភបំពាន​ ​និង​ការ​ស្លាប់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​គឺ​អូស​បន្លាយពេល​ច្រើនពេក​ហើយ​ ​និង​បង្កើត​ឱ្យ​មានការ​រំលោភបំពាន​បន្ថែម​ទៀត​ ​ប្រសិនបើ​មណ្ឌល​នេះ​មិន​ត្រូវ​បាន​បិទ​ដំណើរការ​នោះ​ទេ​ ​។​ ​សូម​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​។​

“​ភេរវកម្ម​ក្រោម​ការជិះជាន់​” ​ប្រវត្តិ​នៃ​ការ​រំលោភបំពាន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​

​មណ្ឌល​ព្រៃ​ស្ពឺ​ ​បាន​ចាប់​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២​០​០​៤​ ​ក្រោម​ការណែនាំ​របស់​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ប៉ុន្តែ​តែងតែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រូបភាព​ជា​ទីតាំង​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ ​សម្រាប់​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​ ​យកមក​ពី​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​អង្គការ​លី​កា​ដូ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​អង្គការលើ​ក​លែងទោស​អន្តរជាតិ​ ​និង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ ​បាន​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត​អំពី​ ​កង្វល់​ជុំវិញ​ការ​រំលោភបំពាន​ ​និង​ការ​ស្លាប់​ដែល​គួរតែ​អាច​ការពារ​បាន​ ​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​ ​។​

​ក្នុង​ឆ្នាំ​២​០​០​៨​ ​អង្គការ​លី​កា​ដូ ​បាន​អំពាវនាវ​ ឱ្យ​មានការ​បិទ​មណ្ឌល​ឃុំឃាំង​នេះ​ ​។​ ​មួយ​ឆ្នាំក្រោយ​មក​ ​បន្ទាប់ពី​មណ្ឌល​នេះ​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ដោយសារ​មានការ​រាយការណ៍​ពី​ការ​រំលោភបំពាន​ ​អង្គការ​លី​កា​ដូ ​បាន​ចងក្រង​សារ​របស់​អ្នកជាប់ឃុំ​ ​ដែល​បាន​សរសេរ​នៅ​លើ​ជញ្ជាំង​នៃ​មណ្ឌល​ ​ដែល​បាន​រៀបរាប់​ពី​ការ​ឃុំ​ខ្លួន​ ​និង​ការ​រំលោភបំពាន​ ​ផ្សេងៗ​ ​។​ ​អ្នកជាប់ឃុំ​ម្នាក់​បាន​សរសេរ​ថា​ “​អនុ​ស្សា​វ​រី​យ៍​ដែល​ខ្ញុំ​រស់នៅ​ក្នុង​អំពើ​ភេរវកម្ម​ក្រោម​ការជិះជាន់​” ​។​ ​សារ​មួយទៀត​ដែល​ជា​គំនូស​លើ​ជញ្ជាំង​ថ្ម​ថា​ “​ជីវិត​ដូច​នរក​” ​ខណៈ​ដែល​សារ​មួយទៀត​ “​អាណិត​ខ្លួន​ ​ជួយ​ផង​” ​។​

​ក្នុង​ឆ្នាំ​២​០​១​០​ ​អង្គការ​លី​កា​ដូ ​បាន​ជួយ​ម្ដាយឪពុក​​ ​ដែល​កូន​ៗ​របស់​ពួកគេ​ត្រូវ​បាន​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​យកចេញ​ពី​ពួកគេ​ដោយបង្ខំ​ ​និង​បញ្ជូន​ទៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​បាន​វាយដំ​ដោយ​បុគ្គលិក​នៅ​ទីនោះ​ ​។​

​ក្នុង​ឆ្នាំ​២​០​១​៤​ ​អង្គការ​លី​កា​ដូ ​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​បាន​រាយការណ៍​ពី​ហេតុការណ៍​ ​នៃ​ការ​រំលោភបំពាន​ពីសំណាក់​បុគ្គលិក​ទៅលើ​អ្នកជាប់ឃុំ​ដូចជា​ ​ការ​វាយដោយរំពាត់​ ​ការ​វាយដំ​ ​ការ​ឆក់​ ​និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ ​ក៏ដូចជា​ការ​បង្ខំ​ពួកគេ​ឱ្យ​ធ្វើការ​ ​ជាដើម​ ​។​ ​ពួកគេ​ ​ក៏បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​អ្នកជាប់ឃុំ​ដែល​គួរតែ​អាច​ការពារ​បាន​ ​ដោយសារ​អ្នក​ស្លាប់​ទាំងនោះ​ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ទទួល​បានការ​ព្យាបាល​ជំងឺ​ ​។​

​ក្នុង​ឆ្នាំ​២​០​១​៥​ ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ (O​H​C​H​R) ​បាន​និយាយ​ថា​ ​ពួកគេ​ ​ក៏​ទទួល​បានការ​រាយការណ៍​ ​ពី​ការ​ស្លាប់​មនុស្ស​ពីរ​នាក់​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​ ​ហើយ​បាន​កត់​សម្គាល់​ពី​ ​កង្វះ​នៃ​ការ​ចុះបញ្ជី​អ្នកជាប់ឃុំ​ជា​លក្ខណៈ​ប្រព័ន្ធ​ ​មានន័យ​ថា​ ​តួលេខ​នៃ​មនុស្ស​ដែល​ត្រូវ​បាន​ជាប់ឃុំ​នៅ​មណ្ឌល​នេះ​ ​គឺ​មិន​ត្រូវ​បាន​ដឹង​នោះ​ទេ​ ​។​

​ក្នុង​ឆ្នាំ​២​០​១​៧​ O​H​C​H​R ​បាន​រាយការណ៍​ ​ពី​ការ​ស្លាប់​របស់​បុរស​វ័យ​ក្មេងម្នាក់​ ​ទោះបីជា​មិន​មានការ​ពន្យល់​ម្ដងទៀត​នៅ​មណ្ឌល​នេះ​ ​។​ ​តំណាង​របស់​ O​H​C​H​R ​បាន​បញ្ជាក់​ថា​ ​មណ្ឌល​នេះ​ខ្វះ​ “​ការ​គាំទ្រ​ផ្នែក​សុខាភិបាល​តាម​បែប​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹមត្រូវ​” ​និង​មាន​ “​បញ្ហា​ជាច្រើន​នៃ​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ ​កង្វះ​ទឹក​ប្រើប្រាស់​ ​និង​អនាម័យ​ ​និង​បញ្ហា​ចង្អៀត​ណែន​ខ្លាំង​” ​។​

​ក្នុង​ឆ្នាំ​២​០​២​០​ ​អង្គការលើ​ក​លែងទោស​អន្តរជាតិ​ ​បាន​ចេញ​ ​របាយការណ៍​មួយ​ ​ដោយ​បាន​ចងក្រង​ការ​រំលោភបំពាន​ជាច្រើន​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​ ​រួម​មាន​ ​ការ​វាយដំ​ ​ការ​ស្លាប់​ ​ការ​ធ្វើ​អត្តឃាត​ ​ភាព​ចង្អៀត​ណែន​ខ្លាំង​ ​កង្វះ​អាហារ​គ្រប់គ្រាន់​ ​ក៏ដូចជា​ការ​ព្យាយាម​រត់ចេញ​របស់​អ្នកជាប់ឃុំ​ ​ជាដើម​ ​៕​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​លេខ​មាន​បណ្តាញ​ ​Signal​ (+​៨​៥​៥​) ​១​០​៣​២​៧​៧​៧​០​ (​ភាសាខ្មែរ​)
 អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​លេខ​មាន​បណ្តាញ​Signal​ (+​៨​៥​៥​) ​១​២​២​១​៤​៤​៥​៤​ (​ភាសា​អង់គ្លេស​)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា