របាយការណ៍

ដំណើរឃ្លាត​ចេញពី​អ៊ីនធឺណិត? ការគម្រាមកំហែង​ចំពោះ​សេរីភាព​លើប្រព័ន្ធ​អ៊ីនធឺណិត​ដែលទើបរកឃើញ​ថ្មីនៅ​កម្ពុជា

ចេញផ្សាយ ខែឧសភា ឆ្នាំ២០១៥
F T M

ប្រទេសកម្ពុជា កំពុងរីក​សាយភាយ​យ៉ាង​ខ្លាំង​​នូវ​ការ​​ប្រើ​ប្រាស់​ប្រព័ន្ធ​​អ៊ីន​​​ធឺ​ណិត​ ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ទាប ងាយ​​ស្រួល​​ភ្ជាប់​​អ៊ីន​​ធឺណិត និង​​មាន​​ប​ណ្តាញ​​​ទូរស័ព្ទ​​ចល័ត​យ៉ាង​ទូលំ​ទូលាយ បាន​ផ្តល់​នូវ​សមត្ថភាព​ដល់​ប្រជាពល​រដ្ឋ​នានា​ដូច​ជា អ្នក​បង្កើត​គេហ​ទំព័រ ព្រះ​សង្ឃ សកម្មជន​សហ​គមន៍ និង​អ្នក​នយោ​បាយ​ជំទាស់ ក្នុង​ការ​កាត់​​បន្ថយ​​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​​ដែល​គ្រប់​គ្រងដោយរាជ​រដ្ឋាភិបាល និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​ការ​រំលោភ​យក​ដី​ធ្លី ការ​ប្រើ​អំពើ​ហិង្សា​របស់​នគរបាល នីរទណ្ឌភាព អំពើពុក​​រលួយ និងការ​បំផ្លាញ​ព្រៃឈើ ។ល។

នៅក្នុងទិវាពិភពលោកស្តីពីព័ត៌មានសង្គម អង្គការ លីកាដូ បានចេញនូវ​របាយការណ៍​​មួយ​ដែល​​មាន​ចំណង​ជើង​ថា៖ “ដំណើរ​ឃ្លាត​ចេញ​ពី​អ៊ីន​ធឺណិត? ការ​គម្រាម​​កំហែង​​ចំពោះ​​សេរីភាព​​​លើ​​ប្រព័ន្ធ​​អ៊ីន​​ធឺណិត​ដែល​រក​ឃើញ​ថ្មី​នៅ​កម្ពុជា” ដោយ​ពិ​ពណ៌នា​អំពី​សារ​សំខាន់​នៃ​អ៊ីន​ធឺណិត​សម្រាប់​​សេរីភាព​​ក្នុង​ការ​​បញ្ចេញ​​មតិ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា និង​​ការ​​គម្រាម​​កំហែង​​ដែល​​កំពុង​កើត​មាន​ឡើង​លើ​មធ្យោបាយ​ក្នុង​ការ​បញ្ចេញ​មតិ​ប្រភេទ​នេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា