របាយការណ៍សង្ខេប

សេចក្ដីសង្ខេប​ផ្នែកច្បាប់​អំពី​ ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដទៃទៀត​

ចេញផ្សាយ ខែកញ្ញា ឆ្នាំ២០២២
F T M
​តំបន់ក្រហម​​នៅរាជធានី​ភ្នំពេញ​​ក្នុងឆ្នាំ​២០២១​ ​ជាទីតាំង​​ដែលត្រូវបាន​​ដោយអាជ្ញាធរ ​ដែលធ្វើឱ្យ​ប្រជាពលរដ្ឋ​​ ​ជួបបញ្ហា​​ខ្វះស្បៀង​​អាហារ​​ ការថែទាំ​សុខភាព​ ហើយការរឹតត្បិត​យ៉ាងខ្លាំង​លើធ្វើ​ដំណើរ​នាំឱ្យ​មានការ​ឃ្លាត​ឆ្ងាយ​ពីគ្រួសារ​ ។​​ (រូបភាព​​ពីលោក​ ព្រីង សំរាំង)​​

ច្បាប់​ស្តីពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មាន​ចំណងជើង​ជា​ផ្លូវការ​ថា​ ​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជំងឺ​កាច​សាហាវ​ ​និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ត្រូវ​បាន​អនុម័ត​យ៉ាង​ ​ប្រញាប់ប្រញាល់​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​មិន​មានការ​ពិគ្រោះ​យោបល់​ ​ជាមួយ​អង្គការសង្គម​ស៊ីវិល​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ​ហើយ​បាន​ចូលជាធរមាន​ភ្លាម​ៗ​ ​។​ ​ច្បាប់​នេះ​ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ ​ការ​តាក់តែង​យ៉ាង​ប្រញាប់ប្រញាល់​នូវ​អនុក្រឹត្យ​ចំនួន​ពីរ​ ​ស្តីពី​វិធានការ​សុខាភិបាល​ ​និង​វិធានការ​រដ្ឋបាល​ ​ដែល​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​អំណាច​ ​និង​ឆន្ទានុសិទ្ធិ​យ៉ាង​ទូលំទូលាយ​ ​ដើម្បី​រឹតត្បិត​សិទ្ធិ​សង្គម​ ​សិទ្ធិ​នយោបាយ​ ​និង​សិទ្ធិ​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​ ​។​ ​ពុំ​មាន​បទ​ប្បញ្ញត្តិ​គ្រប់គ្រាន់​សម្រាប់​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​ទៅលើ​វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ​ ​ហើយក៏​ខ្វះ​ដែន​កំណត់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ទៅលើ​រយៈពេល​ ​និង​វិសាលភាព​នៃ​ការ​រឹត​បន្តឹង​បែប​គាបសង្កត់​នេះ​ដែរ​ ​។​ ​អត្ថបទ​ជាង​ពាក់កណ្តាល​នៃ​ច្បាប់​កូ​វី​ដ​-​១​៩​ ​បាន​ចែង​តែ​ពី​ការ​ផ្តន្ទាទោស​ ​ដែល​ក្នុង​នោះ​មានការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រហូតដល់​ ​២​០​ឆ្នាំ​ ​សម្រាប់​បទ​ប្បញ្ញត្តិ​នៃ​ការ​បំពានច្បាប់​ដែល​មិន​ត្រូវ​បាន​កំណត់​ច្បាស់លាស់​ ​។​

ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​លើកឡើង​ភ្លាម​ៗ​នូវ​ការ​ព្រួយបារម្ភ​អំពីអ្វី​ដែល​អាច​កើតមាន​នៃ​ការ​រំលោភបំពាន​ ​ដែល​បាន​សរសេរ​ទៅ​ក្នុង​ច្បាប់​ដែល​បាន​ព្រាង​មិនសូវ​ល្អ​ ​ដោយ​បាន​កត់​សម្គាល់​ពី​ការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ជា​កាតព្វកិច្ច​ ​និង​ធ្ងន់ធ្ងរ​ហួសហេតុ​ ​ក៏ដូចជា​ការ​ផាក​ពិន័យ​ចំពោះ​ការរំលោភ​លើ​វិធានការ​រដ្ឋបាល​ ​និង​បទល្មើស​ដែល​ចែង​មិន​ច្បាស់លាស់​ផ្សេងទៀត​ ​។​

​ការ​ព្រួយបារម្ភ​អំពី​ច្បាប់​ កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ឆាប់រហ័ស​ ​នៅពេលដែល​ច្បាប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ភ្លាម​ៗ​ ​ដើម្បី​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មានការ​រឹត​បន្តឹង​យ៉ាង​ទូលំទូលាយ​ ​រួម​ទាំង​ការ​បិទ​ខ្ទប់​ដោយ​គាបសង្កត់​ ​និង​ការ​ចាប់ខ្លួន​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នករិះគន់​សាធារណៈ​ផ្សេងទៀត​ ​ចំពោះ​ការ​ឆ្លើយតបនឹង​កូ​វី​ដ​-​១​៩​ ​របស់​រដ្ឋាភិបាល​។​ ​វិធានការ​ដែល​បាន​ប្រើប្រាស់​បាន​បង្កើត​ការ​រឹត​បន្តឹង​ដោយ​មិន​សមាមាត្រ​ ​និង​មិន​ចាំបាច់​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការធ្វើដំណើរ​ ​ការ​ជួបជុំ​ ​ការ​ប្រមូលផ្ដុំ​ ​និង​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​ ​។​ ​របាយការណ៍​ឆ្នាំ​២​០​២​១​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​បាន​បញ្ជាក់​ថា​ ​មនុស្ស​យ៉ាងតិច​ ​៧​២​៩​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ច្បាប់​កូ​វី​ដ​-​១​៩​ ​នៅចន្លោះ​ពាក់កណ្តាល​ខែ​មេសា​ ​ដល់​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​ជាង​១​០​០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ដែល​ជា​តួលេខ​រដ្ឋាភិបាល​បានបដិសេធ​​ ​។​ ​ប៉ុន្មាន​ខែក្រោយ​មក​ ​ខណៈ​ដែល​ចំនួន​ករណី​កូ​វី​ដ​-​១​៩​ ​ចាប់ផ្តើម​ធ្លាក់ចុះ​ច្បាប់​នេះ​ ​ត្រូវ​បាន​ប្រើ​ជា​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​និង​សកម្មជន​សិទ្ធិ​ការងារ​ ​ក្នុងចំណោម​អ្នកការពារ​សិទ្ធិមនុស្ស​ផ្សេងទៀត​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា