ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ថ្មី​ៗ

ការបោះឆ្នោ​តឃុំ-សង្កាត់​ឆ្នាំ២០២២
ចេញផ្សាយ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២២

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​ឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមិថុនា ត្រូវបាន​ធ្វើឡើង ​ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់នៅ​ទូទាំងប្រទេសស​រុបទាំងអស់​ចំនួន ១.៦៥២ ។ ​ការបោះឆ្នោត​កំពុងធ្វើឡើង ខណៈដែលមាន​ការធ្វើទុក្ខបុកម្នេញ​ជាច្រើនឆ្នាំ​មកហើយ ទៅលើសេរីភាព​នយោបាយ និង​សង្គមស៊ីវិល ។ សូមតាមដាន ព័ត៌មាន និងព្រឹត្តិការណ៍សិទ្ធិមនុស្ស​សំខាន់ៗ ដែលកើតមានឡើង នៅទីនេះ ។

Read as it unfolds...

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧
ចេញផ្សាយ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៧

ថ្ងៃទី៤ ខែមិថុនា៖ ប្រទេស​កម្ពុជា​នឹងរៀបចំការ​បោះឆ្នោត។ បន្ទាប់ពីការ​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោតអស់រយះពេល​ពីរសប្តាហរ៍ គណបក្សនយោបាយទាំង១២ នឹង​ធ្វើការប្រកួតប្រជែងគ្នា​សម្រាប់អសនៈ​ក្រុមប្រឹក្សា​ចំនួន ១.៦៤៦ឃុំទូទាំងប្រទេស។ សូមចូលរួមតាមដាន​ព្រឹត្តិការណ៍សំខាន់ៗ​ជាមួយយើង សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧នេះ។

Read as it unfolds...

ការ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី
ចេញផ្សាយ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៦

នៅ​ម៉ោង​ ៧​ ព្រឹក​នេះ ​អ្នក​កាន់​ទុក្ខ​ជា​ច្រើន​នាក់​នឹង​ចាប់​ផ្ដើម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ​ពី​វត្ត​ពោធិ​យា​រាម​ ​ហៅ​ ​វត្តចាស់​ ​នៅ​រាជ​ធានី​ ​ភ្នំពេញ​ ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ ​អង្គ​តាកុក ​ខេត្ត​តា​កែវ។ ​ការ​ដង្ហែ​សព​នេះ​រំពឹង​ថា ​នឹង​អាច​មាន​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ចូល​រួម​។ កាល​ពី​ថ្ងៃ​ទី​១០​ ​ខែ​កក្កដា ​លោក​បណ្ឌិត ​កែម​ ឡី ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នៃ​ស្ថា​នីយ​ប្រេង​ឥន្ធនៈ​កាល់​តិច ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​។ ជន​សង្ស័យ​​ម្នាក់​​ដែល​ជា​អតីត​ទាហាន​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​បាន​ធ្វើ​ការ​បាញ់​ប្រហារ ​ហើយ​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​។

Read as it unfolds...

ប្រជាពលរដ្ឋទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ឆ្នាំ ២០១៥
ចេញផ្សាយ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៥

ចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូ ក្រុមប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា បាន​ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ក្រោម​ប្រធាន​បទ “យុត្តិធម៌”។ សូមចូលរួម​ជាមួយ​យើងខ្ញុំ​ដើម្បី​ប្រារព្ធទិវា​នេះនៅ​ក្នុង​ប្រទេស​កម្ពុជា និង​សង្ខេប​ព្រឹត្តិការណ៍​ដែល​ត្រូវបាន​ធ្វើកន្លង​មក។

Read as it unfolds...

#LANGO: ៧២​ម៉ោង​ចុង​ក្រោយ​
ចេញផ្សាយ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០១៥

អំឡុង​ពេល​មាន​ការរិះ​គន់ទាំង​​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ទៅ​លើសេច​ក្តី​ព្រាង​ច្បាប់​ស្តីអំពី​សមាគម​ និងអង្គការ​មិន​មែន​រដ្ឋាភិ​បាល​(LANGO)គណបក្ស​កាន់​អំណាច​បាន​ជំរុញ​ពេល​វេលាដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋ​សភា​នៅ​ថ្ងៃសុក្រ​ ទី១០។ សូម​តាម​ដាន​ការផ្សាយ​ព័ត៌​មាន​ផ្ទាល់​របស់អង្គការ​ លីកាដូ ​នៃព្រឹត្តិ​ការណ៍សំខាន់ៗ​ក្នុង​អំឡុង​ពេល​៧២ម៉ោង​ចុងក្រោយ​មុន​ពេល​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ​។

Read as it unfolds...

ការហែក្បួន​ប្រឆាំងនឹង​ច្បាប់ដែល​មានលក្ខណៈគាប​សង្កត់
ចេញផ្សាយ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៥

នាម៉ោង ៨ ព្រឹកស្អែក អ្នកដើរហែក្បួន​រាប់រយនាក់នឹងចាប់ផ្តើមដើរហែក្បួន ចេញពីទីតាំងចំនួន ៤ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់​វិមានរដ្ឋសភាជាតិ ដើម្បីជំទាស់ប្រឆាំង​នឹងសេចក្តី​ព្រាងច្បាប់ពីរ៖ សេចក្តីព្រាងច្បាប់​ស្តីពីសមាគមនិងអង្គការ​មិនមែនរដ្ឋាភិបាល (LANGO) និងសេចក្តីព្រាងច្បាប់​ស្តីពីសហជីព (TUL)។ សេចក្តីព្រាងច្បាប់​ទាំងពីរនេះរងនូវការរិះគន់​យ៉ាងខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស ទាក់ទងនឹងការ​គំរាមកំហែងដែលច្បាប់​ទាំងពីរនេះមានចំពោះ​សង្គមស៊ីវិលកម្ពុជា។ អង្គការលីកាដូ​នឹងធ្វើការផ្សាយផ្ទាល់​អំពីព្រឹត្តិការណ៍នេះ ​តាមរយៈ​ប្រព័ន្ធអ៊ីនធឺណិត ។

Read as it unfolds...

ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ២០១៤
ចេញផ្សាយ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៤

នា​ថ្ងៃ​ស្អែក​ គឺ​ជា​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ និង​ការ​ប្រារព្ធ​ទិវា​មួយ​ចំនួន​ទៀត ​ដែល​ត្រូវ​បាន​ដឹក​នាំ​រៀបចំ​ដោយ​​ក្រុម​ជាច្រើន នឹង​ត្រូវ​ប្រារព្ធធ្វើ​ឡើង​នៅ​ភ្នំពេញ។ អ្នក​ដើរ​ហែ​ក្បួន​រាប់​រយ​នាក់​ ដែល​បាន​ដើរ​ហែ​ក្បួន​នៅ​ទូ​ទាំង​ប្រទេស​អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ នឹង​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​នៅ​វិមាន​រដ្ឋ​សភា​ជាតិ។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហជីព គណបក្ស​ជំទាស់ និង​សម្ព័ន្ធរបស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ។ អង្គការ​ លីកាដូ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការន៍​​ទាំង​នេះ​ពី​គ្រប់​ជ្រុង​ នៅក្នុង​រាជ​ធានី​នា​ថ្ងៃ​នោះ។

Read as it unfolds...

សវនាការ​លើ​សំណុំ​រឿង​របស់​ព្រះ​អង្គ លួន សុវាត ឬ “ព្រះ​សង្ឃ​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សារ​ពត៌មាន”
ចេញផ្សាយ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៤

អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដែល​ល្បី​ឈ្មោះ ព្រះតេជ​គុណ លួន សុវាត នឹង​ត្រូវ​ចូល​ខ្លួន​ក្នុង​សវនាការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ពោ​ពេញ​ដោយ​កំហុស និង​ការពន្យា​ពេល​នៃ​នីតិវិធី ក្នុង​គោលដៅ​បំបិទ​សម្លេង​របស់​ព្រះអង្គ។ ព្រះអង្គ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ "ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ" សម្រាប់​ការ​ចូលរួម និង​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​របស់​ជនរង​គ្រោះ​ដីធ្លី​ពាសពេញ​ប្រទេស​ កម្ពុជា។

Read as it unfolds...

ប្រធានគណបក្ស​​សង្គ្រោះ​​ជាតិ​​មក​​កាន់​​ប្រទេស​​វិញ ខណៈ​​​នឹង​​អាច​​មាន​​ការ​គម្រាម​​កំហែង​​​ចាប់​​ខ្លួន
ចេញផ្សាយ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៤

នាព្រឹកថ្ងៃស្អែកនេះ វេលាម៉ោង ៩ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី នឹង​មក​ដល់អាកាសយានដ្ឋាន​អន្តរ​ជាតិ ភ្នំពេញ បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ខ្លី​របស់​ឯក​ឧត្តម​នៅ​ប្រទេស​បារាំង។ អំឡុងពេល​សប្តាហ៍​ចុង​ក្រោយ​នេះ តំណាង​រាស្ត្រ​ជាប់ឆ្នោត​ចំនួន ៧​នាក់ និង​សកម្មជន​ម្នាក់របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាច្រើន និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នារវាង​កង​សន្តិសុខ​ខណ្ឌ​របស់​អាជ្ញាធរ និង​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​កើត​ឡើង​នៅ​ទីលាន​ប្រជាធិប​តេយ្យ​កាល​ពី​ថ្ងៃទី១៥ ខែ​កក្កដា។ គណបក្ស​សង្គ្រោះ​ជាតិ អំពាវ​នាវ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន សូម​ឲ្យ​ទៅ​អាកាស​យាន​ដ្ឋាន​ ដើម្បី​ជួប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ សូម​តាម​ដាន​ការផ្សាយ​ព័ត៌​មាន​ផ្ទាល់​របស់​អង្គការ លីកាដូ អំពី​ព្រឹត្តិការណ៍​នេះ។

Read as it unfolds...

មួយ​ថ្ងៃ​បន្ទាប់​ពី​ហិង្សា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ៖ តំណាង​រាស្ត្រ​ប្រាំ​នាក់​បាន​បញ្ជូន​ទៅ​តុលាការ
ចេញផ្សាយ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០១៤

បន្ទាប់ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​កង​សន្តិសុខ​ខណ្ឌ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ កាល​ពី​ម្សិល​មិញ តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​សាក​សួរ។ នៅ​តុលាការ មាន​ការ​ដាក់​ពង្រាយ​របាំង​បិទ​ផ្លូវ​យ៉ាង​ច្រើន រីឯ​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​របាំង​ទាំង​នោះ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ធ្វើ​សន្និសិទ​​សារព័ត៌មាន​មួយ​នា​ព្រឹក​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី​ម្សិល​មិញ។​ សូម​តាម​ដាន​ការ​ផ្សាយ​ព័ត៌​មានផ្ទាល់​អំពី​ព្រឹត្តិការណ៍​នា​ថ្ងៃ​នេះ ជាមួយ​យើង​ខ្ញុំ។

Read as it unfolds...

សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីប្រាំ
ចេញផ្សាយ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៤

សវ​នា​ការ​​កម្មករ​​ និង​​អ្នក​​ការ​​ពារ​​សិ​ទ្ធិ​​មនុស្ស​​ទាំង​​ ២៣​​នាក់​​នៅ​​សា​លា​​ដំបូង​​រាជ​​ធា​នី​​ភ្នំ​​ពេញ​​​​បន្ត​មក​​ដល់​​ថ្ងៃ​​នេះ​​។ សវ​នាការ​​អ្នក​​ទាំង​ ​២៣​​នាក់​​នេះ​​បាន​​ឈាន​​ចូ​​​ល​​ដល់​​ថ្ងៃ​​ទី៥ ហើយ​​នី​តិ​​វិធី​​សវនាការ​​នឹង​​ចាប់​​ផ្តើម​​នៅ​​ម៉ោង​​ ៨ព្រឹក​​នេះ។

Read as it unfolds...

សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបួន
ចេញផ្សាយ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០១៤

សវ​នា​ការ​​កម្មករ​​ និង​​អ្នក​​ការ​​ពារ​​សិ​ទ្ធិ​​មនុស្ស​​ទាំង​​ ២៣​​នាក់​​នៅ​​សា​លា​​ដំបូង​​រាជ​​ធា​នី​​ភ្នំ​​ពេញ​​​​បន្ត​មក​​ដល់​​ថ្ងៃ​​នេះ​​។ សវ​នាការ​​អ្នក​​ទាំង​ ​២៣​​នាក់​​នេះ​​បាន​​ឈាន​​ចូ​​​ល​​ដល់​​ថ្ងៃ​​ទី៤​​ ហើយ​​នី​តិ​​វិធី​​សវនាការ​​នឹង​​ចាប់​​ផ្តើម​​នៅ​​ម៉ោង​​ ៨ព្រឹក​​នេះ។

Read as it unfolds...

សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបី
ចេញផ្សាយ ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០១៤

ក្នុងសវនាការថ្ងៃទី៣នៃ “ដោះលែងអ្នកទាំង ២៣នាក់” នាព្រឹកថ្ងៃស្អែក សវនាការនៃកម្មករ និងសកម្មជនសិទិ្ធមនុស្សទាំង ២៣នាក់ នឹងត្រូវបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។ មកដល់បច្ចុប្បន្ននេះ សវនាការបានឈានដល់ថ្ងៃទី៣ និងត្រូវចាប់ផ្តើមនៅវេលាម៉ោង ៨ព្រឹក។

Read as it unfolds...

សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីពីរ
ចេញផ្សាយ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០១៤

សវនាការ​លើ​សកម្មជន​សិទិ្ធ​មនុស្ស​ និង​កម្មករ​ទាំង​ ២៥ នាក់ នឹង​ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃនេះ។ នា​ថ្ងៃ​ទី​មួយ​នៃ​អង្គ​សវនាការ​ កាល​ពី​ថ្ងៃទី​២៥ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ពាក់​កណ្តាល​ថ្ងៃ​រសៀល​ នៅ​ពេល​ដែល​កង​ឆ្មាំ​ពន្ធនាគារ​បាន​មក​រំខាន​នីតិ​វិធី​ ដើម្បី​បញ្ជូន​ជន​ជាប់​ចោទ​ ដែល​មិន​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ទាំង​នោះ​ត្រឡប់​ទៅ​ពន្ធ​នាគារ​ព្រៃ​ស​វិញ។ អង្គ​សវនាការ នឹង​ត្រូវ​បន្ត​នា​ថ្ងៃ​ស្អែក ម៉ោង​ ៨ ព្រឹក។

Read as it unfolds...

ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០១៤
ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៤

គម្រោងជួបជុំគ្នា​នៅថ្ងៃនេះ​របស់សហជីព​ក្នុងរាជធានី​ភ្នំពេញ​ដើម្បីប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ មាន​ការប្រឈម​ជាមួយនឹងការ​រឹតត្បិតរបស់​អាជ្ញាធរ។ អង្គការ លីកាដូ នឹង​ធ្វើការ​ផ្សាយ​ព័តមានផ្ទាល់​រាល់​សកម្មភាព​ដែលកើត​ឡើង។

Read as it unfolds...