បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ








ឆ្នាំ

ស្វែងរក

សេចក្តីថ្លែងការណ៍ | បង្កើន​ការយកចិត្ត​ទុកដាក់​ទប់ស្កាត់​ការរំលោភ​បំពាន​ផ្លូវភេទ​ និង​អំពើហិង្សា​ក្នុងអំឡុង​ពេល​ធ្វើចត្តាឡីស័ក​ និង​នៅតំបន់​បិទខ្ទប់​

ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២១

យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ដូចខាងក្រោម​ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នៃអំពើហិង្សា​លើយេនឌ័រ ​ក្នុងខណៈពេល​នៃ​ការរីករាលដាល​នៃជំងឺកូវីដ១៩នេះ ។​ យើងខ្ញុំ​សូមអំពាវនាវ​ដល់រាជរដ្ឋាភិបាល​នៃប្រទេស​កម្ពុជា​ សូមមេត្តា​បង្កើន​ការយកចិត្តទុកដាក់​ និង​ ចាត់វិធានការ​ក្នុងការ​ការពារ​ទប់ស្កាត់​រាល់ទម្រង់​ទាំងឡាយ​នៃអំពើហិង្សា​លើស្រ្តី​ កុមារ​ និងក្រុម​អ្នកស្រលាញ់ភេទ​ដូចគ្នា​ ដែលអាច​កើតមានឡើង​នៅក្នុង​អំឡុងពេល​នៃការធ្វើ​ចត្តាឡីស័ក​និងនៅតំបន់​បិទខ្ទប់ ។​

​នៅថ្ងៃទី០៩​ ខែមេសា ​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទខ្ទប់​តំបន់មួយចំនួន​នៅក្នុង​ខណ្ឌមា​នជ័យ ខណ្ឌសែនសុខ​ ខណ្ឌពោធិ៍សែនជ័យ​ និង​សម្រេច​បិទខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុងតាខ្មៅ​ទាំងមូល​នៅម៉ោង ០០ ​ចូលថ្ងៃទី១៥​ ខែមេសា ​ឆ្នាំ២០២១ ។​ ចំណាត់ការ​នេះ​បានបន្ត​អនុវត្ត​នៅសង្កាត់​មួយចំនួន​នៅក្រុងសៀមរាប​ផងដែរ ។​ ប្រជាជន​ទាំងអស់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​អនុវត្ត​វិធាន​ការ “៣ការពារ ៣កុំ” និង​ព្យាយាម​កុំចេញ​ក្រៅផ្ទះ ​ប្រសិន​បើ​គ្មានករណី​ចាំបាច់​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ ១៩ ។

របាយការណ៍ | ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបាន​យុត្តិធម៌

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២០

ស្ដ្រី និងក្មេងស្រី​ ដែលត្រូវបាន​រំលោភសេពសន្ថវៈ​ដោយ​សមាជិក​គ្រួសារ​ ជារឿយៗ​តែងជួបផលលំបាក​ជាខ្លាំង​ក្នុងការ​ទទួលបាន​តម្រូវការ​សុវត្ថិភាព​ និងយុត្តិធម៌​ដែលពួកគាត់​មានសិទ្ធិ​ទទួលបាន ។​ នៅក្នុងខែធ្នូនេះ​ អង្គការលីកាដូ​ចេញផ្សាយ​របាយការណ៍​មួយស្ដីពី​ “ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបានយុត្តិធម៌”​ ដើម្បីចូលរួម​ក្នុងយុទ្ធនាការ​១៦ថ្ងៃប្រឆាំង​នឹងអំពើហិង្សា​ផ្នែកយែនឌ័រ​ ដែល​ចាប់ផ្ដើម​ពីថ្ងៃទី២៥ ​ខែវិច្ឆិកា​ រហូតដល់​ ថ្ងៃទី១០​ ខែធ្នូ ​ឆ្នាំ២០២០នេះ ។​

វីដេអូ | ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបាន​យុត្តិធម៌

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២០audio available

ស្ដ្រី និង​ក្មេងស្រី ​ដែលត្រូវបាន​រំលោភសេពសន្ថវៈ​ដោយសមាជិក​គ្រួសារ​ ជារឿយៗ​តែងជួប​ផលលំបាក​ជាខ្លាំង​ក្នុងការ​ទទួលបាន​តម្រូវការ​សុវត្ថិភាព​ និងសិទ្ធិ​ទទួលបាន​យុត្តិធម៌​របស់ពួកគាត់ ។​

“ប៉ូលីសគេថា​ រឿងនេះ​កុំឱ្យបែកខ្ចាត់ខ្ចាយ​ ធ្វើការ​ធ្វើឱ្យស្ងាត់ៗ​ ហើយខ្ញុំថា​ រឿង​ប៉ុណ្ណឹងហើយ​នៅចង់​ស្ងាត់ៗទៀត​ ដែល​កូនខ្ញុំ​ដល់ថ្នាក់​ប៉ុណ្ណឹងហើយ​នៅចង់​ឱ្យស្ងាត់ទៀត?​”

រយៈពេល​ជាងមួយឆ្នាំ​បន្ទាប់ពី​ សីហា (ឈ្មោះដាក់ឱ្យ) ​បានរាយការណ៍​ពីការ​រំលោភសេពសន្ថវៈ​ដោយជីតា​របស់នាង​ ប៉ុន្តែជីតា​របស់នាង​នៅមិនទាន់​ត្រូវបាន​ចាប់ខ្លួន​ក្រោយការ​ប្រព្រឹត្តបទល្មើស​នៅឡើយទេ ។​ ស្ថានភាព​បែបនេះ ​អាចមាន​ច្រើនទៀត​ក្រៅពី​ករណី​របស់សីហា ។​

របាយ​ការណ៍ | បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ ​គ្មាន​ការ​ការពារ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៧

ថ្ងៃនេះ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (“លីកាដូ”)​ ចេញ​ផ្សាយ​របាយការណ៍​ថ្មីមួយ​ស្ដីពី​ “បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ​ គ្មាន​ការ​ការពារ​ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​” ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៧។​ របាយការណ៍​នេះបង្ហាញ​ពីភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ ក្នុង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ ក៏​ដូចជា​ការផ្ដន្ទាទោស​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើហិង្សា។​

បំបែក​ភាពស្ងៀមស្ងាត់​ដើម្បីបញ្ចប់និទណ្ឌភាព​លើការរំលោភ​សេពសន្ថវៈ​ក្នុងប្រព័ន្ធ​យុត្តិធម៌កម្ពុជា

ថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៧audio available

ខ្សែអាត់សំឡេងនេះ​មានរួមបញ្ចូល​នូវកិច្ចសន្ទនា​នៅក្នុងកម្មវិធីវិទ្យុ​ចំនួនពីរ ដែលនិយាយ​អំពីប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា ឆ្លើយតបទៅនឹង​ករណីរំលោភសេពសន្ថវៈ។ ដំបូងឡើយ កិច្ចសន្ទនានេះ​ត្រូវបាន​ផ្សព្វផ្សាយ អំឡុងពេល​យុទ្ធនាការ ១៦ថ្ងៃឆ្នាំ២០១៦ ដើម្បីទប់ស្កាត់​អំពើហិង្សាផ្លូវភេទ​លើស្ត្រីនិងកុមារី។ នៅក្នុងខ្សែអាត់​ទាំងពីរ មានកុមារម្នាក់​ដែលជាជនរងគ្រោះ​នៃអំពើរំលោភសេពសន្ថវៈ  និងឪពុករបស់​ជនរងគ្រោះម្នាក់ទៀត​នៃអំពើរំលោភសេពសន្ថវៈ  បានលើកឡើង​ពីបទពិសោធន៍​របស់​អ្នកទាំងនោះ​នៅក្នុងប្រព័ន្ធ​យុត្តិធម៌កម្ពុជា និងមានកិច្ចពិភាក្សា​ជាចម្បងស្ដីពី លទ្ធផលនៃរបាយការណ៍​ចុងក្រោយ​របស់​អង្គការលីកាដូ ពាក់ព័ន្ធទៅនឹង​ករណីរំលោភសេពសន្ថវៈ “បច្ចុប្បន្នភាព​ឆ្នាំ២០១៦៖ ការរួចខ្លួន​ពីបទល្មើស” ដោយបានរំលឹកឡើងវិញ​នូវលទ្ធផល​នៃករណីរំលោភសេពសន្ថវៈ ដែល​អង្គការ​លីកាដូបានធ្វើការ​ស៊ើបអង្កេតក្នុង​ឆ្នាំ២០១៥។

របាយការណ៍សង្ខេប | បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៦​៖ ​ការ​រួច​ខ្លួន​ពី​បទ​ល្មើស​

ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៦audio available

កាល​​ពី​១​ឆ្នាំ​មុន​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​-លីកាដូ​ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ “ការរួ​ច​ខ្លួន​ពីបទ​ល្មើស​៖ ​ការ​អនុវត្ត​ច្បាប់​​ចំពោះ​បទ​ល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​​កម្ពុជា”​ ដើម្បី​ប្រារព្ធ​យុទ្ធនាការ​ ១៦ថ្ងៃ​ ឆ្នាំ​២០១៥​ ទប់​ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​លើស្រ្តី។​ ​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សំ­ណុំ​រឿង​ជា​ច្រើន​ដែល​អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១២​ ២០១៣​ និង​២០១៤​ ហើយ​បាន​រកឃើញ​ថា ​ការផ្តន្ទា​ទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំហុស​ឆ្គងធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ជាប្រព័ន្ធ​ ដែល​បណ្ដាល​ឲ្យ​ការផ្ដន្ទាទោស​លើ​សំណុំរឿង​ទាំង​នេះ​នៅមាន​ចំនួន​ទាប​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ នេះ​អាច​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូចជា​៖​ ការ​ប្រើ​ប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​រឿងក្ដី​ ​ការ​រីករាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល​និង​ប្រព័ន្ធ​តុលាការ​ ចៅក្រម​នៅខ្វះ​ការ​យល់ដឹង​និង​ការ​អនុវត្តច្បាប់​ និង​អាកប្ប​កិរិយា​រើស​អើស​ចំពោះ​ស្រ្តី​ភេទ។

សំឡេង | ការរួច​ខ្លួនពី​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា

ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០១៦

នៅ​ថ្ងៃ​ស្អែក​គឺជា​ទិវា សិទិ្ធ​នារី អន្តរ​ជាតិ។ ដើម្បី​ប្រារព្ធ​ទិវានេះ​អង្គការ​លីកាដូ​នឹង​ចេញ​ផ្សាយ​នូវ​កម្រងសម្លេង​ថ្មីមួយ​និងសម្លេង​ស្តី​ពី​សេចក្តី​សង្ខេប​នៃរបាយ​ការណ៍​អំពី​ការរួច​ខ្លួន​ពីបទ​ល្មើស៖ ការ​អនុវត្តច្បាប់​ចំពោះ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទាំង​កម្រង​សម្លេង និង​សម្លេងអំពី​សេចក្តីសង្ខេប​នៃរបាយ​ការណ៍ បង្ហាញ​ពីភស្តុតាង​នៃភាព​ទន់ខ្សោយ​យ៉ាង​ខ្លាំងនៃ​ប្រព័ន្ធតុលាការកម្ពុជា ក្នុងការ​ស៊ើបអង្កេត និងចាត់​ការលើ​ករណី​រំលោភ​សេពសន្ថវៈ​លើស្ត្រី និងកុមារ ឲ្យបានត្រឹមត្រូវ។ កម្រង​សម្លេង​ស្តីពី​របាយការណ៍​នេះ ផ្តល់នូវ​ព័ត៌មាន​លំអិត​អំពីកំហុសជា​លក្ខណៈប្រព័ន្ធដូចជា៖ អំពើពុក​រលួយ អាកប្បកិរិយា​រើសអើស​ទៅលើស្ត្រី​និងក្មេងស្រី ការបក​ស្រាយ​ច្បាប់ដោយមិន​ត្រឹមត្រូវ និងកង្វះ​ខាត​ធនធានជាច្រើន ដែលកត្តា​ទាំងនេះ​ធ្វើឲ្យជន​ល្មើសជា​ច្រើន​ក្នុងករណីរំលោភ​សេពសន្ថវៈទទួល​នូវទោស​កម្រិត​ស្រាល​យ៉ាងខ្លាំង ឬក៏មិន​ទទួលទោស​ទាំងស្រុង​ថែម​ទៀតផង។

កម្មវិធី​វិទ្យុ៖ រួមគ្នា​បញ្ចប់​និទណ្ឌភាព លើ​ការរំលោភ​សេពសន្ថវៈនៅ​កម្ពុជា

ថ្ងៃទី​១១ ខែមករា ឆ្នាំ២០១៦audio available

ចងក្រងនូវ​ចំណុចសំខាន់ៗ នៃកម្មវិធី​វិទ្យុដែលបានផ្សាយផ្ទាល់ ក្នុងកំឡុងឆ្នាំ២០១៥ នៃយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាព​ប្រឆាំងអំពើហិង្សា ផ្លូវភេទលើស្ត្រី។ កម្មវិធីផ្សាយដែលមាន​ចំណងជើងថា៖ "រួមគ្នា​បញ្ចប់​និទណ្ឌភាព លើ​ការរំលោភ​សេពសន្ថវៈនៅ​កម្ពុជា" ស្របពេលនៃការ​ចេញផ្សាយ​នូវ របាយការណ៍ជាសាធារណៈ​របស់អង្គការ​លីកាដូ "ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់​ចំពោះបទល្មើសរំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធតុលាការ​កម្ពុជា" និងរួមបញ្ចូលនូវកិច្ចពិភាក្សា​អំពីការរកឃើញ និងអនុសាសន៍នានា​នៃរបាយការណ៍ ក៏ដូចជាបទសម្ភាសន៍​ជាមួយឪពុកកុមារ​រងគ្រោះ ដោយការរំលោភ សេពសន្ថវៈ។

របាយការណ៍ | ការរួច​ខ្លួនពី​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា

ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៥

អង្គការ ​លីកាដូ ​បានចេញផ្សាយ​នូវ​របាយការណ៍​ថ្មីមួយ​​ដែល​មាន​​ចំណង​ជើង​ថា៖​“ការ​រួចខ្លួន​ពី​បទ​ល្មើស​៖ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​​ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា”។ របាយការណ៍​នេះ ​បង្ហាញ​នូវ​ភស្តុតាង​​នៃ​ការមិន​បាន​​អនុវត្តឲ្យ​​បានត្រឹមត្រូវ​​នៅក្នុង​​ប្រព័ន្ធ​​យុត្តិធម៌​​កម្ពុជា ក្នុងការស៊ើប​​អង្កេត ​និងផ្តន្ទាទោស​​ឲ្យបាន​​ត្រឹមត្រូវ​លើករណី​​ជាច្រើន​​នៃ​បទល្មើស​​រំលោភ​​សេពសន្ថវៈ ដែល​ពាក់​ព័ន្ធ​នឹង​ស្ត្រី ​និង​កុមារ។ ​របាយការណ៍​​នេះ ​ផ្តល់នូវ​ព័ត៌មាន​​លំអិត​នៃ​​កំហុស​ឆ្គង​ជាច្រើន​​ដែល មានលក្ខណៈ​​ជាប្រព័ន្ធ ​(អំពើ​ពុក​រលួយ​ អាកប្ប​កិរិយា​​រើសអើង​​លើស្ត្រី ​និង​ក្មេង​ស្រី ​ការ​បកស្រាយច្បាប់​មិន​ត្រូវ ​និង​កង្វះ​ខាត​ធនធាន​​នានា) ​ដែល​រួមគ្នា​​ធ្វើឲ្យ​​ជនល្មើស​​នៃ​អំពើ​​រំលោភ​សេពសន្ថវៈ​​ត្រឹមតែ​ទទួល​​រងទណ្ឌកម្ម​​ស្រាល​​ខ្លាំង​ប៉ុណ្ណោះ ​ឬអាច​​នឹងរួច​ពី​ការដាក់​​ទណ្ឌកម្ម​​ទាំងស្រុង​​ថែមទៀត​ផង។

មតិ | ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ស្ត្រី​និង​កុមារ ដែលជា​ជន​រង​គ្រោះ​នៃអំពើ​រំលោភ​ផ្លូវភេទ

ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៥

ការ​ឆ្លើយ​តប​ចំពោះ​អត្ថបទ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០១៥ ក្រោម​ចំណង​ជើង​ថា “មន្ត្រី​នគរបាល​ម្នាក់​បន្ត​ធ្វើ​ការ​ក្នុង​តួនាទី​រ​​បស់​ខ្លួន បើ​ទោះ​ជា​ត្រូវ​បាន​ផ្តន្ទា​ទោស​ក៏​ដោយ”

អង្គការ​លីកាដូ​សូម​កោត​សរសើរ​លោក យ៉ុង ប៊ុនលី ចំពោះ​ភាព​ក្លាហាន និង​គោល​ជំហរ​របស់​លោក ក្នុង​ការ​ប្តឹង​លោក កង សុផាត ជា​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​កូន​ស្រី​របស់​លោក អាយុ ១១ ឆ្នាំ កាល​ពី​ឆ្នាំ២០១០។ ភ្លាមៗ​បន្ទាប់​ពី​បាន​ប្រព្រឹត្តិ​បទល្មើស​នោះ​ហើយ លោក សុផាត បានផ្តល់​ថវិកា​មួយ​ចំនួន​ធំ​ជូន​ទៅ​លោក ប៊ុនលី និងគ្រួសារ ដើម្បីឲ្យលោក ប៊ុន លី និងគ្រួសារ ដក​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​រូប​លោក។ ប៉ុន្តែ គ្រួសារ​របស់​លោក ប៊ុនលី ជា​ជាង​ទទួល​ថវិកា​នេះ បាន​សម្រេច​ចិត្ត​ប្តឹង លោក សុផាត ទៅ​តុលាការ​តទៅ​ទៀត។ រយៈពេល ៥ ឆ្នាំ ក្រោយ​មក គ្រួសារ​របស់​លោក ប៊ុនលី នៅ​តែ​មិន​ទាន់​បាន​ទទួល​ជោគ​ជ័យ​នៅ​ឡើយ​ទេ តាមរយៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា ដោយ​សារ​លោក សុផាត នៅ​តែ​បន្ត​មាន​សេរីភាព​ធម្មតា ហើយ​សំណង​ជម្ងឺចិត្ត​ចំនួន ១០.០០០ ដុល្លារ ក៏មិន​ទាន់​បាន​ឃើញ​តុលាការ​បញ្ជា​ឲ្យ​ផ្តល់​ជូន​ទៅ​គ្រួសារ​របស់​លោក ប៊ុន លី នៅ​ឡើយ​ដែរ។

របាយការណ៍ | អំពើ​ទារុណកម្ម និង​ការ​ធ្វើបាបៈ ការ​ផ្តល់​ចម្លើយ​ពី​ខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍​នគរបាល​របស់​កម្ពុជា

ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៤

នៅថ្ងៃទី២៦ ខែមិថុនា ដែលជា​ទិវាអន្តរជាតិ​ការពារ​ជនរងគ្រោះ​នៃអំពើ​ទារុណកម្ម អង្គការ លីកាដូ បាន​ចេញ​នូវរបាយការណ៍ ដែលជា​ការផ្តល់​សក្ខីកម្ម​ថ្មីមួយ និងការវិភាគ​លើការប្រើប្រាស់​អំពើទារុណកម្ម និងការធ្វើ​បាប​ក្នុងពន្ធនាគារ និងប៉ុស្តិ៍​នគរបាលនៅក្នុង​ប្រទេសកម្ពុជា រួមទាំង​ការរំលោភ​បំពាន​ទៅលើអ្នក​ជាប់​ពន្ធនាគារ​ជាស្ត្រី និង​អនីតិជន ហើយនឹងអ្នក​ដែលជួបប្រទះ​បញ្ហាសុខភាព​ផ្លូវចិត្ត។

អត្ថបទ | Acid Attacks in Cambodia Continue to go Unchecked

ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១០

Acid attacks have become an increasingly common form of violence in Cambodia in recent years. This particularly vicious method of attack is generally directed against women, often by their own husbands, or the wives of their lovers, with the most common motive being jealousy or revenge for perceived infidelities. There are, however, countless other motives for such attacks, with male and female perpetrators and victims. The attacks are almost always premeditated, as the perpetrators must take the time to acquire caustic acids. Unfortunately, these chemicals are typically inexpensive and readily available on the open market. Acid is very popular weapon given that it almost invisible to the police and the public.

សេចក្តីថ្លែងការណ៍ | នគរបាលដែលគេឃុំខ្លួនត្រូវបានបញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​សុខភាព​ចុះ​ខ្សោយ

ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០០៨

លោក ព្រីង ពៅ ជានគរបាល​ក្រុង​កែប​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ស្រប​ច្បាប់​ជាង​មួយ​ខែ​មក​ហើយ ត្រូវ​បាន​នគរ​បាល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​មុនីវង្ស​កាល​ពីម្សិល​មិញ ។ សមាគម​ការពារ​សិទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទិ្ធ​មនុស្ស (លីកាដូ) មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុខភាព​របស់​គាត់ និង​ជាថ្មី​ម្តង​ទៀត យើង​សូម​អំពាវនាវ​អោយ​មាន​ការ​ដោះ​លែង​លោក​ព្រីង ពៅ អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

លោក ព្រីង ពៅ ជាមន្ត្រីនគរ​បាល​ស្រុក​ម្នាក់​នៃ​សាលា​ក្រុង​កែប ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​តុលា​ការ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨ បន្ទាប់​មក នគរបាល​ផ្នែក​អនុវត្ត​បទ​បញ្ជា​បាន​ឃុំ​រូប​លោក​ក្នុង​បន្ទប់​មួយ​នៃ​អាគារ​ក្រសួង​មហាផ្ទៃ ក្រុង​ភ្នំពេញ ។ លោក​បាន​ទទួល​ការ​វាយ​ដំ និង​ឃុំ​ឃាំង​ដោយ​ជាប់​ខ្នោះ យ៉ាង​តិច​ណាស់​អស់​មួយ​រយៈ​ពេល​ដែរ នេះ​បើ​យោង​តាម​ព័ត៌មាន​គួរ​អោយ​ជឿ​បាន​ដែល​អាដហុក​និង​លីកាដូ​ទទួល​បាន។

សេចក្តីថ្លែងការណ៍ | សេចក្តី​ប្រកាស​ពត៌មាន​របស់​អង្គការ​លីកាដូ​ការ​ឃុំ​ឃាំង​មិន​ស្រប​ច្បាប់​និង​មាន​ការ​សង្ស័យ​ចំពោះ​ការ​ធ្វើ​ទារុណកម្មពី​សំណាក់​ក្រសួង​មហា​ផ្ទៃ

ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០០៨

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីការដូ មាន​ការព្រួយ​បារម្ភជា​ខ្លាំង​អំពីការ​ឃុំឃាំង​មិន​ស្រប​និង​មាន​ការ​សង្ស័យ​ចំពោះ​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​បុរស​ម្នាក់​នៅ​កន្លែង​ឃុំឃាំង​របស់​ក្រសូង​មហា​ផ្ទៃ ។

លោក ព្រីង ពៅ ជានគរបាលប្រចាំនៅស្រុកដំណាក់ចង្អើ មក​ពី​សាលាក្រុង​កែប ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​ដីការ​តុលាការ នៅ​ក្រុង​កែប​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ ។ បន្ទាប់​ពីបញ្ជូន​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃដដែល​នោះ លោក​ត្រូវ​បាន​គេ​ឃុំឃាំង​រហូត​មក អស់​រយៈ​ពេល​បី​សប្តាហ៍ នៅ​ក្នុង​អាគារ​មួយ​របស់​អង្គភាព​នគរ​បាលអនុវត្ត​បទ​បញ្ជា និង នគរបាល​អន្តរាគមន៍​នៃ​ក្រសួង​មហាផ្ទៃ ។ យោង​តាម​ប្រភព​ព័ត៌​មាន​ដែល​អាច​ជឿ​ជាក់​បាន​ដែល​អង្គ​ការ​លីការដូ បាន​ទទួល លោក​ត្រូវ​គេ​វាយ​ដំ​និង​ដាក់​ខ្នោះ​ដៃ យ៉ាង​តិច​ណាស់​ក៏​មួយ​រយៈ​ពេល​នៃ​ពេល​វេលា​បីសប្តាហ៍ នោះ​ដែរ ហើយ​បច្ចុប្បន្ន​លោក​មាន​សុខភាព​មិន​ល្អ​ទេ ។

សេចក្តីថ្លែងការណ៍ | More action needed as Anti-Torture Laws ignored

ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០០៧

For more than a decade Cambodia has failed to honor its obligations to prevent and punish the use of torture, and strong action is needed to tackle the widespread practice, according to LICADHO.

"Torture is committed every day in Cambodia, and most torturers are not punished in any way," LICADHO president Kek Galabru said on June 26, the United Nations International Day in Support of Victims of Torture. "Cambodia is blatantly violating its obligations under international and domestic laws, and it is time that the government, police and courts took real action to stop the barbaric practice of torture."

Cambodia ratified the UN Convention Against Torture in 1992 but has failed to properly implement it. Early this year, the government also signed on to an additional international human rights treaty, the Optional Protocol to the Convention Against Torture, which contains further obligations to prevent torture.

អត្ថបទ | More prosecutions needed to eradicate torture in Cambodia

ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០០៦

On Friday, July 21, the Phnom Penh Municipal Court convicted six police officers of voluntary manslaughter for the death of Duong Sopheap, who died after being detained at the Phnom Penh Municipal Police's Minor Crimes Office in June 2005. All six, who were arrested by Ministry of Interior officers six months after Duong Sopheap's death, were sentenced to 12 years in prison.

Following the unprecedented sentences given last week to the six police officers for their roles in the torture and death of a woman in police custody, LICADHO urges greater action to investigate and prosecute other similar cases of torture in Cambodia.

សេចក្តីថ្លែងការណ៍ | More prosecutions needed to eradicate torture

ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០០៦

Following the unprecedented 12-year prison sentences given last week to six Phnom Penh police officers for their roles in the torture and death of a woman in police custody, LICADHO urges greater action to investigate and prosecute other similar cases of torture.

"For the first time in years, if not decades, police officers have been convicted and sentenced to long prison terms for their involvement in torture," said Kek Galabru, LICADHO's president. "But one prosecution alone does not indicate a meaningful change in the official attitude toward the use of torture - the authorities must also prosecute other similar cases if they are serious about eliminating torture in Cambodia."

សេចក្តីថ្លែងការណ៍ | Indepentent Police Complaints Body Needed

ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០០៥

Cambodia should establish an independent body to receive and investigate complaints of torture and other abuses committed by police officers, according to LICADHO.

"Torture is all too common in Cambodia and it is time for meaningful action to prevent and punish this brutal practice," said Kek Galabru on June 26, the United Nations International Day in Support of Victims of Torture. "Establishing an independent agency to investigate such abuses committed by the police is long overdue."

អត្ថបទ | Women, children face sex crimes crisis

ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០០៥

Cambodian women and children are facing a rising tide of sex crimes and urgent action is needed to stop abuse, a rights group warned on Monday.

Rape and indecent assault cases have risen steadily in recent years, and many of the victims are children, some as young as four years old, local human rights group Licadho said ahead of International Woman's Day on Tuesday.

អត្ថបទ | Military police officer in Sihanoukville convicted of rape and robbery, sentenced to 15 years

ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០០៤

On Monday 13 September, Sihanoukville Provincial Court ruled that Military Police Officer Khun Torn was guilty of raping and robbing a Canadian tourist at gun point.

ទំព័របន្ទាប់ >>