បណ្ណាល័យ

វីដេអូ

វីដេអូ | សំឡេងរបស់អ្នក គឺជាអំណាច

ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២៤audio available

ចូល​រួមជាមួយ​ពួកយើង​​ ដើម្បីបញ្ឈប់​អំពើហិង្សា​ ការ​រើស​អើង​ និង​ការ​រំលោភ​បំពាន​ មក​លើស្ត្រី ​អ្នក​ការពារ​សិទិ្ធ​​មនុស្ស និង​អ្នកស្រលាញ់​ភេទ​ដូច​គ្នា!

ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធនារី ខួប​លើកទី ១១៣ ឆ្នាំ ២០២៤ ​សូម​លោកអ្នក អញ្ជើញ​ទស្សនា​វីដេអូខ្លី​មួយ​នេះ ដែល​ត្រូវ​បានបង្កើត​ឡើង ដើម្បី​លើក​ទឹក​ចិត្តដល់​ស្ត្រី​ទាំងឡាយ ​ដែល​បាន​ប្រឹង​ប្រែង​ឱ្យ​មាន​ការ​គោរពនូវ​សិទិ្ធ​មនុស្ស​របស់​ពួកគេ ។

វីដេអូនេះ​បង្ហាញ​នូវយុវតី និង​យុវជន​មួយ​ចំនួន ដែល​មាន​ការប្តេជ្ញា​ចិត្ត និង​ការ​លះបង់​ខ្ពស់ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទិ្ធ​​មនុស្ស ។ យុវតី និងយុវជន​ទាំង​នោះ ក៏​បង្ហាញ​ពី​ការ​ឱ្យ​តម្លៃ និង​លើក​ឡើង​នូវ​សារៈ​សំខាន់​នៃ​ការ​ចូលរួម​របស់ស្ត្រី នៅ​ក្នុង​ការ​ទទួល​បាន​នូវការទទួល​ស្គាល់ និង​គោរពនូវ​សិទិ្ធ​មនុស្ស​របស់​ស្ត្រី ។

ស្ត្រីនៅ​ក្នុង​ប្រទេស នៅតែបន្ត​ប្រឈមមុខនឹង​ការរើសអើង និង​អំពើហិង្សា​ដោយ​ផ្អែក​លើ​យេនឌ័រ ។ មិន​តែ​ប៉ុណ្ណោះ​ទទួល​បាន​សេវា​យុត្តិធម៌​ចំពោះស្ត្រី ទៅ​លើបញ្ហាទាំង​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ ។ យើង​ខ្ញុំ​ឈរ​ជាមួយ​ស្ត្រី​ទាំងឡាយ និង​បន្ត​គាំទ្រ​ពួក​គេ ដើម្បី​ជំរុញ​ឱ្យមាន​​យុត្តិធម៌ សមភាព និង​ភាព​ស្មើគ្នា​រវាងបុរស និង​ស្ត្រី ។

“សំឡេង​របស់​អ្នក គឺជា​អំណាច​!”

វីដេអូ | ​កងកម្លាំង​ប្រើប្រាស់​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​មួយ​ចំនួន​ ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃក្នុងខេត្តព្រះវិហារ

ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២៤audio available

វីដេអូ | Women United for Labour Rights: Mak Kak

ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

​ម៉ាក់​ ​កាក់​ ​គឺជា​សមាជិក​នៃ​សមាគម​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ (​A​D​W​) ​។​ ​អ្នកស្រី​បញ្ចេញមតិ​ ​ដើម្បី​តវ៉ា​ទៅ​នឹង​ការប្រព្រឹត្តិ​អំពើ​ហិង្សា​ ​និង​កង្វះខាត​ការ​ការពារ​ផ្នែក​ច្បាប់​ ​ដែល​ប៉ះពាល់​ដល់​សិទិ្ធ​សេរីភាព​ ​និង​សុខុមាលភាព​របស់​កម្មករ​ដែល​ធ្វើការងារ​តាម​ផ្ទះ​ ​។​

វីដេអូ | Women United for Labour Rights: Sovann Vary

ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

សុវណ្ណ​ ​វ៉ា​រី​ ​គឺជា​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​ ​ជា​អ្នកដឹកនាំ​ប្រចាំ​ខណ្ឌ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ស្រ្តី ​នៅ​ក្នុង​សមាគម​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​។​ ​អ្នកស្រី​បាន​តស៊ូ​ដើម្បី​សិទិ្ធ​របស់​កម្មករ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​ការ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ជា​មូលដ្ឋាន​នានា​របស់​កម្មករ​ក្នុង​វិ​ស័​យ​ក្រៅ​ប្រព័ន្ធ​ ​។​ ​

វីដេអូ | Women United for Labour Rights: Ouk Chhayavy

ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

អ៊ុក​ ​ឆា​យ៉ា​វី​ ​គឺជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (C​IT​A​) ​។​ ​អ្នកស្រី​បន្ត​ធ្វើការ​បញ្ចេញមតិ​ ​ដើម្បី​សិទិ្ធ​សេរីភាព​របស់​គ្រូបង្រៀន​ ​ទោះបីជា​អ្នកស្រី​ទទួលរង​ការ​គម្រាម​កំហែង​លើ​អាយុជីវិត​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នកស្រី​យ៉ាងណាក៏ដោយ​ ​។​

វីដេអូ | Women United for Labour Rights: Sok Sreyleap

ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

សុខ​ ​ស្រី​លាភ​ ​គឺជា​បុគ្គលិក​យុទ្ធនាការ​នៃ​អង្គការ​បណ្ដាញ​ការងារ​ស្ត្រី​រួប​រួមគ្នា​ (​W​NU) ​។​ ​អ្នកស្រី​តស៊ូ​ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ការរើសអើង​ ​អំពើ​ហិង្សា​ ​និង​ការ​រំលោភបំពាន​ ​មក​លើ​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​និង​សេវា​កំសាន្ត​នានា​ ​។​

វីដេអូ | យន្តការ​ដាក់ពាក្យបណ្ដឹង​សម្រាប់​អ្នករង​ការរំលោភ​បំពាន​ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២៣audio available

នា​ថ្ងៃនេះ​ ​អង្គការ​លី​កា​ដូ ​សូម​ណែនាំ​យន្ត​ការ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​ចង់​ដាក់ពាក្យបណ្ដឹង​អំពី​ការ​រំលោភបំពាន​ ​និង​កេងប្រវ័ញ្ច​ ​ពីសំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​។​

​ពាក្យបណ្ដឹង​នេះ​ ​អាច​ដាក់​ដោយ​បុគ្គល​ណា​ម្នាក់​ ​ដែល​រង​ផល​ប៉ះពាល់​ ​និង​ជួប​ការ​រំលោភបំពាន​ ​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​។​ ​ការ​រំលោភបំពាន​ទាំងនោះ​ ​មាន​ដូចជា​ ​កា​រលក់​ដី​ដោយបង្ខំ​ ​ពលកម្ម​កុមារ​ ​ចំណាកស្រុក​ខុសច្បាប់​ ​ភាព​អត់ឃ្លាន​ ​ការ​គំរាមកំហែង​ ​និង​ការ​បង្ខិតបង្ខំ​ ​ព្រមទាំង​ផល​ប៉ះពាល់​ផ្សេងទៀត​ ​។​

វីដេអូ | ████████ ██████ ██ ███████ ████ █████ ██ ████ ████ █████ ████████ ███ █████████████

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៣audio available

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ មន្ត្រី​នគរបាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​មកនាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ អំឡុង​ពេល​សាកសួរ​ថា ប្រសិន​បើ​អង្គការ​ លីកាដូ មិន​យល់ព្រម​លុប​វីដេអូ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា “ឈាមបាតុករ” ពី​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​អង្គការ​នោះទេ នោះ​អាជ្ញាធរ​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​បន្ត ។

ដើម្បីជៀសវាងពីការ​ទទួល​រង​នូវ​វិធានការ​ផ្លូវ​ច្បាប់​បន្ត អង្គការ លីកាដូ សម្រេច​ចិត្ត​លុប​វីដេអូ​ចម្រៀង​ចេញ​ពី​បណ្តាញ​សង្គម​របស់​អង្គការ​កាលពី​យប់មិញ និង​ចេញ​ពី​គេហទំព័រ​នៅ​ព្រឹក​នេះ ។

វីដេអូ | លីកាដូ៖ ៣០ឆ្នាំ ក្នុងការបម្រើ និងគាំទ្រប្រជាពលរដ្ឋ

ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២២audio available

អង្គការ​លី​កា​ដូ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​២​ ​ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​ជាតិ​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​១​៩​៩​៣​ ​។​ ​ក្រោយមក​ ​លី​កា​ដូ ​បាន​ក្លាយ​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​ ​។​ ​បន្ទាប់ពី​ការ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិមនុស្ស​ ​អស់​រយៈពេល​ ​៣​០​ឆ្នាំ​មក​ ​លី​កា​ដូ ​នៅតែ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ ​ដើម្បី​តស៊ូប្រឆាំង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ដើម្បី​យុត្តិធម៌​សង្គម​ ​។​ ​

វីដេអូ | Burned Houses in Oddar Meanchey

ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០២២audio available

វីដេអូ | Women United for Labour Rights: Kleang Soben

ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២២audio available

​ឃ្លាំង​ សុបិន្ត ​គឺជា​អគ្គលេខាធិការ​នៃ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​។​ ​អ្នកស្រី​នៅតែ​តាំងចិត្ត​ខ្ពស់​ក្នុង​ការពារ​សិទិ្ធ​របស់​បុគ្គលិក​កា​ស៊ី​ណូ ​ទោះ​ជា​ក្រោយពេល​អ្នកស្រី​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ ​ហើយ​ក្រោយមក​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធ​នាគា​រ​អស់​ជាង​ពីរ​ខែ​ក៏ដោយ​ ​អំឡុង​ពេល​សហជីព​របស់​អ្នកស្រី​កំពុង​ធ្វើ​កូដកម្ម​ ​។​

វីដេអូ | Women United for Labour Rights: Sarin Sovanny

ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២២audio available

​សារិន​ ​សុវណ្ណ​នី​ ​គឺជា​អ្នក​ចងក្រង​កម្មករ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​របស់​សហព័ន្ធសហជីពកម្ពុជា​ (​CAT​U) ​។​ ​នាង​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ក្នុង​រោងចក្រ​ ​ដោយសារ​ភាព​សកម្ម​និយម​របស់​នាង​ ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​នាង​នៅតែ​បន្ត​ឈរ​នៅ​ជួរមុខ​ក្នុង​ការ​តស៊ូ​ ​ដើម្បី​សិទិ្ធ​កម្មករ​នៅ​ក្នុង​រោងចក្រ​ ​។​

វីដេអូ | ចម្រៀង​បឹង​ទឹកភ្នែក​នៅ​ថ្ងៃ​ទិវា​លំនៅឋាន​ពិភពលោក​ឆ្នាំ​២​០​២​២​

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២២audio available

​បឹង​ ​និង​តំបន់​ដីសើម​ ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​គឺជា​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ ​និង​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ជីវភាពរស់នៅ​ ​ការ​ការពារ​ទឹកជំនន់​ ​និង​ការ​គ្រប់គ្រង​ទឹក​កខ្វក់​ ​។​ ​ការ​បំផ្លិចបំផ្លាញ​បឹង​ដើម្បី​ធ្វើ​គម្រោង​អភិវឌ្ឍន៍​ ​កំពុងតែ​ធ្វើ​ឱ្យ​មានការ​បណ្ដេញ​ចេញ​ ​បាត់បង់​ប្រាក់ចំណូល​ ​និង​អសន្ដិសុខ​ស្បៀង​ ​ព្រមទាំង​បណ្ដាល​ឱ្យ​រាជធានី​ភ្នំពេញ​ ​ទទួលរង​នូវ​ការ​ជន់​លិច​យ៉ាង​អាក្រក់​ ​។​

វីដេអូ | ការយល់ដឹងអំពីការរំលោភសិទ្ធិកូនបំណុល និងការការពារផ្នែកច្បាប់

ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២២audio available

ការ​យល់​ដឹង​អំពី​សកម្មភាព​រំលោភបំពាន​ ​និង​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​មួយ​ចំនួន​ ​ទាក់ទង​នឹង​បំណុល​ជាមួយ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​អាច​ជួយ​កូនបំណុល​ ​ក្នុង​ការ​ការពារ​សិទិ្ធ ​និង​ផលប្រយោជន៍​របស់​ខ្លួន​ស្រប​ទៅ​តាមច្បាប់​ ​។​

វីដេអូ | ត្រូវ​ក្លាហាន​និយាយ​ពី​ ​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​

ថ្ងៃទី​១ ខែសីហា ឆ្នាំ២០២២audio available

បណ្ដាញ​ក​ម្ចី​ប្រាក់​អន​ឡា​ញ​ ​កំពុង​ដាក់​គោលដៅ​លើ​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​ដោយ​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ​ ​។​ ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អាជ្ញាធរ​ ​មិនទាន់​បាន​ចាត់វិធានការ​លើ​រឿង​នេះ​ទេ​ ​ដោយ​ទុក​ឱកាស​ឱ្យ​ក្រុម​ជំរិត​ទារ​ប្រាក់​ទាំងនេះ​ ​កេងប្រវ័ញ្ច​លើ​ស្រ្តី​មួយ​ចំនួន​ដោយ​និ​ទណ្ឌ​ភាព​ ​។​

​កាលពីឆ្នាំមុន​ ​អង្គការ​លី​កា​ដូ ​បាន​ផ្ដល់​សេវា​មួយ​ចំនួន​ដល់​ស្ត្រី​បី​នាក់​ ​ដែល​រង​ការបៀតបៀន​ដោយ​អ្នកផ្ដល់​ក​ម្ចី​មិន​ផ្លូវការ​ ​។​ ​ស្ត្រី​ម្នាក់ៗ​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀងគ្នា​ ​ដោយ​ដំបូង​ពួកគេ​ ​បាន​ខ្ចីប្រាក់​ប្រមាណ​ ​៥​០​ដុល្លារ​ពី​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​ឬ​ព្យាបាល​ជំងឺ​ ​ប៉ុន្តែ​ចុងក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន​គំរាម​ហែកកេរ្ដិ៍​ ​និង​ជំរិត​ទារ​ប្រាក់​ ​បន្ទាប់ពី​បាន​ផ្ញើ​រូបភាព​ ​និង​វីដេអូ​អាក្រាត​ ​នៅ​ពេល​ពួកគេ​ព្យាយាម​គេច​ចេញពី​បំណុល​វ័ណ្ឌក​ ​។​

វីដេអូ | “យើងត្រូវតែរឹងមាំ និងក្លាហាន”៖ កូដករ​ជាស្ត្រី​លើក​ឡើង​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២២audio available

សកម្មជន​សហជីព​ជា​ស្ត្រី​ ​បាន​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ ​ក្នុង​ការ​ព្យាយាម​គំរាមកំហែង​ពួកគេ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ ​។​ ​អង្គការ​លី​កា​ដូ ​កំពុង​ចេញផ្សាយ​វីដេអូ​មួយ​ ​ដែល​បង្ហាញ​ពី​ស្ដ្រី​ក្លាហាន​មួយ​ចំនួន​ទាំងនេះ​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​។​

វីដេអូ | ការចាប់ខ្លួន​អ្នកដឹកនាំ​សហជីព​ណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ

ថ្ងៃទី​៤ ខែមករា ឆ្នាំ២០២២audio available

វីដេអូ | អាជ្ញាធររុញច្រាន និងរំលោភបំពាន​គ្រួសារ​សមាជិក​អតីត​គណបក្ស​ជំទាស់​ដែល​ជាប់ឃុំ​ខ្លួន

ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២១audio available

អាជ្ញាធររុញច្រាន និងរំលោភបំពាន​គ្រួសារ​សមាជិក​អតីត​គណបក្ស​ជំទាស់​ដែល​ជាប់ឃុំ​ខ្លួន

វីដេអូ | ដីគឺជាជីវិត៖ ការប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិឆ្នាំ២០២១

ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០២១audio available

ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ ​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ការរំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​ ​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​ ​ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​៥​.​០​០​០​ ​គ្រួសារ​ ​ទទួលរង​ផល​ប៉ះពាល់​ ​។​ ​លើស​ពី​នេះ​ ​ការ​ចាប់ខ្លួន​ ​និង​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​នៃ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​កាន់តែ​មានការ​កើន​ឡើង​ ​។​ ​គិត​ត្រឹម​ខែ​តុលា​នេះ​ ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​យ៉ាងតិច​ណាស់​ចំនួន​ ​២​១​ ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ ​ហើយ​ក្នុង​នោះ​ ​១​០​ ​នាក់​ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​នៅឡើយ​ ​។​

​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ឆ្នាំ​២​០​២​១​នេះ​ ​អង្គការ​លី​កា​ដូ ​ចេញផ្សាយ​វីដេអូ​មួយ​ ​លើកឡើង​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ទៅលើ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​ក៏ដូចជា​ការ​តស៊ូ​របស់​អ្នក​ទាំងនោះ​ ​ក្នុង​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិ​ដីធ្លី​ ​៕​

វីដេអូ | សហគមន៍ដីធ្លី​ ​សម្ដែងមតិ​ស្នើសុំ​សិទ្ធិទទួលបាន​ការអនុគ្រោះ

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១audio available

នេះជា​ សំឡេង​ និងរឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​សហគមន៍​ ដែល​កំពុង​ប្រឈម​​នឹង​ផលវិបាក​នៃបំណុល​ឥណទាន​ខ្នាតតូច​ ក៏ដូចជា​ការរំលោភ​យក​ដីធ្លី​របស់​ពួកគេ ។​ ផលវិបាក​នៃបំណុល​ឥណទាន​ខ្នាតតូច​ទាំងនោះ​រួមមាន​ ​ ការលក់ដី​ដោយបង្ខំ ​ពលកម្មកុមារ​ ចំណាកស្រុក​ ភាពអត់ឃ្លាន​​ និង​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើនទៀត ​ដែលបាន​លើកឡើង​នៅក្នុង​របាយការណ៍​រួមស្ដី​ពី​ “សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ ​សំឡេង​សហគមន៍​ដីធ្លីជាប់​ជំពាក់បំណុល” ។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ















ឆ្នាំ