កម្រង​រូបភាព

ពលរដ្ឋ​ជាច្រើន​សហគមន៍​ប្រមូលផ្តុំ​គ្នា​ទាមទារ​ដោះលែង​បុគ្គលិក​ CC​F​C ​

ចេញផ្សាយ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៣
F T M

សមាជិក​សហគមន៍​ដីធ្លី​ជាច្រើន​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ព្រះ​សី​ហ​នុ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​និង​កណ្តាល​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ចំនួន​បី​រូប​ ​ដែល​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​។​

​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​មន្ត្រី​ជាន់ខ្ពស់​សមាគម​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​មន្ត្រី​សម្របសម្រួល​សហគមន៍​ ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​សម្រេច​ចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​និង​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៥​៣​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ ​សាយ​ ​គូ​ហាវ​ ជាចៅក្រមស៊ើបសួរ បានសម្រេចបញ្ជូនអ្នកទាំងបី ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី ​។​​ ​ប្រសិនបើ​អ្នក​ទាំង​បី​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​នោះ​អ្នក​ទាំង​បី​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​ពី​ ​៥​ ​ដល់​ ​១​០​ ​ឆ្នាំ​ ​។​

​នៅ​ខណៈ​ដែល​សមាជិក​​សហគមន៍​រាប់​រយ​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​បី​ ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ប្រមូលផ្តុំ​គ្នា​នៅ​ភ្នំពេញ​នោះ​ទេ​ ​។​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​មកពី​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​រថយន្ត​តាំងពី​ម៉ោង​ ​២​ ​ព្រឹកព្រលឹម​ ​នៅ​ពេល​អ្នក​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​មក​ភ្នំពេញ​ ​។​ ​សមាជិក​សហគមន៍​ទាំងនោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​អស់​រយៈពេល​ជាង​ ​២​ ​ម៉ោង​ ​ហើយ​អ្នកតំណាង​របស់​សហគមន៍​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​គម្រាម​ថា​នឹង​ចាប់ខ្លួន​ ​ប្រសិនបើ​សហគមន៍​នៅតែ​បន្ត​ព្យាយាម​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា