កម្រង​រូបភាព

សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ២០២៤

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៤
F T M

ពលរដ្ឋ​ប្រមាណ​ ២.០០០​ នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ ​ដែល​រួមមាន​ខេត្តបន្ទាយមានជ័យ​ បាត់​ដំបង​ កំពង់​ធំ​ កំពង់​ស្ពឺ​ កំពត​ កោះ​កុង​ ក្រចះ​ ព្រះ​វិហារ​ ស្វាយ​រៀង ពោធិ៍សាត់​ កំពង់​ឆ្នាំង​​ ស្ទឹង​ត្រែង​ និង​ត្បូងឃ្មុំ​​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ដេីម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ​ ខួប​លេីក​ទី​ ១១៣​ ឆ្នាំ​២០២៤​ ។ ការ​ប្រារព្ធ​ទិវា​នេះ​ បាន​ធ្វើ​ឡេីង​ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់ថ្ងៃទី​ ៨​ ខែ​មីនា​ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​សហគមន៍​ដី​ធ្លី​ ព្រៃឈេី​ ជនជាតិ​ដេីម​ភាគ​តិច​ យុវជន​ កុមារ​ អាជ្ញាធរ​ក្នុង​តំបន់​ អង្គការ​ជាតិ​ និង​អន្តរជាតិ​នានា​ ។ ការ​ប្រារព្ធ​ទិវា​ ត្រូវ​បាន​ធ្វើឡើង​ ដោយ​មាន​ការឡេីង​ថ្លែងការណ៍​ ​ការ​ដេីរ​ក្បួន​ ការ​ពិភាក្សា​ជា​វេទិកា​សាធារណៈ​ ការ​ច្រៀង​ចម្រៀង​ និង​ការ​ហូប​ម្ហូប​សាមគ្គី​ ។

នៅ​ក្នុង​ទិវា​នេះ​ អ្នក​ចូលរួម​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្មេីគ្នា​ និង​គោរព​សិទ្ធិ​ស្ត្រី​ទាំង​ឡាយ​ ហើយ​ក៏​ឆ្លៀត​ក្នុង​ឱកាស​នេះ​ អ្នក​ចូល​រួម​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​លេី​បញ្ហា​ជា​ប្រព័ន្ធនានា​ដែល​បាន​កេីត​ឡេីង​មក​លេី​ស្ត្រី​ ។ បញ្ហា​ទាំង​នេះ​រួមមាន​ ជម្លោះ​ដីធ្លី​ ការចាប់​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ ការ​រំលោភ​បំពាន​ ការ​បំភិត​បំភ័យ​លេី​សកម្មជន​ជា​ស្ត្រី​ ការ​រេីស​អេីង​ និង​អំពេី​ហិង្សា​ដោយ​ផ្អែក​លើ​យេនឌ័រ​ ។ ​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា