អ្នកគាំទ្រចំនួន៤នាក់ នៃអ្នកបឹងកក់ទាំង ៧នាក់ ក៏ត្រូវបានចាប់ខ្លួន នៅខាងក្រៅតុលាការក្រុងភ្នំពេញដែរ
ចេញផ្សាយ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤កាលពីព្រឹកថ្ងៃអង្គារ៍ ទី១១ ខែវិចិ្ឆកា អ្នកតំណាងមកពីសហគមន៍ជាច្រើន ប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតវ៉ានឹងការឃុំខ្លួនសកម្មជនតំបន់បឹងកក់ ដែលត្រូវបានចាប់ខ្លួនមួយថ្ងៃមុន នៅខណៈដែលកំពុងតវ៉ានៅខាងក្រៅសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបរាជ័យក្នុងការដោះស្រាយបញ្ហាលូបង្ហូរទឹកស្អុយចេញពីតំបន់បឹងកក់របស់អាជ្ញាធរសាលារាជធានីភ្នំពេញ។ នគរបាលអន្តរាគមន៍ និងកងសន្តិសុខជាង ១០០ នាក់ បានបំបែកដោយហិង្សាលើអ្នកតវ៉ា និងចាប់ខ្លួនសកម្មជនចំនួន ៣នាក់ និងព្រះសង្ឃមួយអង្គផ្សេងទៀត។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី