ទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១៩
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នាព្រឹកនេះ ប្រជាពលរដ្ឋប្រមាណជា១០០០នាក់ បានជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តចំនួន៥ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។
កងកម្លាំងប្រដាប់អាវុធចម្រុះ បានរាំងខ្ទប់អ្នកចូលរួមប្រមាណជា៥០០នាក់នៅភ្នំពេញ ខណៈដែលអ្នកទាំងនោះបានព្យាយាមដង្ហែក្បួនពី ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីដាក់ញត្តិ ទៅទីស្ដីការគណៈរដ្ឋមន្ត្រី។ អាជ្ញាធរជាច្រើនបានរុញច្រានស្រ្ដីមួយចំនួនដោយបង្ខំទៅក្នុងទីតាំង កីឡដ្ឋាន មុនពេលបិទទ្វារ និងរាំងខ្ទប់អ្នកចូលរួមទាំងនោះនៅខាងក្នុងមិនឱ្យចេញមកក្រៅបាន។
អាជ្ញាធរក៏បានព្យាយាមបដិសេធមិនឱ្យមានការរៀបចំព្រឹត្តិការណ៍នេះមួយចំនួន នៅខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំផងដែរ ប៉ុន្តែអ្នកទាំងនោះនៅតែអាចរៀបចំការប្រារព្ធទិវានេះបានដោយមិនមានបញ្ហាអ្វីធ្ងន់ធ្ងរ។ ការរៀបចំទិវាសិទ្ធិនារីអន្តរជាតិជាច្រើននៅតាមរាជធានីនិងខេត្តមួយចំនួន ត្រូវបានដាក់ពង្រាយដោយកងកម្លាំងសន្តិសុខ។
- ចំណងជើង & មូលបទ
- សិទ្ធិស្ត្រី