សកម្មជនបរិស្ថាន ត្រូវបានគម្រាមកំហែងនឹងចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា
ចេញផ្សាយ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នារសៀលនេះ លោក Alejandro Gonzalez-Davidson (អាឡិច) មកពីអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានក្នុងស្រុកមួយឈ្មោះ មាតាធម្មជាតិ ត្រូវបានចាប់ខ្លួន និងបង្ខំឲ្យចូលក្នុងរថយន្តមួយ ដោយអាជ្ញាធរនៃរាជរដ្ឋាភិបាល នៅក្បែរ ផ្សាររាត្រី ក្នុងរាជធានីភ្នំពេញ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការព្រមាន ដែលធ្វើឡើងពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាសាធារណៈមួយ។ លោក អាឡិច ត្រូវបានចាប់ខ្លួនភ្លាមៗ នៅម៉ោង ១រសៀល ជាង ហើយចូលក្នុងរថយន្តខ្មៅមួយ ដែលអមដោយអង្គរក្សជាច្រើន ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ នៅវេលាម៉ោងប្រហែល ២ និង ២០នាទី រសៀលនេះ។
លោក អាឡិច គឺជាអ្នកឈរជួយមុខនៅក្នុងយុទ្ធនាការ ដែលធ្វើឡើងដោយអង្គការ មាតាធម្មជាតិ ដើម្បីបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាសនៅតំបន់ អារ៉ែង ខេត្ត កោះកុង។ លោក មិនត្រូវបានអាជ្ញាធរបន្តទិដ្ឋាការស្នាក់នៅនោះទេ កាលពីដើមខែនេះ ដែលនេះជាការព្យាយាមរបស់អាជ្ញាធរដ្ឋក្នុងការបំផ្លាញការតស៊ូមតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបំបិទសំលេងដែលជំទាស់នឹងរាជរដ្ឋាភិបាល។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី មាតាធម្មជាតិ