សហគមន៍ជាច្រើននៅខេត្តសៀមរាប ប្រមូលផ្តុំគ្នាស្វែងរកដំណោះស្រាយពីបញ្ហាជម្លោះដីធ្លី
ចេញផ្សាយ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នាព្រឹកនេះ ប្រជាពលរដ្ឋប្រមាណ ៧០០នាក់ មកពីសហគមន៍មួយចំនួនដែលរងគ្រោះដោយជម្លោះដីធ្លី បានប្រមូលផ្តុំគ្នានៅទីក្រុងសៀមរាប ហើយធ្វើការហែក្បួន និងដាក់ញត្តិទៅកាន់លោកអភិបាលខេត្តសៀមរាប។ នគរបាល និងកងរាជអាវុធហត្ថប្រមាណ ១០០នាក់ បានរារាំងក្រុមប្រជាពលរដ្ឋពីការដើរហែក្បួន ដោយបាននិយាយថាការដើរក្បួននឹងអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងអះអាងថាលោកអភិបាលខេត្តមិននៅក្នុងការិយាល័យនោះទេ។ នាថ្ងៃរសៀលនេះ អ្នកតំណាងសហគមន៍ចំនួន ១៧នាក់ ត្រូវបានអនុញ្ញាតឲ្យជួបលោកអភិបាលខេត្ត នៅខណៈដែលសមាជិកសហគមន៍ផ្សេងទៀតកំពុងរង់ចាំនៅខាងក្រៅ។
នៅក្នុងញត្តិ បានរៀបរាប់នូវករណីដីធ្លីចំនួន ១០ករណី ដែលបានកើតឡើងនៅក្នុងស្រុកចំនួន ៧ ហើយបានរៀបរាប់លំអិតអំពីចំនួនគ្រួសារដែលរងផលប៉ះពាល់ និងទីតាំងនៃជម្លោះដីធ្លី។ នៅក្នុងលិខិតនោះ ក៏បានបញ្ជាក់ឈ្មោះភាគីដែលមានជម្លោះដីធ្លីជាមួយសហគមន៍ផងដែរ ដែលរួមមានអាជ្ញាធរអប្សរា ក្រុមហ៊ុនឯកជនមួយចំនួន និងកងទាហានមួយចំនួន។
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី