អត្ថបទខ្លីៗ

សហគមន៍​ដីធ្លីជា​ច្រើន​ក្នុង​ខេត្ត​កោះកុង​មក​ដាក់​ញត្តិ​ក្នុង​រាជ​ធានីភ្នំ​ពេញ​

ចេញផ្សាយ ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០១៦
F T M

ថ្ងៃ​នេះ​ ប្រជា​ពលរដ្ឋ​ចំនួន​ ៧៤នាក់ ដែល​មក​ពី​បណ្ដា​សហគមន៍​មួយ​ចំនួន​ក្នុង​ឃុំ​ ជីខ​លើ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ បាន​ដាក់​ញត្តិ​ចំនួន​ប្រាំ​ជូន​ រាជ​រដ្ឋា​ភិបាល​ រដ្ឋ​សភា​ជាតិ​ និង​ស្ថាន​ទូត​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ​ដែល​បាន​អូស​បន្លាយ​ពេល​ជា​យូរ​មក​ហើយ។​

នេះ​ជា​ការ​តវ៉ា​ថ្មី​មួយ​ទៀត​ ក្នុង​ចំណោម​ការ​តវ៉ា​ជា​ច្រើន​របស់​សហគមន៍​ ដែល​ជំទាស់​ទៅ​នឹង​ការ​រំលោភ​យក​ដី​ធ្លី​ពី​សំណាក់​ក្រុម​ហ៊ុន​ផលិត​ស្ករ​អំពៅ​ក្នុង​ស្រុក​ស្រែ​អំបិល​។ បញ្ហា​នេះ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ​ពេល​ដែល​មាន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ដើម្បី​ដាំ​អំពៅ​នៅ​ក្នុង​ខេត្ត​កោះ​កុង។​

ការ​តវ៉ា​ដោយ​អហិង្សា​នេះ​បា​ន​ឲ្យ​ឃើញ​ថា ​អ្នក​តំណាង​ជា​ច្រើន​នាក់​ កាន់​បដា​ និង​ទង់​ជាតិ​ ដាក់​ញត្តិ​ជូន​ទៅ​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​ និង​សំណង់​ ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ ​និង​ក្រសួង​ពាណិជ្ជ​កម្ម។​ ញតិ្ត​មួយ​ចំនួន​ទៀត ​ត្រូវ​បាន​ដាក់​ជូន​ទៅ​ស្ថាន​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ហើយ​ញត្តិ​ចុង​ក្រោយ​ត្រូវ​បាន​ដាក់​ជូន​រដ្ឋ​សភា​ជាតិ។​

បន្ទាប់​ពី​ការ​ដាក់​ញត្តិ​របស់​សហគមន៍​ដី​ធ្លី​ទាំង​នោះ​ជូន​ទៅ​រដ្ឋសភា​ជាតិ ​អ្នកស្រី​ ផាវ ​ញើង​ ដែល​ជា​តំណាង​សហគមន៍ ​ជីខលើ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​អំឡុង​ពេល​ដែល​អ្នក​ស្រី​អំពាវ​នាវ​ឲ្យ​រាជរដ្ឋា​ភិបាល ​និង​គណបក្ស​ជំទាស់​ឲ្យ​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដែល​កើត​ឡើង​ជា​យូរ​មក​ហើយ។​ អ្នក​ស្រី​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដែល​រដ្ឋសភា​ជាតិ​មិន​ទាន់​បាន​ធ្វើ​អន្តរាគមន៍​ស្វែង​រក​ដំណោះ​ស្រាយបញ្ហា​នេះ​ ដោយ​ហេតុ​ថា​នេះ​ជា​ពេល​វិស្សម​កាល។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា